[Feature] 38 កន្លែងមិនខ្វះអីញ៉ាំនៅតំបន់ទួលទំពូង
អ្នកណាថានៅទួលទំពូងខ្សត់អីញ៉ាំនោះ? ច្រទ្បំហើយ មិនខ្វះនោះទេ។ ខ្មែរ ថៃ ចិន កូរ៉េ ជប៉ុន រឺអាហារតាមផ្លូវ មិនខ្វះនោះទេ។ ដូច្នេះបើបានមកម្តុំទួលទំពូង អត់ដឹងថាគួរញ៉ាំអីនោះ អានអត្ថបទនេះរួច អ្នកនឹងដឹងថានឹងត្រូវញ៉ាំអីហើយ!
#1 Nömpang
ចង់ញុំានំបុ័ងសាច់ដែលមានអនាម័យ និង រស់ជាតិឆ្ងាញ់? មកញុំានៅ Nömpang ទាំងអស់គ្នា។
តម្លៃ៖ ចាប់ពី $1.00 ឡើងទៅ។
ទីតាំង៖ ផ្លូវលេខ 408 ខាងក្រោយស្ថានទូតចិន
#2 Sesame Noodle Bar

មកញុំាមីនៅ Sesame Noodle Bar ទាំងអស់គ្នា។ Sesame Noodle Bar ជាហាងអាហារដែលមានការរួមបញ្ចូលនូវលក្ខណៈបែបជប៉ុន ចិន និង អាមេរិក ដែលផ្តល់ជូននូវអាហារដែលមានរស់ជាតិឆ្ញាញ់និងតម្លៃសមរម្យ។ សាកសមសម្រាប់ការញុំាអាហារពេលថ្ងៃត្រង់។
តម្លៃ៖ ចាប់ពី $4.50 ឡើងទៅ និង $2.50 ឡើងទៅសម្រាប់អាហារសម្រាន់ផ្សេងៗ។
ទីតាំង៖ ផ្ទះលេខ 9, ផ្លូវលេខ 460 ទួលទំពូង, ភ្នំពេញ
#3 Delikat Gelato

នៅ Delikat Gelato មានលក់នូវការ៉េមដែលទើបនឹងធ្វើស្រស់ៗ បូកផ្សំជាមួយនឹងបរិយាកាសដែលស្ងប់ស្ងាត់ និង ការតុបតែងហាងដ៏ស្រស់ស្អាត។ ជូនក្មេងៗមកញុំាការ៉េមនៅទីនេះនៅចុងសប្តាហ៍យ៉ាងម៉េចដែរ? (មនុស្សធំក៏ញុំាបានដែរ )
តម្លៃ៖ ចាប់ពី 2$
ទីតាំង៖ ផ្ទះលេខ 534, ផ្លូវលេខ 155 ទួលទំពូង1, ភ្នំពេញ
#4 VIBE Asia

VIBE Asia មានលក់នូវអាហារបួស (Vegan) ជាមួយគ្រឿងផ្សំដែរដាំដុះនៅក្នុងប្រទេសកម្ពុជាយើងដែលធម្មជាតិពិតៗគ្មានជាតិគីមី។
តម្លៃ៖ ចាប់ពី $2.00 ឡើងទៅ។
ទីតាំង៖ ផ្ទះលេខ 26A, ផ្លូវ 446, ផ្សារទួលទំពូង, ភ្នំពេញ
#5 Brooklyn Pizza & Bistro

ញុំា Pizza នៅ Brooklyn Pizza & Bistro ទេ? Pizza មានការធ្វើដោយផ្ទាល់ភ្លាមៗនៅពេលកាហ្មងហៅ ដែលធ្វើឲ្យមានរស់ជាតិឆ្ងាញ់គ្មានពីរ។
តម្លៃ៖ ចាប់ពី $4.00 ឡើងទៅ។
ទីតាំង៖ ផ្ទះលេខ 20, ផ្លូវ 123, ផ្សារទួលទំពូង, ភ្នំពេញ
#6 La Chronique

