មានប្រាក់ប៉ុន្មាន ទើបអាចញ៉ាំបបរសខកង្កែបដ៏ឈ្ងុយឆ្ងាញ់មួយចានបាន?

ខែក្ដៅយ៉ាងណា ក៏មានអារម្មណ៍ថាញ៉ាំបបរនៅតែឆ្ងាញ់ និងជាអាហារដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនបើបានញ៉ាំជាមួយខកង្កែបទៀត រសជាតិឆ្ងាញ់ស៊ីគ្នាជាមួយនឹងបបរសតែម្ដង។

#1 គីរីរម្យ

ឃ្លានបបរសខកង្កែបពេលយប់ជ្រៅ ហើយតំលៃសមរម្យទៀត អាចមកគីរីរម្យបាន។ ខកង្កែបមួយឆ្នាំងដីតូចសម្រាប់ម្នាក់ឯង មានតំលៃត្រឹមតែ 8000 រៀលប៉ុណ្ណោះ ហើយថែមបបរសមួយចានទៀត។ ក្រៅពីនេះមានទាំង មីហិរ មីទា មីឆា និងម្ហូបផ្សេងទៀតជាច្រើនងាយស្រួលក្នុងការជ្រើសរើស។

គីរីរម្យ

គីរីរម្យ

គីរីរម្យ

តំលៃ ៖  ចាប់ពី 2$

ម៉ោងបើក ៖ 10PM – 4AM

ទីតាំង ៖ តាមបណ្ដោយមហាវិថីព្រះសីហនុ (274) | Googlemap 

#2 Singapore Hot Frog

មិនចាំបាច់អស់លុយច្រើនបានញាំបបរខកង្កែបបាននោះទេ ត្រឹមតែ​​ 11000 ក៏អាចញ៉ាំបាន។ ខកង្កែបមានរសជាតិច្រើនមុខ ដែលអ្នកអាចមានជំរើសច្រើនតាមចំណង់ចំណូលចិត្ត ដូចជា ខខ្ចី ខម្ទេស​ ខសាតេ ។ល។​ គ្រាន់តែបបរសក៏មានលក្ខណៈពិសេសដែរ​ គឺថាមានបបរសរសជាតិស្លឹកតយទៀតផង។ចាំអីទៀត តំលៃសមរម្យ​ ឆ្ងាញ់ ហើយឆ្អែតទៀត។

Singapore Hot Frog

Singapore Hot Frog

Singapore Hot Frog

ម៉ោង ៖ 3PM – 2PM

តំលៃ​ ៖ ចាប់ពី 3.25$

ទីតាំង ៖ គ្រប់សាខា

#3 Manzhu Xiang Palace

បើនិយាយពីរសជាតិខកង្កែបវិញ គឺញ៉ាំហើយលើកក្រោយមកញ៉ាំទៀតមិនខាន។ មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ចំណេញពេលទៀតផង ចាំត្រឹមតែ 5 ទៅ 10 នាទី បានញ៉ាំជាស្រេច។ សម្រាប់អ្នកចូលចិត្តម្ហូបចិន ទីនេះប្រាកដជាត្រូវចិត្តស្ដូក។

Manzhu Xiang Palace

Manzhu Xiang Palace

Manzhu Xiang Palace

ម៉ោងបើក ៖ 5PM – 2AM

តំលៃ ៖ 7$

ទីតាំង ៖ ផ្ទះលែខ 376A មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកែងកង ១ រាជធានីភ្នំពេញ | Googlemap 

#4 C Frog

ក្រលេកមកមើលភោជនីយដ្ឋាន C frog មិនត្រឹមតែមានតែបបរខកង្កែបដ៏ឆ្ងាញ់នោះទេ តែលោកអ្នកក៏មានជំរើសដើម្បីទទួលទានអាហារផ្សេងៗដ៏ច្រើនសំបូរបែប ប្រកបដោយផាសុកភាពសាកសមនឹងតំលៃ។

C Frog

C Frog

C Frog

C Frog

ម៉ោង ៖ 10AM – 5AM

តំលៃ ៖ ចាប់ពី 7$

ទីតាំង ៖ ផ្ទះលេខ 404 ផ្លូវ 163 រាជធានីភ្នំពេញ | Googlemap

#5 Geylang Lor 9

មុខម្ហូបលេខមួយក្នុងចំណោមម្ហូបជាច្រើនដែលហាងនេះ ទទួលបានប្រជាប្រិយភាពខ្លាំងជាងគេនោះ គឺ បបរសខង្កែប នេះតែម្តង។ ហាងមានការរៀបចំប្រកបដោយផាសុកភាព យ៉ាងល្អប្រណីត និងមានអនាម័យខ្ពស់។ បើចង់ញ៉ាំជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ ហើយអង្គុយជុំគ្នានោះ គឺថា Geylang Lor 9 មានជាបន្ទប់សម្រាប់បំរើភ្ងៀវជាក្រុមទៀតផង។ ចាំកាលទៀត ជុំគ្នាហើយបានញ៉ាំឆ្ងាញ់ទៀត។

Geylang Lor 9

Geylang Lor 9

Geylang Lor 9

ម៉ោងបើក ៖ 11:00AM – 3:00AM

តំលៃ ៖ 7$

ទីតាំង៖ ផ្លូវ 187 កែងផ្លូវលេខ 288 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

អត្ថបទគួរតែអានបន្ទាប់