កន្លែងមានលក់ហតដកឆ្ងាញ់ៗ នៅភ្នំពេញ

ហតដកជាទូទៅជាប្រភេទអាហារដែលនិយមនៅអាមេរិក និង ប៉ែកអ៊ឺរ៉ុប។ វាជាអាហារដែលមានប្រហិតសាច់ក្រកកៀបនៅកណ្ដាលនំប៉័ងទន់ៗដែលគេពុះជាពីរ។ នៅភ្នំពេញយើងនេះ បើរកហតដកញ៉ាំដូចប្រហែលពិបាកបន្តិច។ តែកុំភ័យ FoodBuzz នឹងណែនាំជូនកន្លែង 4 ដែលមានលក់ហតដកឆ្ងាញ់ៗ។

កន្លែងលក់ Hot-Dog នៅភ្នំពេញមានមិនច្រើននោះទេ
កន្លែងលក់ Hot-Dog នៅភ្នំពេញមានមិនច្រើននោះទេ

ចំណាំ៖ លេខខាងក្រោមនេះមិនតាមចំណាត់ថ្នាក់នោះទេ 

#1 Coffee Plus

Hot-Dog, Caltex Gas Station (Photo Courtesy @ 赖文清)

Hot-Dog, Caltex Gas Station (Photo Courtesy @ 赖文清)

កន្លែងញ៉ាំហតដកតាំងពីនៅតូច មកទល់ឥទ្បូវក៏នៅតែញ៉ាំ។ សាច់នំប៉័ងទន់ល្អជាមួយនឹងជំរើសទឹកសសច្រើន ក៏ដូចជាងាយស្រួលក្នុងការរកទិញ។

ទីតាំង៖ មាននៅហាង Coffee Plus នៅតាមស្ថានីយ៍ Caltex

តំលៃ៖ 6000R

 

#2 Dairy Queen

ហតដកម៉េចក៏មានដែរ! ឈីលីដក ឈីសដក! ច្រើនជំរើសណាស់។

Dairy Queen

Dairy Queen

ទីតាំង៖ មាន 4 សាខា Aeon Mall, TK Avenue, បឹងកេងកង និងព្រលានយន្តហោះ

តំលៃ៖ 2$ - 4$

 

#3 Legend Cinema

ក្រៅពីពោតលីងឆ្ងាញ់ ឡេជេនក៏មានលក់ហតដកដែលមាន២រសជាតិ ធម្មតា និងហិរ។

Hot-Dog, Legend Cinema

Hot-Dog, Legend Cinema

ទីតាំង៖ រោងកុនឡេជេនទាំង 3 សាខា City Mall, TK Avenue, និងស្ទឹងមានជ័យ

តំលៃ៖ 2.5$

 

#4 Cousin’s Burger

ប្រសិនបើអ្នកចង់ញ៉ាំហតដកដែលមានលក្ខណៈបែបអ៊ឺរ៉ុប អ្នកអាចសាកនៅ Cousin’s Burger នេះបាន។

Cousin's Burger

Cousin's Burger

ទីតាំង៖ ផ្ទះលេខ១៦ ផ្លូវលេខ២០០ ម្ដុំក្រោយសាលាស៊ីសុវត្ថិ | Googlemap 

តំលៃ៖ 3$ - 5$

អត្ថបទគួរតែអានបន្ទាប់