Promotion in

លឺថា អត់បាច់ទៅឆ្ងាយទៀតទេ ត្រឹមផ្សារទំនើបអ៊ីអន ១ ក៏អាចញ៉ាំសាច់អាំងកូរ៉េនៅ Seorae បានដែរ

ស្គាល់ហើយមែនទេ សាច់អាំងកូរ៉េ សរ រ៉េ (Seorae) នៅឯផ្សារទំនើបអ៊ីអនសែនសុខដែល FoodBuzz សរសេរណែនាំមិនប៉ុន្មានខែមុន។ សរ រ៉េ ជាប៊្រេនសាច់អាំងកូរ៉េល្បីឈ្មោះមួយដែលមានសាខានៅតាមបណ្ដាប្រទេសនានាសរុបជាង 300 កន្លែង។ ចង់ញ៉ាំសាច់អាំងកូរ៉េរសជាតិដើម និងខុសប្លែកពីបណ្ដាហាងដទៃ ត្រូវតែមកញ៉ាំនៅសរ រ៉េ។ ថ្ងៃនេះ សរ រ៉េ កាន់តែផ្ដល់ភាពងាយស្រួលដល់លោកអ្នកដែលចង់ញ៉ាំសាច់អាំងកូរ៉េនៅ សរ រ៉េ តែមិនចង់ទៅឆ្ងាយដល់ទៅផ្សារទំនើបអ៊ីអនសែនសុខ ដោយសរ រ៉េ បានបើកសាខាថ្មីនៅឯផ្សារទំនើបអ៊ីអន 1 ជាន់ទី 2 ហើយ។ សរ រ៉េ ត្រូវបានគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិដោយសារតែរសជាតិទឺកជ្រលក់ប្លែកពីហាងដទៃ និងសាច់ប្រចាំហាងដូចជា ហ្គាលមេហ្គីសាល (Galmaegisal) តែរសជាតិសាច់គោ សាច់ជ្រូក អណ្ដាតគោ ឬគ្រឿងក្នុង ក៏មានរសជាតិមិនចាញ់សាច់ ហ្គាលមេហ្គីសាល ដែរ។ អ្វីដែលពិសេសនោះ សរ រ៉េ សាខាផ្សារអ៊ីអនមានការផ្ដល់ជូនប្រូម៉ូសិនទិញមួយ ថែមមួយ យ៉ាងពិសេសក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះ។… Read More

មានត្រឹមតែ $10 ក៏អាចញ៉ាំស៊ុបចៀមនៅ Little Sheep Hot Pot បានដែរ

Little Ship Hotpot បានណែនាំស៊ុបសាច់ចៀម និងបែបបទអាហារម៉ុងហ្គោលីចូលមកកាន់កម្ពុជាទើបតែមិនបានប៉ុន្មានឆ្នាំ តែទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ ធ្វើឲ្យភោជនីយដ្ឋានស៊ុបចៀមមួយរីកលូតលាស់យ៉ាងរហ័សឈានដល់ការពង្រីកសាខាដល់ទៅ 4 ក្នុងរយះពេលដ៏ខ្លី។ សម្រាប់ថ្ងៃនេះ ហាងស៊ុប little sheep មានអ្វីថ្មីពិសេសជូនដល់អតិថិជនគ្រប់រូបដោយបានចេញជាឈុតស៊ុបថ្មីមួយដែលចេញក្នុងតម្លៃពិសេសមិនគួរអោយជឿ។ ឈុតថ្មីនេះ គឺជាប្រភេទស៊ុបចៀមមានទាំងសាច់ដែលអាចរើសបាន និងបន្លែស្រស់ៗដាក់លើថាសជា 3 ថ្នាក់ បើនិយាយពីតម្លៃវិញ រឹតតែពិសេសត្រឹមតែ 9.99$ តែប៉ុណ្ណោះ។ ឈុតថ្មីស្រឡាងមួយនេះមាននៅគ្រប់ទាំង 4 សាខារបស់ Little Sheep Hotpot Cambodia តែមានលក្ខខណ្ឌដូចជា៖ សាខាសម្ដេចប៉ាន៖ បញ្ចុះចាប់ពីម៉ោង 11 ព្រឹក ដល់ 5 រសៀល និង 10:30 អាធ្រាត្រ ដល់ 2 ទាបភ្លឺ សាខាផ្សារទំនើបអ៊ីអនសែន៖ បញ្ចុះចាប់ពីម៉ោង 10 ព្រឹក ដល់… Read More

