ភោជនីយដ្ឋានទាំង 5 កន្លែងនេះសម្រាប់ដេតនៅបុណ្យណូអែល និងឆ្លងឆ្នាំ

តើ​អ្នកទាំងអស់គ្នា​កំពុងតែ​ស្វែងរក​កន្លែងទទួលទានអាហារបែបរ៉ូមែនតិក និងអាហារបែបបុណ្យ​ណូអែល​ដែលប្លែកដើម្បី​រីករាយ​​​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​មែនទេ? តោះមកស្គាល់ទាំងអស់គ្នា! ជម្រើសកំពូលនៃភោជនីយដ្ឋានទាំង 5 ដែលសិ្ថតនៅក្នុងសណ្ឋារគារលំដាប់ ដែលផ្ដល់នូវជម្រើសមីនុយអាហារពេលបុណ្យណូអែលសម្រាប់ទទួលទាន! 

១. Courtyard by Marriott Phnom Penh 

Courtyard by Marriott Phnom Penh មានឈុតពិសេសសម្រាប់អាហារពេលល្ងាចបុណ្យណូអែល ជាមួយទួរគីអាំង គ្រឿងសមុទ្រ ស៊ូស៊ី សាស៊ីមី និងអាហារជាច្រើនទៀតក្នុងតម្លៃ 65$ ក្នុងម្នាក់ ចាប់ពីម៉ោង 6:30 ល្ងាច ដល់ម៉ោង 10:00 យប់ នៅ The Mekong នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2023នេះ។ ក្រៅពីឈុតអាហារពេលល្ងាចសម្រាប់បុណ្យណូអែល ពួកគេក៏មានអាហារថ្ងៃត្រង់បុណ្យណូអែលដូចគ្នាជាមួយនឹងមុខម្ហូបរួមមានទួរគីអាំង សាច់អាំង គ្រឿងសមុទ្រ និងបង្អែមក្នុងតម្លៃម្នាក់ 59$ រួមទាំងមានជាភេសជ្ជៈស្វាគមន៍ និងតន្ត្រីសម្រាប់លំហែអារម្មណ៍នៅថ្ងៃទី 25 ខែធ្នូ ចាប់ពីថ្ងៃទី 11:30 ព្រឹក ដល់ ៣ រសៀល។ ត្រៀមខ្លួនដើម្បីទទួលបទពិសោធន៍បុណ្យណូអែលដែលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់របស់អ្នក! កក់កន្លែងអង្គុយរបស់អ្នកឥឡូវនេះ ដើម្បីទទួលបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់របស់អ្នក!

Courtyard by Marriott Phnom Penh 

ព័ត៌មានបន្ថែម៖ Courtyard by Marriott Phnom Penh

ទំនាក់ទំនង៖ 023 238 888

ទីតាំង៖ ​Courtyard by Marriott Phnom Penh

 

២. Chantrea Restaurant & Skybar

តោះមក countdown ជាមួយ 𝐂𝐡𝐚𝐧𝐭𝐫𝐞𝐚 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 & Skybar ថ្ងៃទី 23 ខែធ្នូ ខាងមុខនេះមានទាំងក្រុមតន្រ្តី អាហារប៊ូហ្វេដ៏ឆ្ងាញ់ ភេសជ្ជៈគ្មានដែនកំណត់ និងកាំជ្រួចនៅលើដំបូលទៀតផង ឃើញរូម៉ែនតិកអត់! ចាំកាលទៀត កក់កន្លែងអង្គុយរបស់អ្នកក្នុងតម្លៃ 𝟔𝟗$ ក្នុងម្នាក់ និងមានឱកាសឈ្នះឆ្នោតផ្សងសំណាងទៀតនោះហើយបានទាំងការបញ្ចុះតម្លៃរហូតដល់ 10% ទៀតផងត្រឹមថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2023។ 

Chantrea Restaurant & Skybar

ព័ត៌មានបន្ថែម៖ Chantrea Restaurant & Skybar

ទំនាក់ទំនង៖ 023 902 062 / 012 902 062

ទីតាំង៖ ​Chantrea Restaurant & Skybar

 

