ភោជនីយដ្ឋានលំដាប់ៗទាំង 5 ដែលអ្នកមិនគួររំលងនៅរ៉ូសវូតភ្នំពេញ
Rosewood Phnom Penh គឺជាសាខានៃសណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ 5 ដែលទើបនឹងបើកដំណើរការថ្មីៗនេះនៅកំលុងដើមឆ្នាំ 2017 នេះ និងកាន់កាប់ទីតាំងដល់ទៅ 14 ជាន់ខ្ពស់ជាងគេបង្អស់របស់ Vattanac Capital Tower ជាហេតុធ្វើឲ្យលោកអ្នកអាចមើលជឃើញទេសភាពទីក្រុង 360° ថែមទាំងមានភោជនីយដ្ឌានផ្សេងៗគ្នាជាច្រើនទៀត។ មិនតែប៉ុណ្ណោះម្ហូបទាំងអស់សុទ្ធតែចម្អិនដោយគ្រឿងផ្សំស្រស់ៗ និងមេចុងភៅដែលមានជំនាញច្រីនឆ្នាំ។ តោះ មកមើលភោជនីយដ្ឋានលំដាប់ៗអ្វីខ្លះ ដែលកំពុងបើកបម្រើការនៅរ៉ូសវូតភ្នំពេញ!
#1 Brasserie Louis
ភោជនីយដ្ឋាន Brasserie Louis បម្រើអាហារខ្មែរ និងម្ហូបអ៉ឺរ៉ុបដែលមានទីតាំងស្ថិតនៅជាន់ទី 35 ជាមួយនឹងទេសភាពដ៏គួរឲ្យគយគន់។ Brasserie Louis គឺជាជំរើសដ៏ល្អសំរាប់ការជួបជុំគ្រួសារញ៉ាំអាហារពេលព្រឹក អាហារសម្រន់ អាហារពេលថ្ងៃត្រង់ ក៏ដូចជាអាហារពេលល្ងាច។ ម្ហូបទាំងអស់សុទ្ធតែជាជំរើសពេញនិយម និងចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរ។

ម៉ោងដំណើរការ៖
- អាហារពេលព្រឹក៖ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង 6:30 ដល់ម៉ោង 10:30 នាទីព្រឹក។
- អាហារថ្ងៃត្រង់៖ រៀងរាល់ថ្ងៃត្រង់ដល់ម៉ោង 2:30 នាទីយប់។
- អាហារពេលល្ងាច៖ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង 6:30 ដល់ 9:30 នាទីយប់។
- អាហារថ្ងៃត្រង់ថ្ងៃអាទិត្យ៖ រៀងរាល់ថ្ងៃត្រង់ដល់ម៉ោង 2 កន្លះល្ងាច
កូដសំលៀកបំពាក់៖ សម្លៀកបំពាក់សាមញ្ញ
តម្លៃ៖ 10 ដុល្លារឡើងទៅ
#2 Living Room
Living Room គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អាហារពេលព្រឹកប្រភេទនំបរទេស យ៉ាអួរ ឬ ពិសាកាហ្វេជជែកគ្នាលេងនៅពេលរសៀលនិងពេលល្ងាច។ ម៉្យាងទៀត ពួកគេក៏មាននំខេកនិងបង្អែមជាច្រើនរួមផ្សំជាមួយជំរើសតែនិងកាហ្វេពិសេសៗសម្រាប់ពិសាតែថ្ងៃត្រង់ផងដែរ។ Living Room គឺជាកន្លែងដ៏សមស្របសម្រាប់ការសម្រាកបន្ធូរអារម្មណ៍ជាមួយនឹងទេសភាពទីក្រុងយ៉ាងត្រជាក់ភ្នែក ក្រោយពីសម្រាកពីការងារ ឬ ត្រឡប់មកពីដំណើរកំសាន្តនានា។
ម៉ោងដំណើរការ៖ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹកដល់ពាក់កណ្តាលអធ្រាត្រ កូដសំលៀកបំពាក់៖ Casual តម្លៃ៖ 10 ដុល្លារឡើងទៅ
#3 Iza
Iza គឺជាហាងអាហារបែបជប៉ុនដែលមានទីតាំងនៅជាន់ទី37 ដែលភ្ញៀវអាចអង្គុយនៅជិតចង្ក្រានខាងក្រៅ និងមើលមេចុងភៅជំនាញរៀបចំសាច់អាំងភ្ទាល់តែម្តង។ ពួកគេមានបម្រើនូវអាហារជប៉ុនផ្សេងៗដូចជាសាច់គោ wagyu, មីរ៉ាមិន, មីអ៊ូដុន, អយស្ទ័រស្រស់, សាស៊ីមី និងស៊ូស៊ី។
ម៉ោងដំណើរការ៖