ញ៉ាំអាហារប៊ូហ្វេជប៉ុននិងភេសជ្ជៈជាង 80 មុខនៅ Watami ក្រោមតម្លៃ $15

អាហារប៊ូហ្វេការពិតទៅគឺសំបូរមិនខ្វះទេ តម្លៃសមរម្យក៏មាន តម្លៃរាងថ្លៃបន្ដិចក៏បាន ប៉ុន្ដែអ្វីដែលកម្រឃើញ កម្រមាននោះគឺអាហារប៊ូហ្វេបែបជប៉ុនដែលរសជាតិឆ្ងាញ់ហើយតម្លៃសមរម្យទៀតមែនអត់? ប៉ុន្ដែទៅញ៉ាំនៅណាបាន? ចាំ FoodBuzz ប្រាប់!   លែងពិបាកទៀតហើយព្រោះ អ្នកអាចញ៉ាំប៊ូហ្វេម្ហូបជប៉ុនបានទៅដល់50 មុខ បូកបន្ថែមនឹងភេសជ្ជៈ 30 មុខទៀតយ៉ាងឆ្ងាញ់និងមួយចម្អែតក្នុងតម្លៃយ៉ាងសមរម្យត្រឹមតែ $14.8 ប៉ុណ្ណោះនៅភោជនីយដ្ឋាន Watami Japanese Dining រៀងរាល់ថ្ងៃច័ន្ទដល់សុក្រចាប់ពីម៉ោង 3 ល្ងាចដល់ 9 យប់។ ចង់ដឹងថាមានអីញ៉ាំខ្លះ អាចមើលបញ្ជីមុខម្ហូបនិងភេសជ្ជៈនៅខាងក្រោមបាន! ម្ហូបនិងភេសជ្ជៈសរុបជាង 80 មុខ ល្អឥតខ្ចោះតែម្ដងសម្រាប់ការជួបជុំមិត្តភក្ដិឬគ្រួសារអី! ដឹងតែឆ្អែតនិងឆ្ងាញ់មាត់គ្រប់ៗគ្នាតែម្ដង។ ទីតាំង៖ Watami Japanese Dining, Terrace Avenue ផ្សារទំនើប AEON Mall  តម្លៃ៖ $14.8 ម្នាក់ ប្រូម៉ូសិន៖ ថ្ងៃច័ន្ទដល់សុក្រ 3PM-9PM

ញ៉ាំភេសជ្ជៈលេងជាមួយឆ្មាក្នុងឱកាសប្រូម៉ូសិនពិសេសពី Cat U House

ដឹងច្បាស់ហើយ Cat U House ជាហាងផ្ទះឆ្មា ដែលសម្បូរឆ្មា cute cute គួរឲ្យស្រឡាញ់ជាច្រើនប្រភេទ ហើយបើនិយាយពីភេសជ្ជៈវិញមានគ្រប់រសជាតិ គ្រប់ពណ៏ ទំនងៗណាស់។ សម្រាប់អ្នកដែលចង់ទៅសាក ទៅអោយហើយទៅ កុំអោយផុតឱកាសពិសេសណា ព្រោះថាហាងមួយនេះមានប្រូម៉ូសិនពិសេស។ ហាង Cat U House មានកម្មវិធីប្រូម៉ូសិនមួយគឺ យើងអាចញ៉ាំជាមួយនឹងភេសជ្ជៈបែបទឹកដោះគោជូរ អស់តែ 1$ ប៉ុណ្ណោះ ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 15 មករានេះ។ ម៉ោះ រៀបចំបបួលគ្នាអោយហើយមក បើមិនទៅប្រយ័ត្នស្តាយក្រោយណា៎។ ទីតាំង៖ ផ្ទះ​លេខ 52D ផ្លូវ ​334 កែងផ្លូវ 57  សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

