មុខម្ហូបឆ្ងាញ់ៗ 8 មុខ​ ងាយស្រួលធ្វើ និងជំនួយប្រព័ន្ធការពាររាងកាយ

ថ្វីត្បិតតែស្ថានភាពបច្ចុប្បន្នមិនទាន់ដាក់ក្នុងភាពអាសន្ន​​ ប្រជាពលរដ្ឋមួយចំនួនក៏ចាប់ផ្ដើមការពារខ្លួនដោយធ្វើការជៀសវាងចេញទៅខាងក្រៅ។ អ៊ីចឹងថ្ងៃនេះ FoodBuzz មានមុខម្ហូបមួយចំនួនដែលប្រិយមិត្តអាចធ្វើបានផ្ទះយ៉ាងងាយស្រួល។ មុខម្ហូបទាំង 8 មុខនេះ ឆ្ងាញ់ហើយសំបូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងពពួកអង់ទីសែន។​ កុំឱ្យរង់ចាំយូរ ទៅមើលមុខម្ហូបទាំងនោះជាមួយគ្នា!

#1 ស៊ាំងវិចជាមួយ Peanut Butter និងចេក

សម្រាប់អាហារមួយនេះ គ្មានត្រូវការអ្វីច្រើនក្រៅពីនំប៉័ងបន្ទះហាន់ជាចំនិតៗ Peanut Butter និងផ្លៃចេក ងាយស្រួលធ្វើ។ គ្រាន់តែយក Peanut Butter មកលាបលើនំប៉័ងហើយហាន់ផ្លៃចេកមកដាក់ចូលជាការស្រេច។ អាចញ៉ាំជាអាហារពេលព្រឹកក៏បាន ជាចំណីញ៉ាំពេលល្ងាចក៏បាន ចង់ងើបមកធ្វើកណ្ដាលយប់ក៏បានដែរ! 

Image: Averie Sunshine

Peanut Butter​ មានសារជាតិខ្លាញ់ល្អដែលរាងកាយត្រូវការ មានប្រូតេអ៊ីននិងម៉ាញេស្យូមផងដែរ។ ផ្លែចេកផ្ទុកទៅដោយជាតិ Fiber ប៉ូតាស្យូម សារធាតុអង់ទីអុកស៊ីតកម្មនិងវីតាមីនC។

Image: lindsey adler

#2 ស្ប៉ាហ្គេតទីជាមួយតៅហ៊ូ

រូបមន្តនេះនិយាយរួមទៅគឺដូចតែស្ប៉ាហ្គេតទីសាច់គោធម្មតាទេ តែដើម្បីឱ្យកាន់តែល្អសម្រាប់សុខភាព យើងបានជំនួយសាច់គោដោយតៅហ៊ួវិញ ព្រោះវាសំបូរទៅដោយប្រូតេអ៊ីនដូចសាច់គោដែរ តែមានជាតិខ្លាញ់ទាប។ ចំណែកប៉េងប៉ោះវិញ សំបូរទៅដោយសារធាតុអង់ទីអុកស៊ីតកម្ម ប៉ូតាស្យូម វីតាមីន C​ និងវីតាមីន K។ 

Image: ItDoesn'tTasteLikeChicken.com

ចាប់ផ្កើមដោយការស្រុះផាស្តារក្នុងទឹកពុះពី 8 ទៅ 12 នាទី (មើលលើកញ្ចប់) និងចិញ្ច្រាំតៅហ៊ូដូចសាច់ចិញ្ច្រាំ ដាក់ឆាជាមួយគ្រឿងទេស (ខ្ទឹមស ប្រេងអូលីវ និងម្សៅម្ទេស) រហូតមានពណ៌រៀងត្នោត។ ដាក់សសប៉េងប៉ោះកម្ដៅក្នុងខ្ទះរួចច្រប់ជាមួយតៅហ៊ូ ដួសដាក់ចានជាការស្រេច។ បើចង់បន្ថែមរសជាតិ អាចដាក់ឈីសបន្ថែមពីលើបាន។

Image: ItDoesn'tTasteLikeChicken.com

Image: Vegan World

#3 បបរសាច់ជ្រូកជាមួយពងទាខ្មៅ

មុខម្ហូនមួយនេះងាយស្រួលហើយធ្វើមិនហត់ ព្រមទាំងឆ្ងាញ់ជាប់ចិត្តទៀត! គ្រាន់តែដាក់បបរដាំលើចង្ក្រាន(ចង់ប្រើទឹកស៊ុបស្រាប់ក៏បាន រម្ងាស់ស៊ុបដោយប្រើឆ្អឹងជ្រូកក៏បាន) រម្ងាស់ជាមួយសាច់ជ្រូកហាន់ស្ដើងៗដាក់គ្រឿងស្ករ អំបិលរយៈពេលប្រហែលមួយម៉ោង រួចដួសដាក់ចានសិមដាក់ពងទាខ្មៅហាន់ជាចំណិតៗពីលើ និងថែមខ្ទឹមលីង ជីរ ខ្ញី និងម្រេច។

Image: What To Cook Today

បបរជួយបន្ថយអាការៈក្ដៅក្នុង ជួយឱ្យរាងកាយត្រជាក់ ហើយពងទាខ្មៅវិញត្រូវបានគេចាត់ទុកថាសំបូរទៅដោយសារធាតុបំប៉នច្រើនដូចជា វីតាមីនD ជំនួយថ្លើម និងជំនួយឱ្យបាយបាន។

