EDITOR’S PICK in

{:kh}បារ និងហាងអាហារទាំង 20 នៅកន្លុកកន្លៀតពិបាករក តែខ្លឹមអស់ស្ទះ!{:}{:en}The Most Coveted Secret Bars and Restaurants to Seek out in Phnom Penh{:}

{:kh}កាន់តែពិបាករក កាន់តែចង់ទៅមែនទេ? ឲ្យតែរកកន្លែងញ៉ាំឆ្ងាញ់ៗ ឬបារស្ងាត់ល្អភ្លាម តែងតែរុករកគ្រប់ផេក ឬដើរសួរគេសួរឯងហើយ តែសំខាន់រកកន្លែងស្ងាត់ស្រួលនិយាយគ្នា។ ថ្ងៃនេះអានចំអត្ថបទហើយ ហាងអាហារ និងបារនៅផ្លូវលំជាច្រើនដែលស្ងាត់ល្អ ថែមទាំងអាហារ និងភេសជ្ជៈឆ្ងាញ់ តែអាចនឹងពិបាករកបន្ដិច។ #1 Little Lounge ប្រសិនបើលោកអ្នកចូលចិត្តបរិភោគអាហារជប៉ុនក្នុងបរិយាកាសបែបជប៉ុនសាមញ្ញក្នុងផ្លូវលំមួយដែលមានការស្ងប់ស្ងាត់ល្អ និងតម្លៃសមរម្យ Little Lounge ច្បាស់ជាកន្លែងដែលអ្នកកំពុងតែរក។ ម៉ោងបើក៖ 5:30PM – 11PM ទីតាំង៖ ផ្ទះលេខ 42E ផ្លូវឌឿងហែមកែងនឹងវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap  #2 BattBong គ្រាន់តែជាផ្ទះដែលបោះបង់ចោល ត្រូវបានកែប្រែក្លាយជាបារមួយលាក់ខ្លួនក្នុងផ្លូវលំដែលជិះចូលបានត្រឹមម៉ូតូ និងមានការគាំទ្រពីភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើន។ ទៅដល់ទីនោះតិចរកអត់ឃើញ ក្រលេកមើលជុំវិញខ្លួន តើមានឃើញទូរកូកាកូឡាទេ? បើឃើញហើយ ទាញទ្វារមក ដល់ BattBong ហើយ! ម៉ោងបើក៖ 6AM… Read More

{:kh}15 កន្លែងដែលអ្នកតម្រង់ជួរយូរប៉ុណ្ណា ក៏នៅតែឆ្ងាញ់{:}{:en}15 Places in Phnom Penh Worth-queuing for{:}

{:kh}15 កន្លែងដែលអ្នកតម្រង់ជួរយូរប៉ុណ្ណា ក៏នៅតែឆ្ងាញ់{:}{:en}15 Places in Phnom Penh Worth-queuing for{:}

{:kh}យូរប៉ុណ្ណាក៏មានន័យដែរ កាន់តែយូរ កាន់តែមានរសជាតិឆ្ងាញ់! 15 កន្លែងខាងក្រោមនេះ ជាកន្លែងដែលក្រុមការងារ FoodBuzz យើងតែងតែទៅញ៉ាំ ហើយទៅលើកណាក៏មិនដែលមានមនុស្សតិចដែរ! (លេខរៀងមិនតាមលំដាប់) #1 Indy House ទាំងតម្លៃសមរម្យ ទាំងរសជាតិឆ្ងាញ់ នេះជាមូលហេតុចម្បងដែរ Indy House តែងតែមានអតិថិជនឈរតម្រង់ជួរមិនដាច់ ជាពិសេសបើទៅពេលបាយថ្ងៃត្រង់វិញ គឺថា 30-40 នាទី ទើបបានចូលភ្លក្សរសជាតិស្ទេកដើមកំណើតពីប្រទេសថៃមួយនេះ។ ទីតាំង៖ ផ្លូវ 135 ចន្លោះផ្លូវ 450 និង 454 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  ម៉ោងបើក៖ 12 ថ្ងៃដល់ 8 យប់ (បិទរាល់ថ្ងៃអង្គារ) #2 Coffee Plus បើនិយាយពីការតម្រង់ជួរនៅហាងកាហ្វេវិញ អ្នកដែលធ្លាប់ចូល Coffee Plus គឺស្គាល់ច្បាស់… Read More

