ចង់​ Date ជាមួយ You នៅ For You Cambodia

អ្នកណាខ្លះចង់នាំគេមកញាំុការ៉េមដើម្បីលួងចិត្ត មោះបើអត់ដឹងទៅកន្លែងណាទេចាំ FoodBuzz ប្រាប់ បាច់ទៅណាឆ្ងាយទេនៅបឹងកេងកងយើងនឹង មានហាងការ៉េមមួយកន្លែងដែលមានឈ្មោះថា For You Cambodia_Official ដែលមាន​ការ៉េមឆ្ងាញ់ៗ ប្លែកៗ ជាពិសេសទាំង្ប្រភេទ Bingsu នំ waffle croffle និងមានជម្រើសភេសជ្ជៈជាច្រើនសម្រាប់អ្នកជ្រើសរើសថែមទៀតផង។ 


ការ៉េមប្រភេទ Bingsu នេះមានស្នូលខាងក្នុងជាផ្លែឈើស្រស់ៗ និងCream ធ្វើដោយដៃផ្ទាល់ធានាទាំងគុណភាពរសជាតិ មិនត្រឡោត និងអនាម័យ។ រីឯការ៉េប្រភេទមBingsu Bomb មាន 3 រសជាតិ ហើយរសជាតិដែលលក់ដាច់ប្រចាំហាងជាងគេគឺ Thai Tea Bingsu Bomb នឹងម៉ង។ វាមានគ្រឿងផ្សំដែលរួមបញ្ចូលស្លឹកតែនាំចូលមកពីប្រទេសថៃចំនួន​ 5 ប្រភេទដើម្បីឲ្យបានរសជាតិពីស្លឹកតែនីមួយៗ ទាំងក្លិន ទាំងពណ៌ និងរសជាតិកាន់តែមានក្លិនដិតឆ្ងាញ់ បើនិយាយពី ក្រែមឈីសរបស់គេវិញ ត្រូវបានផលិតឡើងជាមួយនឹងក្រែមឈីសដែលមានគុណភាពខ្ពស់ពីប្រទេសអាឡឺម៉ង់ និងក្រែមទឹកដោះគោសុទ្ធ 100% ពីប្រទេសនូវែលសេឡង់ដើម្បីឱ្យមានរសជាតិទឹកដោះគោសុទ្ធៗ។

ការ៉េមដែល FoodBuzz ចូលចិត្តខ្លាំងៗគឺប្រភេទបែបការ៉េម Fruity BingSu របស់គេដែលយកគំនិតតាមលំនាំភ្លើងសញ្ញាចរាចរណ៍ដែលមានដូចជា Stop Strawberry, Slow Down Mango និង Go Go Melon ។

 

កាលពីឆ្នាំមុន For You បាន​ណែនាំនូវមីនុយ​ថ្មី​របស់​ពួក​គេ​មាន​ឈ្មោះ​ថា “Mini Cone” ដែលមាន ៥ រសជាតិ​សម្រាប់​ជ្រើសរើស។


Croffle series របស់គេគឺជាតិដែរម្ដង រួមផ្សំពី croissants និង waffles ដែលចេញជានំ croffle ដ៏ឈ្ងុយឆ្ងាញ់ ហើយមាន 7 រសជាតិសម្រាប់អតិថិជនជ្រើសរើសផ្អែមមាន ៦ បែប និង 1 ប្រៃបែប។ នំបុ័ងដុតទាំងអស់ត្រូវបានដុតនំថ្មីៗភ្លាមៗតាមការកុម្ម៉ង់របស់អតិថិជន ហើយរសជាតិការ៉េមមានរូបមន្តពីប្រទេសថៃ សម្រាប់អតិថិជនដែលចូលចិត្តញ៉ាំផ្អែមក៏ញាំុបាន និងមិនសូវចំណូលផ្អែមក៏ញាំុបានដែរ។​ 

កក់ថ្ងៃគេទៅញាំុការ៉េមឲ្យហើយទៅ នៅ For You Cambodia_Official ដើម្បីរីករាយនឹងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមរបស់អ្នក ហើយបើអត់មានអីនាំគេជិះទៅទេអាចកម៉្មងតាម​ app ក៏បាន។​ 

ព័ត៌មានបន្ថែម: For You Cambodia_Official

ទីតាំង: For You Cambodia_Official

ទំនាក់ទំនង: 096 984 2259

ម៉ោងបើក: 10:00 AM - 8:00 PM

អត្ថបទគួរតែអានបន្ទាប់