Uncategorized in

ចង់​ញុំា​តែ​ក្រហម​ទឹក​ដោះ​គោ​គួរ​ទៅ​ញុំា​នៅ​កន្លែង​ណា?

ចង់ញុំាតែក្រហមទឹកដោះគោរសជាតិដើម តែមិនស្គាល់កន្លែងមែនទេ? ចាំ FoodBuzz នាំទៅ! (លេខរៀងមិនតាមចំណាត់ថ្នាក់) #1 Home Du Pain Home Du Pain មានតែក្រហមទឹកដោះគោរួមទាំងភេសជ្ជៈ និងនំដែលមានរសជាតិឆ្ងាញ់ជាច្រើនមុខ។ ទីតាំង: ផ្ទះលេខ ១៣៦ ផ្លូវផាស្ទ័រ (៥១)  សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap  តម្លៃ: $1.5 ឡើងទៅ បើកម៉ោង: 7:00AM – 6:00PM #2 ChaTraMue Cambodia ChaTraMue ជាហាងតែទឹកដោះគោដ៏ល្បីនៅប្រទេសថៃ ហើយបាននាំមកនូវតែក្រហមទឹកដោះគោរសជាតិដើមមកប្រទេសកម្ពុជាផងដែរ។ ទីតាំង: ផ្ទះលេខ 92 ផ្លូវលេខ 315 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap  តម្លៃ:… Read More

តោះ!​ មកស្គាល់ភេសជ្ជៈថ្មីពី Grace Coffee គឺ latte កូនកាត់នោះអី

ប្រិយមិត្ត FoodBuzz ដែលចូលចិត្តផឹកកាហ្វេប្រហែលជាធ្លាប់បានលឺពី Grace Coffee រួចមកហើយ។ ពេលនេះ Grace Coffee បាននាំមកនូវភេសជ្ជៈប្រភេទថ្មីមួយទៀតដែលជារសជាតិថ្មី ផ្សំឡើងយ៉ាងពិសេសជាមួយនឹងគ្រាប់កាហ្វេ Arabica ពីប្រទេសអ៉ីតាលី ដើម្បីតំរូវចិត្តជនជាតិអាស៊ីជាពិសេសប្រជាជនខ្មែរយើងតែម្ដង។ មិនត្រឹមតែភេសជ្ជៈថ្មីទេ បរិយាកាសក៏មិនអន់ដែរ។ មាន Free Wifi ដើរលឿនកប់សារី ថែមទាំងទីកន្លែងអង្គុយមានផាសុខភាព ទីតាំងក៏ធំទូលាយ និងមានម៉ាស៊ីនត្រជាក់ទៀតផង។ ម៉ោះ នៅចាំអីទៀត ទៅសាកទាំងអស់គ្នា! ទីតាំង៖ ផ្លូវ 213 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap  តម្លៃ៖ 7000៛ ក្នុងមួយកែវ

លែងបារម្មណ៍អត់បាយថ្ងៃ កុម៉្មង់ពី Flamingo Cookhouse ភ្លាមមកដល់មាត់ទ្វារភ្លែត!

