[Feature] កន្លែងញុំា​ទាំង 25 នៅបឹងកេងកង – Part III

យើងបានស្គាល់ 50 ហាងហើយពីអត្ថបទមុន (រឺប្រសិនបើអ្នកមិនទាន់បានអាននោះទេ អាចចុចទីនេះសម្រាប់ Part I និង ទីនេះសម្រាប់ Part II ដើម្បីអានបាន)។ ឥលូវយើងមកបន្តថែម 25 ហាងដែលស្ថិតនៅក្នុងតំបន់បឹងកេងកង៖

 

#51 Needa Bar

ហាងម្ហូបខែ្មរ-ថៃ ដែរជាប្រភេទលក្ខណះ Fancy កន្លែងធំទូលាយសំរាប់ធ្វើជាកម្មវិធីផ្សេងៗជាមួយនឹងម្ហូបដែរឆ្ងាញ់ៗ ភេសជ្ជៈក្នុងតំលៃដែរទទួលយកបាន។

Photo @ Needa
Photo @ Needa

ទីតាំង: ផ្លូវ 51 កែងផ្លូវ 360 (នៅជិត Uraetei) ; បើកចាប់ពីម៉ោង: 10ព្រឹក

តំលៃ: $5 ឡើងទៅ

 

#52 Khmer Surin

ហាងម្ហូបបែបខ្មែរដែរមានរសជាតិដើមដូចគ្នាតែជាហាងដែរបានបើកជាយូរណាស់មកហើយភាគច្រើនស្គាល់ដោយ អ៊ុំៗយើងតែម្តង។

Photo @ Khmer Surin

Photo @ Khmer Surin

ទីតាំង: ផ្លូវ 57 (ជិត Starbucks) ; បើកចាប់ពីម៉ោង 10ព្រឹក

តំលៃ $5ឡើងទៅ

 

#53 Malis (ម្លិះ)

អាហារពេលព្រឹក ថ្ងៃ និងអាហារពេលល្ងាច ជាប្រភេទហាងបែប High Class សមរម្យនិងតំលៃផងដែរ សាកសមសម្រាប់ញ៉ាំជាមួយនឹង ក្រុមគ្រួសារ។

Photo @ Malis

Photo @ Malis

ទីតាំង:ផ្លូវព្រះនរោត្តម (ទល់មុខនឹងអគារ Orchide) ; បើកចាប់ពីម៉ោង: 6ព្រឹក

តំលៃ: $5

 

#54 Mama’s Wong

ក្រទ្បេកមើលហាងបែបម្ហូបចិនវិញម្តង ជាមួយនឹង ប្រភេទគាវដែរធ្វើដោយដៃផ្ទាល់ និង មីឆា រសជាតិដើមពីប្រទេសចិនផ្ទាល់តែម្តង។

Photo @ Mama's Wong

Photo @ Mama's Wong

ទីតាំង:ផ្លូវ 308 (នៅជាប់ Piccola Pizza) ជិត Bassac Lane ; បើកចាប់ពីម៉ោង 11ព្រឹក

តំលៃ $4ឡើងទៅ

 

#55 មីកូរ៉េស្ទាយចិន

ឃើញថា អ្នកដែលចង់ញុំាំមីពណ៍ខ្មៅ គឺច្រើន ហើយមិនដឹង ទៅញុំានៅណា ដែលមានរសជាតិដើម និង តំលៃសមរម្យ ហើយបានច្រើននោះ? ចឹងសាកទៅហាងទើបបើកថ្មីនេះតែម្តងទៅចឹង។

Photo @ មីកូរ៉េស្ទាយចិន

Photo @ មីកូរ៉េស្ទាយចិន

ទីតាំង :ផ្លូវ 288 (ជិត Starbucks) ; បើកចាប់ពីម៉ោង: 11ព្រឹក

តំលៃ: $6 ក្នុងមួយចាន

 

#56 Farm To table

អាហារសុខភាពបែបបរទេស? ភេសជ្ជៈប្លែកៗ ដូចជាទឹកផ្លែឈើស្រស់ៗនិងនំបុ័ងសាងវ៉ិចជាដើម មានច្រើនជំរើសជាពិសេសគឺធម្មជាតិស្រស់ៗល្អ ដូចជាឈ្មោះអញ្ចឹង។

Photo @ Farm to Table

Photo @ Farm to Table

ទីតាំង: ផ្លូវ 360 (ក្រោយ Park Café) ; បើកចាប់ពីម៉ោង: 8ព្រឹក

តំលៃ: $3 ឡើងទៅ

 

