“ស៊ុក ណ័រ” រសជាតិស៊ុបនិងទឹកជ្រលក់ថ្មីឆ្ងាញ់ជាប់ចិត្តពី Bar-B-Q Plaza

Bar-B-Q Plaza ត្រូវបានគេស្គាល់ថាជាហាងដែលមានបម្រើជូននូវស៊ុបនិងសាច់អាំងក្នុងឆ្នាំងតែមួយ។ ចាប់តាំងពីការបើកសម្ភោធមក ហាងនេះបានធ្វើឱ្យអតិថិជនរបស់ពួកគេពេញចិត្ត ដោយសារតែការនាំមកនូវរសជាតិថ្មីៗជាច្រើនជូនអតិថិជន។

មួយឈុតនេះញ៉ាំបាន 2-3 នាក់ មិនចំណេញ រកណាបាន!

អញ្ចឹងថ្ងៃនេះ យើងសូមណែនាំ “ស៊ុក ណ័រ”: រសជាតិស៊ុបនិងទឹកជ្រលក់ឈ្ងុយឆ្ងាញ់ពីប្រទេសថៃ។ FoodBuzz បានសាកល្បងម៉ឺនុយថ្មីនេះរួចហើយ ហើយនឹងរៀបរាប់ពីអ្វីដែលពិសេសនិងរបៀបញ៉ាំ "ស៊ុក ណ័រ" យ៉ាងត្រឹមត្រូវដើម្បីឲ្យមានរសជាតិកាន់តែអស្ចារ្យ។

គ្រឿងដាក់ក្នុងទឹកស៊ុប និងទឹកជ្រលក់របស់ឈុតស៊ុក ណ័រ

គ្រឿងដាក់ក្នុងទឹកស៊ុប និងទឹកជ្រលក់របស់ឈុតស៊ុក ណ័រ

ដំបូងដាក់ម្សៅអង្ករ ស្លឹកក្រូច គល់ស្លឹកគ្រៃ និង​ ខ្ទឹមក្រហមចូលទៅក្នុងឆ្នាំង។ ធ្វើបែបនេះ វានឹងបញ្ចេញក្លិនឈ្ងុយឈ្ងប់និងធ្វើឱ្យរសជាតិស៊ុបកាន់តែប្រសើរ!

មុខដំបូងត្រូវតែដាក់ម្សៅអង្ករចូលក្នុងទឹកស៊ុប

ស្លឹកក្រូចសើច និងគ្រឿងដទៃទៀតត្រូវបានដាក់បន្ទាប់ធ្វើឲ្យស៊ុបកាន់តែឈ្ងុយ

បន្ទាប់មកដាក់បន្លែដូចជា ស្ពៃក្ដោប ការ៉ុត ផ្សិត ដែលស៊ីគ្នាជាមួយនឹងស៊ុបស៊ុក ណ័រមួយឈុតនេះ។ ចំណែកឯប្រហិត និងមី ទៅបន្ថែមរសជាតិ តែកុំភ្លេចសាច់គោនិងសាច់ជ្រូកស្រស់ៗ ចង់ដាក់អាំងក៏បាន ដាក់ចូលស៊ុបក៏បាន បើយកទៅជ្រលក់ជាមួយទឹកជ្រលក់ "ស៊ុក ណ័រ" ធ្វើឡើងពីគ្រឿងផ្សំពិសេសជាច្រើនមុខទៀតនេះ ដឹងតែរសជាតិមួយអ៊ែម។

ឃើញស្កះពេញឆ្នាំងពិតមែន តែរសជាតិមួយអ៊ែម!

គ្រាន់តែឃើញក៏ស្រស់ដែរ

Fresh meat!

ញ៉ាំស៊ុបក្ដៅៗ អត់ភេសជ្ជៈត្រជាក់ម៉េចបាន ឈុត Bar-B-Q Plaza ក៏បានផ្ដល់ជូននូវភេសជ្ជៈកូកាកូឡាត្រជាក់ៗមួយថូផងដែរ ធ្វើឲ្យរសជាតិរឹតតែឆ្ងាញ់មួយកម្រិតទៀត!

ហឹរ ហើយក្ដៅអញ្ចេះ ត្រូវតែញ៉ាំជាមួយកូកាត្រជាត់ៗ

សាច់យកទៅអាំងក៏បាន ឌាក់ជ្រលក់ក្នុងទឹកស៊ុបក៏ឆ្ងាញ់ដែរ

ខាងហាងបានបង្ហើបប្រាប់ថាប្រភេទស៊ុបនេះកាន់តែហិរកាន់តែឆ្ងាញ់។ អញ្ចឹងកុំភ្លេចសុំម្ទេសពីហាងថែមផងណា សម្រាប់តែប្រិយមិត្តដែលចូលចិត្តញ៉ាំហឹរទេណា!

សុំហៅថែមម្ទេសបានណា

ក្រៅពីនេះ ឈុត ​"ស៊ុក ណ័រ" ក៏មានទាំងភ្លៅមាន់បំពងស្រួយឆ្ងាញ់ដើម្បីក្លែមជាមួយស៊ុបផងដែរ។ ទាំងស៊ុប ទាំងអាំង ទាំងចៀន មានទាំងភេសជ្ជៈត្រជាក់ៗក្នុងឈុតតែមួយទៀត រកណាបាន!

ភ្លៅមាន់បំពងស្រួយឆ្ងាញ់

ភ្លៅមាន់បំពងស្រួយឆ្ងាញ់

ហ៊ឺម ទំនងណាស់!

កុំភ្លេចមកសាក "ស៊ុក ណ័រ" ពីថ្ងៃនេះតទៅ!

តម្លៃចាប់ផ្តើម: 17.99 $ (ក្នុងមួយឈុត ញ៉ាំបាន 2-3នាក់)

ម៉ោងបើក: 9 ព្រឹក - 9 យប់

ទំនាក់ទំនង: 023 880 880

ទីតាំង: សាខាទាំងអស់របស់ Bar-B-Q Plaza (លើកលែងតែសាខាអ៊ីអនសែនសុខ)

អត្ថបទគួរតែអានបន្ទាប់