មកស្គាល់ហាងកាហ្វេបែប​ Vintage ដែលមានទីតាំងនៅម្ដុំជ្រោយចង្វារវិញម្ដង

នរណាដែលថាមិនចូលចិត្តបទពិសោធន៍អង្គុយស្រង់ក្លិនកាហ្វេក្ដៅៗ ឬ កាហ្វេត្រជាក់ចិត្តអមដោយតន្ត្រីបែប​ Classic រំងាប់អារម្មណ៍ចាក់អមបរិយាកាសរស់រវើក អង្គុយជួបជុំមិត្តភក្តិជុំវិញតុកាហ្វេ? សម្រាប់អ្នកខ្លះវិញ នេះស្ទើតែជាទម្លាប់ប្រចាំថ្ងៃស្រាប់ទៅហើយ។​ តែថ្ងៃនេះកាន់តែពិសេសជាងការក្រេបកាហ្វេ ស្ដាប់បទចម្រៀងកំដរអារម្មណ៍!

Brew by RTK Coffee & Restaurant ជាទីតាំងនៅជ្រោយចង្វារ ហើយអ្នកប្រហែលជាកំពុងគិតថាឆ្ងាយណាស់មែនទេ? ទោះបីជារៀងឆ្ងាយបន្ដិចមែនពិត តែបើចង់បានបរិយាកាសខ្យល់ត្រជាក់ពីទន្លេពេលជិះទៅត្រើយម្ខាងសណ្ឋាគារសុខា និងភាពស្ងប់ស្ងាត់ល្អជាមួយនឹងការតុបតែងលម្អយ៉ាងទាក់ភ្នែកបែប Vintage ក្នុងហាងកាហ្វេ Brew by RTK Coffee & Restaurant ជាកន្លែងដែលស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តដែលកន្លែងបែបនេះដើម្បីអង្គុយលេង ជជែកពិភាក្សាជាមួយមិត្តភក្តិ ឬ អំពីការងារ។

Brew by RTK Coffee & Restaurant​ ទាក់ទាញភ្ញៀវឱ្យចូលមកក្នុងហាងបានដោយការររៀបចំហាងយ៉ាងស្អាតប្រៀបបានជាផ្ទះកញ្ចក់អមដោយឈើ ទាំងបុរាណ ទាំងសម័យក្នុងបរិវេណតែមួយ ហើយក៏មានលក្ខណៈធម្មជាតិផងដែរ តាមរយៈការដាំរុក្ខជាតិបៃតងអមជុំវិញហាង។​​ លក្ខណៈសម្បត្តិធំរបស់ហាងមួយនេះគឺ បរិយាកាសទូលាយអមដោយក្លិនកាហ្វេយ៉ាងឈ្ងុយឈ្ងុប ងាយស្រួលសម្រាប់សិស្សានុសិស្សក្នុងការធ្វើកិច្ចការសាលា ឬ អានសៀវភៅ។​ តែអ្វីដែលសំខាន់បំផុតនោះគឺ មុខម្ហូប និងភេសជ្ជៈដែលមានឱជារស។

 

ក្រុមការងារ​ FoodBuzz យើងមានឱកាសបានសាករសជាតិ កាហ្វេដូងខ្ចី ដែលផ្សំឡើងពីកាហ្វេកិន ឆុងថ្មីៗលាយជាមួយខ្ទិះដូង និងដាក់ដូងខ្ចីផ្អែមៗពីលើថែមរសជាតិឱ្យកាន់តែឆ្ងាញ់។​ កាហ្វេនេះបានញ៉ាំត្រជាក់ៗពិតជាជាប់ចិត្តមិនខកបំណងមែន។​ យើងក៏បានសាករសជាតិជូរអែមស្រស់ពីភេសជ្ជៈផ្លែឈើ ផាសិនម៉ាគីអាតូ​ ដែលផ្សំពីតែឆុងក្ដៅៗលាយនឹងទឹកផ្លែផាសិននិងគ្រីមដើម្បីបង្កើតជារសជាតិជូអែម ស្រស់ស្រាយធ្វើឱ្យអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃ។

មានភេសជ្ចៈឆ្ងាញ់ហើយក៏មិនអាចខ្វះអាហារឆ្ងាញ់ដែរ!​​ នៅ Brew by RTK Coffee & Restaurant មុខម្ហូបនីមួយៗសុទ្ធតែមានភាពទាក់ទាញរៀងៗខ្លួន ដែលមុខម្ហូបទាំងនោះមានដូចជា មីឆាសាច់គោ​ រសជាតិបែបខ្មែរដែលមានមីសរសៃវែងឆាជាមួយសាច់គោនិងបន្លែមានជាតិឆ្ងាញ់។​ ម្ហូបលក់ដាច់ប្រចាំហាងមួយមុខទៀតគឺ គុយទាវកាត់ឆាគ្រឿងសមុទ្រ សម្រាប់អ្នកមិននិយមមី និងចូលចិត្តគុយទាវកាត់ដែលផ្សំពីម្សៅអង្ករទន់ៗវិញ។

រីឯ បាយឆាគ្រឿងសមុទ្រ ជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់បែបម្ហូបចម្អិននៅផ្ទះប្រកបដោយការយកចិត្តទុកដាក់ដើម្បីផ្សំគ្រឿងឆ្ងាញ់បំភ្លេចមិនបាន។ បើអ្នកចូលចិត្តបាយឆាវិញ ចៀសមិនផុតពីហៅ បាយឆាក្ដៅសាច់គោម្រះព្រៅ ទេ។​ មុខម្ហូបមួយនេះបានក្លិនទាក់ទាញពីម្រះព្រៅដែលគេនិយមឃើញក្នុងការរៀបចំមុខម្ហូបបែបឆាក្ដៅ។​

 

មានតាំងពីបរិយាកាសល្អដល់ភេសជ្ជៈនិងមុខម្ហូបឆ្ងាញ់ នៅខ្វះអីទៀត? Brew by RTK Coffee & Restaurant ជាកន្លែងមួយមានភាពងាយស្រួលក្នុងការជួបជុំមិត្តភក្ដិ ការពិភាក្សាការងារ ឬ អានសៀវភៅ ធ្វើកិច្ចការសាលា ហើយក៏ជាហាងមានសោភ័ណ្ឌភាពយ៉ាងទាក់ទាញប្លែកភ្នែកតាបបែប Vintage លាយឈើផងដែរ។ កុំភ្លេចណា បើចង់រកហាងកាហ្វេមានបរិយាកាសបែបនេះ អាចមក​ Brew by RTK Coffee & Restaurant បាន​។

Brew by RTK Coffee & Restaurant ក៏មានជាកញ្ចប់សេវាកម្មរៀបចំភេសជ្ជៈឆ្ងាញ់ត្រូវចិត្តក្នុងឱកាសពិធីនានាដូចជាឡើងផ្ទះ ខួបកំណើត និងអាពាហ៍ពិពាហ៍ជាដើមក្នុងតម្លៃសមរម្យ។​ គ្រាន់តែទាក់ទងទៅ Brew by RTK នឹងផ្ដល់សេវាកម្មជាទីពេញចិត្តជូន។​

តម្លៃ៖

-       ភេសជ្ជៈ៖ $2.00+

-       អាហារ​៖ $3.00+

Brew by RTK Coffee & Restaurant

អត្ថបទគួរតែអានបន្ទាប់