មានអ្វីថ្មីនៅបឹងកេងកង? Aigo Korean Café Dessert មានបម្រើទាំងបង្អែម និងអាហារកូរ៉េរសជាតិដើម

Aigo Korean Café Dessert បានចាប់បើកដំណើរការសាកល្បង និងទទួលស្វាគមន៍អតិថិជននាពេលថ្មីៗនេះ! មិនត្រឹមតែប៉ុណ្ណោះ ពួកគេផ្តល់ជូនអតិថិជនគ្រប់រូបនូវបង្អែម និងអាហារសម្រន់ ដែលមានរសជាតិដើមដូចមកពីប្រទេសកូរ៉េពិតៗ​ ហើយក៏មានភេសជ្ជៈឆ្ងាញ់ៗផងដែរ!

Aigo Korean Cafe Dessert

Aigo Korean Cafe Dessert

ដោយផ្តោតលើការរៀបចំបែបសាមញ្ញ តែស្រស់ស្អាត និងបរិយាកាសទាំងមូលនៅក្នុងហាងមានភាពស្ងប់ស្ងាត់ ធ្វើឲ្យហាងបង្អែមមួយកន្លែងនេះ ល្អសាកសមបំផុតសម្រាប់គេចចេញពីភាពមមាញឹកនៅក្នុងទីក្រុង​។ នៅក្នុងហាងមានកន្លែងគួរឲ្យចង់ថតរូបគ្រប់ជ្រុងតែម្តង! លើសពីនោះទៀតនោះ នៅទីនេះក៏មាន​ projector សម្រាប់បញ្ជាំង slide ដែលមានលក្ខណៈងាយស្រួលសម្រាប់ការសិក្សាជាក្រុម និងជួបជុំផ្សេងៗ។

Aigo Korean Cafe Dessert

Matcha Cream Latte

អ្នកនឹងត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅជាមួយនឹងការរាក់ទាក់រួសរាយ និងពោរពេញដោយការយកចិត្តទុកដាក់របស់បុគ្គលិក និង Roti ដែលជាសត្វឆ្កែចិញ្ចឹមរបស់ម្ចាស់ហាងផងដែរ។ ហាងនេះដំណើរការដោយជនជាតិកូរ៉េផ្ទាល់ ហើយម៉ឺនុយមាន 2 ភាសាផ្សេងគ្នាគឺកូរ៉េ និងអង់គ្លេស។ បើនិយាយពីតម្លៃគឺសមរម្យ បរិមាណគឺសមស្របតែម្តង។

Roti

យើងសូមណែនាំភេសជ្ជៈប្រចាំហាងរបស់ពួកគេគឺ “Aigo Misugaru Latte” ជាភេសជ្ជៈដែលជួយបំពេញតម្រូវការកាហ្វេ ហើយនឹងប្រូតេអ៊ីនក្នុងពេលតែមួយ។ ប្រសិនបើយើងត្រូវពណ៌នាអំពីរសជាតិនោះ យើងអាចនិយាយបានថា មានរសជាតិស្រដៀងទឹកសណ្តែកលាយជាមួយល្ង រឺស្ករលីង។ ក្រៅពីនេះមានក៏មានជម្រើសផ្សេងទៀតដូចជា ភេសជ្ជៈក្រឡុក និងកាហ្វេជាដើម។

Aigo Korean Cafe Dessert

សាកភ្លក្សម្ហូបកូរ៉េពេញនិយមដែលមាននៅក្នុងបញ្ជីមុខម្ហូបរបស់ពួកគេដូចជា“ Tteokbokki” ដែលមាន rice cake ផ្សំជាមួយទឹកជ្រលក់ហឹរ Gochujang។ អ្វីដែលយើងចូលចិត្តជាងគេបំផុតគឺ Cheese Tteokbokki ក្នុងចំណោមជម្រើសទាំង 3 ដែលគេមាន។ Tips៖ អ្នកអាចកុម្ម៉ង់រសជាតិលាយគ្នាបាន ប្រសិនបើអ្នកពេញចិត្ត។​ បើកុម្ម៉ង់ Fried Fish Cake មកជ្រលក់ជាមួយទៀតគឺកាន់តែឆ្ងាញ់ទ្វេដង!

Cheese Tteokbokki

“Hotteok” ដែលជានំ​ Pancake ផ្អែមរបស់ជនជាតិកូរ៉េជាមុខម្ហូបមួយទៀតដែលត្រូវសាកផងដែរ។ ម្ចាស់ហាងបានប្រាប់យើងថាវាស្រដៀងនឹង នំកាឆាយខ្មែរ គ្រាន់តែ Hotteok ជាទូទៅមានស្នូលជាស្ករ ទឹកឃ្មុំ cinnamon វិញ ហើយវាមានដល់ទៅ 3 ប្រភេទផ្សេងៗគ្នាដូចជា រសជាតិដើម (Original) ចេក រឺការ៉េមជា topping។

HOTTEOK ORIGINAL ICE CREAM

ចង់បានរសជាតិបង្អែមកូរ៉េពិតៗជាមួយនឹងបរិយាកាសថ្មី​ប្លែក កុំភ្លេចមកសាកនៅ Aigo Korean Café Dessert ណា៎!

ម៉ោងបើក 10ព្រឹក – 7យប់ (រៀងរាល់ថ្ងៃ)

តម្លៃ: 1.5$ - 5$

ទីតាំង៖ ផ្លូវ 302 (ចន្លោះផ្លូវត្រសក់ផ្អែម និងផ្លូវ 57), សង្កាត់បឹងកេងកងទី១, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap 

អត្ថបទគួរតែអានបន្ទាប់

See all