FOOD REVIEW in

{:kh}ប្លែកជាមួយបឺហ្គឹពណ៌បៃតង និង ផ្កាឈូកនៅ ROOTS&BURGERS{:}{:en}Taste the Green and Pink Burger at ROOTS&BURGERS{:}

{:kh}ជាទូទៅយើងធ្លាប់តែឃើញបឺហ្គឺពណ៌ខ្មៅ និង បឺហ្គឺធម្មតានៅតាមហាងបរទេស និងហាង Fast-Food ប៉ុន្តែមានដែរឆ្ងល់ថា តើមានបឺហ្គឹពណ៌បៃតង និង ផ្កាឈូកអត់ហ្ន? ថីក៏មិនមាននៅក្នុងក្រុងយើងហ្នឹងតែម្តងហ្នឹង Foodbuzz ប្រាប់! បឺហ្គឹពណ៌បៃតងនេះ គឺមិនបានប្រើ ពណ៌លាយ នោះទេគឺ ពណ៌ចេញមក ពីស្លឹកតយ ធម្មជាតិផ្ទាល់ធ្វើឲ្យសាច់នំប៉័ងមានពណ៌យ៉ាងគួរឲ្យចាប់អារម្មណ៍។ ចំណែកឯគ្រឿងផ្សំខាងក្នុងវិញ មានសាច់មាន់ ឬ សាច់គោ ឬ សាច់ជ្រូក ជាមួយឈីស ទឹកជ្រលក់រសជាតិដើម ពីហាង ROOTS&BURGERS ខ្ទឹមបារាំងក្រហម ប៉េងបោះ និង ខឹ្ទមបារាំងឆា។ បើគិតពីរសជាតិក៏ ឆ្ងាញ់មិនខុសគ្នាប៉ុន្មានដែរ គ្រាន់ជាផ្នែកមួយដែរជាការច្នៃប្រឌិតដ៏ប្លែកៗ។ បើទៅញ៉ាំ កុំភ្លេចផុស Instagram ចែកមិត្តភក្តិមើលផង….កប់បាត់បឺហ្គឺឡើងស្អាត។ ហើយបើបឺហ្គឹពណ៌ផ្កាឈូកក៏មិនបានប្រើពណ៌លាយអី្វដែរ គឺគេបានប្រើផ្លែ BEETROOT ធម្មជាតិលាយជាមួយម្ស៉ៅនំ អោយទៅជាពណ៌ផ្កាឈូកនេះតែម្តង។   ក្នុងហាងក៏មិនមែនមានតែប៉ុណ្ណឹងដែរ ពួកគេក៏មានដូចជាបឺហ្គឹប្រភេទអាស៊ី ជាមួយជំរើសជាច្រើន ជាពិសេសនោះគឺអ្នកក្រឡុកស្រាជំនាញ… Read More

ធ្លាប់តែលឺប៊ូហ្វេសាច់អាំង ចុះប៊ូហ្វេសាទ្បាដវិញ?

ចង់ធ្វើសាឡាដបែបសុខភាពញុំា តែខ្លាចចំណាយអស់ច្រើនទៅលើទឹកជ្រលក់និងគ្រឿងផ្សំមែនទេ? ចង់ប៊ូហ្វេ តែក៏ចង់ថែរក្សារាង និង សុខភាព? មិនអីទេជាមួយនិងហាង The Fresh SALAD មានប៊ូហ្វេសាឡាដតំលៃត្រឹមតែ $2.95 និង ម្ហូបសុខភាពជាច្រើនសំរាប់អោយអ្នកទាំងអស់គ្នាជ្រើសរើស។ គួរបញ្ជាក់ នៅខាងក្រោយហាង The Fresh Salad អ្នកទាំងអស់គ្នាក៏អាចមើលការ ដាំបន្លែក្នុងទឹកដោយសេរីបានដែរ។ ទីតាំង៖ #09 ផ្លូវ 574 (ជិតសាលាឥន្រ្ទទេវី) បើកពី 7ព្រឹក ដល់ 7យប់ តំលៃ៖ $2.95 ទំនាក់ទំនង៖ 011 777 000