{:kh}អុំទូកទាំងមូលដេកផ្ទះម៉េចស្ទាវ? តោះទៅមើលកាំជ្រួចពីលើ SkyBar ទាំង 12 នេះបានកាលីប!{:}{:en}12 Recommended Sky/Rooftop Bar To Enjoy Fireworks This Water Festival! {:}

{:kh}មួយឆ្នាំអុំទូកតែម្ដងទេ! ទោះជាមិនមានគំរោងទៅដើរលេងនៅកន្លែងណាសប្បាយៗឆ្ងាញពីទីក្រុងភ្នំពេញ ក៏អាចសប្បាយម្យ៉ាងបែបអ្នកនៅភ្នំពេញដែរ អាចទៅដើរលេងមើលគេអុំទូកនិងតាំងពិព័រណ៍ផ្សេងៗ ហើយល្ងាចឡើងទៅ skybar ញ៉ាំជាអាហារពេលល្ងាចនិងស្រាក្រឡុកមួយកែវពីរកែវលេង គយគន់ទេសភាពមាត់ទន្លេហើយមើលប្រទីបនិងកាំជ្រួចដ៏ស្រស់ស្អាតនិងភ្លឺចិញ្ចាចក៏ម្យ៉ាងដែរ។ អញ្ចឹងកុំចាំអីទៀត ចាំ FoodBuzz ណែនាំ SkyBar ដែលសាកសមសំរាប់ការគយគន់ទស្សនីយភាពកាំជ្រួចនារដូវអុំទូកនេះ! Expert Tip: គួរតែខលកក់មុន ព្រោះមិនមែនមានតែយើងទេដែលចង់មើលកាំជ្រួច ហើយព្យាយាមរកកន្លែងចតទ្បាន ចតម៉ូតូស្រួលបួលផង ព្រោះអាចនឹងជួបប្រទះការកកស្ទះ! Le Moon Terrace Bar ប្រហែលជាស្គាល់ស្រាប់ skybar មួយនេះ  ទីតាំងនៅនៅចំកាច់ជ្រុងល្អណាស់ ស្រួលមើលកាំជ្រួចហើយ ទេសភាពបានលក្ខណៈ Panorama ពេញភ្នែកល្អតែម្ដង។ តម្លៃសំបុត្រ: $2.5 ពីម៉ោង 5:30 រហូតដល់ម៉ោង 8 យប់ + ប្រូម៉ូសិនទិញ 2 ដបថែម 1 ដបរបស់ស្រាបៀរ Tiger  ទំនាក់ទំនងកក់៖ 087 600… Read More

{:kh}តោះមកសាកប្រហិតចែម៉ីសាលាចិនល្បីបាត់ដំបង ឥឡូវបើកនៅភ្នំពេញហើយណា{:}{:en}The viral meatballs from Battambong are finally here in Phnom Penh!{:}

