ហាងនំខេកទាំង 9 ដែលមានការតុបតែងនំស្អាតស្ទើរមិនហ៊ានញ៉ាំ
ចង់បាននំខេកដែលស្អាតសម្រាប់ពិធីខួបកំណើត ឬកម្មវិធីធំៗមែនអត់? នៅខាងក្រោមនេះជាហាងនំខេកទាំង 9 ដែលមានលក់នំខេកដែលអ្នកត្រូវការ។
-
21 Bakery

ហាងនំខេកដ៏ល្បីនេះមាននំខេកប្លែកៗ និងស្អាតៗជាច្រើនដែលកំពុងពេញនិយម។

តម្លៃ៖ ចាប់ពី $15
ទីតាំង៖ #163Eo & #171Eo ផ្លូវ កម្ពុជាក្រោម (ទល់មុខពេទ្យ សម្ភពបញ្ញា) ខាងកើតស្តុបណានជីងប្រហែល 500m | GoogleMap
-
Bloom Cafe

បើនិយាយពីហាងដែលមានរចនានំខេកស្អាត ហើយមានស្ទាយឡូយៗនោះគឺ Bloom Cafe ហ្នឹងហើយ។ នៅទីនេះពួកគេជំនាញខាងប្រើប្រាស់ស្ករ ជាតុបតែងលម្អបានយ៉ាងស្រស់ស្អាត។


តម្លៃ៖ ចាប់ពី $15
ទីតាំង៖ ផ្ទះលេខ ៤០ វិថីសម្តេចសង្ឃរាជទៀង | GoogleMap
-
Elly Bakery
មិនត្រឹមតែល្បីខាងការធ្វើនំខេកខួបកំណើតទេ តែហាងនេះក៏ល្បីខាងនំខេកសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ផងដែរ។


តម្លៃ៖ ចាប់ពី $15
ទីតាំង៖ No. 7B ផ្លូវ 360 សង្កាត់បឹងកេងកង3 ខណ្ឌ័ចំការមន ខាងកើតស្ថានីយឡានទឹកផ្លូវ360 ចំងាយ 20m | GoogleMap
-
Lady H
សម្រាប់ឯហាងនេះវិញ ក៏មាននំខេកឃ្យូតៗដែរ ហើយអ្វីដែលពិសេសនោះគឺ មានលក់នំខេកចាប់ពីតម្លៃ $5 ឡើងទៅ។


តម្លៃ៖ ចាប់ពី $5
ទីតាំង៖ No. 97 St.143 (សហភាពអឺរ៉ុប) សង្កាត់អូរឡាំពិក ខណ្ឌចំការមន ភ្នំពេញ | GoogleMap
- Khema
ចូលចិត្តញុំានំ macaroon អត់? នៅឯ Khema យើងនេះមាននំខេកដែលមាននំ macaroon នៅពីលើ។ មើលទៅគួរឲ្យទំនងណាស់! ម៉្យាងទៀត ហាងក៏មាននំខេកជាច្រើនប្រភេទទៅតាមរសជាតិ និងទំហំផងដែរ។


តម្លៃ៖ ចាប់ពី $3 ទៅ ទីតាំង៖ #163 ផ្លូវប៉ាស្ទ័រ សង្កាត់ បឹងកេងកង១ | GoogleMap
-
Blanc à l'aise
ហាងនេះក៏មាននំខេកស្អាតៗ និងមានច្រើនទំហំទៅតាមការជ្រើសរើសរបស់អ្នក។


តម្លៃ៖ ចាប់ពី $10
ទីតាំង៖ ដាយមិន ផាលេស (អតីតខារ៉ាអូខេ អិចអូ) ផ្លូវ163 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន | GoogleMap
-
InterContinental
មានដឹងអត់ថានៅសណ្ឋាគារ InterContinental ក៏មានលក់នំខេកដែរ។

តម្លៃ៖ ចាប់ពី $10
ទីតាំង៖ #296 វិថីម៉ៅសេទុង | GoogleMap
- The Cake By Dav
ល្បីពីបាត់ដំបង ឥឡូវបានមកដល់ភ្នំពេញហើយ! ហាងនេះមានឈ្មោះល្បីល្បាញដោយសារតែមាននំខេកឆ្ងាញ់ ហើយម្យ៉ាងទៀតមាននំខេកស្អាតៗ ហើយតម្លៃសមរម្យទៀតផង។



តម្លៃ៖ ចាប់ពី $5
ទីតាំង៖
- សាខាបាត់ដំបង៖ ផ្លូវលេខ៣ ទល់មុខសំអាងការរីតា | GoogleMap
- សាខាកម្ពុជាក្រោម៖220 មហាវិថីកម្ពុជាក្រោម (នៅម្តុំក្រុមហ៊ុន Cellcard) | GoogleMap
- សាខាបឹងកេងកង៖នៅតាមបណ្តោយផ្លូវ ៣១០ កែវពីព្រះផ្លូវត្រសក់ផ្អែម | GoogleMap
-
Green Bakery
បើកតាំងពីឆ្នាំ ២០១១ ហាងនេះក៏មានឈ្មោះល្បីដែរ។ បើនិយាយពីនំខេកវិញគឺ មានលក្ខណៈខុសប្លែកពីគេ ហើយស្អាតៗណាស់។



តម្លៃ៖ ចាប់ពី $10
ទីតាំង៖ #37 ផ្លូវ432 សង្កាត់ទូលទំពូង១ (នៅមុខគ្លីនិក រ៉ាក់) | GoogleMap