ហាងគុយទាវឆ្ងាញ់ៗដែលអ្នកតែងកំដរប៉ាម៉ាក់ទៅជាមួយ

តើអ្នកធ្លាប់មកហាងទាំងអស់នេះជាមួយប៉ាម៉ាក់ជាញឹកញាប់អត់? FoodBuzz ជឿជាក់ថាមានប្រិយមិត្តខ្លះគឺជាហ្វេនរបស់ហាងណាមួយដែលខាង FoodBuzz បានលើកឡើងមកនេះ។ តោះ មើលមើសថាមានហាងរបស់អ្នកទៅជាប្រចាំហ្នឹងអត់!

(លេខរៀងមិនតាមលំដាប់)

 

  1. គុយទាវឆ្ងាញ់ក្រោយវិទ្យាល័យសន្ធរម៉ុក

គុយទាវមានច្រើនមុខនៅទីនេះ រួមមានទាំងគុយទាវគ្រឿងសមុទ្រ គ្រឿងក្នុង សាច់គោ សាច់ស្រួយ សាច់ត្រី សាច់ជ្រូក ។ល។ ឯតម្លៃក៏សមរម្យ ពី 8000៛ ឡើងទៅអាស្រ័យលើការកុម្មង់ ។

Delicious Chinese noodle-soup behind Santhormok High School
Delicious Chinese noodle-soup behind Santhormok High School
Sonthormok Chinese Noodle-Soup

Photo Courtesy @ អ៊ូកអ៊ូកអច្ឆរិយៈ

ទីតាំង៖  ផ្លូវលេខ 253 សង្កាត់ទឹកល្អក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap

 

  1. ហាងគុយទាវ កំពង់ត្រាំ

នៅទីនេះ ជឿថាអ្នកណាក៏ធ្លាប់មកសាកដែរ យ៉ាងហោចណាស់ក៏បានម្តងដែរ។ សាច់គុយទាវគឺថាទន់ ឯទឹកស៊ុបឈ្ងុយឆ្ងាញ់ជាប់មាត់តែម្តង។ ហាងគុយទាវកំពង់ត្រាំ ក៏មានឈ្មោះល្បីខ្លាំងដែរ និងមានបើកជាច្រើនសាខាទៀតផង ។

Kompong Tram Chinese Noodle-Soup

Kompong Tram Chinese Noodle-Soup

ទីតាំងដើម៖ សាខាកម្ពុជាក្រោម ផ្ទះលេខ  716-718 មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក ភ្នំពេញ | Googlemap

 

  1. គុយទាវហុកទៀង 168

នៅគុយទាវហុកទៀងល្បីជាងគេគឺសរសៃជើងគោតែម្តង ហើយលក់ដាច់ខ្លាំងបំផុតគឺនៅពេលរសៀល សឹងតែរកកន្លែងចតឡានម៉ូតូមិនចង់បាន ។ មានជម្រើសច្រើនរសជាតិ ហើយចំនុចពិសេសនោះគឺ ទឹកស៊ុបតែម្តង ឆ្ងាញ់មានជាតិហុតដល់បាតចាន។

Hok Teang 168 Restaurant

Hok Teang 168 Restaurant

ទីតាំង៖ ផ្លូវ 134 (កៀនបូរីកីទ្បា) សង្កាត់ផ្សារមិត្តភាព ខណ្ឌ 7 មករា ភ្នំពេញ Googlemap

 

  1. ចែគាង គុយទាវឆ្ងាញ់

ចែគាងគុយទាវឆ្ងាញ់នៅជាប់គុយទាវហុកទៀង 168 តែម្តង ហើយរសជាតិគុយទាវ និងទឹកស៊ុបគួរឲ្យចាប់ចិត្តមិនចាញ់គ្នា មិនតែប៉ុណ្ណោះសេវាកម្មគឺរហ័សទាន់ចិត្ត។

Jae Keang Restaurant

Jae Keang Restaurant
Jae Keang Restaurant

Jae Keang Restaurant

ទីតាំង៖ ផ្ទះលេខ 152KL  ផ្លូវលេខ 134 សង្កាត់ផ្សារមិត្តភាព ខណ្ឌ 7 មករា ភ្នំពេញ | Googlemap

