Bar-B-Q-Plaza ចេញឈុតពងនាគវេទមន្តថ្មី បានទាំងឆ្អែតហើយឈ្នះរង្វាន់ទៀត

ប្រិយមិត្ត FoodBuzz មានធ្លាប់សាកសាច់អាំងបែបម៉ុងហ្គោលី និង ជប៉ុន នៅ Bar-B-Q-Plaza នៅ? ថ្មីៗនេះ គេទើបតែបន្ថែមឈុតមុខម្ហូបថ្មីដ៏គួរឲ្យទាក់ទាញមួយទៀត ដែលមានឈ្មោះថា ពងនាគវេទមន្ដ។

ឈុតពងនាគវេទមន្តថ្មីមកដល់ហើយ!
ឈុតពងនាគវេទមន្តថ្មីមកដល់ហើយ!

ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រាល់ការកុម្ម៉ង់ឈុតមុខម្ហូបថ្មី ពងនាគវេទមន្ដ ប្រិយមិត្តនឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។ សម្រាប់រង្វាន់វិញ មានដូចជា បូ បាប៊ីហ្គោន ម៉ាស៊ីនដុតនំ បាប៊ីហ្គោន តុក្តតា បាប៊ីហ្គោន ខ្នើយ បាប៊ីហ្គោន ប្រអប់ដាក់ ម្ហូបអាហារ កាបូប បាប៊ីហ្គោន កាតសមាជិក និងការផ្ដល់ជូនឈុតម្ហូបអាហារជាច្រើនផ្សេងទៀតផងដែរ។

ញ៉ាំឆ្អែតហើយឈ្នះរង្វាន់ទៀត

ញ៉ាំឆ្អែតហើយឈ្នះរង្វាន់ទៀត

ឈុតមុខម្ហូបថ្មីពងនាគវេទមន្ដនេះមានពីរប្រភេទខុសៗគ្នាទៅតាមតម្រូវការរបស់អតិថិជន ដែលឈុតទី១ គឺលាយជាមួយសាច់ជ្រូក បង្គារ និងសាច់ត្រីសាម៉ុង ហើយនិងឈុតទី២ គឺលាយជាមួយនឹងសាច់គោ បង្គារ និងសាច់ត្រីសាម៉ុង។ក្នុងឈុតនេះ ក៏មានបាយឆានិងទឹកក្រូច1ថូផងដែរ ដែលអាចញុំាបានគ្នា 3-4 នាក់។ FoodBuzz បានសាកឈុតពងនាគវេទមន្ដនេះរួចហើយឃើញថាសាច់អាំងឈ្ងុញប៊ឺ ហើយស៊ីគ្នាជាមួយទឹកជ្រលក់ប្រចាំហាងរបស់ Bar-B-Q-Plaza ដែលរឹតតែឆ្ងាញ់ពេលលាយជាមួយខ្ទឹម ម្ទេស និង ទឹកក្រូចឆ្មារ។

ឃ្លានសាច់អាំងកុំភ្លេច Bar-B-Q-Plaza

ឃ្លានសាច់អាំងកុំភ្លេច Bar-B-Q-Plaza
ឃ្លានសាច់អាំងកុំភ្លេច Bar-B-Q-Plaza

ឃ្លានសាច់អាំងកុំភ្លេច Bar-B-Q-Plaza

Bar-B-Q-Plaza មាន 2 សាខា៖ សាខាផ្សារទំនើប អ៊ី អន ម៉ល និងសាខាទួលគោក ដែលមានបន្ទប់ខារ៉ាអូខេធំៗចំនួនពីរ សម្រាប់អតិថិជនអាចច្រៀងដោយឥតគិតថ្លៃ។ សម្រាប់កក់បន្ទប់ទុក អាចទំនាក់ទំនងតាមរយៈលេខ 023 23 18 17៕

ទីតាំង: ជាន់ទី២ ក្នុងផ្សារទំនើប អ៊ី អន ម៉ល និងសាខាទួលគោក លើផ្លូវ 315 ទល់មុខសាលា Western តម្លៃ: ចាប់ពី $20.99 ឡើងទៅ សំរាប់ឈុតពងនាគវេទមន្ដ បើកម៉ោង: 10am-10pm

អត្ថបទគួរតែអានបន្ទាប់