អេតមីនជឿថាអ្នកគ្រប់គ្នាជាពិសេសអ្នកធ្វើការ Office តែងតែមើលរំលងអាហារថ្ងៃត្រង់។ ទាំងរវល់ផង ទាំងមិនដឹងញ៉ាំអីផង ចឹងក៏ខ្ជិលចេះតែកម៉្មង់ម្ហូបដដែលៗញ៉ាំឲ្យបានៗទៅ។ រហូតដល់ថ្ងៃមួយ ម្ហូបដដែលៗច្រើនដងពេកក៏ទ្រលាន់ លេបលែងចូលបណ្ដោយ។ តែកុំភ័យ Flamingo Cookhouse ជួយបាន។ Flamingo Cookhouse ជាសេវាដឹកជញ្ជូនអាហារថ្ងៃត្រង់ជួយដោះស្រាយបញ្ហាដល់ប្រិយមិត្តដែលមិនដឹងថាចង់ញ៉ាំអីឲ្យប្រាកដ។ កុម៉្មង់ភ្លាម Flamingo Cookhouse ដឹកម្ហូបចម្អិនថ្មីៗឲ្យភ្លាម។ អាហារនៅទីនេះមានរសជាតិបែបទួគីឆ្ងាញ់ប្លែក! សព្វថ្ងៃ Flamingo Cookhouse មានម្ហូបជិត 40 មុខឯណោះ ហើយកំពុងរៀបដាក់បញ្ចូលបន្ថែមទៀត។ FoodBuzz នឹងរៀបរាប់ម្ហូបប្រចាំហាងមួយចំនួនដែលពួកយើងបានភ្លក្ស៖ KARNIYARIK ជាអាហារឆាសាច់គោញាត់ជាមួយត្រប់វែង។ ទំនងណាស់ណា! ចំណែកឯ TANTUNI ស្រដៀងគួងដែរ សាច់មាន់ឆាចូលជាតិជាមួយបន្លែមួយតង់ហើយ យកមកខ្ចប់សម្បកមួយតង់ទៀត។ ពិសេសទេ? ALINAZIK មួយមុខនេះក៏ធ្វើពីត្រប់ដែរ តែពិសេសត្រង់ ថាត្រប់ត្រូវបានឆាជាមួយប័ររួចស្រោចសាច់គោចិញ្រ្ចាំពីលើទៀត។ អូយលេបទឹកមាត់ក្អឿកៗ។ ISLIM KEBAB ជាប្រហិតបែបទួគីរុំជាមួយត្រប់ត្រូវបានតុបតែងយ៉ាងស្អាតសឹងតែមិនហ៊ានញ៉ាំខ្លាចខូចទ្រង់ទ្រាយ បើចឹងកុម្ម៉ង់ហើយថតដាក់ Instagram មួយប៉ុសពីរទៅ។ Chicken… Read More

ទិញ 1ថែម 1 ភ្លាមៗពី The Pizza Company ជារៀងរាល់ថ្ងៃ

ចូលចិត្តញុាំភីស្សា? បើចូលចិត្ត ដឹងតែពេញចិត្តនឹងដំណឹងមួយនេះហើយ! ចាប់ពីថ្ងៃនេះតទៅ លោកអ្នកអាចទទួលបានការទិញ 1 ថែម 1 ពី The Pizza Company ជារៀងរាល់ថ្ងៃ ដោយគ្រាន់តែលោកអ្នកទិញនូវកាតថ្មីរបស់ The Pizza Company ដែលមានសុពលភាពរយៈពេល 3 ខែ។ ដោយគ្រាន់តែចំណាយ $10.00 ក្នុងការទិញកាតនេះតែប៉ុណ្ណោះ លោកអ្នកអាចទិញភីស្សានិងទទួលយកការថែមជូននេះដោយឥតកំណត់។ គិតៗទៅ ទិញតែភីហ្សាខ្នាតធំមួយហ្នឹងចំណេញបាត់ទៅហើយ! បញ្ជាក់៖ កាតដើម្បីទទួលបានការទិញ 1 ថែម 1 នេះអាចប្រើប្រាស់បានតែនៅពេលកុម្មង់ខ្ចប់យកមកផ្ទះតែប៉ុណ្ណោះ។ ទីតាំង៖ កាតនេះអាចរកទិញបាននិងប្រើប្រាស់នៅគ្រប់សាខា The Pizza Company។ Everyone loves pizzaaaaaa!

