Blue Veranda ភោជនីយដ្ឋានអឺរ៉ុបដ៏រ៉ូមែនទិចលាក់ខ្លួននៅទីក្រុងភ្នំពេញ!!

កំពុងស្វែងរកកន្លែងដែលអ្នកអាចញ៉ាំអាហារ និងភេសជ្ជៈនៅក្នុងបរិយាកាសបែបរ៉ូមែនទិចមែនទេ? FoodBuzz ស្គាល់ហាងមួយនៅម្ដុំមាត់ទន្លេ ស្ថិតលើផ្លូវលេខ 100 មានហាងបែបអឺរ៉ុបលាក់ខ្លួនមួយ មានឈ្មោះថា Blue Veranda។ មិនថាអ្នកចង់សម្រាក និងលំហែអារម្មណ៍ជាមួយភេសជ្ជៈ ឬញ៉ាំអាហារពេលល្ងាចបែបរ៉ូមែនទិចទេ Blue Veranda គឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នក។ 

ពេលដែលអ្នកឈានជើងចូលទៅក្នុង Blue Veranda អ្នកនឹងមានអារម្មណ៍ថាការតុបតែង និងដេគ័រមើលទៅប្លែកភ្នែកហ្មង។ ភោជនីយដ្ឋាន​នេះ​មាន​ការ​រចនា​បែប​សាមញ្ញ និង​ទំនើប​ដែល​បង្កើត​បរិយាកាស​កក់ក្ដៅ អមជាមួយភ្លើងស្រទន់ៗ កាន់តែធ្វើឲ្យបរិយាកាសមានភាពរ៉ូមែនទិច។ Blue Veranda គឺជាកន្លែងដែលអ្នកអាចគេចពីសំឡេងរំខាន និងភាពអ៊ូអរនៃទីក្រុង ហើយមកបន្ធូរអារម្មណ៍ អង្គុយញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ និងស្រាក្រឡុកប្លែកៗជាច្រើនប្រភេទនៅទីនេះ។

លើសពីនេះទៀត Blue Veranda មានមុខម្ហូបជាច្រើន ហើយម្ហូបនីមួយៗ គឺជាម្ហូបអឺរ៉ុបពោរពេញដោយភាពច្នៃប្រឌិត។ ម្ហូបនៅទីនេះប្រើសុទ្ធតែគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ចម្អិនដោយយកចិត្តទុកដាក់ និងក្ដីស្រឡាញ់។ ពួកគេបង្កើតមុខម្ហូបដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែការតុបតែងម្ហូបមួយចានៗគឺសុទ្ធតែឥតខ្ចោះ បង្កប់ទៅដោយគំនិតច្នៃប្រឌិត។

អ្វីដែលកាន់តែលេចធ្លោរបស់ Blue Veranda គឺមុឺនុយស្រាក្រឡុកនេះឯង ដែលបង្ហាញពីជំនាញ និងភាពច្នៃប្រឌិតរបស់អ្នកក្រឡុកស្រា ជាមួយនឹងប្រភេទស្រាដែលគាត់ផ្ដល់ឲ្យផងដែរ។ 

Blue Veranda ជាកន្លែងដែលអ្នកអាចភ្លក់រសជាតិអាហារអឺរ៉ុបដ៏ប្រណិតបំផុត និងមានបរិយាកាសស្ងប់ស្ងាត់ ដើម្បីសម្រាកកាយ។ Blue Veranda ផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដ៏ពិសេស។ ស្រាក្រឡុកត្រូវបានរៀបចំឡើងយ៉ាងជំនាញជាមួយនឹងគុណភាព និងការច្នៃប្រឌិត ហើយបើបានដាក់ជាមួយម្ហូបដែលកំពុងញ៉ាំទៀត មិនដឹងជាមានជាតិយ៉ាងណាទេ។

មិនថាអ្នកកំពុងស្វែងរកកន្លែងញ៉ាំអាហារពេលយប់ដ៏រ៉ូមែនទិច ឬណាត់ជួបគ្នាជាមួយមិត្តភ័ក្តិទេ មក Blue Veranda អ្នកនឹងទទួលទានអាហារពេលល្ងាចជាមួយនឹងមុឺនុយមុខម្ហូបប្លែក ថ្មី និងឆ្ងាញ់បំផុត។ ឯស្រាក្រឡុកវិញចេញមកដូចយើងធ្លាប់ឃើញគេថតនៅហាងបរទេសចឹង។ 

ឥឡូវនៅចាំអីទៀត! Blue Veranda នឹងមិនធ្វើឲ្យអ្នកខកបំណងឡើយ។

ទូរស័ព្ទ៖ 086 688 638

ទីតាំង៖ Blue Veranda

ព័ត៌មាន៖ Facebook-Blue Veranda

Blue Veranda

អត្ថបទគួរតែអានបន្ទាប់