មីទាញសាច់ជ្រូកបំពងបែបតៃវ៉ាន់ឆ្ងាញ់នៅជិតផ្លូវសុកហុក

ចូលខែកក្កដាស្ទើរតែមិនទាន់ ភ្លៀងរាល់ថ្ងៃអត់មានរលោះសោះតែម្ដង។ បើភ្លៀងយ៉ាងហ្នឹងៗ ក៏មិនដឹងធ្វើម៉េចដែរក្រៅពីសំរបទៅតាមអាកាសធាតុមែនទេ? មេឃត្រជាក់យ៉ាងនេះៗ មានតែម្ហូបអីក្ដៅៗញុំាហើយបានៗ កុំឲ្យរងាកាយហើយរងាពោះទៀតនោះ។ ទាន់ឃ្លានអញ្ចឹង ញុំាមីទាញសាច់ជ្រូកបំពងបែបតៃវ៉ាន់មួយចានសិនទៅ! បានបាត់ឃ្លានហើយ បានហុតទឹកស៊ុបក្ដៅៗបាត់រងាទៀត។ សាច់ជ្រូកបំពងស្រួយនេះក៏ចោលមិនបានដែរ ញុំាមីមួយម៉ាត់ ញុំាសាច់ជ្រូកនេះជ្រលក់ទឹកស៊ីអីវមួយម៉ាតទៅ ពីរមុខហ្នឹងត្រូវតែញុំា ត្រសងគ្នាអញ្ចឹងបានស្គាល់រសជាតិម្ហូបតៃវ៉ាន់ពិតៗតែម្ដង។ ប៉ុន្ដែបើថាអត់ចូលចិត្តជាប្រភេទសាច់ជ្រូកបំពងនេះទេ ក៏នៅមានមីទាញសាច់ទា សាច់ជ្រូក សាច់មាន់អីដូចធម្មតាដែរ។ ក្រៅពីមីទាញនេះ ក៏នៅមានជាគាវចៀន បំពង ចំហុយ និង មុខម្ហូបតៃវ៉ាន់ផ្សេងៗទៀតមិនខ្វះដែរ។ ចង់ញុំាអីក៏មានដែរ ហើយធានាថាឆ្ងាញ់ៗ បែបរសជាតិតៃវ៉ាន់ពិតៗគ្រប់មុខតែម្ដង! ទីតាំង៖ ភោជនីយដ្ឋាន ឈីង យៀក ផ្ទះលេខ52Eo ផ្លូវហ្សាលដឺហ្គោល (217) ជាប់ភ្នំពេញហាងនាឡិកាស្វីស និង Asia Palace Hotel ជិតស្តុបឆ្លងទៅផ្សារថ្មី បើកពីម៉ោង៖ 10ព្រឹកទៅ តម្លៃ៖ មីទាញសាច់ជ្រូកបំពង ចានតូច 3$ ចានធំ 4$… Read More

ធ្លាប់សាកនំពពារប្រៃល្បីនៅម្តុំគិរីរម្យហើយនៅហ្នឹង?

មើលមួយភ្លែតស្មានតែគួងមែនទេ? មិនមែនទេណា! ហើយអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែញុាំពពារផ្អែមៗ ធម្មតាៗទេមើលទៅ។ ចុះធ្លាប់ដែលលឺ ឬក៏ញុាំ ពពារប្រៃទេ? បើនៅអញ្ចឹង Foodbuzz នាំអោយស្គាល់ មួយកន្លែងរបស់ម្ចាស់ដើមទៀត។ ពពារប្រៃគឺជាប្រភេទ Street Food ម្យ៉ាងដែរ និយាយពីគ្រឿងផ្សំវិញគឺថាច្រើនសំបូរបែបណាស់ក្នុងនោះមានដូចជា បាញ់ត្រាងសំរាប់ខ្ចប់ និងលាយជាមួយទឹកជ្រលក់ប្រៃល្មម រីឯសាច់ខាងក្នុងវិញគឺ មានសាច់ប៉ាតេ សាច់ក្រក ពងទា សាច់ក្តាម និងសាច់ផាត់ គឺថាដាក់បានគ្រប់មុខម៉ង់ ហើយ បន្លែវិញគឺមានសាឡាដហ្នឹងតែម្តង ប៉ុន្តែអ្វីដែរជាចំនុចពិសេសនោះគឺ ប៉ិគក់ចំហុយក្តៅៗ ផ្ទាប់ជាមួយគ្រឿងផ្សំខាងលើធ្វើអោយរសជាតិកាន់តែប្លែក។ បានឡើងគ្រប់មុខ ឆ្ងាញ់ហើយ ធូរថ្លៃទៀត! ទីតាំងដែរងាយស្រួលរកនោះ ជិះតាមផ្លូវព្រះសីហនុឡើងមកលើវិញ (ម្តុំគីរីរម្យ) ហួសស្តុបវត្តមហាមន្រ្តីមួយផ្លូវបត់ស្តាំ ផ្លូវ 143 ប្រហែល 200ម៉ែត្រ នៅខាងឆ្វេងដៃ តំលៃ៖ 2500រៀល