មុខម្ហូប-បង្អែមប្លែកៗកម្ររកឃើញដែលលាយទ្បំផ្លែធុរ៉េន

ចូលមកដល់រដូវកាលញ៉ាំធុរ៉េនហើយ តើអ្នកចូលចិត្តញ៉ាំធុរ៉េនមែនទេ? ធ្លាប់តែញ៉ាំធុរ៉េនបកស្រស់ៗ តែឥទ្បូវផ្លែធុរ៉េនត្រូវបានយកទៅកែច្នៃធ្វើជាម្ហូប និង បង្អែមប្លែកៗ ដែលមុខម្ហូបបង្អែមខ្លះសឹងមិនគួរឲ្យជឿ និងមិនទំនងចងសាក។ ថ្ងៃនេះ Foodbuzz នឹងលើកបង្ហាញមុខម្ហូប និង បង្អែមប្លែកៗទាំងនោះឲ្យអ្នកបានឃើញ! ភីហ្សាស្ដេចធុរេន ធ្លាប់សាកភីហ្សារសជាតិធុរ៉េនហើយឬនៅ? បើនៅចាំកាលទៀត នៅ Pezzo Pizza Cambodia បានណែនាំអ្នកមកស្គាល់នូវភីហ្សាពិសេសមួយរបស់ខ្លួនគឺភីហ្សាស្ដេចធុរ៉េនទើបតែចេញថ្មីៗនេះឯង ដែលផលិតចេញពីសាច់ធុរ៉េនកំពតសុទ្ធ 100% ពីចំការធម្មជាតិ។ ទីតាំង៖ អ៊ីអនម៉លសែនសុខ ជាន់ទី២ | Googlemap   នំខេករសជាតិធុរ៉េន ចំពោះអ្នកដែលមានពិធីបុណ្យខួបកំណើត ឬពិធីបុណ្យផ្សេងៗហើយចង់បាននំខេករសជាតិធុរ៉េនដែលអ្នកចូលចិត្តជាមួយនឹងការឌីស្សាញដ៏ស្រស់ស្អាតវិញ អាចរកបាននៅហាង 21 Bakery។ ទីតាំង៖ ផ្ទះលេខ170Eo, ផ្លូវកម្ពុជាក្រោម, ភ្នំពេញ |Googlemap   ទឹកកកឈូសធុរ៉េន ខាង Moto Café វិញ គឺថាមានបម្រើភេសជ្ជៈច្រើនមុខ កាហ្វេដ៏ឈ្ងុយឆ្ងាញ់ បង្អែមទឹកកកឈូសជាច្រើនរសជាតិ… Read More

សាច់ឆ្អឹងជំនីដុតផុយតាមរសជាតិអាមេរិចពិតៗនៅ D2 Smokehouse

ប្រសិនបើលោកអ្នកចូលចិត្តញុំាអាហារបែបបញ្ចឹមប្រទេស ជាពិសេសអាហារដែលមានរូបមន្តដើមមកពីប្រទេសអាមេរិច មកញុំាអាហារនៅ D2 Smokehouse ពិតជាមិនខកបំណងនោះទេ។ D2 Smokehouse មាននូវរូបមន្តពិសេសក្នុងការចម្អិនសាច់ដែលចុងភៅជាម្ចាស់ហាងបានពាំនាំមកពីស្រុកកំណើតរបស់គាត់ផ្ទាល់នៅសហរដ្ឋអាមេរិច។ FoodBuzz សូមណែនាំឲ្យភ្លក្សនូវ Smoked Spare Ribs ដែលជាឆ្អឹងជំនីជ្រូកដែលត្រូវបានចម្អិនយ៉ាងសម្រិតសម្រាំងអស់រយៈពេលយ៉ាងយូរជាមួយផ្សែងក្នុងឡចម្អិនសាច់ ដើម្បីធានានូវភាពទន់ល្មើយរបស់សាច់ជ្រូក។ សូម្បីតែតុល្យភាពនៃរសជាតិប្រៃផ្អែមត្រូវបានថ្លឹងថ្លែងយ៉ាងម៉ត់ចត់ ហើយសាច់ក៏មានសភាពផុយឆ្ងាញ់សឹងតែមិនបាច់ពិបាកទំពារ។ ប្រសិនបើអ្នកមិនសូវចូលចិត្តអង្គាមឆ្អឹងដូចជាពួកយើងទេនោះ អ្នកក៏អាចញុំា Smoked Pulled Pork ជាសាច់ជ្រូកចំនិតមានរសជាតិដូចគ្នាប៉ុន្តែត្រូវបានដកចេញពីឆ្អឹង ងាយស្រួលក្នុងការញ៉ាំ ដាក់ចូលមាត់អស់មិនដឹងខ្លួន។ ក្រៅពីនេះ ពួកគេក៏មានស្លាបមាន់អាំងផ្សែងដែលហៅថា Smoked Chicken Wings ផងដែរសម្រាប់អ្នកចូលចិត្តសាច់មាន់។ ក្រោយពីអាំងផ្សែងរួច ស្លាបមាន់បំពងទាំងនោះក៏ត្រូវបានយកទៅបំពង មុនពេលចេញមកជាសាច់ដែលមានភាពទន់ល្មើយឆ្ញាញ់នៅខាងក្នុងបូកផ្សំនឹងស្បែកដ៏ស្រួយឆ្ញាញ់ជាប់មាត់នៅខាងក្រៅ។ ស្លាបមាន់បំពងនេះចម្អិនមានរសជាតិផ្អែមបន្តិច ព្រោះតម្រូវឲ្យជ្រលក់នឹងទឹកជ្រលក់ហិរៗតិចៗទៅ ធានាថានឹងផ្តល់ជូននូវរសជាតិដែលលោកអ្នកមិនដែលធ្លាប់បានញុំាពីមុនមក។ D2 Smokehouse ក៏មានលក់នូវបឺហ្គឺ និង តាកូជាច្រើនប្រភេទ លោកអ្នកអាចជ្រើសរើសបាននូវជម្រើសសាច់ជ្រូក ឬ សាច់មាន់ផងដែរ។ មួយមុខៗសុទ្ធតែចម្អិនយ៉ាងយកចិត្ត ទុកដាក់ដើម្បីធានានូវគុណភាព និង រសជាតិដែលលោកអ្នកមិនអាចទៅរកញ៉ាំបាននៅកន្លែងដទៃ។… Read More