 

  1. គុយទាវផ្សារចាស់ប្រហិតសាច់ជ្រូក

ហាងនេះវិញល្បីឈ្មោះយូរមកហេីយ  អ្នកប្លុកផ្សារចាស់អ្នកណាក៏ស្គាល់ គុយទាវឈ្ងុយឆ្ងាញ់  ជាមួយប្រហិតសាច់ជ្រូក និងសាច់គោនៅហាងគុយទាវផ្សារចាស់ប្រហិតសាច់ជ្រូកហ្នឹងឯង។

Old Market Noodle and Meatball Soup

Old Market Noodle and Meatball Soup
Photo Courtesy @ Bong Vong

Photo Courtesy @ Bong Vong

ទីតាំង: ផ្លូវលេខ 13 កែងនឹងផ្លូវ 110 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ភ្នំពេញ | Googlemap

 

  1. គុយទាវអូឬស្សី

គុយទាវមានច្រើនមុខនៅទីនេះ រួម���ានទាំងគ្រឿងសមុទ្រ គ្រឿងក្នុង សាច់គោ សាច់ស្រួយ សាច់ត្រី និងសាច់ជ្រូក។ សាច់គុយទាវទន់ល្មើយ ឯទឹកស៊ុបឈ្ងុយឆ្ងាញ់ជាប់មាត់ ធ្វើមានអ្នកញ៉ាំទៅឡើងហូរហែរសឹងតែមិនមានកន្លែងអង្គុយ។

Oureussey Noodle Soup

Oureussey Noodle Soup
Oureussey Noodle Soup

Oureussey Noodle Soup
Oureussey Noodle Soup

Oureussey Noodle Soup

ទីតាំង៖ ផ្ទះលេខ 142B វិថីឧកញ៉ា ទេពផន សង្កាត់បឹងព្រលឹត ខណ្ឌ 7 មករា ភ្នំពេញ | Googlemap 

 

  1. មីគោកឌឿងហែម

ហាងនេះមានកេរ្ដិ៍ឈ្មោះល្បាញល្បីជាង 10 ឆ្នាំហើយ និយាយពីម៉ូតូអ្នកញ៉ាំឡើងហៀរៗឌឿងហែម។ រសជាតិទឹកស៊ុបឆ្ងាញ់មានច្រើនជម្រើសដូចជា សាច់គោ សាច់ជ្រូក គ្រឿងក្នុង ប្រហិតសាច់គោ ប្រហិតសាច់ត្រី បាក់សៀប ឆ្អឹងស៊ុប និង គ្រឿងសមុទ្រគ្រប់មុខទាំងអស់។ ជាពិសេស មីស្រសរបស់ហាងនេះ គឺធ្វើដោយដៃផ្ទាល់តែម្ដង។

Sokhok Alley’s Dry Noodle

Sokhok Alley’s Dry Noodle
Sokhok Alley’s Dry Noodle

Sokhok Alley’s Dry Noodle

ទីតាំង៖ ឌឿងហែមសុកហុក ផ្លូវ 107 កែងផ្លូវ 109 | Googlemap 

 

  1. គុយទាវចាក់អង្រែ

ហាងនេះនៅលើផ្លូវជាតិលេខ 2 អ្នកម្ដុំចាក់អង្រែស្គាល់គ្រប់គ្នាតែម្ដង ដោយសារតែទឹឹកស៊ុបមានឱជារស និងសរសៃគុយទាវដ៏ទន់ល្មើយ។ ចំណែកឯសាច់វិញ មានជាច្រើនជម្រើសឲ្យអ្នកជ្រើសរើសដូចជា សាច់គោ សាច់ជ្រូកចញ្រ្ចាំ គ្រឿងក្នុង គ្រឿងសមុទ្រ ប្រហិតសាច់គោ និងសាច់ជាច្រើនទៀត។

Chak Angre Noodle Soup

Chak Angre Noodle Soup

អត្ថបទគួរតែអានបន្ទាប់