ហ្វេនពងទាកូន ដឹងតែស្គាល់កន្លែងពងទាកូនល្បីក្រោយវ៉ាន់ដាហើយ

បើនិយាយពីកន្លែងលក់ពងទាកូនវិញ មានរាប់មិនអស់ ទៅណាក៏ឃើញ ទៅណាក៏ឃើញ តែបើចង់ស្គាល់កន្លែងលក់ពងទាកូនឆ្ងាញ់នោះទាល់តែស៊ើបសួរតិចហើយ។

ពងទាកូនដាក់ស្ងោរទាំងឆ្នាំងហ្មង់ កុំបារម្ភឆ្អិនញ៉ាំអត់ទាន់
ពងទាកូនដាក់ស្ងោរទាំងឆ្នាំងហ្មង់ កុំបារម្ភឆ្អិនញ៉ាំអត់ទាន់

តែថ្ងៃនេះ FoodBuzz នឹងនាំប្រិយមិត្តទៅស្គាល់កន្លែងលក់ពងទាកូនមួយដឹងតែចាប់ចិត្តហ្មង់។ កន្លែងលក់ពងទាកូនឆ្ងាញ់ គឺបើគិតទៅត្រូវតែមានពងទាកូនថ្មីៗ ជីស្រស់ ខ្ទឹមត្រាំឆ្ងាញ់ ជាពិសេសមានអនាម័យទៀត ចង់ស្គាល់កន្លែងហ្នឹងទេ?

ពង់ទាកូន

ពង់ទាកូន
ផ្សំអំបិលម្រេចដាក់ខ្ទឹមជ្រក់ហិរតិចៗ ច្រលក់ញ៉ាំជាមួយពងទាកូន និងជី ហ៊ើមស្រក់ទឹកមាត់

ផ្សំអំបិលម្រេចដាក់ខ្ទឹមជ្រក់ហិរតិចៗ ច្រលក់ញ៉ាំជាមួយពងទាកូន និងជី ហ៊ើមស្រក់ទឹកមាត់

កន្លែងលក់ពងទាកូននេះមានទីតាំងនៅផ្លូវក្រោយសាលាវ៉ាន់ដែលមានកេរ្ដិ៍ឈ្មោះល្បីរាប់ឆ្នាំ មានទាំងពងទាកូនធំៗ ថ្មីៗ មានជីស្រស់ៗឈ្ងុយ មានទឹកត្រីបុក ពិសេសមានខ្ទឹមត្រាំមានរសជាតិឈ្ងុយឆ្ងាញ់ ធានាដឹងតែស្រក់ទឹកមាត់ហ្មង់។ ហើយទីនេះ ចាប់បើកពីពេលថ្ងៃត្រង់រហូតទល់ប្រលប់តែម្តង។ ក្រៅពីពងទាកូន កន្លែងមួយនេះក��មានលក់បង្អែមគ្រប់មុខផងដែរ។ ញ៉ាំពងទាកូនហើយ ថែមបង្អែមលាងមាត់ទៀតមានអីមិនល្អ។

ឃ្លាននៅ?

ឃ្លាននៅ?

តម្លៃ៖ 2000 រៀលក្នុងមួយគ្រាប់

ទីតាំង : ផ្លូវ 402 កែងផ្លូវ 183 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ | Googlemap

អត្ថបទគួរតែអានបន្ទាប់