ត្រលប់ទៅបរិយាកាសក្រុងភ្នំពេញនៅទស្សវត្សឆ្នាំ៦០វិញជាមួយនឹង La. Chronique។ នៅទីនេះមានលក់ភេសជ្ជៈនិងអាហារដែលសាកសមនឹងការញុំាពេលព្រឹកនិងថ្ងៃត្រង់។
តម្លៃ៖ ចាប់ពី $1.35 ឡើងទៅសម្រាប់អាហារ និង ចាប់ពី $1.50 សម្រាប់ភេសជ្ជៈ
ទីតាំង៖ ផ្ទះលេខ 60, ផ្លូវ 135 (កែងផ្លូវ 446) ផ្សារទួលទំពូង, ភ្នំពេញ
#7 Long After Dark

នៅ Long After Dark មានលក់ម្អូបអ៊ីរ៉ុបជាច្រើនមុខសម្រាប់ជាអាហារថ្ងៃត្រង់និងអាហារពេលល្ងាច ព្រមទាំងស្រាក្រហម និង Cocktails ដែលមានរស់ជាតិឆ្ងាញ់ និង មានបរិយាកាសល្អដែលអ្នកអាចសម្រាកជជែកគ្នាជាមួយមិត្តភក្តិឬដៃគូរបាន សាកសមសម្រាប់អាហារពេលល្ងាច។

តម្លៃ៖ ចាប់ពី $2.75 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 86, ផ្លូវ 450 ផ្សារទួលទំពូង, ភ្នំពេញ
#8 ក្រវាញ Kravanh Authentic Khmer Cuisine

ចូលចិត្តញុំាម្អូបខ្មែរ? ប្រសិនបើមកម្តុំទូលទំពូង កុំភ្លេចចូលមកញុំានៅ ក្រវាញ ដែលផ្តល់នូវម្អូបខ្មែរគ្រប់មុខ។
តម្លៃ៖ ចាប់ពី $4.00 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 67, ផ្លូវ 450 ផ្សារទួលទំពូង, ភ្នំពេញ
#9 Joma Bakery Café

នៅ Joma Bakery Café មិនត្រឹមតែមានលក់នូវកាហ្វេនិងភេសជ្ជៈផ្សេងៗប៉ុណ្ណោះទេ នៅទីនេះមានអាហារដែលសាកសមសម្រាប់អាហារពេលព្រឹកនិងពេលថ្ងៃត្រង់ទៀតផង។
តម្លៃ៖ អាហារចាប់ពី $3.00 ឡើងទៅនិងភេសជ្ជៈចាប់ពី $2.00 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 126, ផ្លូវ 456 & 155 ផ្សារទួលទំពូង, ភ្នំពេញ
#10 Poki Poke

ញុំា Sushi បែប Hawaii នៅ Poki Poke ទាំងអស់គ្នាក្នុងតម្លៃពិសេសត្រឹមតែ $2.50 សម្រាប់ចានតូច និង $3.00 សម្រាប់ចានធំ។ សាកសមសម្រាប់អាហារពេលថ្ងៃ។
តម្លៃ៖ ចាប់ពី 2.50$ ទ្បើងទៅ
ទីតាំង៖ ផ្ទះលេខ 71, ផ្លូវ 454 ទួលទំពូង1, ភ្នំពេញ
#11 ភ្លេងច័ន្ទ Pleng Chan

ទៅសាកកាហ្វេដាក់ជើងពាននៅហាងភ្លេងច័ន្ទទាំងអស់គ្នាណា។ នៅទីនេះមានលក់អាហារសម្រន់ កាហ្វេ តែ និង ភេសជ្ជៈផ្សេងទៀត។ សាកសមនឹងការសម្រាកអានសៀវភៅ ឬ ជជែកគ្នាលេង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និង ទីកន្លែងស្រស់ស្អាត។
តម្លៃ៖ ចាប់ពី $1.50 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 135 នៅកែងផ្លូវលេខ460 នៅឈមនឹង Royal Mart ទួលទំពូង
#12 Roots Burgers