#57 Marugame Udon

មី Udon ជាប្រភេទមីជប៉ុនម្យ៉ាងដែរនិយមជាងគេ និង ងាយស្រួលក្នុងការញុំា! ហើយក្នុងហាងនេះផងដែរគឺជំនាញខាងធ្វើមីនេះផ្ទាល់តែម្តង! មិនតែប៉ុណ្ណោះថែមទាំងមានអាហារសំរន់បែបជប៉ុនរបៀបបំពងផងដែរ។

Photo @ Marugame Udon

Photo @ Marugame Udon

ទីតាំង៖ ផ្លូវត្រសក់ផ្អែម (ទល់មុខ uCare) ; បើកចាប់ពីម៉ោង 11ព្រឹក

តំលៃ៖ $3 ឡើងទៅសំរាប់មី និង $1 សំរាប់អាហារសំរន់

 

#58 Por Kei

អ្នកណាខ្លះចូលចិត្តម្ហូបចិនហើយជាលក្ខណះគ្រួសារ? ជួបជុំគ្នាពេលល្ងាចញុំាបាយជាមួយគ្នាយូរៗម្តងមានអស់ម៉ាន!

Photo @ Por Kei

Photo @ Por Kei

ទីតាំង៖ ផ្លូវព្រះមុនីវង្ស ហួសស្តុបពេទ្យចិនប្រហែល 200 ម៉ែត្រ ; បើកចាប់ពីម៉ោង: 3រសៀល

តំលៃ៖ $15ឡើងទៅ

 

#59 The Oyster Bar

ចង់ញុំាគ្រឿងសមុទ្រ ជាពិសេសគឺអយស្ទ័រស្រស់ៗ មកជាមួយនឹងទឹកជ្រលស់ពិសេសដ៏ទៅពីរប្រភេទ ឆ្ងាញ់ជាប់មាត់ រួមទាំងអាហារបែបបរទេសជាច្រើនមុខទៀត សាកនៅ The Oyster Bar មានគ្រប់មុខគ្រប់ប្រភេទ។

Photo @ The Oyster Bar

Photo @ The Oyster Bar

ទីតាំង៖ ផ្លូវ 370 ក្រោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍អប្សរា ; បើកចាប់ពីម៉ោង 3រសៀល

តំលៃ៖ $10 ឡើងទៅ

 

#60 Mapo BBQ

ស៊ុបគីមឈីក្តៅៗរួមផ្សំនិង សាច់អាំងដែរមានគ្រឿងផ្សំលាយទ្បំយ៉ាងមានរសជាតិឆ្ងាញ់ស្របពេលដែរអាកាសធាតុបែបនេះផងបានជុំគ្នាជាមួយមិត្តភក្តិមិនដឹងម៉េចទេ។

mapo

ទីតាំង៖ ផ្លូវ 95 (ខាងក្រោយ Sakura buffet) ; បើកចាប់ពីម៉ោង: 10ព្រឹក

តំលៃ៖ ចាប់ពី $6ឡើងទៅ

 

#61 Skyard Lounge

បើអាហារពេលព្រឹកថ្ងៃត្រង់ និង ពេលល្ងាចនៅលើ Skybar គិតម៉េចវិញឥលូវ? ប្លែកភ្នែកទៀតហើយចាំបាច់អីតែពេលយប់នោះ!

Photo @ Skyard Lounge

Photo @ Skyard Lounge

ទីតាំង៖ ផ្លូវ 278 នៅលើសណ្ឋាគារ Balconitel Boutique (ខាងក្រោយអគារ 42ជាន់ អាចចតយានជំនិះនៅខាងមុខ Hotel ផ្ទាល់តែម្តង) ; បើកចាប់ពីម៉ោង 6:30ព្រឹក

តំលៃ៖ $5 ឡើងទៅសំរាប់ម្ហូប និង $2ឡើងទៅសំរាប់ភេសជ្ជៈ

 

#62 Burger King

យូរៗ ងាកមកអាហារ Fast Food ក៏មិនអីដែរ។ នំបុ័ងទន់ៗ ជាមួយសាច់គោ សាច់មាន់ ក្តៅៗបន្លែ និងទឹកជ្រលក់ Bacon ស្រួយៗ បានកូកាទៀតអេមម៉ង់ អាហារពេលថ្ងៃរួចបាត់ហើយចាំបាច់គិតអីច្រើន។

Photo @ Burger King

Photo @ Burger King

ទីតាំង៖  ផ្លូវប៉ាស្ទ័រ កែងនឹងផ្លូវ 310 (ទល់មុខGloria Jeans) ; បើកចាប់ពីម៉ោង 10ព្រឹក

តំលៃ៖ $3ឡើងទៅ ក្នុងមួយឈុត

 

#63 The Pizza Company

មិនបាច់និយាយវែងឆ្ងាញ់ក៏អ្នកទាំងគ្នាដឹងថាកន្លែងនេះឆ្ងាញ់ជាងគេគឺអ្វីដែរត្រូវទេ?សាខាបឹកកេងកងទើបតែសម្ពោធមិនយូរប៉ុន្មានដែរ។ ធ្លាប់ចូលសាខាមួយនេះនៅ?