{:kh}សំរាប់អ្នកដែលរស់នៅ ឬ ធ្លាប់ទៅលេងខេត្តបាត់ដំបងដឹងតែស្គាល់ច្បាស់តែម្ដង ប្រហិតចែម៊ីសាលាចិននេះ ព្រោះថាឆ្ងាញ់ហើយល្បីល្បាញរន្ទឺពីបាត់ដំបងរហូតដល់ភ្នំពេញ ហើយអ្នកភ្នំពេញឲ្យតែបានទៅដល់បាត់ដំបងលើកណាគឺដឹងតែសម្រុកទៅរកតែម្ដង។ ប៉ុន្ដែឥឡូវនេះប្រហិតដ៏ល្បីនេះបានពង្រីកសាខាមកដល់ភ្នំពេញហើយ នៅជិតផ្សារថ្មីយើងនេះឯង! អត់ពិបាករកទៀត។ ប្រហិតចែម៉ី សាលាចិននេះគឺក្រៅពីឆ្ងាញ់ហើយល្បីនោះ ក៏មានចំនុចដ៏ពិសេសមួយទៀតនោះគឺប្រហិតពួកគាត់គឺធ្វើថ្មីៗដោយផ្ទាល់ខ្លួនតែម្ដង អញ្ចឹងរសជាតិគឺធានាថាប្លែកមិនដូច ប្រហិតសាច់គោដែលប្រិយមិត្តធ្លាប់ញ៉ាំរាល់ដងទេ។ ប្រហិតឆ្ងាញ់បានក៏មិនអាចខ្វះទឹកសៀងបានដែរ ហើយនៅកន្លែងប្រហិតចែម៉ីនេះគឺមានទឹកជ្រលក់ដល់ទៅពីរប្រភេទ ដែលមានដូចជាទឹកសៀងសណ្ដែកដី និង ទឹកម្ទេសសុទ្ធដែលមានរសជាតិហិរឆ្ងាញ់ ម្ទេសពិតៗ ប៉ុន្ដែមិនមែនហិររហូតញ៉ាំមិនបានទេណា ហិរម៉ាឆ្ងាញ់តែម្ដង។ បើអញ្ចឹងកុំភ្លេចទៅសាកឲបានគ្រប់គ្នាផងសំរាប់អ្នកមិនទាន់ដែលញ៉ាំ! ហើយសំរាប់អ្នកដែលស្គាល់រសជាតិហើយក៏គួរតែទៅរំលឹករសជាតិដ៏ឆ្ងាញ់ជាប់មាត់នេះដែរ! ទីតាំង៖ ផ្ទះ 13 ផ្លូវ 67 សង្កាត់ផ្សារថ្មី2 ខណ្ឌដូនពេញ ភ្នំពេញ  តម្លៃ៖ 2000៛/ចង្កាក់ បើកលក់៖ ម៉ោង 12 ថ្ងៃត្រង់រហូតដល់ 8 យប់   {:}{:en}If you’re on Facebook, then you may have seen this… Read More

{:kh}​​ហាងម្ហូបថៃទាំង 10 ដែលអ្នកមិនគួររំលង{:}{:en}10 Thai Restaurants That You Should Check Out{:}

{:kh}ចង់ញ៉ាំម្ហូបថៃ តើគួរទៅញ៉ាំនៅទីណា? ចាំ FoodBuzz ប្រាប់! (លេខរៀងមិនតាមចំណាត់ថ្នាក់) #1 តាំមួ Tummour ភោជនីយដ្នាន តាំមួមានអាហារជាច្រើន ដូចជា តុមយ៉ាំបង្គា ម្ជូរខ្ទិះរំដេងសាច់មាន់ កែងការីខៀវសាច់មាន់ តុមសែមឆ្អឹងជំនីជ្រូក បុកល្ហុងថៃភូមិភាគឦសាននិង បង្អែមកូនត្រីជាដើម សុទ្ធសឹងតែជាមុខម្ហូបថៃពេញនិយមប្រចាំហាង។ ទីតាំង: ផ្ទះលេខ 249A ផ្លូវលេខ 63 កែងផ្លូវលេខ 400 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap តម្លៃ: $1.90 ឡើងទៅ បើកម៉ោង: 11am – 8pm   #2 Desilk Garden & Eatery នៅទីនេះមានបាយសាច់ជ្រូកចង្កាក់អាំង សម្លរជ្រក់ម្ទេសខៀវឆ្អឹងជំនីជ្រូក  បុកល្ហុងថាសពិសេស និង ម្ហូបផ្សេងទៀតដោយចុងភៅថៃផ្ទាល់រសជាតិដើម។… Read More

{:kh}សាកភីហ្សាវែងជាងគេនៅភ្នំពេញ និង អាហាររសជាតិអ៊ីតាលីដើមពិតៗនៅ Terrazza{:}{:en}The longest pizza in Phnom Penh with the best value and authentic Italian dining at Terrazza{:}