មកញុំាបឺហ្គឺរនៅ Roots Burgers ទាំងអស់គ្នាដើម្បីទទួលបាននូវបឺហ្គឺរដែលមានលក្ខណៈអាស៊ី និងមានរស់ជាតិឆ្ងាញ់ ថែមទាំងមានគ្រឿងផ្សំដែលមិនប៉ះពាល់ដល់សុខភាព និង មានអនាម័យ។
តម្លៃ៖ ចាប់ពី $4 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 135 នៅកែងផ្លូវលេខ460 នៅឈមនឹង Royal Mart ទួលទំពូង
#13 TIPICO

ចង់ញុំាអាហារអេស្ប៉ាញ? នៅ TIPICO មានលក់អាហារបែបអេស៉្បាញ ជាមួយនឹងបរិយាកាសគួរឲ្យទាក់ទាញ។
តម្លៃ៖ ចាប់ពី $1.95 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 80 ផ្លូវលេខ 454 ទួលទំពូង, ភ្នំពេញ
#14 Jars of Clay

Jars of Clay ត្រូវបានបង្កើតឡើងនិងគ្រប់គ្រងក៏ដោយស្រ្តីខ្មែរសុទ្ធសាទ។ នៅទីនេះមានលក់នំខេក និង អាហារអាស៊ី និង អឺរ៉ុបជាច្រើនមុខទៀត។ មកញុំាអាហារនៅ Jars of Clay ទាំងអស់គ្នាដើម្បីគាំទ្រស្រ្តីខ្មែរនិងការឆ្នៃប្រឌិតរបស់ពួកគេ។

តម្លៃ៖ ចាប់ពី $1.50 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 39 ផ្លូវលេខ 155 ទួលទំពូង1, ភ្នំពេញ
#15 Pidoa Nature Coffee Restaurant

ម្ហូបបួសនៅម្តុំទួលទំពូងនៅណាមាន? ទៅញុំានៅ Pidoa Nature Coffee Restaurant ធានាថានឹងពេញចិត្ត។
ទីតាំង៖ ផ្ទះលេខ 53 ផ្លូវលេខ 432 ទួលទំពូង, ភ្នំពេញ
#16 Buffalo Sisters

ញុំានំបុ័ងលក្ខណៈ sandwich នៅ អ្នកនឹងទទួលបានសាច់ដែលមានគុណភាពល្អ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចជ្រើសរើសញុំានូវអាហារផ្សេងៗទៀតដែលសម្បូរទៅដោយសាច់គោដែលមានលក្ខណៈស្រស់និងគុណភាពល្អ។
តម្លៃ៖ ចាប់ពី $4.50 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 55D ផ្លូវលេខ 456 ទួលទំពូង, ភ្នំពេញ
#17 ម្ហូបក្នុងផ្សារទួលទំពូង

នៅក្នុងផ្សារទួលទំពូងផ្ទាល់ លោកអ្នកអាចរកញុំាបាននូវអាហារជាច្រើនដូចជា៖ មីឆា បាយឆា លតឆា គុយទាវ មីស៊ុប ប្រហិត និងអាហារផ្សេងៗទៀតជាមួយនឹងតម្លៃថោកសមរម្យ ហើយលោកអ្នកក៏អាចញុំានូវកាហ្វេនិងភេសជ្ជៈស្រាប់ៗនៅទីនោះផងដែរ។ កន្លៃងខ្លះមានថែមតែឲ្យញុំាដោយឥតគិតថ្លៃទៀតផង។
តម្លៃ៖ ចាប់ពី ២០០០៛ ឡើងទៅ
ទីតាំង៖ ផ្សារទួលទំពូង, ភ្នំពេញ
#18 នស២៛

