បាយវត្តខ្ចប់ស្លឹកឈូកឆ្ងាញ់ មួយកញ្ចប់តែ 5000៛ ញ៉ាំទ្បើងហល់

និយាយមែនណា បាយវត្តមែនព្រោះថាបាយនេះគេលក់នៅក្នុងបរិវេណវត្តមួយនៅតាមបណ្ដោយផ្លូវសុធារស ដែលមានចេតិយពណ៌មាសដ៏ស្រស់ស្អាតនោះ។ ធ្វើដំនើរទៅ AEON Mall តាមផ្លូវនេះរាល់ដង ដែលចាប់អារម្មណ៍ឃើញមានវត្តមួយនៅខាងស្ដាំដៃអត់? វត្តនេះមានឈ្មោះថាវត្តស្វាយពពែ ប្រហែលជាមិនសូវមានអ្នកស្គាល់ឈ្មោះប៉ុន្មានទេ ធ្លាប់តែជិះកាត់ត្រូវទេ?

ទំនងអត់?
ទំនងអត់?

នៅក្នុងបរិវេណវត្តស្វាយពពែនេះ ការពិតទៅមានជាហាងកាហ្វេកុងទីន័រមួយឈ្មោះ Frank Coffee ដែលមានបម្រើជាភេសជ្ជៈផ្សេងៗ ក្នុងតម្លៃសមរម្យបំផុត បូកផ្សំនឹងបរិយាកាសបែបធម្មជាតិក្រោមម្លប់ដើមឈើដ៏ត្រជាក់រហឹមលាយឡំនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ទីតាំងវត្ត អ្នកនឹងទទួលបានបទពិសោធន៍ការផឹកកាហ្វេដ៏ប្លែក មិនធ្លាប់មានពីមុនមកមួយ។

ចង់សាច់ជ្រូកចៀនក៏បាន

ចង់សាច់ជ្រូកចៀនក៏បាន

ប៉ុន្ដែចំណុចដែលពិសេសហើយអស្ចារ្យជាងគេនោះគឺ បាយខ្ចប់ស្លឹកឈូក ឬ ស្លឹកចេកដែលជាមុខម្ហូបល្បីប្រចាំហាងកាហ្វេនេះតែម្ដង! ភាគច្រើនគេហៅថា បាយវត្តៗ ហើយល្បីតៗគ្នា ភ្ញៀវមួយណាក៏មករកមួយមុខហ្នឹងដែរ។

ចង់សាច់ជ្រូកប្រលាក់អំបិលម្ទិសក៏បាន

ចង់សាច់ជ្រូកប្រលាក់អំបិលម្ទេសក៏បាន

បាយខ្ចប់ស្លឺកឈូក ឬ ស្លឹកចេកនៅ Frank Coffee នេះគឺមានជាសាច់ជ្រូលប្រលាក់អំបិលម្ទេស ឆ្អឹងជំនីជ្រូកប្រលាក់អំបិលម្ទេស ហិរតិចៗល្មមឆ្ងាញ់ ឬជាមួយពងទាចៀនក៏បាន ហើយនៅមានជាសាច់ងៀតផ្សេងៗទៀតផង ឆ្ងាញ់ប្លែកៗគ្នាម្យ៉ាងម្នាក់។

កន្លែងតូចមែនពិត តែរសជាតិធានាជូន

កន្លែងតូចមែនពិត តែរសជាតិធានាជូន

ទីតាំង៖ Frank Coffee ក្នុងបរិវេណវត្តស្វាយពពែ ផ្លូវសុធារស (ផ្លូវជិះទៅ AEON Mall ខាងមុខ)

តម្លៃ៖ ចាប់ពី5000៛ឡើងទៅ

បើកលក់ពីម៉ោង៖ 7ព្រឹកដល់ម៉ោង5:30 នាទីល្ងាច

 

អត្ថបទគួរតែអានបន្ទាប់