5 មុខដែលអ្នកប្រហែលជាមិនដឹងថា មានលក់នៅក្រោយសាលាវ៉ាន់ដា

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពីសាលាវ៉ាន់ដាហើយ ក៏ប្រហែលជាធ្លាប់ឮពីរបស់ញាំផ្សេងៗដែលមាននៅក្រោយសាលាវ៉ាន់ដាផងដែរ។ ដូច្នេះសម្រាប់អ្នកដែលមិនសូវប្រហែលជាមួយតំបន់នេះ តោះឥឡូវមកមើលៗថាមានអីខ្លះដែលអ្នកទាំងអស់គ្នាគួរតែទៅសាកនៅទីនោះ៖

 

#1 មីគោក Dry Noodle

streetfoodphnompenh
Credit: Dry Noodle Facebook Page

គ្រាន់តែឭពាក្យមីភ្លាម ក្នុងចិត្តច្បាស់ជានឹកឃើញដល់មីកញ្ចប់សម្រាប់ចុងខែមុនគេ តែខុសពីរាល់ដង យើងគួរប្តូររសជាតិពីមីធម្មតាមកជាមីគោកវិញម្តង (ទាន់ដើមខែ) ដែលមានតម្លៃប្រហែលពី 8 ពាន់រៀលទៅ 1 ម៉ឺនរៀល មិនតែប៉ុណ្ណោះមានទាំងសេវាកម្មដឹកជញ្ជូនទៀត។

ទីតាំង៖  បត់ចុះតាមធនាគារ Maybank ត្រង់ ឆ្លងផ្លូវបំបែកជាបួន ប្រហែល៥ម៉េត្រ នៅខាងស្តាំដៃ

 

#2 ប្រហិតភ្នំភ្លើង

streetfoodphnompenh

Credit: Volcano Meatball Facebook Page

គ្រាន់តែឮថាភ្នំភ្លើង សម្រាប់អ្នកដែលចូលចិត្តញាំហិល ប្រហែលជាត្រូវចិត្តខ្លាំងតែម្តង ហើយបើមិនទាន់ឆ្អែត ថែមភ្លាបង្គារជាមួយសាច់ជ្រូកអាំងបាយដណ្តើបទៀតក៏បាន បើនៅមិនទាន់ឆ្អែតទៀតថែមបុកល្ហុងមួយទៀតទៅចឹង  នៅមានច្រើនមុខទៀត ថែមមួយណាក៏បាន ទៅតាមតម្លៃដែលអាចចំណាយបាន។ ចំពោះតម្លៃប្រហិតភ្នំភ្លើង គឺអាស្រ័យទៅលើប្រហិតចង្កាក់ដែលអ្នកកុម្ម៉ង់ ក្នុងមួយចង្កាក់ប្រហែលជា 2-3 ពាន់រៀល។

 

ទីតាំង៖ បត់ចុះតាមធនាគារ Maybank រួចបត់ឆ្វេង ប្រហែល ១០ម៉េត្រ នៅខាងស្តាំដៃ

 

#3 ការ៉េមឆា

streetfoodphnompenh

Credit: Kong Davannlioney @ Facebook

ឆ្លាប់តែញាំការ៉េមធម្មតា ដាក់កែវ រឺនំត្រឹមត្រុវ ឥឡូវមកសាកការ៉េមឆាម្តងមើល មួយកែវប្រហែល ប៉ុណ្ណោះ ធ្វើភ្លាមញាំភ្លាម មានគ្រប់រសជាតិ កុម្ម៉ង់បានតាមចិត្ត។ មួយកែវតម្លៃប្រហែលជា 5-8 ពាន់រៀល។

 

ទីតាំង៖ ហាង Vplus នៅខាងក្រោយវ៉ាន់ដា

 

#4 ប្រហិតចៀនក្រោយវ៉ាន់ដា

streetfoodphnompenh

Credit: Chanda Vid @ Facebook

ជាកន្លែងមួយដែលជាទីពេញនិយមរបស់អ្នកគ្រប់ៗគ្នា មានទាំងប្រហិត មានទាំងគ្រឿងសមុទ្រអាំង ពងមាន់អាំង ទឹកអំពៅ ថែមទាំងមានជាមួយនឹងបុកល្ហុងផងដែរ។ រកណាបានគ្រប់មុខចឹង។

 

ទីតាំង៖ ទល់មុខសាលាបឋមសិក្សាភូមិ៧ ជាប់អាគារសិក្សា AIS

 

#5 សង្វាក់អាំងនំបញ្ចុក

streetfoodphnompenh

Credit: The Story Facebook Page

តោះប្តូររសជាតិម្តង ធ្លាប់បានសាកសង្វាក់អាំងជាមួយនំបញ្ចុកឬនៅ ជាម្ហូបប្រចាំតំបន់ខាងអ្នកបាត់ដំបង ប៉ុន្តែឥទ្បូវនៅភ្នំពេញក៏មានដែរ បើចង់សាក អាចមកសាកនៅម្តុំខាងក្រោយវ៉ាន់ដារបាន ធានាថានឹងចង់ញាំម្តងទៀត មួយឈុតត្រឹមតែ ៥០០០៛ ប៉ុណ្ណោះ។

 

ទីតាំង៖ នៅផ្លូវ187 ក្បែរសាលាបឋមសិក្សា ភូមិ៧ ចន្លោះក្រោយសាលាវ៉ាន់ដា និងសាលា AIS ប្រហែល ៣០ម៉ែត្រ

 

 

អត្ថបទគួរតែអានបន្ទាប់