ហាងទាំង៥ ដែលសាកសមសម្រាប់អាហារជួបជុំគ្រួសារ

តើអ្នកទាំងអស់គ្នាមានអារម្មណ៍ធុញនឹងញុំាអាហារជួបជុំគ្រួសារនៅកន្លែងដដែលអត់? អ្នកខ្លះក៏ប្រហែលជាគិតថាមានសម្ពាធណាស់ ដែលត្រូវគិតរកន្លែងញុំាអាហារណាដែលសាកសមសម្រាប់ពួកគេអាចចំនាយពេលញុំាអាហារជួបជុំគ្រួសារយ៉ាងមានសេចក្តីសុខនោះ។ តោះ! ឥឡូវចាំ Foodbuzz ណែនាំហាងចំនួន ៥ ដែលពួកយើងគិតថាសាកសមសម្រាប់ការទទួលទានអាហារជាមួយគ្រួសារ។ អណ្តាតរាំ អណ្តាតរាំជាហាងមួយកន្លែងនៅទីក្រុងភ្នំពេញ ដែលមានម្ហូបខ្មែរជាច្រើនមុខ។ ម្ហូបទាំងនោះសុទ្ធតែត្រូវបានចម្អិនដោយចុងភៅខ្មែរផ្ទាល់។ អណ្តាតរាំមានទាំងម្ហូបធម្មតា និង គ្រឿងសមុទ្រ ហើយមុខម្ហូបគ្រឿងសមុទ្រប្រចាំហាងរបស់គេគឺ ក្តាមឆាពងទាប្រៃ ក្តាមឆាម្រេចខ្ចី ខ្យងប៉ារ៉ាហិល។ ជាពិសេសមុខម្ហូបមិនអាចរំលងបានគឺ ញុំាម្កាក់ជាមួយខ្យងដូង។ ទីតាំងៈ ទី1:  #207, st. ប៉ាស្ទ័រ (51) , បឹងកេងកង1 |Google map  ទី2:  #286A, st.មុនីវង្ស កែងផ្លូវ208, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ |Google map  លេខទូរសព្ទៈ +855 77 533 338 ម៉ោងៈ 10AM-10PM ឡោវទីហ្វាង ឡោវទីហ្វាងជាហាងម្ហូបចិនដ៏ធំមួយនៅទីក្រុងភ្នំពេញ។ ទោះបីហាងនេះមើលទៅធំមែន តែតម្លៃវិញគឺថាល្មមទទួលយកបានសម្រាប់លក្ខណៈគ្រួសារ។… Read More