៣. Muteki Coffee Izakaya

នៅឆ្នាំនេះ ហាង Muteki Coffee Izakaya មានកម្មវិធីពិសេសសម្រាប់បុណ្យណូអែលដែលមានរៀបចំជាឈុតអាហារបែបជប៉ុនជាលើកដំបូងដែលរួមមានជម្រើសដ៏មុខម្ហូបឈ្ងុយឆ្ងាញ់ច្រើនប្រភេទដូចជា អាហារសម្រន់ ស៊ុប បង្អែម និងជម្រើសនៃភេសជ្ជៈផងដែរ។ អាហារមួយឈុតមានតម្លៃ 58 ដុល្លារ ហើយសាកសមបំផុតសម្រាប់អ្នកមានគូដើម្បីរីករាយជាមួយគ្នា តែអ្នកអត់គូក៏មកញាំុបានដែរ តែគ្រាន់រៀងឯកោតិច។ ចង់​បញ្ជាក់ប្រាប់​ថា ឈុតណូអែល​នេះ​មាន​បម្រើតែ​អាហារ​ពេលល្ងាច​ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង ៥ ល្ងាច​ដល់​ម៉ោង ៩ យប់ ចន្លោះ​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ ៣១ ខែ​ធ្នូ។ 

Muteki Coffee Izakaya

ព័ត៌មានបន្ថែម៖ Muteki Coffee Izakaya

ទំនាក់ទំនង៖ 096 657 0977

ទីតាំង៖ ​Muteki Coffee Izakaya

 

៤.​ Khéma Pasteur

ប្រសិនបើអ្នកកំពុងតែចង់សាករសជាតិទទួលទានអាហារបែបបារាំងនៅក្នុងទីក្រុងភ្នំពេញ អ្នកគួរតែមកសាកគ្រេបយករសជាតិនៅភោជនីយដ្ឋាន Khéma Pasteur។ ភោជនីយដ្ឋានបារាំងនេះមានទីតាំងនៅសណ្ឋាគារអរុណរះ ហើយសម្រាប់​អ្នក​ចូលចិត្ត​ឈីស វិញគឺថាមាន​ជម្រើស​ឈីស​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស ដឹងតែត្រូវតែបើបានទទួលទានជាមួយក្រុមគ្រូសារនោះ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកក៏អាចរីករាយជាមួយអាហារពេលព្រឹក អាហារថ្ងៃត្រង់ និង brunch នៅទីនេះដោយសេរីផងដែរ។

Khéma Pasteur

ព័ត៌មានបន្ថែម៖ Khéma Pasteur

ទំនាក់ទំនង៖ 015 823 888

ទីតាំង៖ ​Muteki Coffee Izakaya

 

៥.​ Raffle Hotel Le Royal 

សណ្ឋាគារ Raffles ឡឺ រ៉ូយ៉ាល់ បើក​នៅ​លើ​ផ្លូវ​ដ៏​ប្រណីត និងមានទីតាំងនៅ​កណ្តាល​រាជធានី​ភ្នំពេញ។ អាហារពេលល្ងាចបុណ្យណូអែលចំនួន 5 វគ្គដ៏ប្រណិតដែលបានរៀបចំដើម្បីឲ្យអ្នកញាំុរីករាយជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារដែលមានមុខម្ហូបប្លែកៗជាច្រើន សូម្បីឈ្នោះក៏ប្លែកដូចគ្នាមានតែនៅក្នុង Raffles Hotel Le Royal តែមួយថ្ងៃុប៉ុណ្ណោះនៅថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2023 ចាប់ពីម៉ោង 7 យប់ដល់ម៉ោង 11 យប់។

Raffle Hotel Le Royal

ព័ត៌មានបន្ថែម៖ Raffle Hotel Le Royal

ទំនាក់ទំនង៖ 023 981 888

ទីតាំង៖ ​Raffle Hotel Le Royal

 

អត្ថបទគួរតែអានបន្ទាប់