ហាងជប៉ុនទាំង 18 កន្លែងនៅបឹងកេងកង​ដែលអ្នកមិនធ្លាប់ដឹង

ចង់ញ៉ាំម្ហូបជប៉ុន បរិយាកាសបែបជប៉ុនមែនទេ? មួយរយៈនេះយើងបានរុករក ប្រមូលភោជនីយដ្ឋានជប៉ុនលក្ខណៈតៀមតូចៗ ឬ ភោជនីយដ្ឋានដែលមិនសូវទទួលបានការស្គាល់ច្រើនពីសំណាក់ជនជាតិខ្មែរនោះទេ ដែលមានបម្រើនូវមុខម្ហូបជប៉ុន និង ផ្តល់នូវអារម្មណ៍ដូចអង្គុយញ៉ាំនៅតៀមអាហារក្នុងប្រទេសជប៉ុនពិតៗ។

យើងសូមធ្វើការជ្រើសរើសសម្រាប់ប្លុកបឹងកេងកងជាមុនសិន ដោយសារតែទីតាំងភាគច្រើនគឺស្ថិតក្នុងតំបន់នេះ៖

#1 Jidaiya Yakitori

តូចមែនពិត តែមានគ្រប់មុខ តាំងពី Omusoba, សាច់អាំងបែប Yakitori, Takoyaki ឬ មី Ramen និយាយទៅមានមួយចប់។ បរិយាកាសល្អ ប្រកបជាមួយការតុបតែង ប្រៀបដូចជាតៀមស្រានៅជប៉ុនអញ្ចឹងដែរ។

Jidaiya Yakitori

Jidaiya Yakitori

ទីតាំង៖ ផ្លូវ 278 (ជិះពីផ្លូវត្រសក់ផ្អែម បត់ឆ្វេង) | Googlemap 

តម្លៃ៖ ចាប់ពី $ 3.00 ទ្បើងទៅ

#2 Green Bowl

នៅទីនេះវិញ ត្បិតថាបរិយាកាសមិនមានការតុបតែងបែបជប៉ុនទាំងស្រុងនោះទេ ប៉ុន្តែក៏មានបម្រើអាហារជប៉ុនក្នុងតម្លៃយ៉ាងសមរម្យ សមល្មមនឹងគួរតែសាក។

Green Bowl

ទីតាំង៖ ផ្លូវ 352 (ជិតផ្សារថៃហួត) | Googlemap 

តម្លៃ៖ ចាប់ពី $ 4.00 ទ្បើងទៅ

#3 Yakiniku Rokko

ត្បិតថាទីតាំងតូចមែនពិត បើនិយាយទៅជិះហួសរហូត ហើយការរៀបចំខាងក្នុងវិញមានចំនួនតុតែ 5-6 តុតែប៉ុណ្ណោះ ប៉ុន្តែគឺថាមានភ្ញៀវចូលពេញៗរហូត។ ចង់ញ៉ាំសាច់អាំងបែប Yakiniku ចង់ប្តូររសជាតិអី អាចមកសាកនៅទីនេះបាន។

Photo Courtesy @Andrew Boo

Yakiniku Rukko

ទីតាំង៖ លើមហាវិថីព្រះមុន្នីវង្ស កែងផ្លូវ 294 | Googlemap 

តម្លៃ៖ ញ៉ាំសេរី $ 18.00/ម្នាក់ ឬ អាចកុម្ម៉ង់ជាឈុតក៏បាន

#4 Pokito Poke Bowl

ចង់ស៊ូស៊ីផង ចង់សាច់ត្រីឆៅផង? ពិបាកសម្រេចចិត្តអញ្ចឹង អាចមកញ៉ាំ Poke Bowl នៅ Pokito បាន។ ក្នុងមួយចានមានទាំងពីរតែម្តង។

Pokito Poke Bowl

Pokito Poke Bowl

ទីតាំង៖ លើផ្លូវត្រសក់ផ្អែម ទល់មុខ ESQ | Googlemap 

តម្លៃ៖ ចាប់ពី $ 5.50 ទ្បើងទៅ

#5 Sakana Lab

លាក់ខ្លួនយ៉ាងជិតតែម្តងនៅខាងក្នុងច្រកឌឿងហែម ដូច្នេះប្រសិនបើចង់អញ្ជើញទៅសាកសាច់ត្រីឆៅស្រស់ៗ រួមជាមួយបរិយាកាសយ៉ាងរ៉ូម៉ែនទិចនោះ ប្រហែលជាគួរតែស្វែងរកកន្លែងចតយានជំនិះដោយខ្លួនឯងហើយ។

