Blu’s Boba: ប្រ៊េនតែគុជ​ ជាមួយ​រូបមន្ដភេសជ្ជៈ និងសោភ័ណ្ឌភាពរបស់ជប៉ុនដ៏ទាក់ទាញ

បើសិនប្រិយមិត្តឧស្សាហ៍ជិះកាត់ផ្លូវប៉ាស្ទ័រ​​ លេខ ​51 យើងនេះប្រហែលជាធ្លាប់ប្រទះភ្នែកឃើញហាងភេសជ្ជៈដ៏គួរឲ្យចាប់អារម្មណ៍មួយជាមួយនឹងការតុបតែងពណ៌ស និងផ្ទៃមេឃដ៏ស្រស់ស្អាតរួមផ្សំនឹងគំនូរតុក្កតាជប៉ុនឃ្យូតៗជាច្រើន ហើយនោះគឺជាហាងតែគុជ Blu’s Boba ដែលទើបតែបើកដំណើរការពីពេលថ្មីៗនេះ!​

 

Blu’s Boba គឺជាប្រ៊េនហាងតែគុជថ្មីស្រឡាងក្នុងស្រុក​ ជាមួយនឹងរូបមន្ដភេសជ្ជៈស្តង់ដារអន្តរជាតិ​ និងមានការតុបតែងបែបជប៉ុនយ៉ាងគួរឲ្យស្រឡាញ់ ហើយចំនុចពិសេសមួយទៀតនោះគឺគ្រាប់គុជដាក់ក្នុងភេសជ្ជៈនៅទីនេះ គឺត្រូវបានផលិតថ្មីៗដោយដៃជារៀងរាល់ថ្ងៃ ធានាបានទាំងគុណភាព និងរសជាតិតែម្ដង!

អ៊ីចឹងតោះ មកភ្លក្សរសជាតិភេសជ្ជៈម្ដង!​ ភេសជ្ជៈនៅ​ Blu’s Boba​ មានសរុប 8 រសជាតិ​​ ងាយស្រួលជ្រើសរើសមិនបាច់ពិបាកគិតច្រើន។​

សម្រាប់ប្រភេទតែទឹកដោះគោគឺមាន 4 ជម្រើសដូចជា Original Milk Tea, Brown Sugar Milk, Brown Sugar Matcha Milk និង​​ Brown Sugar Milk Tea ដែលសុទ្ធតែជាជម្រើសពេញនិយមប្រចាំហាង ហើយក្នុងភេសជ្ជៈទាំងអស់នេះ មានសុទ្ធតែគ្រាប់គុជធ្វើដោយដៃដ៏ស្វិត​ឆ្ងាញ់ មានជាតិរបស់ Blu’s Boba ផងដែរ។

ក្នុងចំណោមទំាងបួននេះផងដែរ FoodBuzz ប្រិយមិត្តកុំភ្លេចសាក Original Milk Tea តែគុជរសជាតិដើម និង​ Brown Sugar Matcha Milk តែទឹកដោះគោម៉ាត់ឆាស្ករត្នោតឲ្យសោះ ព្រោះថា 2 មុខនេះគឺពេញចិត្តរបស់ពួកយើងតែម្ដង!

 

រីឯប្រភេទតែវិញក៏មាន 4​ រសជាតិដូចគ្នាសម្រាប់ប្រិយមិត្តដែលចង់ញ៉ាំភេសជ្ជៈត្រជាក់ៗប៉ុន្ដែមិនចង់បានស្ករ ឬ កាឡូរីច្រើនអាចជ្រើសយករវាង Jasmine Green Tea តែបៃតងម្លិះដែលមានក្លិនដ៏ឈ្ងុយ ហើយរសជាតិផ្អែមល្មមគួរឲ្យជាប់ចិត្ត​ ឬក៏ Wintermelon Tea​​​ តែត្រលាចដែលមានពណ៌ចាស់ជាងគេបន្ដិច ប៉ុន្ដែក្រអូបក្លិនត្រលាចជាប់ច្រមុះ និងធ្វើឲ្យត្រជាក់ក្នុងផងដែរ។

ចំណែកឯ Plum Green Tea តែបៃតងផ្លែផ្លុមនេះវិញ មានរសជាតិជូរតិចៗ​ស្រស់ស្រាយម្យ៉ាងដែរ រីឯចុងក្រោយគេនេះគឺ Black Tea តែខ្មៅដែលជាតែសុទ្ធតែម្ដងមិនមានបញ្ចូលជាមួយរសជាតិផ្លែឈើផ្សេង​ សាកសមសម្រាប់អ្នកចូលចិត្តញ៉ាំតែ។

ហើយចុងក្រោយនេះរឹតតែពិសេស ឥឡូវនេះប្រិយមិត្តអាចមានឱកាសឈ្នះការញ៉ាំតែគុជ​ដោយឥតគិតថ្លៃមួយខែពេញទៀតផង ដោយគ្រាន់តែចូលរួមលេងហ្គេមងាយៗតាមរយៈ Link នេះ 

តម្លៃ: $2 គ្រប់មុខទាំងអស់

Blu's Boba

  • #129AE0, Rue Pasteur No. (51), Sangkat Chaktomok, Khan Chamkarmorn, Phnom Penh
  • 081 888 102

អត្ថបទគួរតែអានបន្ទាប់