មានតែ 2.5$ ក៏អាចញ៉ាំបឺហ្គឺនៅ myBurgerLab បានដែរ

ចូលចិត្តញ៉ាំបឺហ្កឺមែនទេ? បើចង់ញ៉ាំតែខ្វះខាងផ្នែកហិរញ្ញវត្ថុ គួរធ្វើម៉េចទៅ? មិនបាច់ភ័យទេ myBurgerLab មានកម្មវិធីពិសេសជូន។ ហាង myBurgerLab នឹងផ្តល់ជូនការបញ្ចុះតម្លៃពិសេសនៅសល់ត្រឹមតែ 2.5$ ក្នុង 1 បឺហ្គឺប៉ុណ្ណោះ សម្រាប់អ្នកដែលមកញ៉ាំក្នុងកំឡុងម៉ោង 2 ថ្ងៃត្រង់ដល់ម៉ោង 5 ល្ងាច។ ហើយការបញ្ចុះតម្លៃនេះគឺចាប់ផ្តើមពីថ្ងៃទី 11 នេះរហូតដល់ចុងខែមករាថ្ងៃទី 31 ឯណោះ។ បញ្ជាក់៖ ប្រូម៉ូសិននេះមិនមានរាប់បញ្ចូល Scott Neeson និង Beautiful Mess ទេ។ អ្នកណាចង់ញ៉ាំហៅមិត្តភក្តិ ហើយលៃពេលអោយហើយទៅណា៎ ប្រយ័ត្នធ្មេចបើកៗផុតថ្ងៃបាត់។ ទីតាំង៖ សាខា TK៖ នៅក្នុង TK Avenue ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap  សាខា BKK៖ ផ្ទះលេខ 23 ផ្លូវ 288 សង្កាត់បឹងកេងកងទី… Read More

ប្រម៉ូសិនដើមឆ្នាំដ៏ពិសេសពី Starbucks

ជាហ្វេនកាហ្វេនៅ Starbucks មែនទេ? ថ្ងៃនេះ មានដំណឹងល្អចែកជូនប្រិយមិត្តដែលជាហ្វេន Starbucks ហើយចូលចិត្តសាកនូវភេសជ្ជៈថ្មីៗនៅទីនេះ។ ដូចដឹងស្រាប់ហើយ Starbucks តែងតែមានប្រម៉ូសិនជារឿយៗសម្រាប់អតិថិជនរបស់ខ្លួន ដូច្នេះហើយទើប Starbucks មានប្រម៉ូសិនពិសេសសម្រាប់អតិថិជនគ្រប់រូប។ ហាងកាហ្វេ Starbucks នឹងមានប្រម៉ូសិនតម្លើងទំហំដោយឥតគិតថ្លៃ ចំពោះការជាវភេសជ្ជៈទើបចេញថ្មី 2 មុខ គឺតែឡាតេរសជាតិផ្លែប៉េស តែឡាតេរសជាតិវ៉ានីឡា និងតែបៃតងលាយកាហ្វេ Espresso ភ្លាមៗ។ ចំណែកឯលក្ខខណ្ឌវិញគឺងាយបំផុតដោយគ្រាន់តែទិញនំ ឬ មុខម្ហូបណាមួយនៅទីនេះ អ្នកនឺងទទូលបានការតម្លើងជូននេះភ្លាម។ កម្មវិធីពិសេសនេះសម្រាប់ការជាវភេសជ្ជៈចាប់ពីទំហំតូច (Tall) ឡើងទៅដែលមានចាប់ពីថ្ងៃ 03 ដល់ថ្ងៃ 09 ខែមករា ឆ្នាំ 2019 នេះ។ ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Starbucks Cambodia