Photo @ The Pizza Company

Photo @ The Pizza Company

ទីតាំង៖ ផ្លូវប៉ាស្ទ័រ (ជាប់ Costa Coffee) ; បើកចាប់ពីម៉ោង 10ព្រឹក

តំលៃ៖ $5ឡើងទៅសំរាប់ Appetizer និង $10ឡើងទៅសំរាប់ Pizza

 

#64 Domino’s Pizza

Pizza ដែរមានរសជាតិប្លែក និង ឆ្ងាញ់ញុំាក៏មិនឆាប់ត្រលាន់ដែរមានច្រើនមុខ និង ទំហំជាពិសេសតំលៃសមរម្យទៀត។

Photo @ Domino's Pizza

Photo @ Domino's Pizza

ទីតាំង៖ ផ្លូវប៉ាស្ទ័រ (ជាប់ KyoChon) ; បើកចាប់ពីម៉ោង 10ព្រឹក

តំលៃ៖ $5 ឡើងទៅ

 

#65 Maison Du Burger

បើនិយាយពីបឺហ្គឺប្រហែលជាចង់ប្តូររសជាតិហើយបើញុំារបៀប Classic ធម្មតាៗ ពេកក៏មិនកើត ដូច្នេះ ហើយជាមួយ Maison គឺមានច្រើនជំរើសច្រើនរសជាតិលាយបញ្ចូលគ្នាដែរធ្វើអោយមានរសជាតិប្លែកនិងឆ្ងាញ់ ជាពិសេសបឺហ្គឺររបស់គាត់ធំៗ សម្រាប់អ្នកដែលញ៉ាំច្រើន ដាក់ទៅមួយឆ្អែតតែម្តង។

Photo @ Maison du Burger

Photo @ Maison du Burger

ទីតាំង៖ ផ្លូវ 278 (ចុះពីផ្លូវ PEDRO សីហនុ បត់ឆ្វេង) ; បើកចាប់ពីម៉ោង 11

តំលៃ៖ ចាប់ពី $8 ឡើងទៅសំរាប់មួយឈុត

 

#66 Vito

ហាងអាហារ Italy ដែរមានដូចជា Pizza បឺហ្គឺ នំបុ័ងសាងវ៉ិច និង ការ៉េម ដែរមានរសជាតិប្លែកនិងច្រើនជំរើសច្រើនបែប ជាដើមរួមនិងទីកន្លែងដែរធំទូលាយ។

Photo @ Vito

Photo @ Vito

ទីតាំង៖ ផ្លូវ 360 (ជិត Park Cafe) ទល់មុខនឹង Farm to Table ; បើកចាប់ពីម៉ោង 11

តំលៃ៖ $3 សំរាប់ការ៉េម

 

#67 Chickilicious

ឃើញគេញុំាសាច់មាន់ធំនោះធំឡើងទំនង! មានទាំងរសជាតិហិរ និង ធម្មតាទៀត! បើបានញុំាម្តងមិនដឹងល្អម៉េចទេ។

Photo @ Chickilicious

Photo @ Chickilicious

ទីតាំង៖ ផ្លូវ 360 ទល់មុខសាកលវិទ្យាល័យ Beltie ; បើកចាប់ពីម៉ោង 10ព្រឹក

តំលៃ៖ $2 ឡើងទៅ

 

#68 Le TJ Café

ប្លែកជាមួយនឹង សាច់អាំងដែរចំអិនដោយប្រើខ្ទះចាក់នំគ្រក់ទៅវិញ។ ហើយសាច់របស់ពួកគេគឺបានលាយគ្រឿងដែលមានរសជាតិឆ្ងាញ់រួមផ្សំនិងទឹកជ្រលក់ផងដែរ។ កាន់តែពិសេសទៀតនោះសាច់អាំងរបស់ពួកគេ គឺអាចញ៉ាំជាមួយនឹងពងគ្រួចគោះដាក់លើចង្ក្រានតែម្តង។

Photo @ Le TJ Cafe

Photo @ Le TJ Cafe

ទីតាំង៖ ផ្លូវ 113 (ខាងក្រោយមន្ទីរទួលស្លែង) ; បើកចាប់ពីម៉ោង 10ព្រឹក

តំលៃ៖ $10 មួយឈុត

 

#69 KFC

សាច់មាន់ស្រួចៗក្តៅៗជាមួយនិង Coleslaw ហើយបើចង់សាកជាឈុតក៏មានដែរហើយបើតំលៃវិញឡើងធូរថ្លៃទៀត!

