ថ្ងៃនេះមានហាងណាខ្លះបញ្ចុះតម្លៃ 50% ជាមួយ Pi Pay?
អីយ៉ាស! លឿនណាស់ វិលៗឥឡូវដល់ថ្ងៃសុក្រជិតដាច់សប្ដាហ៍វិញទៀតហើយ ប៉ុន្ដែថ្ងៃសុក្រនេះគឺពិសេសជាងថ្ងៃសុក្ររាល់ដង ពិសេសខ្លាំងតែម្ដងព្រោះថាប្រ៊េនចំណីអាហារដែលនៅក្រោមក្រុមហ៊ុន EFG ទាំងអស់គឺនឹងមានការបញ្ចុះតម្លៃដល់ទៅ 50% នៅគ្រប់សាខាទាំងអស់ទូទាំងប្រទេសកម្ពុជារយៈពេលមួយថ្ងៃពេញតែម្ដងសម្រាប់ថ្ងៃនេះ ដែលរួមមានដូចជា The Pizza Company, DQ, Swensen’s, Costa Coffee, Krispy Kreme និង Bar-B-Q Plaza។





ចង់ញ៉ាំអីក៏មានដែរ មិនថាភីហ្សា សាច់អាំង ស៊ុប កាហ្វេ ការ៉េម ឬ នំដូណាត់សុទ្ធតែបញ្ចុះ 50% ទាំងអស់ណា!

ទីតាំង៖ គ្រប់សាខា The Pizza Company, DQ, Swensen’s, Costa Coffee, Krispy Kreme, Bar-B-Q Plaza ទាំងអស់
Promotion៖ សំរាប់មួយថ្ងៃពេញសម្រាប់ថ្ងៃនេះប៉ុណ្ណោះ