ហាងតែគុជតៃវ៉ាន់ Dayung’s បើកសាខាថ្មីនៅ IFL ជាមួយប្រូម៉ូសិនខប់ៗ

តោះៗ! ដំណឹងដ៏សែនប្រពៃសំរាប់សិស្សនិស្សិត IFL ទាំងអស់ព្រោះថាឥឡូវនេះ​ហាងតែគុជមកពីតៃវ៉ាន់ Dayung’s បានពង្រីកខ្លួនបើកសាខាទីពីរនៅខាងមុខ IFL ហើយ បន្ទាប់ពីសាខាដំបូងនៅម្ដុំបឹងកេងកងបានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកស្នេហាតែគុជលុះក្ស័យ ឧទាហរណ៌ដូចជាអ្នកសរសេរអត្ថបទនេះជាដើម។  ក្នុងឱកាសសម្ពោធសាខាថ្មីនេះ Dayung’s បានរៀបចំជាកម្មវិធីបញ្ចុះតម្លៃ 50% រយៈពេលបីថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃ 21 ធ្នូនេះទៅដែលរួមមានដូចជា៖ ថ្ងៃទី21/12/2018៖ Grass Jelly Milk Tea ទំហំ M ថ្ងៃទី22/12/2018៖ Pearl Milk Tea ទំហំM ថ្ងៃទី23/12/2018៖ Mango Smoothie ទំហំM ហើយបន្ថែមពីនេះទៀត អតិថិជនមក Check in នៅហាងចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 23 នឹងទទួលបាន Coupon ទិញតែគុជ 1 ថែមជូន 1 ទៀតផងសម្រាប់លើកក្រោយ។ បានញ៉ាំតែគុជចុះតម្លៃ… Read More

Santa Fé Cambodia: ស្ទេក​រស​ជាតិិ​បែប​អា​ស៊ី​ និង​ទឹក​ជ្រលក់ហឹរបែប​​​ថៃ

រីករាយជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់នៅ Santa Fé Cambodia! ទទួលយករសជាតិអាហារដ៏ឆ្ងាញ់ជាប់មាត់ជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់នៅភោជនីយដ្ឋានថ្មី Santa Fé ដែលជាភោជនីយដ្ឋាន ដែលមានប្រជាប្រិយភាពមួយនៅឯប្រទេសថៃ តែឥឡូវនេះមកដល់កម្ពុជាហើយ។​ Santa Fé បានយករូបមន្តស្តេកពិសេសពីសហរដ្ឋអាមេរិក​​ ហើយគ្រឿងផ្សំវិញ គឺត្រូវបានជ្រើសរើសដោយមានការផ្ចិតផ្ចង់​ ជាហេតុធ្វើអោយ ភោជនីយដ្ឋានមួយនេះទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន។​ លើសពីនេះទៅទៀត​ ពួកគេមានសេវាកម្មល្អ បុគ្គលិកគឺពោរពេញទៅដោយស្នាមញញឹម រួសរាយរាក់ទាក់។ នៅពេលនេះ Santa Fé បានបើកហាងដំបូងក្នុងរាជធានីភ្នំពេញកាលពីថ្មីនេះៗ ដោយពាំនាំនូវអាហារបែបអ៊ឺរ៉ុប តែរសជាតិបែបអាស៊ី និងតម្លៃសមរម្យ!! មិនសូវអស់ថវិកាច្រើន តែទទួលបានអាហារយ៉ាងឈ្ងុយឆ្ងាញ់ មិនតែប៉ុណ្ណោះពួកគេបាននាំមកជូនកាដូរពិសេស គឺ Promotion ទិញមួយ ថែមមួយ ចាប់ពីថ្ងៃនេះដល់បំណាច់ឆ្នាំ។ មិនត្រឹមតែស្តេកទេ ពួកគេមាន spaghetti, fish&chips និងរបស់ឆ្ងាញ់ៗជាច្រើនទៀត។ Santa Fé មានទីតាំងនៅលើមហាវិថីព្រះមុនីវង្ស ដែលងាយស្រួលរកមានផាសុខភាព ហើយចំណតធំទូលាយ!! លើសពីនេះគឺអាចជិះរថភ្លើង ថតរូបស្អាតៗទៀតផង!! តោះ… Read More

អស់តែ 5000៛ បានកាហ្វេប្រេនហើយកែវធំហើយទៀត!