{:kh}ភ្លក្សរសជាតិសាច់អាំង និង ស៊ុបថ្មីនៅ Bar-B-Q Plaza{:}{:en}Get a Taste of the New BBQ & Soup at Bar-B-Q Plaza {:}

{:kh}FoodBuzz ជឿជាក់ច្បាស់ក្នុងចិត្តណាស់ថាប្រិយមិត្តធ្លាប់ញ៉ាំអស់ហើយសាច់អាំង និង ស៊ុប បែបខ្មែរ ជប៉ុន កូរ៉េ ប្រេស៊ីលអីហ្នឹង ប៉ុន្ដែភាគច្រើនធ្លាប់តែញ៉ាំសាច់អាំងផ្សេង និង ស៊ុបផ្សេងត្រូវទេ? អញ្ចឹងសមពេល សមវេលាដែលអ្នកមកភ្លក្សសាច់អាំង និងស៊ុបថ្មីដែលចំអិនក្នុងខ្ទះតែមួយ បែបម៉ុងហ្គោលី និងបែបជប៉ុនរបស់ Bar-B-Q Plaza នេះម្ដងហើយ! និយាយឲ្យចំទៅដូចពាក្យចាស់ពោលថាព្រួញមួយបាញ់បានសត្វពីរអញ្ចឹង! ប៉ុន្ដែអាំងសាច់ផង ទឹកស៊ុបផងក្នុងខ្ទះតែមួយយ៉ាងម៉េចទៅ? ខ្ទះចំអិននៅ Bar-B-Q Plaza គឺមានការរចនាយ៉ាងពិសេសហើយមានពណ៌មាសស្រស់ស្អាត ដោយអ្នកអាចចំអិនសាច់បាននៅផ្នែកខាងលើ ហើយនៅជុំវិញគឺមានចង្អូរសម្រាប់ដាក់ទឹកស៊ុបទៀតផង។ អ្វីដែលរឹតតែពិសេសគួរឲ្យជាប់ចិត្តបំផុតនោះ គឺទឹកស៊ុបនៅជុំវិញខ្ទះមានរសជាតិឆ្ងាញ់មានជាតិ ជាងទឹកស៊ុបសាមញ្ញ ដោយសារសាច់អាំង និង បន្លែផ្សេងៗពីផ្នែកខាងលើហូរចូលមកបន្ថែមរសជាតិមួយកំរិតទៀត។ អូ៎! ហើយចំនុចអស្ចារ្យមួយទៀតនោះគឺខ្ទះពណ៌មាសនេះងាយស្រួលក្នុងការអាំង ឆាប់ក្តៅ ហើយអ្នកមិនចាំបាច់ប្រើខ្លាញ់ច្រើនទេសំរាប់ការអាំងសាច់ ត្រឹមតែខ្លាញ់ជ្រូកមួយដុំតូចគឺគ្រប់គ្រាន់ អញ្ចឹងហើយទាំងស៊ុប ទាំងសាច់អាំងរបស់អ្នកក៏មិនទ្រលាន់សុទ្ធតែខ្លាញ់ដែរ។ នៅលើតុក៏មានបំពាក់នូវ ម៉ាស៊ីនស្រូបក្លិនផ្សែងនៅជិតចង្ក្រានតែម្តង ដែលមានភាពងាយស្រួល សម្រាប់អ្នកញ៉ាំហើយ មិនមានជាប់ធំក្លិនផ្សែងនៅលើខ្លួននោះទេ ពិតជាធានាពីផាសុកភាព និង អនាម័យពិតមែន។ និយាយពីមុខម្ហូបសម្រាប់កុម្ម៉ង់ញ៉ាំជាមួយស៊ុប និង សាច់អាំងវិញគឺថាសំបូរ… Read More

