ថ្មីរហូតតែម្ដង! ឈុតសា​ច់អាំង “ឈុតភ្នំភ្លើង” ថ្មីពី Bar B Q Plaza ជាមួយប្រម៉ូសិនពិសេស

ថ្មីរហូត កុំឲ្យអ្នកគាំទ្រ Bar B Q Plaza ធុញទ្រាន់នឹងអ្វីដដែលៗ ដូច្នេះហើយថ្ងៃនេះ Bar B Q Plaza នាំមកជូនអ្នកនូវឈុតសាច់អាំងថ្មី ដែលមានឈ្មោះថា “ឈុតភ្នំភ្លើង”។ ប្រិយមិត្តច្បាស់ជាឆ្ងល់ហើយថាឈុតភ្នំភ្លើងហ្នឹងយ៉ាងម៉េចទៅ?

ឈុតសាច់អាំង "ឈុតភ្នំភ្លើង"

លក្ខណ:ពិសេសរបស់ឈុតនេះមានការរៀបសាច់រាងជាភ្នំភ្លើងដែលពេលលើកមកមានផ្សែងហុយៗទៀតផង។ ក្នុងមួយឈុតនេះមានសាច់គោ សាច់ជ្រូក ផ្សិត ប្រហិត បាយ និងកូកា 1 ថូ ហើយយើងអាចញ៉ាំបាន 2-3 នាក់។

សាច់ត្រូវបានរៀបចំជាភ្នំភ្លើង

ឈុតភ្នំភ្លើង

FoodBuzz បានទៅសាករួចហើយ ឃើញថាសាច់គោ និងសាច់ជ្រូកផុយស៊ីគ្នាជាមួយទឹកជ្រលក់ប្រចាំហាងដែលយើងអាចលាយបានតាមចំណូលចិត្ត។

ឈុតភ្នំភ្លើង Bar B Q Plaza

មកជាមួយសាច់ ​និងបន្លែសម្រាប់ស៊ុប

ពេលកុម្មង់ឈុតនេះហើយ យើងនឹងទទួលបានការបញ្ចុះតម្លៃ 30% រាល់ការកុម៉្មង់គាវបន្ថែមមានដូចជា Fried Gyoza, Fried Gyoza with Black Pepper Sauce, Steamed Gyoza with Spicy Sauce និង Gyoza Au Gratin។

គាវជាច្រើនប្រភេទ

មិនតែប៉ុណ្ណោះ គ្រាន់តែទិញឈុតភ្នំភ្លើងមួយឈុតនឹងទទួលបានកាតទឹកប្រាក់ ៥ ដុល្លារ ត្រលប់មកវិញភ្លាម ចាប់ពីថ្ងៃទី 03 រហូតដល់ថ្ងៃទី 09 ខែឧសភា 2019នេះ។

Voucher $5 ណា៎!

ឈុតភ្នំភ្លើងមានលក់ចាប់ពីថ្ងៃទី3 ដល់ថ្ងៃទី 31 ខែឧសភា 2019 នៅគ្រប់សាខារបស់បាប៊ី ឃ្យូ ផ្លាហ្សា នៅរាជធានីភ្នំពេញ លើកលែងសាខាខេត្តសៀមរាប។

អាចញ៉ាំពី 2-3 នាក់

តោះណាត់គ្នាទៅ Bar B Q Plaza ថ្ងៃនេះតែម្ដងទៅ!

ទីតាំង: គ្រប់សាខារបស់បាប៊ី ឃ្យូ ផ្លាហ្សា នៅរាជធានីភ្នំពេញ

តម្លៃ: $19.99 សំរាប់ឈុតភ្នំភ្លើង

បើកម៉ោង: 10AM – 9PM

អត្ថបទគួរតែអានបន្ទាប់