តោះ! ប្រិយមិត្ត FoodBuzz យើងណាខ្លះដែលរស់នៅម្ដុំសន្ធរម៉ុក ឬរៀននៅ IFL, RUPP ឬ SETEC? ដឹងអត់ថាមានហាងកាហ្វេថ្មីទើបតែបើកហើយប្រូម៉ូសិនចំណេញញាក់សាច់? កាហ្វេពិដោរគឺជាប្រ៊េនកាហ្វេក្នុងស្រុកទើបតែបង្កើតថ្មីហើយដើម្បីអបអរសាទរការបើកសាកល្បងនេះ កាហ្វេពិដោរមានការផ្ដល់ជូនភេសជ្ជៈគ្រប់មុខទាំងអស់ក្នុងតម្លៃត្រឹមតែ 5000រៀល លើកលែងតែភេសជ្ជៈបែបក្រឡុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2018។ ប្រិយមិត្ត FoodBuzz កុំខកខានទៅទទួលយកប្រូម៉ូសិនដ៏ពិសេសនេះ ព្រមទាំងទទួលយកបទពិសោធនៃក្លិនកាហ្វេពិដោរក្រអូបឈ្ងុយបែបរសជាតិក្នុងស្រុកផងដែរ! ទីតាំង៖ ផ្ទះលេខ#11B, ផ្លូវ261, សង្កាត់ទឹកល្អក់1,ខណ្ឌទួលគោក | Googlemap  ប្រូម៉ូសិន៖ ថ្ងៃនេះរហូតដល់ 12/12/18 

មជ្ឈមណ្ឌលកំសាន្ដ The Heritage Walk សម្ភោធជាផ្លូវការជាមួយនឹងប្រូម៉ូសិនកប់សារី

នៅចាំទេ ពួកយើងធ្លាប់បានផ្សាយមិនប៉ុន្មានខែមុនពីមជ្ឈមណ្ឌលកំសាន្ដ ហេរីថេក វ៉ក ដែលជាមជ្ឈមណ្ឌលកំសាន្ដដ៏ថ្មីមួយនៅចំកណ្ដាលក្រុងសៀមរាប។ នៅថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ​ 2018 នេះ មជ្ឈមណ្ឌលកំសាន្ត ហេរីថេក វ៉ក នឹងបើកដំណើរការជាផ្លូវការហើយជាមួយនឹងកម្មវិធីពិសេសៗ និង ប្រូម៉ូសិនកប់ៗពីហាងល្បីៗនៅទីនោះ ។ តោះ មកមើលថាមានអ្វីពិសេសខ្លះ៖ ថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ 2018 ម៉ោង​ 7 ល្ងាច នឹងមានការប្រគុំតន្រ្តីពីកំពូលតារាចម្រៀង កញ្ញាមាស សុខសោភា និង ការបង្ហាញម៉ូតស្ដីពី សំលៀកបំពាក់ខ្មែរក្នុងរយៈពេលជាង 2 ពាន់ឆ្នាំ។ ថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ 2018 ម៉ោង​ 7 ល្ងាច នឹងមានការប្រគុំតន្រ្តីពីកំពូលតារាចម្រៀង កញ្ញាឱក សុគន្ធកញ្ញា… Read More

បឺហ្គឺកូរ៉េ LOTTERIA បើកសម្ពោធសាខាថ្មីនៅThe Park Community Mall និងប្រកាសដៃគូជាផ្លួវការជាមួយ True Money