Sakana Lab - joty mousar

Sakana Lab

Sakana Lab

ទីតាំង៖ ផ្លូវ 51 (ប៉ាស្ទ័រ) ចូលតាមច្រកឌឿងហែមជាប់សណ្ឋាគារ Patio ដើរទៅខាងក្រោយប្រហែល 200 ម៉ែត្រ | Googlemap 

តម្លៃ៖ ចាប់ពី $ 5.00 ទ្បើងទៅ

#6 Sushi Lab

ឋិតក្នុងប្លុកតែមួយជាមួយ Sakana Lab ប៉ុន្តែចំនុចខុសប្លែកគ្នានោះគឺ Sushi Lab បម្រើអាហារជាលក្ខណៈធ្វើស៊ូស៊ីដោយដៃផ្ទាល់នៅនឹងមុខអ្នកតែម្តង មានចំនួនតុតិចបំផុត តែធានាជូននូវបទពិសោធន៍ដូចអង្គុយពិសារនៅក្នុងប្រទេសជប៉ុន។

Sushi Lab

Sushi Lab

ទីតាំង៖ ផ្លូវ 51 (ប៉ាស្ទ័រ) ចូលតាមច្រកឌឿងហែមជាប់សណ្ឋាគារ Patio ដើរទៅខាងក្រោយប្រហែល 100 ម៉ែត្រ | Googlemap 

តម្លៃ៖ បម្រើជាឈុត ចាប់ពី $ 55.00+ /ម្នាក់

បិទរៀងរាល់ថ្ងៃអាទិត្យ

#7 忍者 - ninja Japanese Dining & Bar

ចំណែកឯ Ninja Japanese Dining & Bar ក៏ជាហាងជប៉ុនដ៏ប្លែកមួយ ដែលបម្រើជូននូវមុខម្ហូបរសជាតិស្នាដៃចុងភៅជប៉ុនពិតៗ ជាពិសេសតម្លៃសមរម្យថែមទៀតផង។

忍者 - ninja Japanese Dining & Bar

忍者 - ninja Japanese Dining & Bar

ទីតាំង៖ ផ្លូវ 278 (ជិះពីផ្លូវត្រសក់ផ្អែម បត់ឆ្វេង) | Googlemap 

តម្លៃ៖ ចាប់ពី $ 4.00 ទ្បើងទៅ

#8 Kaikotei Ramen Bar

ហាងមី Ramen មួយនេះ ទើបតែបើកដំនើរការមិនយូរប៉ុន្មាននោះទេ មាននូវរសជាតិមី Ramen ជាច្រើនប្រភេទដែលចម្អិនទ្បើងដោយចុងភៅជនជាតិជប៉ុនផ្ទាល់តែម្តង។

Photo Courtesy @Leo Chang

ទីតាំង៖ ផ្លូវ 306 (ជិះពីផ្លូវត្រសក់ផ្អែម បត់ឆ្វេង) | Googlemap 

តម្លៃ៖ ចាប់ពី $ 5.00 ទ្បើងទៅ

#9 Adachi

ប្រសិនបើអ្នកមិនសូវចាប់អារម្មណ៍ហាងប្លែកៗ តូចៗ ក៏នៅតែអាចសាកភោជនីយដ្ឋានជប៉ុនលក្ខណៈគ្រួសារ ឬ សមស្របសម្រាប់ការជួបជុំពិភាក្សាការងារជាដើម។​

Adachi

Adachi

ទីតាំង៖ ផ្លូវ 306 (ជិះពីផ្លូវប៉ាស្ទ័រ បត់ឆ្វេង) | Googlemap 

តម្លៃ៖ ចាប់ពី $ 15.00 ទ្បើងទៅ (មានបម្រើជាឈុតថ្ងៃត្រង់ ចាប់ពី $ 12.00+)

#10 Ginga Japanese Restaurant

Ginga ជាភោជនីយដ្ឋានជប៉ុនបើកថ្មីមួយដែរ មានជាបន្ទប់ ងាយស្រួលក្នុងការទទួលទានជាក្រុម ឬ លក្ខណៈគ្រួសារ។​

Ginga Japanese Restaurant

Ginga Japanese Restaurant

Ginga Japanese Restaurant

ទីតាំង៖ ផ្លូវ 352 (ជិះពីផ្លូវត្រសក់ផ្អែម បត់ស្តាំ) | Googlemap 

តម្លៃ៖ ចាប់ពី $ 10.00 ទ្បើងទៅ

#11 Bao Bab Japanese Izakaya

ភោជនីយដ្ឋានជប៉ុនតូច គួរឲ្យចាប់អារម្មណ៍ មានតែប៉ុន្មានកៅអីតែប៉ុណ្ណោះ។ ល្អបំផុតសម្រាប់ការជជែកគ្នាបណ្តើរ ដាក់ស្រា Sa Ke ម្នាក់មួយពែងឲ្យក្តៅពោះ។ តែពេលជិះដើររក ប្រយ័ត្នជិះហួសណា!