{:kh}តើអ្នកចូលចិត្តភីហ្សា និង អាហារអ៉ីតាលីកម្រិតណាដែរ? បើចូលចិត្តខ្លាំងៗ យើងសូមណែនាំអ្នកមកកាន់ហាងអ៉ីតាលីមួយដែលឈរជើងនៅក្នុងប្លុកបឹងកេងកងនេះឯង! Terrazza គឺជាភោជនីយដ្ឋានអ៉ីតាលីដែលបើកដំណើរការប្រមាណជា 5 ឆ្នាំមកហើយ ហើយអ្វីដែលពិសេសជាងហាងម្ហូបអ៊ីតាលីផ្សេងៗទៀតនោះគឺពួកគេមានមេចុងភៅជំនាញដែលជាជនជាតិអ៉ីតាលី និង គ្រឿងផ្សំសុទ្ធតែមកពីតំបន់ដើមនៅប្រទេសអ៉ីតាលីផ្ទាល់តែម្តង។ មុខម្ហូបរបស់ Terrazza ក៏ត្រូវបានផ្លាស់ប្តូរ និង វិវត្តិជាប្រចាំផងដែរ ដូច្នោះប្រសិនបើលោកអ្នកធ្លាប់អញ្ជើញមកញុំាពីមុន ពេលនេះលោកអ្នកអាចនឹងទទួលបាននូវមុខម្ហូបថ្មីៗបន្ថែមទៀត។ សម្រាប់អាហារអ៉ីតាលី ដឹងតែមិនអាចខ្វះបាននោះទេនូវភីហ្សា! អ្វីដែលអស្ចារ្យជាងហាងដទៃគឺ Terrazza មានផ្តល់ជូននូវភីហ្សាប្រវែងមួយម៉ែត្រជាងដែលមានឈ្មោះថា Pizza Al Metro ដែលត្រូវបានដុតក្នុងឡដែលធ្វើឡើងយ៉ាងពិសេសតាមក្បួនខ្នាតអ៉ីតាលី។ Pizza Al Metro មានតម្លៃចាប់ពី $25.00 ឡើងទៅតែប៉ុណ្ណោះដែលមានដល់ទៅ 30 ចំណិត ហៅតែភីហ្សាមួយអាចញុំារហូតទៅដល់គ្នាពី 5-8 នាក់ឯណោះ។ ហើយលោកអ្នកអាចជ្រើសរើសរសជាតិបន្ថែមរហូតទៅដល់ 5 មុខដាក់ពីលើភីហ្សាតែមួយ។ ចំណេញហើយ បានឆ្ងាញ់មាត់ទៀត! ក្រៅពីភីហ្សា Terrazza ក៏មានបម្រើជូនជាអាហារអ៉ីតាលីជាច្រើនមុខទៀតដូចជា Burrata Queen គឺជាអាហារមួយមុខដែលផ្សំពីឈីសមួយប្រភេទឈ្មោះ… Read More

{:kh}បបរកង្កែបម៉ាន់ជូបើកសាខាថ្មីនៅផ្លូវព្រះមុនីវង្ស បន្ថែមមុខម្ហូបឆ្ងាញ់ៗដែលអ្នកមិនធ្លាប់ដឹង{:}{:en}Manzhu Xiang Palace opens new branch, steps up their Chinese food game{:}

