ផាប់និងបារទាំង១៥កន្លែងដែលមានបរិយាកាសល្អ ទេសភាពស្អាត ពិសេសសម្រាប់ថ្ងៃឆ្លងឆ្នាំ
កំពុងរកកន្លែងទៅជួបជុំ សប្បាយរីករាយជាមួយមិត្តភក្តិ ឬគ្រួសារក្នុងពេលឆ្លងឆ្នាំនេះមែនទេ? កុំបារម្ភណា! ចាំ FoodBuzz ណែនាំបារទាំង ១៥ កន្លែងនេះដែលមានបរិយាកាសល្អ និងម្ហូបឆ្ងាញ់ៗសម្រាប់ឱកាសឆ្លងឆ្នាំនេះ!
- --
Rukkha Sky Bar & Tapas ផ្ដល់ជូនបរិយាកាសដ៏ស្រស់ស្រាយ មានទេសភាពទីក្រុងដ៏ស្រស់ស្អាត និងមានបម្រើម្ហូបបែបតាប៉ាសយ៉ាងប្រណិតជាមួយនឹងស្រាបៀរ និងស្រាដែលមានគុណភាពខ្ពស់។ Rukkha Sky Bar & Tapas មានការជប់លៀងសម្រាប់ថ្ងៃឆ្លងឆ្នាំដែលអ្នកទាំងអស់គ្នាត្រូវកក់កន្លែងទុកជាមុន ដូច្នេះបើសិនជាអ្នកមានគម្រោងចង់ទៅឆ្លងឆ្នាំនៅ Rukkha Sky Bar & Tapas កុំភ្លេចកក់ទុកមុនផងណា!
- No.313, St. 1 Preah Sisowath Quay, Khan Daun Penh, Phnom Penh
- --
AKASA SKY BAR ជាស្កាយបារដែលមានទេសភាពនៃពន្លឺដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ។ AKASA SKY BAR ក៏មានជាពិធីជប់លៀងឆ្លងឆ្នាំដែលអ្នកអាចកំសាន្ដបានជាមួយនឹងម្ហូបឆ្ងាញ់ ការប្រគំតន្រ្តី និងជាច្រើនទៀតក្នុងតម្លៃ ៤៧ ដុល្លារក្នុងម្នាក់!
- #71B, St. 244, Sangkat Chaktomuk, Phnom Penh
- 015 950 666
- --
Vehaa វេហា ជាស្កាយបារមួយកន្លែងដែលមានបរិយាកាសដ៏ស្រស់ស្រាយ មានអាងហែលទឹកមួយនៅលើដំបូល។ ក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនេះ វេហាមានកម្មវិធី Countdown ដែលមានបម្រើជាប៊ូហ្វេអាហារពេលល្ងាច និងស្រាក្រឡុកជាច្រើនជម្រើស ដូច្នេះបើចង់ទៅឆ្លងឆ្នាំនៅវេហា កុំភ្លេចកក់សំបុត្រទុកមុនណា!
- Tronum's building, Sothearos Blvd Phnom Penh, Cambodia
- 099 456 876
- $ - $$$
- $ - $$$
Celeste Revolving Restaurant មានទីតាំងនៅជាន់ទី ៤៣ នៃអគារ The Penthouse Residence ដែលផ្ដល់ជូននូវទេសភាពជុំវិញទីក្រុងភ្នំពេញ ៣៦០ ដឺក្រេតែម្ដង សាកសមបំផុតសម្រាប់ឱកាសឆ្លងឆ្នាំខាងមុខនេះ! Celeste Revolving Restaurant មានបម្រើជូនម្ហូបអាហារបែបប្រណិត និងមានជម្រើសភេសជ្ជៈជាច្រើនសម្រាប់ត្រសងជាមួយទេសភាពដ៏ស្រស់ស្អាត។
- 43th Floor of Penthouse Residence (Sothearos Blvd)
- 023 238 881
- --
Sundown Social Club មានបរិយាកាសល្អ ស្រស់ស្រាយ មានខ្យល់បក់មកល្វិចៗ។ នៅទីនេះមានបម្រើជូនម្ហូប និងគ្រឿងខ្លែមបែបអឺរ៉ុប ជាមួយនឹងភេសជ្ជៈជាច្រើនក្រឡុកដោយអ្នកក្រឡុកស្រាដ៏រួសរាយរាក់ទាក់។
- 3rd Floor #86 Street 440, Russian Market Phnom Penh
- 015 526 373
- --
Azure Bar and Grill មានបរិយាកាសល្អ អមដោយម្ហូបអាហារ និងស្រាក្រឡុកជាច្រើនប្រភេទ។ Azure Bar and Grill សាកសមបំផុតសម្រាប់ការណាត់ជួបបែបរ៉ូមែនទិចជាមួយគូស្នេហ៍។
- 42 Street 123 Phnom Penh, Cambodia
- 099 260 360
- $ - $$
- $ - $$
Abode Bar & Lounge គឹជាបារតូចលាក់ខ្លួនមួយនៅក្នុងទីក្រុងភ្នំពេញយើងនេះ។ នៅទីនេះមានភេសជ្ជៈជាច្រើនប្រភេទ និងម្ហូបបែបអឺរ៉ុបព្រមទាំងតាប៉ាស ជាមួយនឹងបរិយាកាសដ៏ល្អ សាកសមបំផុតសម្រាប់ការណាត់ជួបជាមួយគូស្នេហ៍ ដូច្នេះកុំភ្លេច Abode Bar & Lounge ពេលរៀបគម្រៀងទៅឆ្លងឆ្នាំណា!
