An cha ម៉ៅសេទុង៖ ទីតាំងធំទូលាយ រសជាតិឆ្ងាញ់ជាប់ចិត្តជាមួយការតុបតែងបែបទ្រុងបក្សីប្លែកភ្នែក
បន្ទាប់ពីការបើកសាខាថ្មីនៅខេត្តសៀមរាបកាលពីរដូវភ្ជុំបិណ្ឌមុននេះ ពេលនេះ An cha ក៏បានបើកស្វាគមន៍ភ្ញៀវបន្ថែមទៀតជាមួយនឹងសាខាថ្មីស្រឡាងគឺ An cha ម៉ៅសេទុងដែលគិតមកទល់ពេលនេះគឺជាសាខាធំជាងគេហើយ ព្រោះថាមានទំហំដល់ទៅពីរជាន់ឯណោះ!



សម្រាប់ប្រិយមិត្តដែលចូលចិត្តថតរូបគឺដឹងតែត្រូវម៉ាច់តែម្ដងជាមួយ An cha ម៉ៅសេទុងនេះព្រោះថាក្រៅពីទីតាំងធំទូលាយនោះ ក៏សំបូរទៅដោយទីតាំងថតរូបស្អាតៗផងដែរ ដែលរូបមានទាំងការតុបតែងជាទ្រុងបក្សីខ្នាតយក្សដ៏ស្រស់ស្អាត ប្លែកភ្នែក ដូចរូបភាពស្អាតៗខាងក្រោមដែលក្រុមការងារ FoodBuzza បានផ្ដិតយកមកចែករំលែកជាមួយប្រិយមិត្តអ៊ឺចឹង។



ទាក់ទងនឹងភេសជ្ជៈវិញ FoodBuzz ជឿជាក់ថាប្រិយមិត្តបានដឹងរួចទៅហើយអំពីរសជាតិដ៏ឆ្ងាញ់ជាប់ចិត្តនិងសំបូរបែបរបស់ An cha ប៉ុន្ដែថ្ងៃនេះពួកយើងមានភេសជ្ជៈទើបតែចេញថ្មីមួយចង់មកណែនាំជូនប្រិយមិត្តគឺ An cha fruit Tea ដែលក្រលេកមួយឆ្វាច់ដូចតែផ្លែឈើសាមញ្ញប៉ុន្ដែដល់ពេលភ្លក្សទើបដឹងថារសជាតិប្លែកខុសពីគេតែម្ដង! ព្រោះក្រៅពីការលាយផ្សំជាមួយនឹងតែផ្លែឈើឆុងក្ដៅៗភ្លាម An cha Fruit Tea ក៏មានជាបន្ថែមនូវរសជាតិដ៏ប្លែកពីដំណាប់សំបកក្រូច ផ្លែគីមប៊ួយក្រៀម គ្រាប់ជី និងការលំអរដ៏ស្រស់ស្អាតជាមួយនឹងបន្ទះក្រូចនិងផ្លែប្លូប៊ឺរីស្រស់ផងដែរ។

រីឯភេសជ្ជៈមួយទៀតដែលពួកយើងបានភ្លក្សផងដែរនោះគឺ Golden Brown Sugar Milk Tea ដែលពួកយើងធ្លាប់បានចុះអត្ថបទកាលពីមុនម្ដងរួចទៅហើយ ប្រសិនជាមិនទាន់បានអានទេ អាចអានបាននៅទីនេះ

នៅចាំអីទៀត? កុំភ្លេចទៅសាក An cha សាខាម៉ៅសេទុងឲ្យបានទាំងអស់គ្នាណា ជាពិសេសអ្នកដែលស្នេហាវិស័យ Milk Tea និងអ្នករិះរកកន្លែងថតរូបប្លែកៗ!

ទីតាំង៖ លើដងវិថីម៉ៅសេទុង ទល់មុខសណ្ធាគារ The Great Duke (អតីត InterContinental Hotel | Googlemap
បើកពីម៉ោង៖ 7AM - 9PM