[Feature] Skybar និង Pub ថ្មីៗនៅភ្នំពេញដែលអ្នកមិនគួររំលងនាំ Crush ទៅ

ថ្ងៃនេះ FoodBuzz បានសម្រិតសម្រាំងយក Skybar, Pub & Lounge ដែលទើបតែបើកដំនើរការនៅទីក្រុងភ្នំពេញចំនួន 10 ទីតាំងមកណែនាំទុកឱ្យប្រិយមិត្ត ទៅរំសាយអារម្មណ៍ កាត់សាញ ឬក៏អាចហៅ crush ទៅ date ពេលចុងសប្ដាហ៍ ដើម្បីស្វែងយល់ជម្រៅចិត្តគ្នាអីសិនចឹងក៏បានដែរ! ទេសភាពស្អាត ម្ហូបឆ្ងាញ់ ភេសជ្ជៈចាប់មាត់ បូកផ្សំនឹងបរិយាសកាសល្អទៀត ឱកាសជោគជ័យដឹងតែខ្ពស់ហ្មង!

#1 Vehaa

Vehaa/Tronum
Vehaa/Tronum

វេហាដូចឈ្មោះអញ្ចឹង គឺនៅខ្ពស់កប់ពពកលើដំបូលអាគារអាផាតមិន “ទ្រនុំ/Tronoum” ហើយមានការតុបតែងហាងបែបធម្មជាតិយ៉ាងល្អប្រណិត។

ទីតាំង៖ #59B នៅលើដំបូលអគារ Tronoum ផ្លូវសុធារសហួសអតីតអាគារប៊ូឌីញប្រហែល 100 ម៉ែត្រ

#2 Illuma Tapas

Illuma Tapas/Lumiere

Illuma Tapas/Lumiere

ស្ថិតនៅដំបូលអគារ Lumiere ដែលមានការឌីហ្សាញយ៉ាងទាក់ភ្នែក Illuma Tapas នេះគឺឥតខ្ចោះសម្រាប់ការណាត់ជួបជាមួយដៃគូស្នេហារបស់អ្នកដើម្បីបង្កើនភាពរ៉ូមែនទិច។

ទីតាំង៖ ផ្លូវ 228 (កែងផ្លូវ 55) (បើជិះលើផ្លូវសីហនុពីវិមានឯករាជ្យមក បត់ផ្លូវ Cellcard ហើយជិះទៅត្រង់ ផ្លូវទីបី) បើជិះពីផ្លូវសម្តេចប៉ានមក បត់ផ្លូវ X2 ប្រហែល 100 ម៉ែត្រនៅស្តាំដៃ

#3 Barb & Lotus

បរិយាកាសក្លាស៊ិក :3

បរិយាកាសក្លាស៊ិក :3

Pub ថ្មីទើបតែលេចមុខក្នុងអូតែលចាស់មួយនៅម្ដុំផ្សារថ្មី សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និង បរិយាកាសបែប classic គឺមិនបាច់រកទីណាឆ្ងាយទេ នៅ Barb & Lotus ហ្នឹងហើយ។

ទីតាំង៖ ផ្លូវ ព្រះមុនីវង្ស (ផ្លូវ 93) ជិតស្តុបផ្សារហ្សាលដឺហ្គោល ខាងក្រោមសណ្ឋាគារ Pacific Hotel (បើជិះពីវត្តកោះមកគឺនៅខាងស្តាំដៃតែម្តង)

#4 MOON Pizza Bar

ភីហ្សាក្បែរអាងទឹកទេ?

ភីហ្សាក្បែរអាងទឹកទេ?

Skybar មួយទៀតហើយ ប៉ុន្ដែមួយនេះខុសពីគេត្រង់ថាជំនាញខាងភីហ្សាដុតអុស រសជាតិបែបអ៊ីតាលីពិតៗ តែម្ដង រសជាតិវិញញាក់សាច់ប៉ុន្ដែតម្រូវឱ្យរង់ចាំយូរបន្ដិចណា!

ទីតាំង៖ ទីតាំង៖ ជាន់ទី13 នៃ Essence Hotel & Apartments ផ្លូវលេខ200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ

#5 Xignature

មានកន្លែងកំសាន្តទៀត

មានកន្លែងកំសាន្តទៀត

កុំឱ្យ Skybar ដដែលៗពេក ប្ដូររសជាតិទៅ Pub បើកថ្មីនៅម្ដុំបឹងកេងកងនេះម្ដងមើល ល្បីថាម្ហូបឆ្ងាញ់ហើយ មានអាងទឹក និងម៉ាស៊ីនលេងហ្គេម គប់ព្រួញ ម៉ាស៊ីនលេងបាល់អីផ្សេងទៀតផង។

ទីតាំង៖ ផ្ទះលេខ១០ ផ្លូវលេខ ៣១០ បឹងកេងកង១ ភ្នំពេញ (នៅទល់មុខ K.E. Café BKK)

 

