ចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ អ្នកគួរតែជៀសវាងអាហារទាំង 5 នេះ

ក្នុងកំឡុងពេលនេះ សុខភាពអ្នកគឺតម្រូវការទីមួយដែលអ្នកមិនត្រូវមើលរំលងនោះឡើយ។ ដូចនេះការថែទាំប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់អ្នក គឺជារឿងចាំបាច់បំផុតដែលអ្នកទាំងអស់គ្នា គួរតែយកចិត្តទុកដាក់អោយបានល្អ។ 

Image: telanganatoday.com

ដូចដែលអ្នកបានដឹងហើយអាហារជាច្រើនដូចជា ត្រី បន្លា សាច់ គឺជាអាហារសំខាន់ណាស់សម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នក តែថ្ងៃនេះយើងនឹងលើកមកនូវអាហារមួយចំនួនដែលអាចប៉ះពាល់ដល់ភាពរឹងមាំរបស់ប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់អ្នក ប្រសិនបើអ្នកបរិភោគអាហារទាំងនោះច្រើនលើសពីការគួរ។ 

#1 អាហាររហ័ស (Fast Food)

អាហាររហ័ស មានដូចជា ប៊ឺហ្គឺរ សាច់បំពង ដំឡូងបំពង មីកញ្ចប់ ឬ កំប៉ុងជាដើម។ អ្នកទាំងអស់គ្នាប្រហែលជាគិតថាបរិភោគអាហារទាំងនេះយូរៗម្ដងមិនមែនជាបញ្ហានោះឡើយ តែបើយោងតាមមតិក្នុងវិស័យវេជ្ចសាស្រ្ត ប្រសិនបើអ្នកបរិភោគនូវអាហាររហ័សជាញឹកញាប់នោះប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់អ្នកនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ដែលជាហេតុធ្វើអោយវាមានភាពចុះខ្សោយ អាចឈានទៅដល់ស្ថានភាព ‘ប្រុងប្រយ័ត្នខ្ពស់’ ថែមទៀតផង។

 

Image: BBC

#2 អាហារដែលមានសារជាតិ ប៊ីចេង ខ្ពស់ 

ម្ហូបអត់ដាក់ប៊ីចេងម៉េចឆ្ងាញ់! លោកអ្នកប្រាកដជាធ្លាប់បានលឺមកហើយថា ការបរិភោគប៊ីចេងច្រើននឹងបណ្ដាលឲ្យពុកឆ្អឹង តែផលវិបាកនៃការបរិភោគប៊ីចេង គឺមិនមែនមានតែប៉ុណ្ណឹងនោះឡើយ។ ដោយប៊ីចេងមានផ្ទុកនូវសារជាតិម្យ៉ាងដែលអាចធ្វើឲ្យក្រពេញ និងឆ្អឹងខ្នងរបស់អ្នកមានភាពចុះខ្សោយ ដែលសិរីរាង្គទាំងពីរនេះដើរតួយ៉ាងសំខាន់ទៅលើប្រព័ន្ធភាពស៊ាំរបស់អ្នក។ 

Image: Eat This, Not That

#3 ភេសជ្ជៈមានជាតិអាល់កុល (គ្រឿងស្រវឹង)

មានជាតិអាល់កុលនៅក្នុងខ្លួនរបស់អ្នកនាពេលនេះប្រហែលជាស្ដាប់ទៅជារឿងល្អ តែផ្ទុយទៅវិញពិសាភេសជ្ជៈមានជាតិអាល់កុលច្រើន មានផលប៉ះពាល់ខ្ពស់ទៅលើប្រព័ន្ធភាពស៊ាំរបស់អ្នក។ ដោយមើលឃើញថាភេសជ្ជៈមានជាតិអាល់កុល អាចបំផ្លាញនូវភាពស៊ាំដ៏សំខាន់ ដែលទុកសម្រាប់កំចាត់នូវមេរោគឈ្លានពានដែលបំរុងនឹងជ្រៀតជ្រែករាងកាយរបស់អ្នក។ នៅពេលដែលអ្នកពិសាភេសជ្ជៈមានជាតិអាល់កុលលើសកំរិត ប្រព័ន្ធភាពស៊ាំអរម៉ូនលីកូលូលីន (Immunoglobulin) និង Cytokine របស់អ្នកនឹងចុះខ្សោយដែលធ្វើអោយប៉ះពាល់ដល់ការផលិតកោសិការ T និងកោសិការ B ដែលទាំងពីរនេះដើរតួយ៉ាងសំខាន់នៅក្នុងរាងកាយរបស់អ្នក។ 