{:kh}ខែឧស្សាហ៍ភ្លៀងសឹងតែរាល់ល្ងាចអញ្ចឹង គ្មានអ្វីឆ្ងាញ់ជាងបបរកង្កែបក្ដៅៗទេ ត្រូវទេប្រិយមិត្ត FoodBuzz? ដោយសារអញ្ចឹងហើយទើបថ្ងៃនេះ FoodBuzz ពាំនាំនូវដំណឺងល្អមួយមកប្រាប់សំរាប់អ្នកស្នេហាបបរកង្កែបមិនប្ដូរផ្ដាច់ទាំងឡាយ ព្រោះថាពេលនេះភោជនីយដ្ឋានម៉ាន់ជូ ដែលជាហាងបបរកង្កែបដំបូងគេនៅកម្ពុជានេះទើបតែបើកសាខាថ្មីស្រឡាងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សជិតការ៉ាសសាំង Total ដែលមិនត្រឹមតែស្រួលរក ម្ហូបរសជាតិឆ្ងាញ់ដូចមុនទេ គឺទីតាំងក៏ស្រស់ស្អាត ធំទូលាយ ស្រួលចតឡាន ម៉ូតូទៀតផង។ និយាយអំពីម្ហូបវិញ ឲតែទៅដល់គឺដឹងតែញ៉ាំហើយបបរកង្កែប ប៉ុន្ដែ FoodBuzz ចង់ណែនាំមុខម្ហូបរសជាតិឆ្ងាញ់ៗ ដែលប្រិយមិត្តមិនទាន់បានដឹង ឬ សាកនៅឡើយ អញ្ចឹងតោះមកមើលទាំងអស់គ្នា! មាន់បំពងខ្ទឹមសមួយនេះគឺដឹងតែជាប់ចិត្តតែម្ដង បំពងខ្ទឹមសឡើយឈ្ងុយហើយយកមកប្រលាក់ជាមួយកំទេចនំប្រៃ រសជាតិឡើងប្លែក ធានាថាសាកម្ដងហើយ លើកក្រោយដឹងតែចង់ញ៉ាំទៀតហ្មង! សំរាប់អ្នកដែលចូលចិត្តញ៉ាំគ្រឿ៎ងសមុទ្រវិញគឺមិនខ្វះម្ហូបត្រូវចិត្តហ្មង ដូចក្ដាមឆាម្ទេសបែបសាំងហ្គាពួរមួយមុខនេះ ហិរៗហើយក្ដាមសុទ្ធតែសាច់។ ហើយបង្ការឆាពងទាប្រៃនេះក៏ឆ្ងាញ់ដកមាត់មិនរួចដែរ សំបកបង្កាស្រួយទំពារបាន មិនបាច់ពិបាកប្រលាក់ដៃបកឡើយ គ្រាន់តែនឹកឃើញ ស្រក់ទឹកមាត់បាត់! ប្រហិតម៉ាន់ជូស្នូលបង្គារនេះក៏រំលងមិនបានដែរ រីឯគុយទាវឆាហូហ្វាន់នេះក៏ឆ្ងាញ់ម្យ៉ាង ឆាលាយបង្ការ មឹក និង បន្លែចំរុះ គឹដឹងតែត្រូវចិត្តអ្នកចូលចិត្តគ្រឿងសមុទ្រ។ ប៉ុន្ដែអត់ទាន់អស់ទេ បាយឆាគ្រឿងសមុទ្រនិងស៊ុបគ្រឿងសមុទ្រទំពាំងបារាំងនេះ មើលតែរូបក៏ដឹងថាឆ្ងាញ់។ ចុងក្រោយគេនេះគឺ មាន់ខ្វៃជូរអែម… Read More

{:kh}បារនៅផ្លូវលំគួរឲ្យចាប់អារម្មណ៍ មិនសាកមិនបាន{:}{:en}Down on an alley, Elbow Room is exactly where you should go next{:}

{:kh}ភ្នំពេញនៅពេលយប់គឺសម្បូរទៅដោយក្លឹបកំសាន្ត និងបារជាច្រើន អ្នកប្រាកដជាចង់សាកកន្លែងថ្មីៗម្តងម្កាល មិនចង់ទៅតែកន្លែងដដែល ព្រោះថាបារថ្មីខ្លះមានរចនាបថ និងការរៀបចំគួរឲ្យទាក់ទាញ ហើយថ្ងៃនេះយើងសូមលើកកន្លែងមួយដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ Elbow Room ។ Elbow Room ត្រូវបានគេស្គាល់តាមរយៈការបម្រើជូន Cocktail ឆ្ងាញ់ និងប្លែកៗដែលក្រឡុកពីស្រា និងគ្រឿងផ្សំស្រស់ៗ។ មានទីតាំង នៅលើផ្លូវលំ 308 ប្រហែលជាធ្លាប់ជិះកាត់ តែអ្នកច្បាស់ជាមិនដែលចាប់អារម្មណ៍ថានៅលើផ្លូវ 308 នេះមានកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើន ក្នុងនោះគឺ Elbow Room នេះឯង។ Elbow Room តែងមានអ្នកក្រឡុកស្រាមកពីជុំវិញពិភពលោក មកក្រឡុកស្រាជូនភ្ញៀវដែលចូលកំសាន្តនៅទីនោះ ហើយអ្នកនឹងបានភ្លក្ស Cocktail ជាច្រើនមុខ ច្រើនរសជាតិ គួបផ្សំនឹងឈ្មោះរបស់ Cocktails ប្លែកៗកំប្លែងៗទៀតផង។ Elbow Room មិនសាកមិនបាន ណាត់ពួកម៉ាកឲ្យហើយមក!   ទីតាំង៖          ផ្ទះលេខ35 ផ្លូវលេខ 308 ភ្នំពេញ |… Read More