- #14D, Street 308, Phnom Penh
- 096 202 9229
- --
FiveFive Rooftop Restaurant & Bar មានទីតាំងនៅលើជាន់ទី ១៤ មានទេសភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គ និងរាជវាំងរបស់ទីក្រុងភ្នំពេញយើង។ នៅទីនេះមានបម្រើម្ហូប និងភេសជ្ជៈជាច្រើនមុខដូចជា ស្រា និងស្រាក្រឡុក!
- #55, St. 178, Hyatt Regency Phnom Penh (14th floor )
- 023 600 1234
- --
HighGround Sky Bar កំពុងតែមានកម្មវិធីឆ្លងឆ្នាំ Sparkling New Year’s Eve Party ដែលមានតម្លៃ ៩៩ ដុល្លារក្នុងម្នាក់ ដែលក្នុងនោះមានការសម្ដែងជាច្រើន គួបផ្សំជាមួយនឹងការបាញ់កាំជ្រួញម៉ោង ១២ ទៀតផង។
- Amass Tower, 25th and 26th floor - Street 63 ⊥ 282 - BKK 1, Phnom Penh
- 077 997 750
- $ - $$$
White Lounge Restaurant and Bar ជាបារដែលមានទីតាំងនៅជាន់ទី ២២ មានបម្រើម្ហូបបែបអឺរ៉ុបដ៏ប្រណិត សេវាកម្មល្អ ជាកន្លែងដ៏សាកសមសម្រាប់ការឆ្លងឆ្នាំជាមួយគូស្នេហ៍បែបរ៉ូមែនទិច។
- #71-73, Okhna Ket Street (St. 174) Phnom Penh, Cambodia
- 085 444 585
- $ - $$
- $ - $$
Le Moon Rooftop មានលក់ម្ហូប និងភេសជ្ជៈប្រភេទស្រាក្រឡុកឆ្ងាញ់ៗ ប្លែកៗ ជាមួយនឹងទេសភាពនៃទន្លេសាប និងទន្លេមេគង្គ។ បរិយាកាសដ៏ស្រស់ស្រាយ ជាមួយនឹងអាហារនិងភេសជ្ជៈឆ្ងាញ់ៗ ឆ្លងឆ្នាំនឹង ចាំអីទៀត?
- Amanjaya Pancam Hotel, #1 Street 154, Sisowath Quay, Riverfront, Phnom Penh
- 087 600 768
- $ - $$$
- $ - $$$
Chantrea Restaurant & Skybar ជាស្កាយបារមួយកន្លែងដែលទើបតែបើក មានទីតាំងនៅម្ដុំបឹងកេងកង ដែលមានការតុបតែងតាមបែបខ្មែរនាសម័យអាណានិកមបារាំង។ Chantrea Restaurant & Skybar មានបម្រើជូនម្ហូបអាហារដ៏ប្រណិត ហើយនៅក្នុងឱកាសឆ្លងឆ្នាំខាងមុខនេះក៏មានកម្មវិធីឆ្លងឆ្នាំដែលមានតម្លៃ ៦៥ ដុល្លារក្និងម្នាក់ទៀតផង!
- Building #21, St 278, Khan Beoung Keng Kang 1, Phnom Penh
- 023 902 062 / 012 902 062
- --
Nisai Lounge មានលក់នូវម្ហូបទាំងបែបអាសុី និងអឺរ៉ុប ជាមួយនឹងភេសជ្ជៈទំនងៗ គួរឲ្យចង់សាក និងការប្រគុំតន្រ្តីយ៉ាងពិរោះ។ មិនតែប៉ុណ្ណោះ Nisai Lounge ក៏មានជាបន្ទប់ VIP សម្រាប់អ្នកដែលចូលចិត្តភាពឯកជនផងដែរ។
- #9B St 337 Phnom Penh, Cambodia
- 010 292 797
- $ - $$$
- $ - $$$
1967s Muzik and Bistro ជាហាងមួយកន្លែងដែលមានបម្រើម្ហូបបែបអាសុីផង អឺរ៉ុបផង និងមានភេសជ្ជៈជាច្រើនប្រភេទ។ កន្លែងនេះមានការតុបតែងបែបសម័យកាត់បុរាណ មានបរិយាកាសល្អសាកសមសម្រាប់ការជួបជុំនានា ពិសេសក្នុងឱកាសឆ្លងឆ្នាំសកលនេះ!
- St. 317, Next to Samai Square (TK)
- 081 777 767
- $ - $$$
Mekong Bungalows - Floatation ជាបារអណ្ដែតទឹកនៅលើទន្លេមេគង្គនៃទីក្រុងភ្នំពេញ។ ទីនេះមានបរិយាកាសស្រស់ស្រាយ មានទេសភាពនៃទន្លេដ៏ល្វឹងល្វើយ ត្រូវម៉ាច់សម្រាប់ការឆ្លងឆ្នាំ។ បរិយាកាសក៏ល្អ ម្ហូបក៏ឆ្ងាញ់ មានភេសជ្ជៈជាច្រើនទៀត!
- Bassac River, St. Koh Pich (Behind DIB Club), Phnom Penh
- 089 275 440