នៅនស២៛ លោកអ្នកអាចញុំាភេសជ្ជៈផ្សេងៗដូចជា កាហ្វេ តែទឹកដោះគោ និង តែរស់ជាតិផ្លែឈើជាច្រើនមុខទៀត រួមផ្សំជាមួយនឹងនំដែលអាចធ្វើជាអាហារសម្រន់បាន។
តម្លៃ៖ ចាប់ពី ៧៥០០៛ ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 41A ផ្លូវលេខ 432 សង្កាត់បឹងត្របែក, ភ្នំពេញ
#19 Pheapbol's BrewHouse

Pheapbol's BrewHouse មានលក់នូវភេសជ្ជៈនិងអាហារចម្រុះមុខដែលគ្មានប្រើប្រាស់ប៊ីចេង ដើម្បីធានានូវសុវត្ថិភាពសុខភាពរបស់ភ្ញៀវរបស់ពួកគេ។
តម្លៃ៖ ចាប់ពី $2.35 ឡើងទៅ
ទីតាំង៖ នៅតាមបណ្តោយផ្លូវលេខ 488 សង្កាត់បឹងត្របែក, ភ្នំពេញ
#20 DEJA Café

នៅ DEJA Café មានបរិយាកាសស្ងប់ស្ងាត់ ហើយក៏មានការដាក់ខណ្ឌជាបន្ទប់ៗសម្រាប់ការអង្គុយពិភាក្សាទៀតផង។ នៅទីនេះក៏មានលក់នូវភេសជ្ជៈ និង អាហារចម្រុះដូចគ្នា។
តម្លៃ៖ ចាប់ពី $1.85 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 64 ផ្លូវលេខ 454 (កែងផ្លូវ 135) ទួលទំពូង១, ភ្នំពេញ
#21 Indy House

ញុំា Steak ទេ? នៅ Indy House មានលក់នូវ Steak ជាមួយនឹងតម្លៃសមរម្យ។ មានទាំងស្តេកសាច់ជ្រូក សាច់មាន់ និង សាច់គោ។
តម្លៃ៖ ចាប់ពី $3.00 ឡើងទៅ
ទីតាំង៖ ផ្លូវ 135 ទល់មុខនឹងកន្លែងលក់ខ្ចៅទួលទំពូង ខាងកើតផ្សារទួលទំពូង
#22 Piccola Italia Da Luigi Pizzeria

មិនពិបាកចាំបាច់ជិះទៅដល់ Bassac Lane នោះទេ ព្រោះថា Piccola ក៏មានសាខានៅទួលទំពូងដែរ។ ចង់ភ្លក់ភីហ្សាឆ្ងាញ់ រសជាតិដើមដូចនៅអ៊ីតាលី ក្នុងតម្លៃសមរម្យ កុំភ្លេចទៅ Piccola។

តម្លៃ៖ ចាប់ពី $7.00 ទ្បើងទៅ
ទីតាំង៖ ផ្លូវ 167 កែងផ្លូវ 173 នៅខាងក្រោយ Japan Home Center
#23 ត្បាល់ខ្មែរ

ក្រៅពីអាហារបរទេស នៅទួលទំពូងក៏មាននូវហាងបុកល្ហុងពេញនិយម ល្បីល្បាញយូរយារណាស់មកហើយ គឺត្បាល់ខ្មែរ។ នៅទីនោះមានបុកល្ហុង បាយដំណើបមាន់អាំង ស៊ុបចង្កាក់ (លក់ពេលល្ងាច) និង យ៉ាហ៊នជាដើម។
តម្លៃ៖ ចាប់ពី 6000 រៀលទ្បើងទៅ
ទីតាំង៖ ក្រោយវត្តទួលទំពូង
#24 ផ្ទះបាយជនជាតិដើម