{:kh}មកស្គាល់ហាងមាន់បំពងកូរ៉េមួយទៀត ធានាថាមិនខុសពីក្នុងរឿងកូរ៉េ{:}{:en}VONS Chicken: authentic Korean fried chicken you should check out {:}

{:kh}អ្នកធ្លាប់មើលរឿងកូរ៉េដែរឬទេ? យើងជឿថាអ្នកណាៗក៏ធ្លាប់មើលដែរ។ នៅក្នុងរឿងណាក៏ដោយ ក៏មានវគ្គ និងកន្លែងដែលតួអង្គស្អាតៗទាំងនោះញ៉ាំមាន់បំពងដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េដែរ។ VONs Chicken គឺជាហាងលក់មាន់បំពងកូរ៉េធានារសជាតិពិតៗដូចនៅកូរ៉េអញ្ចឹង។ នៅទីនេះមានមាន់បំពងច្រើនរសជាតិពីមាន់បំពងធម្មតាទៅមាន់បំពងប្រឡាក់ហឹរ។ សម្រាប់ជនជាតិកូរ៉េ របស់ដែលញ៉ាំជាមួយមាន់បំពងឆ្ងាញ់បំផុតគឺស្រាបៀរហ្នឹងឯង។ ពីរមុខនេះរួមបញ្ចូលគ្នាគឺថាអត់ទាស់ហ្មង។ ចាំអត់តួស្រី Cheon Song Yi ក៏ធ្លាប់និយាយអញ្ចឹងដែរ។ ទីតាំង៖          ផ្លូវលេខ 1928 ឧកញ៉ាម៉ុងឫទ្ធី (នៅជិតបុរីជីបម៉ុង និងDance Bakery) | Googlemap  តម្លៃ៖ 7$ – 22$  ទូរស័ព្ទ៖         017 825 382 ម៉ោងធ្វើការ៖   10:00am – 10:00pm{:}{:en}Have you ever watched a Korean drama? I bet everyone has at… Read More

{:kh}ទិវាឪពុកខាងមុខនេះមានគម្រោងទៅទទួលទានអាហារនៅឯណាជាមួយគ្រួសារ?{:}{:en}Asian Cuisine on Father’s Day with your family{:}

{:kh}ថ្ងៃបុណ្យទិវាឪពុកជិតមកដល់ក្នុងពេលឆាប់ៗនេះហើយ ដូច្នេះតើអ្នកធ្លាប់គិតចង់ជួបជុំសមាជិកក្រុមគ្រួសារសម្រាប់ទទួលទានអាហារដ៏អស្ចារ្យជាមួយគ្នាសម្រាប់ថ្ងៃបុណ្យនេះដែរឬទេ? ប្រសិនបើដូច្នេះ FoodBuzz សូមណែនាំនូវភោជនីយដ្ឋានទៅតាមប្រទេសក្នុងអាស៊ីដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ការញ៉ាំអាហារជាលក្ខណះគ្រួសារ។   អាហារខ្មែរ ប្រសិនបើអ្នកនិងក្រុមគ្រួសាររបស់អ្នកចាប់អារម្មណ៍នឹងម្ហូបខ្មែរ យើងសូមណែនាំភោជនីយដ្ឋានម្ហូបខ្មែរស្តង់ដារមួយចំនួនរួមមាន ភោជនីយដ្ឋាន វ៉ន ម័រ, ភោជនីយដ្ឋាន អណ្តាតរាំ, ភោជនីយដ្ឋាន មាតុភូមិ និង ភោជនីយដ្ឋាន ត្បាល់ខ្មែរ។ ភោជនីយដ្ឋានទាំងនេះផ្តល់ជូននូវអាហារខ្មែរដែលមានស្តង់ដារខ្ពស់និងមានគុណភាពខ្ពស់ជាមួយនឹងជម្រើសផ្សេងៗនិងសេវាកម្មល្អ។ បើមិនដូច្នេះទេ ជម្រើសអាហារខ្មែរមួយទៀតនោះ គឺទៅញ៉ាំបាយនៅត្រើយម្ខាង ឬ ម្តុំកៀនស្វាយជាដើម។   អាហារជប៉ុន គ្រាន់តែគិតពីអាហារជប៉ុនអ្នកនឹងស្រមៃដល់ ស៊ូស៊ីដ៏ឆ្ងាញ់ សូបា អ៊ូដុង រ៉ាមេន និងប៊ីប៊ីឃ្យូ។ ដូច្នេះប្រសិនបើអ្នកជាអ្នកគាំទ្រម្ហូបអាហារជប៉ុន យើងខ្ងុំមានភោជនីយដ្ឋានល្បី ៗ ជាច្រើននៅលើបញ្ជីដែលអ្នកគួរទៅសាកល្បង ។ ភោជនីយដ្ឋានទាំងនោះ គឺ Watami, The Sushi Bar, Honda Sushi, Sushi Chef…..និង ច្រើនទៀត ។  … Read More

