ក្រាញ់ឈីថបភីហ្សា: ថ្មីប្លែកជាមួយសំបកស្ដើងស្រួយគ្រប់ចំណិតពី The Pizza Company
The Pizza Company ត្រូវបានចាត់ទុកជាហាង Pizza មានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជាដោយសារភីហ្សាឆ្ងាញ់ ឈីសច្រើន មិនទ្រលាន់ គ្រាន់នឹកដល់ក៏ស្រក់ទឹកមាត់ដែរ! តាមរដូវកាលនីមួយៗ The Pizza Company តែងនាំមកនូវរសជាតិឆ្ងាញ់ប្លែកគួរឱ្យចាប់អារម្មណ៍ក្រៅពីម៉ឺនុយប្រចាំហាង ដើម្បីឱ្យអតិថិជនបានភ្លក្សរសជាតិភីហ្សាថ្មីៗគ្រប់រដូវកាល។

ក្នងរដូវកាលនេះ ហាង The Pizza Company បាននាំមកជូននូវ "Crunchy Top Pizza" ដែលមានសំបកស្រួយស្រោកស្ទើរមិនគួរឱ្យជឿ។ រាល់ការកុម្ម៉ង់ភីហ្សានេះ អ្នកនឹងទទួលបានទឹកជ្រលក់ពណ៌មាស រសជាតិស្រទន់ឆ្ងាញ់ដែលត្រូវបានផលិតឡើងសម្រាប់តម្រូវជាមួយភីហ្សានេះជាពិសេសតែម្ដង ដើម្បីឱ្យអ្នកទទួលទានអាចស្រស់ស្រូបយករសជាតិដ៏ឆ្ងាញ់អស្ចារ្យគ្រប់ម៉ាត់។

ដូចដែលគេតែងនិយាយថា "ឈីសច្រើនកាលណា ល្អកាលហ្នឹង" ហើយភីហ្សាមួយនេះជាភ័ស្តុតាងស្រាប់។ Crunchy Top Pizza មានទាំងឈីសរោយពីលើសំបកស្រួយផង និងឈីសជាច្រើនដាក់នៅក្នុងភីហ្សាផង ហើយពេលទាញភីហ្សាម្ដងៗនឹងឃើញមានឈីសច្រើនគួរឱ្យចង់ញ៉ាំ ចង់ថតដាក់ក្នុង Facebook ឬ Instagram។

ភីហ្សាដ៏សែនឆ្ងាញ់ សែនស្រួយមួយនេះមានជម្រើស 3 រសជាតិសម្រាប់ឱ្យអ្នកទាំងអស់គ្នាជ្រើសរើស មានភីហ្សាសាច់មាន់បាប៊ីឃ្យួឌីឡាក់ស៍ (BBQ Chicken Deluxe Pizza) សម្រាប់អ្នកចូលចិត្តរសជាតិមាន់ទន់ផុយ ភីហ្សាស៊ុបភើឌីឡាក់ស៍ (Super Deluxe Pizza) រសជាតិឆ្ងាញ់ត្រូវមាត់គ្រប់គ្នា និងភីហ្សាគ្រឿងសមុទ្រត្រូពិចសម្រាប់អ្នកចូលចិត្តគ្រឿងសមុទ្រមានម្នាស់នៅលើភីហ្សា។ មិនថាយករសជាតិមួយណាទេ Crunchy Top Pizza ធានាថាមានរសជាតិឆ្ងាញ់និងស្រួយខ្លាំងស្ទើរមិនគួរឱ្យជឿ (ទាល់តែសាកទើបដឹងស្រួយខ្លាំងប៉ុណ្ណា)។


បើមានឱកាសសាករសជាតិភីហ្សានេះ កុំភ្លេចញ៉ាំជាមួយទឹកជ្រលក់ពិសេសហើយបឺតកូកាត្រជាក់ៗផង ធានាថាឆ្ងាញ់មិនធម្មតា ព្រោះជាតិហ្គាស និងជាតិផ្អែមពីទឹកក្រូចជួយកាត់ជាតិខ្លាញ់ផ្ដល់នូវរសជាតិមួយគ្មានពីរ។ និយាយរួមទៅភីហ្សាបូកនឹងកូកាជាគូពីបុព្វេតែម្ដង។

ហើយបើថានៅផ្ទះឃ្លានភីហ្សាតែមេឃក្ដៅខ្ជិលចេញពីផ្ទះ The Pizza Company ក៏មានផ្ដល់ជូននូវសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានយ៉ាងរហ័សទាន់ចិត្តដោយគ្រាន់តែតេរតាមទូរស័ព្ទហើយធ្វើការកុម៉្មង់រួចជាស្រេច។ ភីហ្សារបស់អ្នកនឹងត្រូវបានដឹងជូនមកដល់មុខផ្ទះយ៉ាងរហ័សទាន់ចិត្ត មិនបាច់ហត់ហើយមិនបាច់ចាំយូរទៀតផង។
ទីតាំង៖ គ្រប់សាខានៃ The Pizza Company
តម្លៃ៖ $ 14.90 (សម្រាប់ភីហ្សាខ្នាតកណ្ដាល)
លេខទូរស័ព្ទ៖ 023 880 880
ម៉ោងបើក៖ 10 AM - 10 PM