ឆុងកាហ្វេ Latte ឬ Espresso នៅផ្ទះបានយ៉ាងឆ្ងាញ់ និងងាយស្រួលជាមួយម៉ាស៊ីនឆុងកាហ្វេ Espresso Capsule

មានម៉ាស៊ីនកាហ្វេដ៏ល្អមួយនៅផ្ទះ ដឹងតែសល់ប្រាក់បានខ្លះមិនខាន ព្រោះអត់បាច់អស់ប្រាក់ទិញកាហ្វេថ្លៃៗតាមហាងកាហ្វេ ហើយរសជាតិឆ្ងាញ់ដូចនៅហាងចឹង។ ជាមួយនឹងប្រព័ន្ធដំណើរការឆុងកាហ្វេយ៉ាងល្អប្រណីត ម៉ាស៊ីនឆុងកាហ្វេ Espresso Capsule បានក្លាយជាម៉ាស៊ីនកាហ្វេ espresso មួយដែលជាជម្រើសដំបូងបង្អស់សម្រាប់អ្នកចូលចិត្តញ៉ាំកាហ្វេរបស់ illy។ ឥឡូវនេះ អ្នកអាចទិញយកនូវម៉ាស៊ីនកាហ្វេដ៏ប្រណីតនេះបានហើយ តាមរយះក្រុមហ៊ុន CYCS ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន CYCS បាននាំចូលនូវម៉ាស៊ីនកាហ្វេ Espresso Capsule 2 ប្រភេទ ចូលប្រទេសកម្ពុជាយើង នោះគឺ X9 iperEspresso និង X7.1 iperEspresso។ ម៉ាស៊ីនកាហ្វេដែលមានឯកទេសឆុងបានទាំង espresso និង latte ទាំង 2 នេះបានទទួលភាពល្បីល្បាញជាងគេទូទាំងពិភពលោកក្នុងចំណោមម៉ាស៊ីនកាហ្វេទាំងអស់ ដោយសារតែការគុណភាពនៃការឆុងកាហ្វេ និង រចនាបថរបស់វាដែលជួយលើកសម្រស់ដល់ផ្ទះបាយ និងការិយាល័យរបស់អ្នក។ ជាមួយនឹងការប្រើប្រាស់ iperEspresso capsule ម៉ាស៊ីនកាហ្វេ FrancisFrancis នឹងជួយអ្នកចំណេញពេលវេលា ព្រមទាំងធ្វើឱ្យមានភាពងាយស្រួលក្នុងការឆុងកាហ្វេទៀតផង។

   

X9 iperEspresso Capsule ត្រូវបាននិយមប្រើក្នុងការិយាល័យធ្វើការ​ ដោយសាររាងតូចច្រឡឹងស្អាត និងមិនត្រូវការកន្លែងធំដើម្បីដាក់វា។ ការរចនាមួយនេះ ធ្វើឱ្យវាមានរាងស្អាតភ្លឹង ហើយមាន 2 ពណ៌គឺ ខ្មៅ និង ទឹកប្រាក់។ បើទោះជាមានទំហំតូចបន្តិចមែន ក៏ប៉ុន្តែម៉ាស៊ីនមួយនេះមានកន្លែងដាក់ទឹកដល់ទៅ 700 មីលីលីត្រ ហើយអាចផ្ទុកដល់ទៅ 10 capsules ក្នុងពេលតែមួយ។

ចំណែកឯប៊ូតុងនៅលើម៉ាស៊ីននេះវិញ អាចឱ្យអ្នកជ្រើសរើសបានកាហ្វេកែវបាន 2 ប្រភេទ។ ប្រព័ន្ធលំហូរវាជាកន្លែងដែលកំណត់បរិមាណនៃកាហ្វេក្នុង 1 កែវ។ រីឯ ភ្លើង LED ជួយកម្តៅកែវនៅពេលកំពុងឆុងកាហ្វេ។ ចុះលទ្ធផលវិញ? គឺឈ្ងុយឆ្ងាញ់ រសជាតិស្រទន់គ្រប់ៗកែវតែម្តង។

ដោយឡែក ចំពោះម៉ាស៊ីនឆុងកាហ្វេ X7.1 iperEspresso Capsule  វាមានទំហំធំជាងម៉ាស៊ីនខាងលើបន្តិចហើយក៏មានភ្ជាប់មកជាមួយនឹងមុខងារច្រើនជាងផងដែរ។ វាត្រូវបានឃើញប្រើច្រើននៅតាមគេហដ្ឋាន ដោយសាវាអាចឆុងបានកាហ្វេដល់ទៅ 3 ប្រភេទ គឺ espresso cappuccino និង latte មិនដូច X9 iperEspresso Capsule​ ដែលអាចឆុងបានតែកាហ្វេ espresso តែមួយមុខ។ X7.1 iperEspresso Capsule ផ្តល់នូវគុណភាពបែបកាហ្វេ espresso-based  ត្រឹមតែការចុចប៊ូតុងតែ 1 ប៉ុណ្ណោះ។

ខុសពីប្រព័ន្ធធម្មតាដែលប្រើតែ 1 ដំណាក់កាលក្នងការឆុងកាហ្វេ ម៉ាស៊ីន iperEspresso ប្រើប្រាស់បច្ចេកវិទ្យាដែលមានភាពច្នៃប្រឌិត ប្រព័ន្ធដំណើរការ 2 ដំណាក់កាលដែលត្រូវបានទទួលស្គាល់ពេញទីដើម្បីផ្ដល់ជូនកាហ្វេដែលមានក្លិនឈ្ងុយខ្លាំង រសជាតិឆ្ងាញ់ និងហ្វូមកាហ្វេខាប់ល្អ។ ដោយសារការឆុងប្រព្រឹត្តនៅក្នុង capsule ទាំងស្រុង ដូច្នេះមិនបាច់ព្រួយបារម្ភរឿងកម្ពប់ ប្រឡាក់ពិបាកសម្អាតនោះឡើយ។ លក្ខណៈពិសេសមួយទៀតគឺ ការឈប់ដោយប្រព័ន្ធស្វ័យប្រវត្តិពេលកាហ្វេរួចរាល់ និងក្នុងបរិមាណសមស្រប។ មួយទៀតនោះគឺ pannarello steam wand សម្រាប់ស្ទីមទឹកដោះគោសម្រាប់ធ្វើ cappuccino និង latte ដែលខាប់ល្អ និងឈ្ងុយឆ្ងាញ់។

ម៉ាស៊ីនទាំងពីរនេះគឺសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាមួយ iperEspresso capsules។ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនកាហ្វេដែលប្រកបដោយបចេ្ចកវិទ្យាទំនើបបែបនេះ អ្នកនឹងចំណេញពេលវេលានិងប្រាក់កាស ថែមទាំងបានកាហ្វេឆ្ងាញ់ពិសាដែលអ្នកអាចឆុងញ៉ាំពេលណាក៏បាននៅតាមគេហដ្ឋាន ឬ កន្លែងធ្វើការរបស់អ្នក។  

Food Review