ឡូតេរៀបឺហ្គឺ បានរៀបចំកម្មវិធីសម្ពោធសាខាថ្មី នៅថ្ងៃទី០៨ ខែវិចិ្ឆកា ឆ្នាំ​២០១៨​ នៅ The Park Community mall និងអបអរសាទរដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសហការជាផ្លូវការរវាងក្រុមហ៊ុន Yinkok Food Corp និង TrueMoney លើសេវាចាយលុយតាម កម្មវិធីទ្រូម៉ាន់នី។ សាខា​ថ្មីរបស់ LOTTERIA នៅ ​The Park Community mall ចាប់ផ្ដើមបើកដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិត​នៅតាមបណ្ដោយផ្លូវជាតិលេខ១ ម្ដុំ​បឹង​ស្នោ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ច្បារ​អំពៅ។ LOTTERIA គឺជាហាងបឺហ្គឺលេខ​១ មក​ពី​ប្រទេស​កូរ៉េ ដែលនាំ​មក​ជូន​នូវ​ប៊ឺហ្គឺ និង​មាន់​បំពង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ប្លែកពិសេស ព្រម​ជា​មួយ​នឹង​ការរចនាស្រស់ស្អាត ទីតាំងធំទូលាយ និងមានផាសុខភាពល្អ មិនតែប៉ុណ្ណោះបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះការបំរើរសេវាកម្មដល់អតិថិជន។ គួរបញ្ជាក់ផងដែលថា LOTTERIA ត្រូវ​បាន​នាំ​យក​មក​កាន់​ប្រទេស​កម្ពុជាដោយក្រុមហ៊ុន Yinkok Food Corp. ដែលក្រុមហ៊ុន​ផ្ដល់សេវាកម្មខាងម្ហូបអាហារឈានមុខគេមួយនៅកម្ពុជាដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា TOUS les JOURS ,… Read More

មិនបានជប់លៀងតែងខ្លួនប្លែកៗ ក៏បានជួបជុំមិត្តភក្ដិនៅហាងដែលមានប្រូម៉ូសិន Halloween ដែរ

Halloween គឺជាថ្ងៃដែលសម្បូរទៅដោយពិធីជប់លៀង និងការតុបតែងខ្លួនប្លែកៗសប្បាយៗ ប៉ុនែ្តសម្រាប់ប្រិយមិត្តដែលចង់ឆ្លងថ្ងៃ Halloween ជួបជុំជាមួយមិត្តភក្ដិ​ ក្រុមការងារ FoodBuzz នឹងនាំឲ្យស្គាល់ហាង 11 កន្លែងដែលកំពុងផ្ដល់ប្រូម៉ូសិនពិសេសៗក្នុងថ្ងៃ ហាឡូវីន។ #1 NX BAKEHOUSE សម្រាប់ពិធីបុណ្យ Halloween នេះ NX BAKEHOUSE បានបង្កើតនំដូហ្វណាត់ និង ភេសជ្ជៈ Halloween ថ្មីៗសម្រាប់អតិថិជនរបស់ពួកគេដែលនិងមានចាប់ពីថ្ងៃទី 25 ខែតុលារហូតដល់ថ្ងៃទី 1 ខែវិច្ឆិកា។ បញ្ជីមុខម្ហូបរបស់ Halloween រួមមាន៖ Halloween Frappuccino, Latte Charcoal និងនំដូណាត់។ មិនតែប៉ុណ្ណោះ ក៏មាននូវប្រូម៉ូសិនពិសេសដោយគ្រាន់តែជាវនូវដូហ្វណាត់ Halloween ចំនួន 10 នំ អ្នកនឹងទទួលបានដូហ្វណាត់ 2 ហ្រ្វីពីលើហ្នឹងថែមទៀតផង។ ទីតាំង៖ ផ្លូវ 323 កែងផ្លូវ… Read More