Image: Newzzbuzz.com

#4 ជាតិកាហ្វេអ៊ីន 

កាហ្វេអ៊ិចប្រ៊េសូ នៅពេលព្រឹកសម្រាប់ដាស់អារម្មណ៍ គឺជាអ្វីដែលបងប្អូនមួយចំនួនមិនអាចខ្វះបាន។ ស្របពេលដែលជាតិកាហ្វេអ៊ីនដាស់អារម្មណ៍របស់អ្នកនាពេលព្រឹកនោះ វាក៏បានធ្វើអោយប៉ះពាល់ទៅដល់អរម៉ូន Cortisol ដែលអរម៉ូននេះមានមុខងារបញ្ចេញដើម្បីឆ្លើយតបទៅនឹងស្រ្តេស។ ជាតិកាហ្វេអ៊ីនបានធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងអាការៈផ្លាស់ប្ដូរអារម្មណ៍ ប្រសិនបើអ្នកមានសារជាតិនេះខ្ពស់ហូរជុំវិញរាងកាយរបស់អ្នកក្នុងកំរិតមួយដែលខ្ពស់។ 

Image: Healthline.com

លើសពីនេះប្រសិនបើអ្នកតែងតែទទួលទានសារជាតិកាហ្វេអ៊ីនជាប្រចាំវានឹងធ្វើអោយប្រព័ន្ធភាពស៊ាំរបស់អ្នករីកលូតលាស់យឺតផងដែរ ជាពិសេសកោសិការ T។ 

#5 អាហារសម្រន់ដែលមានជាស្ករខ្ពស់

លោកអ្នកគួរតែដឹងថាបាក់តេរីជាច្រើនបានចិញ្ចឹមជីវិតរបស់គេតាមរយៈជាតិស្ករដែលមាននៅក្នុងរាងកាយរបស់យើងម្នាក់ៗ។ ដូចនេះការបរិភោគនូវអាហារសម្រន់ដែលមានជាតិស្ករខ្ពស់ គឺមាននូវផលប៉ះពាល់យ៉ាងច្រើនទៅលើប្រព័ន្ធការពាររាងការរបស់អ្នក។ ក្រៅពីដើរតួយ៉ាងពិសេសជាចំណីរបស់បាក់តេរី ជាតិស្ករក៏ជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រព័ន្ធភាពស៊ាំរបស់អ្នកផងដែរ ដោយវាបានប្រកួតប្រជែងជាមួយនឹងវីតាមីនសេដែលជាសារជាតិចិញ្ចឹមស្នូលនែប្រព័ន្ធភាពស៊ាំរបស់អ្នក។ 

Image: planetradio.co.uk

នៅពេលដែលនិយាយពីការថែទាំ និងពង្រឹងប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើងម្នាក់ៗ គឺវាមានភាពងាយស្រួលមែនទែនគឺ នៅពេលដែលយើងថារក្សាវាអោយបានល្អ វានឹងថែរក្សាអ្នកដូចគ្នា។ ដូចនេះរបបអាហារ និងភេសជ្ជៈគឺជារឿងសំខាន់ដែលយើងម្នាក់ៗមិនគួរមើលរំលង។ ការបរិភោគបានត្រឹមត្រូវ ការរស់នៅមានអនាម័យ និងការចេះថែទាំខ្លួនឯង គឺជាកាតព្វកិច្ចរបស់គ្រប់គ្នាគួរ។ 

អត្ថបទគួរតែអានបន្ទាប់