ចុះតម្លៃ 15% លើភេសជ្ជ: Christmas 4មុខនៅ Chatramue

ជិតដល់បុណ្យណូអែលហើយ! រីឯប្រូម៉ូសិនក៌មានច្រើនដែរ! ថ្ងៃនេះ FoodBuzz នឹងប្រាប់ប្រិយមិត្តអំពីប្រូម៉ូសិនពិសេសពីហាងតែថៃ Chatramue។   Chatramue នឹងផ្តល់ការបញ្ចុះតម្លៃ 15% លើ Christmas Menu គឺភេសជ្ជ:4មុខដែលមានដូចជា តែក្រូចឆ្មារ (Lemon Tea) ទឹកក្រូចឆ្មារក្រហម (Red Lemon) ទឹកក្រូចឆ្មារក្រហមលាយសូដា (Red Lemon Soda) និង តែបៃតងទឹកឃ្មុំក្រូចឆ្មារលាយសូដា (Green Tea Honey Lemon Soda)។ ការថែមជូននេះមានចាប់ពីថ្ងៃទី15ដល់31 ខែធ្នូ ឆ្នាំ2017។     កុំភ្លេចហៅគ្នាទៅ!   ទីតាំង: ផ្ទះលេខ92 ផ្លូវ315 ទួលគោក ភ្នំពេញ | Google Map តម្លៃ: ប្រហែល$2ឡើងទៅ បើកម៉ោង: 7am-8pm

Auntie Anne’s បើកសាខាថ្មីនៅផ្សារ TK Avenue

នៅចាំនំប្រេតហ្សេលក្ដៅៗឈ្ងុយដែរទេ? អ្នករស់នៅម្ដុំទួលគោកពេលនេះអស់បារម្ភរឿងជិះទៅដល់ផ្សារសូរិយាទៀតហើយ! Auntie Anne’s ដែលជាហាងលក់នំប្រេតហ្សេលមានដើមកំណើតនៅអាមេរិកនោះ បានបើកសាខាទី២របស់ខ្លួនថ្មីៗនេះនៅក្នុងផ្សារ TK Avenue តែម្ដង។ ក្នុងតំលៃចាប់ពី៤០០០៛ឡើងទៅ Auntie Anne’s មានលក់នំប្រេតហ្សេលជាច្រើនជំរើស ដែលក្នុងនោះមានរសជាតិដើម រសជាតិល្ង រសជាតិអាល់ម៉ុន និងរសជាតិផេភឺរននី។ ក្រៅពីប្រេតហ្សេល ហាងនេះក៏មានលក់នំឆ្ងាញ់ៗជាច្រើនទៀតដូចជា Pretzel Nugget, Pretzel Dogs និង Pretzel Stix ក៏ដូចជាទឹកក្រូចឆ្មារស្រស់ៗកៀបនៅនឹងកន្លែង! ប្រសិនបើមិនទាន់បានអានអត្ថបទរបស់យើងទាក់ទងនឹង Auntie Anne’s នេះទេ អ្នកអាចចុចទីនេះ។ គ្រាន់តែលឺក៏ឃ្លានដែរ តោះយើងទៅ Auntie Anne’s! ទីតាំង ផ្សារ TK Avenue នៅទល់មុខ Adidas |Google map  តំលៃ ៤០០០៛ឡើង

Selfie ប្រូម៉ូសិនពី Wink Wink

អ្នកណាម្នាក់ដែលមិនចូលចិត្តការទទួលបានការបញ្ចុះតម្លៃ? គិតថាប្រហែលជាអត់មានទេមើលទៅ XD អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ ឬក៏ធ្លាប់លឺអំពី Wink Wink ពីមុនមកដែរមែនអត់? ឥឡូវនេះ Wink Wink មានការផ្តល់ជូននូវការប្រូម៉ូសិនពិសេសសម្រាប់ទាំងអស់គ្នា។   ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០១៧ អ្នកទាំងអស់គ្នានឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់គ្រប់ភេសជ្ជៈទាំងអស់ ទាំងក្តៅ និង ត្រជាក់។ ទាំងអស់គ្នាអាចទទួលបានការបញ្ចុះតម្លៃនេះដោយងាយៗតាមរយៈការថត Selfie ដោយព្រិចភ្នែកមួយចំហៀងដូចឡូហ្គូ Wink Wink ចឹង។ បន្ទាប់មកធ្វើការផូសដោយដាក់ Hashtag #winkwinkselfie ឬធ្វើការ Check-in រឺក៏tag @winkwinkCambodia ក៏អាចទទួលបានការបញ្ចុះតំលៃ៥០%តែម្តង។   មានវិធីងាយៗ និងជាច្រើនសម្រាប់អ្នកទាំងអស់គ្នា។ កុំភ្លេចហៅមិត្តភក្ត្រិអ្នកទៅផង 😉   ទីតាំង៖  ផ្ទះលេខ ១៤  ផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១  ភ្នំពេញ |Google Map  ទូរស័ព្ទ ០១០… Read More

