តែគុជប្លែកៗទាំង 6 ប្រភេទដែលធ្វើឲ្យអ្នកគិតថា “ញ៉ាំម៉េចទៅ?”
តែគុជ ឬ តែទឹកដោះគោជាភេសជ្ជៈដែលមានការនិយមចូលចិត្តជាងគេក្នុងពេលថ្មីៗនេះ។ តែទឹកដោះគោធម្មតាផ្សំឡើងពីតែទឹកដោះគោ និងស្ករ។ មិនយូរប៉ុន្មាន រសជាតិថ្មីៗជាច្រើនក៏បានលេចជារូបរាង ដូចជាតែរសជាតិផ្លែឈើជាដើម ប៉ុន្តែមានភេសជ្ជៈមួយចំនួនដែលមានលក្ខណៈប្លែកខុសពីធម្មតា ស្ទើរតែមិនគួរឱ្យជឿ។ថ្ងៃនេះ FoodBuzz នឹងណែនាំនូវភេសជ្ជៈប្លែកៗទាំងនោះ ដើម្បីឱ្យប្រិយមិត្តបានស្គាល់នឹងបានទៅសាករសជាតិថ្មីៗ ខុសពីធម្មតានេះ។
#1 Black Tea Salted Egg Cream | An Cha Taiwan Milk Tea
តែខ្មៅមានរសជាតិពងទាប្រៃ? ពិតជាប្លែកគ្រាន់បើ! ពងទាប្រៃមានដាក់នៅក្នុងនំសែនព្រះខែ ក្នុងពោតលីង ឬជាមួយដំឡូងបំពង តែពេលនេះបានស្គាល់តែដែលមានរសជាតិពងទាប្រៃហើយ។

Black Tea Salted Egg Cream មានរសជាតិផ្អែមមុត និងប្រៃតិចៗ សមនឹងអ្នកដែលចូលចិត្តរសជាតិពងទាប្រៃស្រាប់។ ពេលភ្លក្សទៅនឹងមានអារម្មណ៍ថាឆ្ងាញ់ ប្លែកខុសពីអ្វីដែលធ្លាប់បានស្គាល់ពីមុនមក។
តម្លៃៈ $2.50
លេខទូរស័ព្ទទំនាក់ទំនង៖ 061 619 099, 092 929 088
ម៉ោងបើក៖ 7 AM - 9 PM
ទីតាំង៖ គ្រប់សាខារបស់ An cha Taiwan Milk Tea
#2 3.80 VOL Summer Fruit Tea | SONGTEA (ភេសជ្ជៈ 18+)
បើមានកម្មវិធីជប់លៀង ផឹកតែគុជបានអត់? អត់ស្រែទេ! សាកកុម្ម៉ង់ 3.80 VOL Summer Fruit Tea របស់ SONGTEA មើល ធានាថាមិនដូចតែគុជអ្នកពិសារាល់ដងនោះឡើយ។ ភេសជ្ជៈនេះមានជាតិអាល់កុល 3.8% ល្មមស្រវឹងតិចៗដែរ ហើយរសជាតិនៅតែឆ្ងាញ់ជាប់ចិត្តដោយមានផ្សំជាមួយតែបៃតងមានគុណភាព បូករួមនឹងផ្លែស្វាយ ផ្លែក្រូច និងក្រូចឆ្មារ។

បំណងល្អពី FoodBuzz: ជៀសវាងញ៉ាំ 3.80 VOL Summer Fruit Tea មុនម៉ោងចូលរៀនឬម៉ោងធ្វើការ ទោះបីជាឆ្ងាញ់យ៉ាងណាក៏ដោយ។ ការស្រវឹងបន្តិចបន្តួចអាចកើតមាន សូមពិសាដោយការទទួលខុសត្រូវ។
តម្លៃ៖ $2.9+
ម៉ោងបើក៖ 8 AM - 9 PM
លេខទូរស័ព្ទទំនាក់ទំនង៖ 077 789 129
ទីតាំង៖ មហាវិថីសហព័ន្ធរុស្សី (ក្បែរវិទ្យាស្ថានភាសាបរទេស) | Googlemap
#3 Giant Milk Tea | Queenbee Café & Caramel Cake
សម្រាប់អ្នកចូលចិត្តញ៉ាំ Milk Tea ច្រើនៗហើយញ៉ាំមួយកែវមិនគ្រប់ ងាកមកសាក Giant Milk Tea របស់ Queenbee មើល៍។ តែគុជមួយកែវយក្សនេះ មានចំណុះ 3 លីត្រ អាចញ៉ាំបានរហូតដល់ 3 ទៅ 6 នាក់។ តែបើគិតថាខ្លួនខ្លាំងអាចសាកញ៉ាំម្នាក់ឯងទាំង 3 លីត្រទៅក៏បានដែរ។ បើអស់មែនពិតជាអ្នកខ្លាំងហើយ!