{:kh}[Feature] Spaghetti និង Pasta ឆ្ងាញ់លាក់ខ្លួននៅ 10 កន្លែង!{:}{:en}[Feature] 10 Super Underrated Places for Pasta and Spaghetti!{:}

{:kh}ភាគច្រើនពួកយើងតែងតែទៅញ៉ាំនៅតាមកន្លែងដែលគេច្រើនទៅញ៉ាំ ឬអាចហៅថាទៅតាមគ្នា។ ចុះចំពោះម្ហូបដូចជា spaghetti ឬ pasta វិញ ទៅញ៉ាំនៅណាដែរ? ចង់សាកកន្លែងដែលមិនសូវសម្បូរមនុស្ស មិនសូវល្បី តែរសជាតិឆ្ងាញ់? នេះ 10 កន្លែងដែលយើងរកឃើញ! #1 Terrazza ដោយសារឃើញ review ហាងនេះល្អ យើងក៏ទៅសាក ហើយក៏ទទួលស្គាល់ថា pasta នៅហាងនេះរសជាតិឆ្ងាញ់ជាប់ចិត្តមែន ជាពិសេស pasta ប្រចាំហាងគឺ Pasta Parmigiano! ទីតាំង: #1C, ផ្លូវ 282, បឹងកេងកង១, ភ្នំពេញ តម្លៃ: $7-$10 #2 Enso Cafe កន្លែងមានបរិយាកាសស្ងប់ស្ងាត់ល្អ ហើយសម្បូរទៅដោយម្ហូបជាច្រើនប្រភេទ តែទាក់ទាញការចាប់អារម្មណ៍ជាងគេនោះគឺ spaghetti ដែលមានគ្រឿងផ្សំប្លែកៗ តែឆ្ងាញ់របស់គេមែន! ទីតាំង: #50B, ផ្លូវ 240, ភ្នំពេញ… Read More

[Feature] នៅសន្ធរម៉ុកមានអ្វីឆ្ងាញ់ទេ?

ឆ្ងាញ់ទាំងអស់ កុំភ័យ! បន្ទាប់ពីទួលគោក បឹងកេងកង ទួលទំពូង ពេលនេះមកសាកម្ដុំសន្ធរម៉ុកម្ដងមើល។ #1 Swensen’s ឋានសួគ៌សំរាប់អ្នកចូលចិត្តការ៉េម Sundae។ Swensen’s មានផ្ដល់ជូនការ៉េមដែលមានរសជាតិឆ្ងាញ់ជាមួយនឹងជំរើសច្រើនមុខ។ និយាយពី Topping វិញ ម៉ាអេម នំពុម្ព រឺនំប្រោនី រឺក៏ញ៉ាំការ៉េមបណ្ដែតកូកាក៏បាន។ អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់១ នៅបញ្ឆិតនឹងវិទ្យាល័យសន្ធរម៉ុក តំលៃ៖ 1.5$ដល់10$ #2 Cold Stone Creamery Cold Stone មានលក់ការ៉េមជាបែបចិញ្ច្រាំជាមួយនឹងគ្រឿងផ្សំដែលអ្នកជ្រើសរើស។ តែកុំភ្លេចសាករសជាតិប្រចាំហាងផង! អាស័យដ្ឋាន៖ ផ្ទះលេខ៨៣០ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅក្រោមសកលវិទ្យាល័យអាស៊ីអឺរ៉ុប តំលៃ៖ 1.5$ដល់10$ #3 BBQ Chicken មានដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង BBQ Chicken ត្រូវបានគេស្គាល់សំរាប់សាច់មាន់អាំងដែលមានរសជាតិប្លែកគេ។ មិនតែប៉ុណ្ណោះ BBQ Chicken ក៏មានលក់ម្ហូបកូរ៉េជាច្រើនមុខដូចជាសាច់មាន់បំពង និងប៊ីប៊ីមបាប់។ អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់១ នៅបញ្ឈិតនឹងវិទ្យាល័យសន្ធរម៉ុក តំលៃ៖ 3$ដល់10$ #4 The Pizza Company នរណាមិនស្គាល់Pizza Company? ភីហ្សាស្តើងរឺក្រាស់ គ្រប់រសជាតិសុទ្ធតែឆ្ងាញ់ តែកុំភ្លេចSpaghetti។ ចំណែកអាហារសំរន់មានតាំងពីស្លាបមាន់អាំង នំបុ័ងខ្ទឹម ដល់ fish stick។ អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៦១ សង្កាត់ទឹកល្អក់១  តំលៃ៖ 3$ដល់25$ #5 Sakura Buffet បើគិតពីប៊ូហ្វេមួយដែលមានជំរើសច្រើន សាច់អាំងក៏បាន ស៊ុបក៏បាន ជាមួយគុណភាពនឹងតំលៃ គឺមានតែ Sakura នេះឯង។ អាស័យដ្ឋាន៖ ផ្ទះលេខ៨០៤ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ តំលៃ៖ 11$ដល់13$ #6… Read More

