ចូលឆ្នាំចិនឡើងស្កាយបារញ៉ាំអាហារលាភ អាហារទ្រព្យជួបជុំគ្រួសារម៉េចដែរ?

COLLIN’S® ជាភោជនីយដ្ឋានដែលទទួលបានពានរង្វាន់ជាច្រើន និងបានចាប់កំណើតសាខាដំបូងនៅក្នុងរាជធានីភ្នំពេញកាលពីដើមឆ្នាំ 2019 ហើយក្លាយជាភោជនីយដ្ឋាន និងស្កាយបារពីប្រទេសសឹង្ហបុរីតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។ ចាប់តាំងពីបើកដំណើរការ COLLIN’S® មានការគាំទ្រយ៉ាងច្រើនសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ ជាហេតុធ្វើឲ្យ COLLIN’S® បន្ដការផ្ដល់ជូនអាហារឆ្ងាញ់ៗ សេវាកម្មល្អ ថែមទាំងរុះរកមុខម្ហូបថ្មីៗទៅតាមរដូវកាល ក៏ដូចជាប្រម៉ូសិនជារឿយៗផងដែរ។

COLLIN’S®

ឆ្នាំ 2020 ទើបតែចូលដល់ ក៏ជិតដល់ថ្ងៃចូលឆ្នាំចិនស្រេច! អ៊ីចឹងដល់ពេលត្រូវគិតរកកន្លែងទៅញ៉ាំអីជុំគ្រួសារទៀតហើយ! ដើម្បីធ្វើឲ្យឆ្នាំចិនឆ្នាំថ្មីកាន់តែសប្បាយរីករាយ COLLINS® មានការផ្ដល់ជូនឈុតអាហារដ៏វិសេស និងប្រម៉ូសិនទៅលើអាហារប្រចាំហាងក្នុងខែមករាពេញមួយខែតែម្ដង។

COLLIN’S®

COLLIN’S®

ចាប់ផ្ដើមដំបូងជាមួយនឹងអាហារគ្រោងដ៏សំខាន់សម្រាប់ថ្ងៃចូលឆ្នាំចិននេះ នោះគឺ Prosperity Yu Sheng ដែលជាប្រភេទអាហារញាំសាច់ត្រីសាល់ម៉ុនឆៅបែបចិនកាតាំង និងប្រជាជនជឿថាការញ៉ាំ Yu Sheng ពេលថ្ងៃចូលឆ្នាំចិននឹងនាំនូវលាភសំណាង និងរកស៊ីមានបានដល់ក្រុមគ្រួសារ។ ដោយថ្ងៃបុណ្យចូលឆ្នាំចិនជាថ្ងៃដែលប្រជាជនសម្រាកពីការងារ មកជួបជុំគ្រួសារ និងញ៉ាំអាហារចិនដែលត្រូវបានគេជឿថានាំសំណាងពេញមួយឆ្នាំនោះ COLLINS® បានចេញនូវ Prosperity Yu Sheng ដែលមានការផ្សំជាមួយនឹង House Cured Salmon ទឹកជ្រលក់ដ៏មានឱជារស និងបន្លែតាមរដូវកាលជាច្រើនប្រភេទ សម្រាប់ឱកាសបុណ្យចូលឆ្នាំចិននេះ ដែលអ្នកអាចរកញ៉ាំបានពីថ្ងៃទី 7 ខែ មករា ដល់ 8 ខែកុម្ភះ ឆ្នាំ 2020

Fa Cai Yu Sheng

ញ៉ាំអាហារឆ្ងាញ់ៗនៅលើស្កាយបារ បើខ្វះស្រាក្រឡុកដូចខ្វះអ្វីម៉្យាង មែនអត់? COLLINS® បានចេញនូវ Golden Prosperity Cocktail ដែលជាការបង្កើតពិសេសពីស្នាដៃចុងភៅដ៏ចំណានរបស់ COLLINS® នៃខែថ្មីនេះ។ ស្រាក្រឡុកនេះមានការរួមផ្សំថ្មីនៃ vodka ជាមួយតែកិចហួយ ផ្លែមៀន និង Goji Berry ដែលនឹងនាំនូវភាពស្រស់ស្រាយ និងស្នាមញញឹមសើចក្អាកក្អាយសាកសមបំផុតសម្រាប់ការទទួលទានអាហារជួបជុំមិត្តភក្ដិ និងគ្រួសារ។ ពួកយើងបានភ្លក្សភេសជ្ជៈប្រចាំខែនេះ ហើយពួកយើងគិតថាវាជាភេសជ្ជៈដែលគួរតែសាក។ កម្រិតស្រា vodka ត្រូវបានបន្ថយដោយផ្លែមៀនរសជាតិផ្អែមបង្កើតឱ្យមានអារម្មណ៍ស្រទន់ ងាយស្រួលលេប។ កាន់តែពិសេសនោះគឺ ភេសជ្ជៈនេះអាចទទួលទានទាំងក្តៅនិងត្រជាក់។

Golden Prosperity Cocktail

Golden Prosperity Cocktail - ត្រជាក់

Golden Prosperity Cocktail - ក្ដៅ

កាន់តែពិសេសនោះគឺការផ្ដល់ជូនប្រូម៉ូសិនទៅលើ Bone-in Tenderloin Steak (380g) បញ្ចុះតម្លៃដល់ទៅ 50%Bone-in Tenderloin Steak ជាអាហារប្រចាំភោជនីយដ្ឋាន COLLINS® ដែលបម្រើជាមួយនឹងបន្លែ, Potato Wedges, និងទឹកជ្រលក់ម្រេចខ្មៅ/Sweet Hollandaise។ អ្នកអាចញ៉ាំមុខម្ហូបនេះក្នុងតម្លៃត្រឹម $27.50++ ប៉ុណ្ណោះរហូតដល់អស់ពីស្ដុក។

Bone-in Tenderloin Steak

មិនតែប៉ុណ្ណោះ រីករាយជាមួយប្រម៉ូសិន Happy Hour Everyday របស់ពួកគេសម្រាប់ការទិញ 1 ថែម 1 នៃ Heineken Draught, ស្រាក្រហម និង Mojito ចាប់ពីម៉ោង 11 ព្រឹកដល់ 7 យប់ឯណោះ!

Happy Hour

តម្លៃរបស់ Prosperity Yu Sheng

  • ទំហំមធ្យម (2-3 នាក់) ក្នុងតម្លៃ 80 ដុល្លារអាមេរិក ++
  • ទំហំធំ (6-8 នាក់) ក្នុងតម្លៃ 80 ដុល្លារ ++

ម៉ោងបើក៖

  • អាហារពេលព្រឹក៖ 7 ព្រឹក – 10 ព្រឹក
  • អាហារពេលថ្ងៃ និងល្ងាច៖ 11 ព្រឹក ដល់ 12 យប់

ទីតាំង៖ អគារ The Bridge SOHO ជាន់ទី 13, No 14, ផ្លូវ 78, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ Googlemap  សម្រាប់ការកក់៖

អត្ថបទគួរតែអានបន្ទាប់