- អាហារថ្ងៃត្រង់៖ រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង12 ថ្ងៃត្រង់ដល់ 2:30 រសៀល (បិទរៀងរាល់ថ្ងៃបុណ្យ)
- អាហារពេលល្ងាច៖ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង 6 ល្ងាច ដល់ម៉ោង 10:30 នាទីយប់
កូដសំលៀកបំពាក់៖ Smart Casual
តម្លៃ៖ 12 ដុល្លារឡើងទៅ
#4 Sora
Sora គឺជាបារលំដាប់ខ្ពស់ដែលមានកន្លែងអង្គុយបណ្ធូរអារម្មណ៍ជាមួយទិដ្ឋភាពនៃទីក្រុងដ៏រស់រវើកនៅខាងក្រោម។ Sora មានទីតាំងស្ថិតនៅជាន់ទី 37 ដែលមានបម្រើស្រាបៀរ ស្រាក្រហម និងស្រាក្រឡុកពិសេសជាច្រើនប្រភេទ។ មិនថាសម្រាប់ការសម្រាកពេលល្ងាចបន្ទាប់ពីធ្វើការជាមួយមិត្តភក្តិ ឬ ការណាត់ជូបគ្នាដំបូងជាមួយគូស្នេហ៍នោះទេ Sora គឺជាកន្លែងមួយដែលសាកសមបំផុតសំរាប់កម្មវិធីពិសេសទាំងនេះ។
កម្មវិធីពិសេស៖
- Sparkling Thursday
រីករាយជាមួយការញ៉ាំស្រាអ៉ីតាលី Prosecco គ្មានដែនកំណត់ ដែលផ្តល់ជូនពិសេសរៀងរាល់ថ្ងៃព្រហស្បតិ៍ពីម៉ោង 8 ដល់ម៉ោង 10 យប់នៅសូរ៉ា។
- Business at the Top
ក្រេបស្រាវីស្គី Macallan 12 ឬ Cohiba Cigar ដ៏ល្អបំផុតនៅពេលអ្នកជួបជាមួយអតិថិជននិងពិភាក្សាពីមុខជំនួញសំខាន់ៗនៅលើកំពូលអគារទំនើបជាមួយទេសភាពទីក្រុងយ៉ាងមមាញឹក រៀងរាល់ថ្ងៃអង្គារពីម៉ោង 5 ទៅ 9 យប់ នៅ Whiskey Library’s Business Nights ។
ម៉ោងដំណើរការ៖ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង 5:00ល្ងាច រហូតដល់ពាក់កណ្តាលអធ្រាត្រ កូដសំលៀកបំពាក់៖ Smart Casual, ហាមស្បែកជើងភ្ទាត់ និង ខោជើងខ្លី (ភ្ញៀវត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ)
តម្លៃ៖ ចាប់ពី 7 ដុល្លារឡើងទៅ
ក្រៅពីភោជនីយដ្ឋានដ៏ប្រណីតទាំង 4 នេះ ក៏មានភោជនីយដ្ឋានដ៏ទំនើបមួយផ្សេងទៀតនឹងបើកបម្រើការក្នុងពេលឆាប់ៗនេះ!
#5 Cuts
Cuts មានទីតាំងស្ថិតនៅជាន់ទី 38 គឺជាភោជនីយដ្ឋានខ្ពស់បំផុតនៅក្នុងសណ្ឋាគារ ដែលផ្តល់នូវទេសភាពគ្រប់ជ្រុងនៃទីក្រុងភ្នំពេញ ក៏ដូចជាទេសភាពទន្លេមេគង្គយ៉ាងល្វឹងល្វើយជាមួយខ្យល់អាកាសបរិសុទ្ធ។ Cuts នឹងបើកបម្រើសាច់ និង គ្រឿងសមុទ្រស្រស់ៗ ដែលនឹងអាំងលើធ្យូងភ្លាមៗភ្ទាល់តែម្តង។ ដើម្បីគួបផ្សំនឹងសាច់អាំងស្រស់ៗទាំងនេះឲ្យមានរសជាតិកាន់តែពិសេសទៀតនោះ Cuts ក៏មានបម្រើនូវស្រាក្រឡុក ស្រាក្រហម ស្រាសរ និង ស្រាបៀរជាច្រើនជំរើសផងដែរ។
ម៉ោងដំណើរការ៖
- អាហារថ្ងៃត្រង់៖ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃត្រង់ ដល់ម៉ោង2:30 រសៀល
- អាហារពេលល្ងាច៖ រៀងរាល់ថ្ងៃច័ន្ទដល់សៅរ៍ ចាប់ពីម៉ោង 6:30ល្ងាច ដល់ម៉ោង 10:30 នាទីយប់
កូដសំលៀកបំពាក់៖ Smart Casual
ទីតាំង៖ អាគារវឌ្ឍនះ 66 មហាវិថីមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