ភ្លក្សឆាខ្វៃ-នំប៉ោងជ្រលក់ទឹកស្លឹកតយនេះឫនៅ?

ញ៉ាំឆាខ្វៃ ឬ នំប៉ោងរាល់ដងមានអីក្រៅពីញ៉ាំជាមួយបបរ ជ្រលក់កាហ្វេទឹកដោះគោក្ដៅៗ ញ៉ាំជ្រលក់ទឹកដោះគោខាប់ ឬក៏ញ៉ាំទទេរធម្មតាទេមែនទេ? ចុះដែលបានភ្លក្សនំប៉ោង ឆាខ្វៃជ្រលក់ទឹកស្លឹកតយនេះនៅ? បើថាមិនដែលទេ ចាំថ្ងៃនេះ FoodBuzz នាំទៅញ៉ាំស្គាល់រសជាតិនឹងគេម្ដងមើល! ឆាខ្វៃ នំប៉ោងជ្រលក់ទឹកស្លឹកតយនេះប្លែកពី ឆាខ្វៃនំប៉ោងសាមញ្ញព្រោះថាឆាខ្វៃនេះគឺមិនមែនជាគូភ្លោះដូចធម្មតាទេ ប៉ុន្ដែគេធ្វើជាបែបវេញចូលគ្នាវិញ ហើយបើនំប៉ោងវិញក៏អត់ប្រហោងក្នុងដូចធម្មតាដែរ គឺមានសាច់នំពីក្នុងណែនទន់ល្មើយតែម្ដង។ បានញ៉ាំជ្រលក់ទឹកស្លឹកតយនឹងគឺថាចាប់មាត់ជីបៗ មិនចង់ឈប់ទេ! តម្លៃទៀតក៏សមរម្យដែរ នំប៉ោង ឬ ឆាខ្វៃមួយត្រឹមតែ 1000រៀល ប៉ុណ្ណោះ ហើយចង់ទៅញ៉ាំនៅទីនោះក៏បាន ទិញខ្ចប់ក៏បានដែរ ប៉ុន្ដែ FoodBuzz ថាទៅញ៉ាំនៅទីនោះផ្ទាល់ទៅចំនេញ នំបំពងថ្មីក្ដៅៗ ចង់ជ្រលក់ទឹកស្លឹកតយប៉ុន្មានក៏បាន ហើយបានលំហែអារម្មណ៏ស្រូបខ្យល់អាកាសនៅសួនវត្តបុទុមហ្នឹងទៀត។ ទីតាំង៖  Mony Charkvai សួនវត្តបុទុម ក្បែរបន្ទប់ទឹកថ្មី តម្លៃ៖ នំប៉ោងឬឆាខ្វៃមួយ 1000៛ បើកលក់៖ ពីម៉ោង4ល្ងាចទៅ