Photo Courtesy @Ko Honam

ទីតាំង៖ ផ្លូវ 398 (ជិះពីផ្លូវត្រសក់ផ្អែម បត់ស្តាំ) | Googlemap 

តម្លៃ៖ (មិនមានព័ត៌មាន)

#12 Ikindo Ramen

ចង់ញ៉ាំមី Ramen​ តែមិនចង់សាករសជាតិដដែលៗ? កុំភ្លេចមកសាកនៅ Ikindo ម៉ោះអញ្ចឹង។

Ikindo Ramen

ទីតាំង៖ ផ្លូវ 334 (ជិះពីផ្លូវប៉ាស្ទ័រ បត់ឆ្វេង) | Googlemap 

តម្លៃ៖ ចាប់ពី $ 5.00 ទ្បើងទៅ

#13 Garaku

ចំណែកឯ Garaku វិញជាភោជនីយដ្ឋានជប៉ុនដែរ តែជាលក្ខណៈ Fine-dining ដែលធានាលើការផ្តល់បទពិសោធន៍នៃការទទួលទាន ក៏ដូចជារសជាតិល្អប្រសើរតែម្តង។

Garaku

Garaku - Photo Courtesy @楊慧玲

ទីតាំង៖ ផ្លូវត្រសក់ផ្អែម ជិតព្រឹទ្ធសភា| Googlemap 

តម្លៃ៖ ចាប់ពី $ 15.00 ទ្បើងទៅ (លក់ជាឈុត), ស៊ូស៊ីចាប់ពី $8.00+

#14 Himonoya

ចង់ញ៉ាំត្រីស្រស់ៗ ដូចធ្លាប់ឃើញនៅក្នុងវីដេអូ? មក Himonoya ច្បាស់ជាមិនខកបំណង នៅទីនេះមានចុងភៅជនជាតិជប៉ុន ដែលជំនាញលើការចម្អិនត្រី ជាពិសេសពួកគេមានត្រីស្រស់ៗ និង គ្រឿងសមុទ្រដែលនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់។

Himonoya

Himonoya

Himono - Photo Courtesy @米田政志

ទីតាំង៖ ផ្លូវត្រសក់ផ្អែម ជិតព្រឹទ្ធសភា| Googlemap 

តម្លៃ៖ ចាប់ពី $ 8.00 ទ្បើងទៅ

#15 Menya Takeichi

ភោជនីយដ្ឋានមី Ramen មួយទៀតហើយ នៅបឹងកេងកងដែលអ្នកគួរតែសាកឲ្យបានម្តង ថារសជាតិពិតៗរបស់ជប៉ុនយ៉ាងណាទៅ!

Menya Takeichi

Menya Takeichi

ទីតាំង៖ ផ្លូវត្រសក់ផ្អែម ជិតព្រឹទ្ធសភា| Googlemap 

តម្លៃ៖ ចាប់ពី $ 5.00 ទ្បើងទៅ

#16 七輪燒肉 Sumibi Yakiniku

បើនិយាយពីសាច់អាំងបែបជប៉ុននោះ គឺថាមិនអាចបំភ្លេចបាននោះទេ! មកសាករសជាតិនៅកន្លែងនេះម្តងមើល!

Sumibi Yakiniku

Photo Courtesy @Khek Sakara

ទីតាំង៖ ផ្លូវត្រសក់ផ្អែម ហួសព្រឹទ្ធសភា| Googlemap 

តម្លៃ៖ (មិនមានព័ត៌មាន)

#17 Fuwari

ចុះបើហាងកាហ្វេ និង នំខេកបែបជប៉ុនវិញ ចាប់អារម្មណ៍អត់?

Fuwari

Fuwari

ទីតាំង៖ ផ្លូវត្រសក់ផ្អែម ហួសព្រឹទ្ធសភា| Googlemap 

តម្លៃ៖ នំខេកខួបកំណើត ចាប់ពី $ 15.00+

#18 沖縄バル ゆいかじ - Okinawa Bar Yuikaji

រៀងកន្លុកកន្លៀតបន្តិច ប៉ុន្តែទាល់តែបទពិសោធន៍ប្លែកបែបនេះទើបញ៉ាំឆ្ងាញ់ត្រូវអត់?

Okinawa Bar Yuikaji - Photo Courtesy @Kimsun Bo

沖縄バル ゆいかじ - Okinawa Bar Yuikaji

ទីតាំង៖ ផ្លូវ 830 (បត់ចូលផ្លូវទល់មុខទូតរុស្ស៊ី) | Googlemap 

តម្លៃ៖ (មិនមានព័ត៌មាន)

អត្ថបទគួរតែអានបន្ទាប់