កម្មវិធីថ្មីប្លែកនៅភ្នំពេញ “Cake & Bake Festival”
អ្នកដែលមានចំណង់ចំណូលចិត្តជាមួយខេក ការដុតនំ និងចង់ទស្សនា ការដាក់តាំងខេកស្អាតៗ ប្លែកៗ ឬចង់ពង្រឹងសមត្ថភាពផ្នែកខេក មកចូលរួមកម្មវិធីនេះដឹងតែមិនខកបំណងទេ! Factory Phnom Penh និង Urban Village Phnom Penh បានសហការជាមួយនឹងសមាគមសហគមន៍ចុងភៅកម្ពុជា និង Malaysian F&B Executives Association បានរៀបចំនូវសកម្មភាពសប្បាយជាច្រើនដែលទាក់ទងជាមួយនឹងខេក និងការដុតនំសម្រាប់អ្នកទាំងអស់គ្នា។
យើងនឹងមានវគ្គសិក្ខាសាលាសម្រាប់អ្នកដែលចង់សិក្សាស្វែងយល់អំពីគន្លឹះក្នុងការបើកហាងអាជីវកម្មផ្នែកនំខេក ឬនំបុ័ងដោយឥតគិតថ្លៃ ដែលនឹងធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃដោយគ្រាន់តែជាវសំបុត្រចូលរួមកម្មវិធីតែប៉ុណ្ណោះ។
សិក្ខាសាលានេះនឹងបង្រៀនដោយ៖
១. ឯកឧត្តម ស្រូ រិទ្ធី (គ្រូបណ្តុះបណ្តាលថ្នាក់ជាតិ/អាស៊ាន និងអ្នកឯកទេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស)
២. លោក Ahmad Anuar (នាយកទំនាក់ទំនងកម្ពុជាសមាគមប្រតិបត្តិ ចំណីអាហារ និងភេសជ្ជៈម៉ាឡេស៊ី)
៣. លោក ឡាយ សុងហេង (អ្នកវាយតម្លៃថ្នាក់ជាតិ និងគ្រូបង្វឹកអាហារ និងភេសជ្ជៈ)
៤. លោក ពង្ស កែវលក្ស្មី (ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៅហាង Love Story Cake)
៥. លោក Barang Khun (គ្រូបណ្តុះបណ្តាលផ្នែកចំណីអាហារ និងធនធានបដិសណ្ឋារកិច្ចកម្ពុជា)
ដោយចំនួនកន្លែងមានកំណត់ សូមចុះឈ្មោះជាមុនតាមរយៈលីង៖ https://bit.ly/elevate-ur-baking-skill
សូមជាវសំបុត្រចូលរួមតាមរយៈ https://bit.ly/tickets-cakenbake
គ្រប់ការទិញសំបុត្រ នឹងទទួលបាន នំខាប់ខេកចំនួន ១ និងទឹកបរិសុទ្ធចំនួន ១ ដប!
លើសពីនេះទៅទៀតយើងនឹងមានការដាក់តាំងបង្ហាញខេកដ៏ស្រស់ស្អាតប្លែកៗពី Love Story Cake Shop និង Peninsula
ព្រមទាំងការដាក់តាំងបង្ហាញពីភេសជ្ជៈថ្មីដែលធ្វើឡើងពីគ្រាប់ស្វាយចន្ទីពីខាង Domnork Tek - Cashew Innovation
តោះ!!! មកចូលរួមទទួលយកទស្សនិយភាពនៅក្នុងកម្មវិធីថ្ងៃចុងសប្តាហ៍ដែលពោរពេញដោយភាពផ្អែមល្ហែម និងមកទទួលបទពិសោធន៍ជាមួយនំខេកគ្រប់ប្រភេទ ប្លែកៗដ៏អស្ចារ្យ! ក្រៅពីនេះអ្នកក៏អាចនាំកូនតូចរបស់អ្នកមក “Kid Corner” ដើម្បីភាពសប្បាយរីករាយ ជាមួយនឹងការតុបតែងខូគី នំខេក និងសកម្មភាពជាច្រើនទៀតដែលនឹងក្លាយជាអនុស្សាវរីយ៍នៃការដុតនំសម្រាប់ក្មេងៗ។ ជិតដល់ថ្ងៃកម្មវិធី Cake and Bake Festival ហើយណា!! មានបានទិញសំបុត្រសម្រាប់កម្មវិធីនៅ?
តារាងតម្លៃ៖
- $3 (សំបុត្រធម្មតា)
- $5 (កញ្ចប់សំបុត្រគ្រួសារ)
សម្រាប់កញ្ចប់សំបុត្រគ្រួសាររួមមានសំបុត្រធម្មតាសម្រាប់មនុស្សធំ 2 សន្លឹក និងក្មេងៗអាយុក្រោម 10 ឆ្នាំចូលរួមដោយសេរី។ គ្រប់ការទិញសំបុត្រនឹងទទួលបាននំខាប់ខេកចំនួន ១ និងទឹកបរិសុទ្ធចំនួន ១ ដប! ទិញសំបុត្រនៅទីនេះ៖ https://bit.ly/tickets-cakenbake
Facebook: Factory Phnom Penh
Instagram: Factory Phnom Penh
Website: Factory Phnom Penh