[Feature] កន្លែងញុំា​ទាំង 25 នៅបឹងកេងកង – Part II

យើងបានស្គាល់ 25 ហាងហើយពីអត្ថបទមុន (រឺប្រសិនបើអ្នកមិនទាន់បានអាននោះទេ អាចចុចទីនេះដើម្បីអានបាន)។ ឥលូវយើងមកបន្តថែម 25 ហាងដែលស្ថិតនៅក្នុងតំបន់បឹងកេងកង។   #26 Ganh នេះក៏ជាហាងបែបម្ហូបវៀតណាមដែលមិនខុសគ្នានិងហាង Ngon នោះទេ ដូចជាបាញ់ហយ ហ្វឺជាដើម។ ទីតាំង: #49, ផ្លូវ 294 ; បើកចាប់ពីម៉ោង 11ព្រឹក តំលៃ: $5 ទំនាក់ទំនង: 015 997 717   #27 myBurgerLab មិនមែនបឺហ្គឹធម្មតាមានសាច់គោ សាលាដ និង ទឹកម្ទេសទេណា មានគ្រឿងផ្សំស្រស់ច្រើនៗមុខ លាយគ្នាតែរសជាតិវិញ កប់ណាស់ ព្រោះមានរសជាតិប្លែកៗជាច្រើន។ កុំភ្លេចសាក Popcorn Chix! ទីតាំង: នៅលើផ្លូវនរោត្តម ជិត Koi  ; បើកចាប់ពីម៉ោង 9ព្រឹក តំលៃ: $5… Read More

[Feature] កន្លែងញុំា​ទាំង 25 នៅបឹងកេងកង – Part I

អ្នកណាមិនស្គាល់ថាបឹងកេងកងជាតំបន់ដែរសប្បូរទៅដោយកន្លែងញុំាអីនោះ!មិនថាជាអាហារសំរន់ រឺ អាហារបែបបរទេស រឺបែបគ្រួសារយ៉ាងណាទេអាចថាបានបឹងកេងកង គឺមិនខ្វះទេ! ច្រើននោះច្រើនតែម្តង! ក្នុងនោះផងដែរ Foodbuzz សូមណែនាំនៅកន្លែង និង ម្ហូបដែលអ្នកអាចញ៉ាំបាននៅបឹងកេងកង!   #1 ក្រយាអង្គរ (Kraya Angkor Restaurant) ជាហាងដែរមាននូវអាហារបែបប្រពៃណីខ្មែរយើងផ្ទាល់តែម្តង។ មិនថាឡើយម្ហូបនិងភេសជ្ជៈ ដែរមានរសជាតិឆ្ងាញ់នោះទេ ជាពិសេសគឺការដេគ័រខាងក្នុង បែបខ្មែរដែរធ្វើអោយការបរិភោគជាមួយបរិយាកាសល្អប្រណិតកាន់តែប្រសើរ សំរាប់អ្នកចង់ជួបជុំគ្រួសារ។   មិនបាច់ត្រូវរវល់ធ្វើម្ហូបផ្ទាល់ដៃទេព្រោះយូរៗ ញុំាម្តងតើ! អាស័យដ្ឋាន: 60BEo, ព្រះត្រសក់ផ្អែម ផ្លូវ៦៣។ បើកចាប់ពីម៉ោង 10ព្រឹក – 10យប់ តំលៃ: $3 ឡើងទៅ ទំនាក់ទំនង: 017 393 982   #2 Tom Yum Kong គឺជាហាងម្ហូបខ្មែរ និង ថៃដែលមានតំលៃសមរម្យ និង… Read More