Image: Pressure Cooking Recipe

Image: Food is A Four Letter Word

#4 នំប៉័ងខ្ទឹម

ខ្ទឹមសរត្រូវបានគេទទួលស្គាល់ថាមានគុណប្រយោជន៍ចំពោះសុខភាព បន្ថយសម្ពាធឈាម កូឡេស្តេរ៉ុល និងប្រឆាំងអាការៈរលាក កាត់បន្ថយឱកាសមហារីក និងជួយឱ្យប្រព័ន្ធការពាររាងកាយរឹងម៉ាំល្អ។ 

Image: Taste

ដើម្បីធ្វើនំប៉័ងខ្ទឹម ដាក់ខ្ទឹមសរចិញ្ច្រាំ លាយជាមួយបឺរ ប្រេងអូលីវ អំបិល និងស្លឹកផាស្លី ច្របល់ចូលគ្នា រួចលាបលើនំប៉័ង ហើយដាក់ចូលម៉ាស៊ីនដុតនំកម្ដៅ 400 អង្សារប្រហែល 10 ទៅ 14 នាទីរហូតមានពណ៌ត្នោតស្រាល។

Image: grandbaby-cakes.com

Image: Cooking Classy

#5 សាលាដបែបក្រិច

ងាយស្រួលធ្វើ និងមានផាសុខភាព សាលាដនេះផ្សំពីបន្លែចម្រុះច្រើនមុខដូចជា ត្រសក់ ការ៉ុត ប៉េងប៉ោះតូចៗ ស្ពៅទឹកកក (Lettuce) ម្ទេសប្លោក និងបន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត រួចដាក់ Feta ឈីសជាមួយក៏បាន។ ពេលហាន់បន្លែដាក់ចូលគ្នាហើយ ចាក់ទឹកស្រូបសាលាដបែបក្រិចពីលើជាការស្រេច។

Image: Let the Baking Begin

Image: Cooking Classy

#6 ផេនខេក

និយាយពីផេកខេកគឺស្ទើរស្រក់ទឹកមាត់តែម្ដង! ពេលញ៉ាំក្ដៅៗជាមួយផ្លែឈើចម្រុះនាពេលព្រឹកព្រលឹម នំផេនខេកជាប្រភពវីតាមីនមួយយ៉ាងល្អ។​

Image: King Authur Flour

បើចង់ធ្វើផេនខេក គ្រាន់លាយម្សៅ (All-purpose flour) ជាមួយមួយស្ករ ម្សៅ​ Baking Powder និងអំបិលបន្តិច រួចថែមស៊ុត និងទឹកដោះគោ វាយឱ្យសព្វ ហើយដាក់ចៀនសងខាងលើខ្ទះក្ដៅល្មម រួចដួសដាក់ចានញ៉ាំជាមួយផ្លែឈើដូចជា ស្រ្តបឺរី ប្លូបឺរី ចេក ឬប៉ោមក៏បាន។

Image: Weelicious

Image: FeedFeed

#7 មីគោ 2 បែបជាមួយសាច់គោ ​(Ram-don)

បើនិយាយឱ្យត្រង់ទៅ មួយមុខនេះមិនសំបូរវីតាមីនអីដូចមុខម្ហូបផ្សេងទេ តែបើឆ្ងាញ់ហើយស្រួលធ្វើម្លឹងៗ ក៏ជួយឱ្យយើងសប្បាយចិត្ត មានអារម្មណ៍ល្អដែរត្រូវអត់?​ 

Image: EatBook

អ្នកធ្លាប់បានទស្សនាភាពយន្ត Parasite ដែលជាម្ចាស់ជ័យលាភី Oscar ប្រាកដកជាស្គាល់ Ram-don​ ហើយ។ គ្រាន់តែយកមីគោក Neoguri និង Chapagetti ស្រុះប្រហែល 3 ទៅ 4 នាទី ដាក់ឱ្យស្រុះទឹក រួចចៀនស្តេកហាន់ជាដុំធំៗ ប្រហែល 3 នាទី។ ដាក់សាច់គោចៀនហើយឆាជាមួយមី ថែមទឹកសល់ពីការស្រុះបន្តិច និងដាក់គ្រឿងរបស់មីចូល ត្រលប់ចុះឡើងក៏បានមីដូចក្នុងរឿង Parasite ញ៉ាំបាត់ទៅហើយ។

Image: Food is a Four Letter Word

#8 តែខ្ញីជាមួយទឹកឃ្មុំ

ខ្ញីនិងទឹកឃ្មុំសុទ្ធតែជាគ្រឿងផ្សំក្នុងការព្យាបាលបែបបុរាណតាំងពីសម័យកាលមុន។ រូបមន្តវិញគឺ ងាយស្រួលធ្វើទេ គ្រាន់តែដាក់ខ្ញីរម្ងស់ក្នុងទឹកកំពុងពុះ 2នាទី ចាក់តែខ្ញីចូលក្នុងកែវ និងថែមទឹកឃ្មុំបន្តិចជាការស្រេច។ តែនេះជាឱសថអាចព្យាបាលក្អក និងផ្ដាសាយបានថែមទៀតផង។ 

Image: About that Food

ពេលនេះស្គាល់រូបមន្ដបាន 8 ហើយ នៅផ្ទះទំនេរមិនដឹងធ្វើអី អាចសាកធ្វើម្ហូបខ្លួនឯងបានហើយណា៎។ ពេលធ្វើហើយកុំភ្លេចថេក Foodbuzz ឱ្យឃើញពីដំណើរផ្សងព្រេងក្នុងចង្ក្រានបាយផង។ យើងនៅចាំមើលលទ្ធផលរបស់ប្រិយមិត្តទាំងអស់គ្នា!

Image: tarladalal.com

អត្ថបទគួរតែអានបន្ទាប់