#6 Skyard Lounge

ម្ហូបឆ្ងាញ់ កន្លែងស្រួលអង្គុយ មានអីមិនទៅនោះ

ម្ហូបឆ្ងាញ់ កន្លែងស្រួលអង្គុយ មានអីមិនទៅនោះ

Skybar ដូចគេដូចឯងដែរមាន ប៉ុន្ដែ Skyard Lounge គឺមានចុងភៅជំនាញទាំងម្ហូបបែបបស្ចឹមប្រទេស ទាំងម្ហូបខ្មែរ។ នឹកឃើញដល់បាយឆាទឹកមឹកបែបអេស្ប៉ាញ Barcelona Fried Rice នៅ Skyard Lounge ម្ដងៗ កូរពោះគ្រូកៗ។

ទីតាំង៖ ជាន់ទី 8 នៅលើ Balconitel Boutique Hotel  ផ្លូវ278 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ក្រោយអគារ42ជាន់ ម្ដុំពេទ្យចិន

#7 D22

រ៉ូុម៉ែនទិចពីលើជាន់ទី 22 ម៉េចដែរ?

រ៉ូុម៉ែនទិចពីលើជាន់ទី 22 ម៉េចដែរ?

លេខ22 ទីនេះគឺតំណាងឱ្យជាន់ទី 22 ព្រោះថា D22 គឺជាភោជនីយដ្ឋានលាយឡំ Pub យ៉ាងប្រណិតប្រចាំនៅ Tama Hotel ដែលមានបំរើជាម្ហូប និង ភេសជ្ជៈច្រើនបែប លំដាប់លើប៉ុន្ដែក្នុងតម្លៃយ៉ាងសមរម្យ នៅឯជាន់ទី22 នៃអគារ Phnom Penh Tower។

ទីតាំង៖ ផ្លូវ ព្រះមុនីវង្ស (សិ្ថតនៅក្នុងអគារ Phnom Penh Tower ជាន់ទី 22) ជាន់ខាងក្រោម Eclipse

#8 Sapphire Lounge

ផ្ទាល់ដីទេ តែមិនចាញ់អ្នកនៅលើដំបូលទេ

ផ្ទាល់ដីទេ តែមិនចាញ់អ្នកនៅលើដំបូលទេ

សំរាប់អ្នកដែលចូលចិត្តរំសាយទុក្ខកង្វល់តាមការផឹកស្រាបៀរត្រជាក់ៗ ហើយបណ្ដែតអារម្មណ៍ទៅតាមតន្រ្ដីច្រៀងផ្ទាល់ Sapphire Lounge នេះគឺដឹងតែត្រូវចិត្តម៉ាច់តែម្ដង។

ទីតាំង៖ ផ្លូវ 3A សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ 

#9 DEVA Lounge & Bar

ស្ងាត់ៗ នៅនេះក៏មានដែរណា

ស្ងាត់ៗ នៅនេះក៏មានដែរណា

ប្រហែលជាមិនសូវមានអ្នកដឹងប៉ុន្មានទេ ព្រោះថាមើលពីក្រោមទៅគឺបែបជាអគារធ្វើការសុទ្ធសាធតែម្ដង។ DEVA Lounge & Bar នេះមានទីតាំងនៅលើដំបូលអគារ iOne នៅជិតស្ដុបបូកគោយើងនេះ ទេសភាពញាក់សាច់!

ទីតាំង៖ អគារiOne ជាន់ទី9 ផ្លូវម៉ៅសេទុង ម្ដុំបឹងកេងកង ជិតស្ដុបបូកគោ

#10 The Palm Boutique Skybar

ជិតបង្កើយ!

ជិតបង្កើយ!

ចុងក្រោយគេនេះគឺជា Skybar នៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ឡើងជិតបង្កើយ នៅលើដំបូលសណ្ធាគារ The Palm Boutique តែម្ដង! អាងទឹកធំស្អាត ទេសភាពទាក់ទាញ ថត selfie បែកខ្ទិះហើយតែប៉ុណ្ណេះ!

ទីតាំង: #270 តាមផ្លូវ 63 ត្រសក់ផ្អែម (ខាងក្រោយទូតវៀតណាម)

Bonus: Bopea Pub & Studios

ទីតាំងធំទូលាយ ម្ហូបឆ្ងាញ់ បរិយាកាសរីករាយ!

ទីតាំងធំទូលាយ ម្ហូបឆ្ងាញ់ បរិយាកាសរីករាយ!

ក្រៅពីកន្លែងស្ងាត់ ប្រសិនបើចង់បានកន្លែងអ៊ូអរបន្តិច បន្ថែមបរិយាកាសកុំឲ្យ Awkward នោះ អាចមកកាន់ Bopea Pub & Studios ក៏បាន! មាន Live Band កំដរអារម្មណ៍ បើគេច្រៀងប៉ះចម្រៀងក្នុងចិត្ត រឹតតែបន្ថែមឱកាស Success ទៀត ត្រូវអត់? ទីតាំង៖ នៅខាងក្រោយទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ មួយផ្លូវពីស្ពានទ្បើងទៅកោះពេជ្រ

អត្ថបទគួរតែអានបន្ទាប់