ទស្សនាភាពយន្ដក្លាស្សីកក្រោមពន្លឺព្រះច័ន្ទនៅសណ្ធាគារប្រណីត Raffles Hotel Le Royal

សណ្ឋាគារប្រណីត Raffles Hotel Le Royal ដ៏ចំណាស់ល្បីល្បាញនៅកម្ពុជាមានការរៀបចំចាក់បញ្ចាំងកុននាពេលរាត្រីយ៉ាងពិសេសចាកឆ្ងាយពីសម្លេងអឺងកងក្នុងទីក្រុងទាំងឡាយឲ្យមកស្រស់ស្រាយក្នុងសួនធម្មជាតិស្រស់បំព្រងរបស់សណ្ឋាគារជាមួយនឹងស្រាក្រហម នំ canapés មួយថាស កៅអីទម្រេតខ្លួននៅក្បែរអាងហែលទឹក និងភាពយន្ដបែបក្លាសិកជាច្រើនផ្សេងទៀត។

Cinema Paradiso

សម្រស់នាពេលរាត្រីគួរបេតីនៅ Raffles Hotel Le Royal

Cinema Paradiso

កម្មវិធី “Cinema Paradiso” បានត្រលប់មកវិញក្នុងរដូវកាលទី 10 ក្នុងសណ្ឋាគារ Raffles Hotel Le Royals ដែលធ្វើការផ្ដល់ជូនរាត្រីដ៏សែនមានន័យនៅកណ្ដាលទីក្រុងនៃរាជាណាចក្រកម្ពុជាដល់ប្រិយមិត្តចូលចិត្តទស្សនាភាពយន្ដទាំងអស់។

ទទួលស្វាគមន៍កក់ក្ដៅ!!!

ទទួលបានស្រាមួយកែវហ្វ្រីគ្រាន់តែចូលរួមទស្សនាភាពយន្ដនៅ Cinema Paradiso

សម្រាកសម្រួលខ្លួន ត្រៀមទស្សនាភាពយន្ដទាំងអស់គ្នា!

ក្នុងតម្លៃត្រឹមតែ $23/ម្នាក់ លោកអ្នកនឹងទទួលបាន ចំណីនិងបង្អែម Canapé ចំរុះមុខមួយថាស និងស្រាក្រហមកន្លះដបផងដែរ ឬក៏ក្នុងតម្លៃ $35/ម្នាក់ ប្រិយមិត្តនឹងទទួលបានឈុត Canapé មួយឈុត និងស្រាសាំប៉ាញ Cava មួយដបតែម្ដងធ្វើឲ្យរាត្រីភាពយន្ដរបស់អ្នកកាន់តែអស្ចារ្យ។

អាហារមួយថាសយ៉ាងឆ្ងាញ់ពិសារ!

ពិសារស្រាក្រហមក្លែមពេលទស្សនាភាពយន្ដ!

ពិសារស្រាក្រហមក្លែមពេលទស្សនាភាពយន្ដ!

ចង់ដឹងថាបទពិសោធន៍នេះអស្ចារ្យប៉ុណ្ណា គ្រាន់តែមើលរូបភាពទាំងនេះ ក៏អាចដឹងដែរ។ អញ្ចឹងមកមើលរួបភាពស្អាតៗដែលក្រុមការងារ FoodBuzz  បានផ្ដិចយកពីការចូលរួមទស្សនាក្នុង Cinema Paradiso ថ្មីនេះទាំងអស់គ្នា។

សម្រស់ក្បែរអាងទឹកស្អាតណាស់មែនទេ?

Cinema Paradiso – Raffles Hotel Le Royal

សម្រាកទស្សនា មានអាហារ និងស្រាក្រហមនៅក្បែរ រាត្រីនេះមានន័យតែម្ដង!

Menu

សំរាប់កាលវិភាគភាពយន្ដនឹងថ្ងៃចាក់បញ្ចាំងអាចមើលរូបភាពនេះ ឬចូលទៅកាន់ Facebook

កក់កន្លែងតាមរយះ៖ +855 23 981 888 or [email protected]

ទីតាំង៖ Raffles Hotel Le Royal, រុក្ខវិថីដូនពេញ, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ | Googlemap

Sophara Khen

Sophara has a love-hate relationship with food because it fills him up and yet empties his wallet out. This, however, doesn’t stop him from going on a constant quest for new food and Instagram-worthy spots.