បំណងល្អពី FoodBuzz: ពេលញ៉ាំអស់អាចយកកែវទៅផ្ទះបានណា៎! ចង់ដាក់ផ្អក ដាក់ប្រហុកក៏ដាក់បានស្រេចចិត្ត ឬមួយក៏អាចដាក់តាំងទុកជាវត្ថុអនុស្សាវរីយ៍ដែលញ៉ាំតែគុជអស់ 3 លីត្រក៏បានដែរ។
តម្លៃ៖ $10
ម៉ោងបើក៖ 7 AM - 8 PM
លេខទូរស័ព្ទទំនាក់ទំនង៖ 093 399 388
ទីតាំង៖ មាននៅគ្រប់សាខា Queenbee Café & Caramel Cake
#4 Sweet Potato: CHATOKI
ភេសជ្ជៈរសជាតិដំឡូងស្វាយ ពិតជាមិនគួរឱ្យជឿមែន! Sweet Potato របស់ CHATOKI មានរសជាតិផ្អែមបែបធម្មជាតិពីដំឡូងស្វាយ ញ៉ាំមិនទ្រលាន់។ ពណ៌ស្រស់មែនតែមិនបាច់ភ័យរឿងដាក់ល័ក្ខ ឬ សារធាតុគីមីទេ ភេសជ្ជៈពណ៌ស្រស់ឆើតមួយនេះផ្សំឡើងពីគ្រឿងផ្សំធម្មជាតិ100% មិនភ័យខ្លាចប៉ះពាល់សុខភាព។ លើសពីនេះ នៅ CHATOKI ក៏មានភេសជ្ជៈប្លែកៗច្រើនមុខទៀតដូចជា Chacoal Latte ជាដើម។


តម្លៃ៖ $3
ម៉ោងបើក៖ 7 AM - 9 PM
លេខទូរស័ព្ទទំនាក់ទំនង៖ 010 700 008
ទីតាំង៖ ផ្លូវ 13B ក្នុងផ្សារទំនើប Midtown Community Mall រាជធានីភ្នំពេញ | Googlemap
#5 Pop Pop Tea Latte: KOI Thé
បើញ៉ាំតែគុជធម្មតាយូរ ចង់ផ្លាស់ប្ដូរមកសាកអ្វីថ្មីៗវិញ អាចភ្លក្ស Pop Pop Tea Latte របស់ KOI បាន។ ភេសជ្ជៈថ្មីនេះទើបចេញមិនទាន់បានប៉ុន្មានផងក៏ទទួលការនិយមចូលចិត្តយ៉ាងខ្លាំងក្លាបាត់ទៅហើយ។ ដោយសារ KOI ជាហាងតែដែលប្រជាជនកម្ពុជាទុកចិត្តស្រាប់ផង ណាមួយភេសជ្ជៈថ្មីនេះមានលក្ខណៈប្លែកខុសធម្មតា ដោយមានទឹកដោះគោស្រស់ៗ តែឆុងថ្មីៗនិងមានដាក់ពោតលីងខារ៉ាមែលឈ្ងុយ ផ្អែម ស្រួយៗពីលើ។


#6 Heekcaa
បើស្នេហា Fruit Tea និង Cheese Tea ច្បាស់ណាស់ថាអ្នកប្រាកដជាស្កាល់ Heekcaa។ តែអ្វីដែលអស្ចារ្យនោះ Heekcaa បានចេញនូវភេសជ្ជៈរសជាតិថ្មីប្លែកខុសពីភេសជ្ជៈតែគុជដទៃដោយជាការផ្សំជាច្រើនជាន់ពី Toppings ដូចជា Sovann Pearl, Black Tea Jelly, Miss Black, និង Green Tea Jelly ដែលត្រូវបានឲ្យឈ្មោះថា Heekcaa BBQ Series។

តម្លៃ៖ $2.20+
ម៉ោងបើក៖ 8 AM - 9 PM
លេខទូរស័ព្ទទំនាក់ទំនង៖ 081 935 252
ទីតាំង៖ មានលក់នៅគ្រប់សាខា KOI Thé កម្ពុជា