Blue Pumpkin បន្ថែមមុខម្ហូបនិងចំណីថ្មីៗជាច្រើនមុខជាមួយនឹងតម្លៃដ៏ទាក់ទាញ
ធ្លាប់ទៅញ៉ាំអីនៅ Blue Pumpkin រាល់ដងប្រហែលជាដឹងស្រាប់ហើយថានៅទីនេះមានអ្វីញ៉ាំខ្លះ ហើយសុទ្ធតែឆ្ងាញ់ៗទៀតមែនទេ? បរិយាកាសក្នុងហាងក៏មានផាសុខភាពផងដែរ! ប៉ុន្ដែថ្ងៃនេះ FoodBuzz មានដំណឹងល្អមកជូនប្រិយមិត្តអ្នកអាន FoodBuzz ទាំងអស់ព្រោះថា Blue Pumpkin ទើបតែបន្ថែមមុខម្ហូបនិងចំនីជាច្រើនមុខដែលធ្វើឲ្យជំរើសរបស់ប្រិយមិត្តរឹតតែសំបូរបែបជាងមុនទៅទៀត។ តោះ បើចង់ដឹងថាមានអ្វីខ្លះ អានបន្តទាំងអស់គ្នា!

ដំបូងគេនេះគឺជាប្រភេទនំបុ័ង pastry ដែល Blue Pumpkin ទើបតែបានបញ្ចេញជាប្រភេទ mini bakeries ទំហំតូចឡើង cute តែម្ដងប៉ុន្ដែទោះជាទំហំតូចមែនក៏ដោយ រសជាតិឆ្ងាញ់មិនចាញ់នំទំហំធម្មតាទេ ហើយតម្លៃក៏សមរម្យដែរ មួយនំត្រឹមតែ $0.6 ហើយបើទិញដល់ 5 សល់ត្រឹមតែ $2.5 ប៉ុណ្ណោះ។ រកណាបាន 1 ម៉ឺនរៀលបាននំដល់ទៅ 5 មុខ!

Blue Pumpkin ក៏បានបញ្ចេញជាឈុតម្ហូបប្រណិតផងដែរ ដែលក្នុងតម្លៃត្រឹមតែ $9.80 លោកអ្នកនឹងទទួលបានម្ហូប Starter មួយមុខ Main Course មួយមុខនឹងបង្អែមមួយមុខផងដែរ។ អ្នកអាចជ្រើសរើសរវាង៖
- សំរាប់ Starter៖ សាឡាដដំឡូងបារាំងពងមាន់ស្ងោរ ឬក៏សាឡាដភ្នំពេញ
- សំរាប់ Main Course៖ ត្រី Barracuda ចៀន ឬក៏ស្ទែកសាច់គោ Capresed
- សំរាប់បង្អែម៖ នំសូកូឡា Fondue




ក្រៅពីនេះក៏មានជាឈុត Bun-Wich ថ្មីឬក៏សាំងវ៉ិចនំប៉ាវដែលមានដល់ទៅ 5 រសជាតិប្លែកៗគ្នា ហើយសុទ្ធតែឆ្ងាញ់ម្យ៉ាងៗម្នាក់ដែលមានដូចជា៖
- រសជាតិ Croquettes ដែលជាសាច់លាយបន្លែបំពង
- រសជាតិសាច់មាន់ Teriyaki
- រសជាតិត្រីធូណាលាយជាមួយនឹងផ្លែប៊ឺរ
- រសជាតិសាច់ជ្រូកខបែបតៃវ៉ាន់
- រសជាតិត្រីសាលម៉ុន

ហើយលោកអ្នកអាចទទួលបានឈុត Bun-Wich មួយជាមួយតែ ឬកាហ្វេក្នុងតម្លៃត្រឹម $1.95 ឬក៏លោកអ្នកអាចទទួលបាន Bun-Wich ចំនួន 3 និងតែ ឬកាហ្វេមួយកែវក្នុងតម្លៃ $5.90 ផងដែរ។ លោកអ្នកក៏អាចបន្ថែម $1 ពីលើនេះដើម្បី Upgrade ភេសជ្ជៈរបស់អ្នកទៅជា Latte ឬ Cappuccino។

ចុងក្រោយនេះគឺសំរាប់អ្នកចូលចិត្តញ៉ាំការ៉េមគឺដឹងតែត្រូវចិត្តម៉ាច់តែម្ដង ព្រោះថាចំណាយអស់តែត្រឹម $2.90 លោកអ្នកអាចជ្រើសរើសនំ Croissant ញ៉ាំជាមួយនឹងការ៉េម 3 រសជាតិនិង topping តាមចិត្តរបស់អ្នក។ អស់មិនដល់ $3 ផងបានការ៉េមឡើង 3 ដុំហើយបាននំក្រូសង់មួយទៀត!

ទីតាំង៖ Blue Pumpkin សាខាមាត់ទន្លេ ផ្ទះលេខ 245 តីរវិថីព្រះសុីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
បើកពីម៉ោង៖ 6AM - 11PM