Photo @ KFC

Photo @ KFC

ទីតាំង៖  ផ្លូវប៉ាស្ទ័រ កែងនឹងផ្លូវ 310 ; បើកចាប់ពីម៉ោង: 10ព្រឹក

តំលៃ៖ $2ឡើងទៅ

 

#70 Gerbies’ Salad

សាឡាដ សាងវ៉ិច ដែរមានរសជាតិ ឆ្ងាញ់ និង រសជាតិដើមនោះកុំភ្លេច Gerbies’ Salad ណា។

Photo @ Gerbie's Salad

Photo @ Gerbie's Salad

ទីតាំង៖  ផ្លូវប៉ាស្ទ័រ (ទល់មុខវត្តលង្កា) ; បើកចាប់ពីម៉ោង: 10ព្រឹក

តំលៃ៖ $3 ឡើងទៅ

 

#71 Vego Salad Bar

ចង់ញុំាសាឡាដ ជាមួយនិងជំរើសជាច្រើនមុខហើយមានផាសុកភាពអាចទៅកន្លែងនេះបាន។

Photo @ Vego Salad Bar

Photo @ Vego Salad Bar

ទីតាំង៖  ផ្លូវប៉ាស្ទ័រ (ទល់មុខវត្តលង្កា) ; បើកចាប់ពីម៉ោង: 9ព្រឹក

តំលៃ៖ $3 ឡើងទៅ

 

#72 Kuchinashi Buffet

ប្រភេទលក្ខណះស៊ុបនិងសាច់អាំងគឺមានច្រើនណាស់នៅក្នុងក្រុងយើងចឹងហើយឥលូចមកមើលហាងថ្មីមួយនេះដែរមានសាច់អាំងនិងស៊ុបជាប៊ូហ្វេក្នុងតំលៃសមរម្យទៀត!

Photo @ Kuchinachi

Photo @ Kuchinachi

ទីតាំង៖ ផ្លូវ57 នៅខាងលើហាង Fish & Co. សាខាបឹងកេងកង ; បើកចាប់ពីម៉ោង 11ថ្ងៃត្រង់ទៅ

តំលៃ៖ $13 ក្នុងម្នាក់ (តែបើភ្ជាប់កាតសិស្សមកជាមួយសល់ត្រឹមតែ $8.90 ទេ)

 

#73 Champs Elysees Restaurant

មានបំរើជូនម្ហូបបែបខ្មែរ និង ចិនយ៉ាងមានឱជារស សាកសមសំរាប់ការញ៉ាំអាហារជុំគ្រួសារ។ ម្ហូបពិសេសប្រចាំហាងមានដូចជាតៅហ៊ូឆាផ្សិតម្ជុល និងទាខ្វៃប៉េកាំង។

Photo @ Verona

Photo @ Verona

ទីតាំង៖ ផ្លូវត្រសក់ផ្អែម ទល់មុខនឹង Marugame Udon

តំលៃ៖ 7$ ដល់ 30$

 

#74 Phnom Penh Siam Restaurant

ហាងអាហារខ្មែរ-ថៃ មួយនៅក្នុងតំបន់បឹងកេងកងផងដែរ ចូលមួយហាង បានភ្លក់ពីររសជាតិ មកហ្នឹងក៏បាន!

Photo @ Phnom Penh Siam

Photo @ Phnom Penh Siam

ទីតាំង៖ ផ្លូវប៉ាស្ទ័រ ទល់មុខ BreadTalk សង្កាត់បឹងកេងកង១

 

#75 Waku Waku

ប្រសិនបើលោកអ្នកនិយមពិសារអាហារជុំគ្រួសារក្នុងលក្ខណៈជាស៊ុប Waku Wakuជាភោជនីយដ្ឋានស៊ុបដែលទើបនឹងបើកដែលមានជំរើសច្រើនសំរាប់លោកអ្នក មិនថាទឹកស៊ុប ទឹកជ្រលក់ និងជំរើសសាច់។ ជាពិសេសទៀតនោះ ស៊ុបនៅ Waku Waku មានដល់ទៅ ៤ ប្រភេទ ហើយអ្នកអាចភ្លក់នូវរសជាតិឈីសដាក់ជាមួយសាច់ នៅក្នុងទឹកស៊ុប ដែលជាអ្វីដែលប្លែក គួរតែសាកឲ្យស្គាល់រសជាតិម្តង។

Photo @ Waku Waku

Photo @ Waku Waku

ទីតាំង៖ ផ្ទះលេខ១៤ ផ្លូវប៉ាស្ទ័រ ជិតកែងផ្លូវ 310 សង្កាត់បឹងកេងកង១ តំលៃ៖ 10$ ដល់ 30$

អត្ថបទគួរតែអានបន្ទាប់