ហ្វេនកាហ្វេ BROWN នៅម្ដុំផ្លូវ 2004 អស់បារម្ភព្រោះសាខា Midtown បើកដំណើរការហើយ!

គ្មានអ្វីធ្វើឲ្យអារម្មណ៍ស្រឡះភ្លាមពេលទើបតែក្រោកពីគេងដូចក្លិនកាហ្វេដ៏ឈ្ងុយនោះទេ។ គ្រាន់តែឆ្លងកាត់ផ្លូវ 2004 អ្នកអាចស្រង់ក្លិនកាហ្វេដ៏ឈ្ងុយប្រហើរដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមួយរំពេច ចង់ដឹងថាជាកាហ្វេរបស់ហាងអ្វីទេ?

BROWN Midtown

BROWN Midtown

ដើម្បីសុខភាព ញ៉ាំសាឡាដដ៏មានឱជារសសម្រាប់អាហារពេលព្រឹក!

ហាងកាហ្វេល្បីដែលជាសមិទ្ធផលរបស់កូនខ្មែរ ប្រហែលជាស្គាល់គ្រប់គ្នាហើយមែនទេ? ហាងកាហ្វេ BROWN Coffee and Bakery ទើបតែបើកសាខាថ្មីនៅឯផ្សារទំនើប Midtown ដែលទើបតែបានបើកសាកល្បងកាលពីថ្ងៃទី 28 មីនា​ ឆ្នាំ 2019 ថ្មីៗនេះ។ កាន់តែមានភាពងាយស្រួលសម្រាប់ហ្វេនៗកាហ្វេ BROWN ហើយនេះ!

ដេគ័រប្លែកថ្មីតែមួយគត់នៅ BROWN Midtown

កន្លែងអង្គុយមានផាសុកភាព

BROWN Midtown

បុគ្គលិករួសរាយរាក់ទាក់

ដឹងស្រាប់ហើយថាបុគ្គលិករបស់ហាងកាហ្វេនេះតែងតែរួសរាយរាក់ទាក់ អ៊ឹចឹងកុំភ្ញាក់ផ្អើលណា បើដើរចូលសាខាថ្មីនេះ ប្រិយមិត្តត្រូវបានរាក់ទាក់យ៉ាងកក់ក្ដៅទាំងព្រឹកនោះ។ អ្វីដែលថ្មីប្លែកសម្រាប់សាខានេះ អ្នកគួរតែចាប់អារម្មណ៍នឹងការរៀបចំថ្មីពិសេសមួយនៅផ្នែកខាងក្រោយខោនធ័រកាហ្វេដែលត្រូវបាន រៀបចំយកលំនាំតាមចំការកាហ្វេនៅតាមជម្រាលភ្នំ ដែលមានចំនួន ១២០០០ ថ្នាក់ ហើយបើពន្លាតប្រវែងជម្រាលភ្នំទាំងនេះដាក់តគ្នាវិញនោះ វាមានប្រវែងដល់់ទៅ ២១ Km។ ចំណែកឯផ្នែកជាន់ខាងលើ មានការរៀបចំដេគ័រជាពន្លកដើមកាហ្វេតូចៗនៅជាប់ជញ្ជាំងដ៏ប្លែកភ្នែកផងដែរ។

ចាក់ហ៊្វូមយ៉ាងស្រស់ស្អាត

ស្អាតអត់?

BROWN Midtown

អ្នកណាក៏ដឹងថា BROWN ល្បីនឹងកាហ្វេឆ្ងាញ់ប្រចាំប្រទេសកម្ពុជា តែរសជាតិអាហារ និងនំនៅទីនេះក៏ឆ្ងាញ់ពិសេសដែរ ដែលក្នុងម៉ឺនុយមាន 3 ប្រភេទសម្រាប់ឲ្យជ្រើសរើសដូចជា សាំងវ៉ិច ផាស្ដា និងសាឡាដ រួមជានំប៉័ង និងនំខេក។ ទាំងកាហ្វេ និងភេសជ្ជៈ​ ទាំងអាហារ និងនំ ហាងកាហ្វេ BROWN មិនដែលធ្វើឲ្យអ្នកខកបំណងឡើយ។

ពន្លកដើមកាហ្វេនៅលើជញ្ជាំងយ៉ាងស្រស់ស្អាត

រីករាយជាមួយសាខាថ្មីនៅ BROWN Midtown

ហាងកាហ្វេ BROWN ធ្វើការបើកជាផ្លូវការចាប់ពីថ្ងៃទី 29 ខែមីនា ឆ្នាំ 2019 នេះតទៅ។ រង់ចាំអ្វីទៀត លែងទៅឆ្ងាយដើម្បី BROWN ហើយ! អ៊ីចឹង រីករាយជាមួយកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកជាមួយ BROWN!

បុគ្គលិករួសរាយរាក់ទាក់

ទាំងសាឡាត់ សាំងវុិច និងផាស្ដា មានទាំងអស់នៅ BROWN Midtown

សាំងវុិចនឹងកាហ្វេសម្រាប់អាហារពេលព្រឹក

ម៉ោងបើក៖ 6:30AM – 9:00PM

ទីតាំង៖ ផ្សារទំនើប Midtown ផ្លូវ 2004 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ | Googlemap    

អត្ថបទគួរតែអានបន្ទាប់