សាកនំបុ័ង Omelette ឆ្ងាញ់នៅផ្លូវភ្លោះអូរឬស្សី

អាហារពេលព្រឹករាល់ថ្ងៃញ៉ាំតែបាយស្រូប គុយទាវដដែលៗ ទ្រលាន់ណាស់មែនហ្អេ៎? ខំគិតរិះរកអាហារពេលព្រឹកអីប្លែកដែរប៉ុន្ដែនឹកគិតមិនឃើញសោះ មិនដឹងគួរញ៉ាំអីឲ្យឆ្ងាញ់មាត់ ហើយប្លែកម្ដង។ បើអញ្ចឹងអ្នករកអុសប្រទះចង្រ្កានហ្គាសហើយ ព្រោះថ្ងៃនេះ FoodBuzz មានអាហារពេលព្រឹកមួយមុខមកណែនាំជូនប្រិយមិត្តអ្នកអានជាពិសេសតែម្ដង។ អ្នកណាខ្លះស្គាល់ ឬ ធ្លាប់ភ្លក្សរសជាតិនំបុ័ង Omelette នេះ? នំបុ័ង Omelette នេះគឺជាមុខម្ហូបអាហារពេលព្រឹកពិសេសប្រចាំត្រកូលនៅអាហារដ្ឋានផ្លូវភ្លោះ ដែលអ្នករស់នៅម្ដុំផ្សារអូរឬស្សីភាគច្រើនស្គាល់ និង ធ្លាប់បានញ៉ាំព្រោះថាអាហារដ្ឋាននេះល្បីឈ្មោះយូរមកហើយមិនតិចជាង 10 ឆ្នាំទេ។ និយាយពីនំបុ័ងOmelette នេះគឺជាសាច់ប៉ាតេ ការ៉ុត និង ដំឡូងបារាំងឈូសជាចំនិតតូចៗ លាយជាមួយផ្សិតខ្មៅខ្ចប់ពីក្រៅដោយពងទាចៀន ដែលគេញុំជាមួយនំបុ័ងដើមក្ដៅស្រួយៗ លាបជាមួយនឹងប៊ឺរ រសជាតិវិញក៏ឆ្ងាញ់ប្លែកមាត់ ហើយបើសំរាប់អ្នកចូលចិត្តញ៉ាំនំបុ័ងសាច់វិញដឹងតែត្រូវចិត្តហ្មង! ក្រៅពីនំបុ័ង Omelette នេះ ក៏មានមុខម្ហូបផ្សេងទៀតដែលសុទ្ធតែល្បីប្រចាំអាហារដ្ឋានផ្លូវភ្លោះនេះដូចគ្នាន មានដូចជា បាយស្រូបសាច់មាន់ បាយស្រូបសាច់ជ្រូក និង ស៊ុបខួរជ្រូកជាដើម។ ទៅសាកមើលទៅ ធានាថាដឹងតែប្លែកនឹងជាប់ចិត្តតែម្ដង! ទីតាំង៖ អាហារដ្ឋានផ្លូវភ្លោះ ផ្ទះលេខ 77Eo ផ្លូវ 214កែងផ្លូវ… Read More

[Feature] ម្ហូបក្នុងរឿងកូរ៉េទាំង 10 ដែលអ្នកអាចរកញ៉ាំបាននៅភ្នំពេញ

ពេលមើលរឿងភាគកូរ៉េ (k-drama) ម្ដងៗ គឺថាមួយភាគណាក៏ត្រូវតែមានឈុតញ៉ាំម្ហូបនៅតុបាយ ឬ នៅភោជនីយដ្ឋានដែរ មិនដែរដាច់សោះតែម្ដង!  និយាយពីថាអ្នកដឹកនាំរឿងហ្នឹងអត់ចេះអាណិតចិត្តទស្សនិកជនអីបន្ដិចសោះ កំពុងតែជក់រឿងហើយឥឡូវមកធ្វើឲ្យឃ្លាន កូរពោះគ្រូកៗតាមទៀត។   ចង់ដឹងមានកន្លែងណាខ្លះដែលមានម្ហូបដូច oppa, unnie, ahjumma, ahjussi អីញ៉ាំក្នុងរឿងដែរទេ? បើចង់ដឹងតោះមកតាមដានជាមួយ FoodBuzz មក! #1 Korean Fried Chicken & Beer – មាន់បំពងជាមួយនឹងស្រាបៀរ តើអ្នកណាខ្លះនៅទីនេះជាហ្វេនផ្កាប់មុខរឿង My Love From Another Star? ឬហ្វេន Cheon Songyi ផ្ទាល់តែម្ដង? សាច់មាន់បំពងកូរ៉េញ៉ាំក្លែមជាមួយស្រាបៀរដែល Cheon Songyi ទារសង្សារកំពូលមុខស្រស់ កម្លោះភពផ្កាយ Do Minjoon ទិញឲ្យញុំរហូតនោះ នៅចាំអត់? ដល់ពេលអ្នករំអុក Do Minjoon… Read More