ទីតាំងមួយនេះ ដែល FoodBuzz ទើបតែចុះផ្សាយថ្មីៗនេះ គឺជាកន្លែងដែលអ្នកអាចសាកជាមួយនឹងមុខម្ហូបរបស់ជនជាតិភាគតិច ដែលមិនងាយអាចរកបាននៅក្នុងទីក្រុងភ្នំពេញនោះទេ។

តម្លៃ៖ 1$ – 2.5$
ទីតាំង៖ ផ្លូវ ៤៥៦ សង្កាត់ទួលទំពូង១ ក្រុងភ្នំពេញ
#25 Waffle Magic

ហាងលក់នំពុម្ព Waffles ជាមួយរសជាតិប្លែកៗ ដូចជានំពុម្ពជាមួយសាច់មាន់ចៀនក៏មាន នំពុម្ពរសជាតិផ្អែមក៏មាន។ បើមិនធ្លាប់សាកទេ ទៅម្តងទៅឲ្យស្គាលរសជាតិ!
តម្លៃ៖ 4.50$ ទ្បើងទៅ
ទីតាំង៖ ផ្លូវ ៤៥៦ សង្កាត់ទួលទំពូង១ ក្រុងភ្នំពេញ
#26 True Coffee

ថ្មីៗនេះ True Coffee បានពង្រីកសាខាមកដល់ទួលទំពូង ដែលផ្តល់ភាពងាយស្រួលដល់អ្នកគាំទ្ររសជាតិកាហ្វេរបស់ True Coffee នៅក្នុងតំបន់នេះ ត្រូវការកន្លែងអង្គុយធ្វើការ ផឹកកាហ្វេបណ្តើរ ត្រូវម៉ាច់ម៉ង!
តម្លៃ៖ $3.00 ទ្បើងទៅ
ទីតាំង៖ ខាងត្បូងផ្សារទួលទំពូង លើផ្លូវ ៤៦០ ជាប់ហាង Delikat Gelato
#27 ខ្ចៅទួលទំពូង

មកទួលទំពូង មិនរំលឹកដល់ ខ្ចៅទួលទំពូង ដូចជាមិនសម។ ជាកន្លែងពេញនិយម របស់យុវវ័យទាំងទ្បាយ ដែលអាចអង្គុយជជែកគ្នាបណ្តើរ ចាក់ខ្ចៅដែលស្រុះជាមូយទឹកដូង រឺ ចង់កុម្ម៉ង់ក្តាមស្រែចំហុយ ប្រហិតចៀន ស្លាបមាន់អាំងក៏បាន។ សុទ្ធតែជាអាហាបែបចិញ្ចើមផ្លូវដែលអ្នកមិនអាចខ្វះបាន។

តម្លៃ៖ ខ្ចៅមួយកំប៉ុង ក្នុងតម្លៃ 2500 រៀល
ទីតាំង៖ ផ្លូវ 135 ខាងកើតផ្សារទួលទំពូង
#28 នំប៉័ងសាច់ទួលទំពូង

មកដល់ទួលទំពូង ច្បាស់ជាងមិនភ្លេចឈាងចូលកន្លែងនំប៉័ងសាច់ដ៏ល្បីល្បាញមួយនេះទេ ព្រោះថាលក់ដាច់មែនទែន មកដល់មានអ្នកឈរចាំទិញត្រៀបត្រាតែម្តង។
តម្លៃ៖ ក្រោម 2$
ទីតាំង៖ លើផ្លូវម៉ៅសេទុង កែងរបងវត្តទួលទំពូងខាងលិច
#29 Tous Les Jours

តិចអត់ដឹងថា Tous Les Jours ទើបតែបើកសាខាថ្មីនៅជិតទួលទំពូងចុះ! សាខាថ្មីមួយនេះ ទើបតែបើកថ្មីៗនេះទេ ចង់ញ៉ាំនំប៉័ងឆ្ងាញ់ ក្តៅៗ ជាពិសេសទិញនំខេកនៅក្នុងឱកាសពិសេស អាចមករកនៅទីនេះបាន!
តម្លៃ៖ ចាប់ពី 5000 រៀលទ្បើងទៅ សម្រាប់នំប៉័ង
ទីតាំង៖ នៅក្រោយវិទ្យាល័យផ្សារដើមថ្កូវ ខាងកើតរង្វង់មូលផ្សារដើមថ្កូវប្រហែល 100 ម៉ែត្រ
#30 Lotteria