Le Café: ហាងកាហ្វេបែបអ៊ឺរ៉ុបថ្មីនៅទួលទំពូង

អ្នកទាំងអស់គ្នាប្រាកដជាឃើញហើយមែនអត់ថា រាល់ថ្ងៃនៅក្នុងទីក្រុង មានហាងកាហ្វេជាច្រើនបើករីកដូចផ្សិតចឹង។ តែមិនប្រាកដទេថា ហាងទាំងនោះសាកសមឲ្យអ្នកអានទាំងអស់គ្នាទៅភ្លក្សនោះទេ។ ថ្ងៃនេះ Foodbuzz បានរកឃើញនូវហាងមួយថ្មីដែល សាកសមបំផុតសម្រាប់អ្នកទាំងអស់គ្នា ទាំងតម្លៃ គុណភាព និង សោភ័ណភាពនៃហាងផ្ទាល់តែម្តង។ ហាងនោះគឺ Le Café   Le Café គឺជាហាងកាហ្វេមួយដែលទើបតែនឹងបើកទ្វាទទួលស្វាគមន៍ភ្ញៀវចូលមកភ្លក្សនូវរសជាតិរបស់កាហ្វេរបស់ពួកគេ។ អ្វីដែលអាចធ្វើឲ្យយើងនិយាយបានថា Le Café មានលក្ខណៈខុសពីកន្លែងដទៃនោះគឺ ការតុបតែង និង ទីតាំងរបស់ហាងនេះ។ គ្រាន់តែអ្នកទាំងអស់គ្នាមកដល់ទីនេះភ្លាម អ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ ហើយប្លែកពីបរិយាកាសដទៃ ដោយសារតែការឌីហ្សាញផ្នែកខាងក្នុងនៃហាងតាមបែបលោកខាងលិច ដែលធ្វើឡើងដោយផ្តោតទៅលើពណ៍ស និង ពណ៍ស្រទន់ផ្សេងៗទៀត។ ហើយទីតាំងនៃហាងនេះស្ថិតនៅផ្នែកខាងលើ Le Marché ដែលអាចឲ្យអ្នកសម្រាកលំហែអារម្មណ៍ឆ្ងាយពីការធ្វើដំណើរនៅលើផ្លូវខាងក្រោម។   អ្នកទាំងអស់គ្នាអាចរកបាននូវភេសជ្ជៈស្ទើរតែគ្រប់មុខនៅក្នុងហាង Le Café ។ អ្វីដែលធ្វើឲ្យភេសជ្ជៈនៅក្នុងហាងកាន់តែមានរសជាតិនោះគឺ ការឌីហ្សាញនៃកំប៉ុងភេសជ្ជៈតែម្តង។ បើំនិយាយឲ្យខ្លី ការរចនា នោះមានលក្ខណៈសាមញ្ញ ប៉ុន្តែស៊ីវីល័យ និង… Read More

ភេសជ្ជៈ និងប្រូម៉ូសិនថ្មីសម្រាប់ Christmas ពី Segafredo Espresso

Christmas លើកនេះពិតជាមានភេសជ្ជៈថ្មីៗច្រើនណាស់ ក៏ដោយសារតែហាងកាហ្វេជាច្រើនបានចាប់ផ្តើមនាំចូលនូវភេសជ្ជៈថ្មីៗ និងប្លែកៗសម្រាប់រដូវការបុណ្យណូអែល។ និយាយពី Christmas វិញ នៅតែ ៣អាទិត្យទៀតទេនឹងមកដល់ហើយ!   ឥឡូវនេះ Segafredo Espresso ក៏បាននាំចូល Christmas Drinks ដែរ។ ក្នុងនោះមានដូច ជា  Crunchy Ristretto Granita, Affogato a la Mente e Ciok និង Black Forest Granita។   ហើយអ្វីដែលពិសេសទៅទៀតនោះ គឺថា Segafredo Espresso នឹងមានប្រម៉ូសិនទិញ ២ថែម ១សម្រាប់ Christmas Drinks ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥។   ទីតាំង: ផ្លូវ 63 (ខាងក្រោយទូតវៀតណាម នៅផ្លូវកែងជាប់នឹងរបងព្រឹទ្ធសភា) | Google Mapតំលៃ: ភេសជ្ជៈចាប់ពី $1.95 ដល់ $3.85  បើកលក់ពីម៉ោង: 7AM – 10PM