Big Apple Donuts & Coffee បើកសាខាទី 7 នៅអុីអនម៉លសែនសុខ ជាមួយប្រូម៉ូសិនដ៏មហិមា!

Big Apple Donuts ហាងដូណាត់ដែលទទួលបានការគាំទ្រខ្លាំងមួយនេះ មកដល់ផ្សារទំនើបអ៊ីអនម៉លសែនសុខជាមួយនឹងប្រូម៉ូសិនដ៏ពិសេស។​ កុំភ្លេចណា Big Apple Donuts & Coffee មានទីតាំងនៅជាន់ទី ២ របស់ផ្សារទំនើបអុីអនម៉លសែនសុខ។​ 


អត់សាកម៉េចបាន? បើមានប្រម៉ូសិនអញ្ជឹង! ដើម្បីអបអរការបើកសាកល្បង Big Apple Donuts & Coffee មានប្រម៉ូសិន ចាប់ពីថ្ងៃទី 27 ដល់ថ្ងៃទី 30 ខែតុលា សម្រាប់អ្នកដែលទិញដូណាត់ 2 ប្រអប់ (6 នំ)​ បញ្ចុះតម្លៃនៅសល់ត្រឹម $7.00!​​ ពិសេសទេ? ពិសេសណាស់​។

សម្រាប់ការ​បើកសម្ពោធ នៅថ្ងៃ​ទី​ 07 ខែវិច្ឆិកាខាងមុខនេះ Big Apple Donuts & Coffee មានប្រូម៉ូសិនសម្រាប់អតិថិជនដំបូង 50 នាក់។ អតិថិជន 50 នាក់ដំបូងអាចជាវ ដូណាត់ ប្រអប់ទី 2 (6 នំ)  ដោយចំណាយត្រឹម 7700 រៀល តែប៉ុណ្ណោះ មិនដែលមានពីមុនមកទេ កុំភ្លេចណា។ 

ពេលមាន Big Apple Donuts & Coffee ដើរផ្សារហត់អស់កម្លំាង ក៏លែងលំបាក។ ដើរហត់ ចូលញ៉ាំដូណាត់ផ្អែមៗ ឆ្ងាញ់មាត់ពី Big Apple Donut ដែលបម្រើសាវាកម្មរហ័សត្រូវចិត្ត។ បើប្រិយមិត្តមិនទាន់បានស្គាល់ហាងនេះទេ Big Apple Donuts ជាហាងដូណាត់ ដែលនាំចូលដោយ Star Food Enterprise Co., Ltd មកពីប្រទេសម៉ាឡេស៊ី។ ដូណាត់ទន់ៗ រសជាតិឆ្ងាញ់ៗ 36 រសជាតិបានធ្វើឡើងពីគ្រឿងផ្សំ មានគុណភាពចំនួន 20 មុខ ដែលមានក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់។ 

Big Apple Donuts & Coffee បើកនៅប្រទេសកម្ពុជាដំបូងឡើយនៅឆ្នាំ 2015 ហើយបានពង្រីកសាខារហូតដល់ 7 សាខា​ក្នុងពេលបច្ចុប្បន្ន។ ទីតាំងទាំង 7 នេះស្ថិតនៅ ទួលគោក កម្ពុជាក្រោម បឹងត្របែក ផ្សារទំនើបអេដិន ឈូកមាសផ្លាហ្សា ផ្សារទំនើបអូឡាំព្យា និងសាខាទី7 គឺនៅ អុីអនម៉ល សែនសុខសុធី។ 

មកភ្លក្សរសជាតិដូណាត់ឆ្ងាញ់ប្លែកមាត់នៅផ្សារទំនើប អុីអនម៉លសែនសុខថ្ងៃនេះ! Big Apple Donuts & Coffee ត្រៀមរួចជាស្រេចដើម្បីបម្រើសេវាកម្មរហ័ស​ ដូណាត់ឆ្ងាញ់ និងកាហ្វេឈ្ងុយៗ។ 

 

Big Apple Donuts & Coffee Cambodia

អត្ថបទគួរតែអានបន្ទាប់