បើខ្លាចជិះឆ្ងាយដល់ Aeon រឺផ្លូវមុន្នីវង្ស អស់កង្វល់ហើយអ្នកទួលទំពូង ព្រោះថា Lotteria ទើបតែបានបើកសាខាថ្មី ដូច្នេះអ្នកអាចភ្លក្សរសជាតិមាន់បំពងហឺរៗរបស់កូរ៉េ បានគ្រប់ពេលវេលាហើយ។
តម្លៃ៖ ចាប់ពី 8000 រៀលទ្បើងទៅ
ទីតាំង៖ នៅក្រោយវិទ្យាល័យផ្សារដើមថ្កូវ ខាងកើតរង្វង់មូលផ្សារដើមថ្កូវប្រហែល 100 ម៉ែត្រ
#31 Domino’s Pizza

ភីហ្សាអាមេរិកដែលពួកយើងនិយមញ៉ាំមួយនេះ ក៏អ្នកអាចញ៉ាំបាននៅតំបន់ទួលទំពូងដែរ ជម្រើសកាន់តែច្រើន សម្រាប់អ្នកចូលចិត្តអាហារបរទេសបែបនេះ។
តម្លៃ៖ ចាប់ពី 5$ទ្បើងទៅ
ទីតាំង៖ នៅក្រោយវិទ្យាល័យផ្សារដើមថ្កូវ ខាងកើតរង្វង់មូលផ្សារដើមថ្កូវប្រហែល 100 ម៉ែត្រ
#32 Amazon Cafe

ចង់កាហ្វេ Amazon ក៏មានដែរ សួរថាអ្នកណាដែលមិនត្រូវការកាហ្វេមួយកែវយ៉ាងហោចណាស់ក្នុងមួយថ្ងៃនោះ?
តម្លៃ៖ ចាប់ពី 2$ទ្បើងទៅ
ទីតាំង៖ ផ្លូវ ១៥៥ កែងនឹងផ្លូវ ៤៧០ (ជិះពីខាងកើតផ្សារមកត្រង់)
#33 CYCLO Café

បើថាចង់ភ្លក្សកាហ្វេប្រេនខ្មែរ ដែលទើបតែបង្កើតថ្មីមួយនេះ នៅទួលទំពូងគាត់ក៏មានសាខាថ្មីមួយដែរ។ មានទីធ្លាទូលាយ អាចអង្គុយញ៉ាំកាហ្វេបណ្តើរ និង ធ្វើកិច្ចការសាលារឺ ការងារបណ្តើរក៏បាន ព្រោះគាត់មានដល់ទៅ ២ជាន់។
តម្លៃ៖ ចាប់ពី 2$ទ្បើងទៅ
ទីតាំង៖ ផ្លូវ 155 កែងនឹងផ្លូវ 470 (ជិះពីខាងកើតផ្សារមកត្រង់)
#34 Chatime

ស្រេកទឹក ចង់ញ៉ាំតែគុជផ្អែមៗ អត់បញ្ហា នៅទួលទំពូងមាន Chatime ដែលមានដល់ទៅពីរទីតាំងឯនោះ។
តម្លៃ៖ ចាប់ពី 2$ទ្បើងទៅ
ទីតាំង៖ នៅមុខវត្តទួលទំពូង និងសាខាមួយទៀត នៅលើផ្លូវ 271 ហួសភ្នំពេញស្ពតខ្លឹបប្រហែល 200 ម៉ែត្រ
#35 Eric Keyser