{:kh}ប៊ូហ្វេពិសេសដាក់មួយឆ្អែតរៀងរាល់ថ្ងៃព្រហស្បតិ៍នៅឯសណ្ឋាគារ The Great Duke Phnom Penh{:}{:en}Thirsty Thursday: Prime Roast, Prime Wine Buffet on 14th floor of The Great Duke Phnom Penh{:}

{:kh}Date night សប្ដាហ៍នេះគិតទៅណា? ចង់សាកជារបៀប Classy នៅសណ្ឋាគារ  ញ៉ាំម្ហូបអឺរ៉ុបបស្ចឹមប្រទេស ហើយផឹកស្រាក្រហមដែរទេ? បើចង់ដូររសជាតិបែបនេះ កុំភ្លេច Thirsty Thursday នៅឯ សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក ភ្នំពេញ (The Great Duke Phnom Penh)! ជារៀងរាល់ថ្ងៃព្រហស្បតិ៍ សណ្ឋាគារ The Great Duke Phnom Penh មានការរៀបចំជាអាហារប៊ូហ្វេពិសេស ឬហៅថា Thirsty Thursday នៅឯ La Vue ដែលស្ថិតនៅជាន់ទី 14 នៃសណ្ឋាគារនេះ ដែលមានបំរើជាម្ហូបអឺរ៉ុបចម្រុះជាតិសាសន៍យ៉ាងច្រើនមុខ បូកផ្សំនឹង ភេសជ្ជៈ ផ្សេងៗ ដែលមានដូចជា ស្រាក្រហម ឬ ស្រាសរ ជាដើម។ ហើយមុខម្ហូប… Read More

{:kh}ចង់ថែរក្សារាង និង សុខភាពល្អ ញ៉ាំសាទ្បាដនៅកន្លែងទាំង 5 នេះ{:}{:en}5 places to go Salad Craze in Phnom Penh{:}

{:kh}បានអានអំពី Salad K ថ្មីៗនេះមែនទេ? ចាប់អារម្មណ៍ចង់ដឹងបន្ថែមថាមានកន្លែងណាផ្សេងទៀតដែលមានលក់សាទ្បាដសុខភាព ថែរក្សារាង? ឥលូវនេះFood Buzz នឹងនាំអ្នកទៅស្គាល់ហាងសាឡាដចំនួន 5 ទៀត: (លេខរៀងមិនតាមចំណាត់ថ្នាក់)   #1 Salad K យើងទើបតែចុះផ្សាយថ្មីៗនេះឯង មានទីតាំងនៅទួលទំពូងជាមួយការតុបតែងបែបធម្មជាតិសាមញ្ញៗ។ Salad K មានសាឡាដចំនួន 8 មុខសំរាប់បម្រើដល់តម្រូវការអតិថិជន រួមជាមួយនឹងទឹកជ្រលក់ 4 រសជាតិផ្សេងគ្នា។ បន្ថែមលើនេះ ហាងសាឡាដមួយនេះក៏មានលក់នូវ ទឹកផ្លែឈើ និង ទឹកបន្លែ កិនស្រស់ៗដែលសុទ្ធតែមានអត្ថប្រយោជន៏សំរាប់សុខភាព។ ម៉ោងបើក: 8AM – 8:30PM តំលៃ: សាឡាដចាប់ពី 6000+ រៀល និង ទឹកសុខភាពចាប់ពី 8000+  រៀល ទីតាំង: ផ្ទះលេខ២៥ ផ្លូវលេខ១៣៥ ទួលទំពូង, ភ្នំពេញ |… Read More