ចូលចិត្តនំប៉័ងបែបបារាំង ទាំងដើម ទាំងខ្លី មានមិនខ្វះ ចង់ខ្ចប់យកទៅញ៉ាំនៅផ្ទះក៏បាន រឺចង់អង្គុយញ៉ាំនៅកន្លែងក៏បាន ងាយស្រួលមែនទែន!
តម្លៃ៖ ចាប់ពី 1$ទ្បើងទៅ
ទីតាំង៖ ផ្លូវ 456 បត់តាមផ្លូវ Minibucks មកខាងកើតវិញ ស្ថិតនៅក្នុងផ្សារ Le Marche
#36 The Pizza Company

ហាងភីហ្សាដែលអ្នកគ្រប់គ្នាចូលចិត្ត មានសាខានៅទូទាំងភ្នំពេញ ហើយច្បាស់ណាស់ថា តម្រូវអ្នកនៅទួលទំពូង The Pizza Company ក៏មានមួយកន្លែងដែរសម្រាប់អ្នក។
តម្លៃ៖ ចាប់ពី 5$ទ្បើងទៅ
ទីតាំង៖ នៅលើផ្លូវ 271 ហួសភ្នំពេញស្ពតខ្លឹបប្រហែល 100 ម៉ែត្រ
#37 បបរមាន់ទួលទំពូង

ពេលខ្លះក៏នឹកឃ្លានចង់ញ៉ាំបបរមាន់ពេលល្ងាច ក្តៅៗ ទ្រាប់ពោះនោះ នៅទួលទំពូងមានមួយកន្លែង ល្បីហើយឆ្ងាញ់ទៀត។ ក្រៅពីបបរមាន់ គាត់មានទាំងប្រហិតត្រី សាច់ត្រី សាច់ជ្រូកជាដើម។

តម្លៃ៖ ចាប់ពី 5000 រៀលទ្បើងទៅ
ទីតាំង៖ ផ្លូវ 444 បត់ពីផ្លូវផ្សារទួលទំពូងមកខាងលិចវិញ លក់ល្ងាចទ្បើង ចាប់ពីម៉ោង 3:30PM – 9PM
#38 គ្រឿងសមុទ្រទួលទំពូង

ចុងក្រោយ ហើយក៏ពិសេសជាងគេដែរ គឺគ្រឿងសមុទ្រទួលទំពូង ដែលល្បីសុះសាយ មានអ្នកមកញ៉ាំពីគ្រប់ទិសទី ដោយសារតែភាពស្រស់របស់គ្រឿងសមុទ្ររបស់ពួកគាត់ តម្លៃសមរម្យ សេវាកម្មល្អ ជាពិសេសគឺរសជាតិឆ្ងាញ់ អាចកុម៉្មង់យកធ្វើបែបណា តាមចំណង់ចំណូលចិត្តរបស់យើងបាន។

តម្លៃ៖ ចាប់ពី 10000 រៀលទ្បើងទៅ
ទីតាំង៖ នៅរបងផ្សារខាងត្បូង លក់ល្ងាចទ្បើង ចាប់ពីម៉ោង 5:30PM – 9PM
BONUS: អាហារពេលល្ងាចនៅខាងលិចផ្សារ
មិនខ្វះអីញ៉ាំនោះទេ ហើយសុទ្ធតែឆ្ងាញ់ៗទៀត តាំងពីបបរមាន់ បបរបាញ់កាញ់ គុយទាវ មីឆាបាយឆា នំប៉័ងសាច់គោអាំង ពងទាកូន បបរសរ បង្អែមទឹកក្រទ្បុក ពងទាកូន នំគ្រក់ សាច់កាប់ សាច់ផាក់ទ្បូវ រហូតដល់ការ៉េមក៏មានដែរ។ ចេញពីធ្វើការ ពីរៀន ហត់អត់ចង់ធ្វើអីញ៉ាំ ញ៉ាំម្ហូបស្រាប់ម្តងម្កាលទៅចឹង!