ឈប់ ”ចាប់ឆាយព្រឹក ចាប់ឆាយល្ងាច” ទៀតហើយចូលឆ្នាំចិននេះ​ជាមួយនឹងប្រូម៉ូសិនពីហាងទាំងនេះ!

ពិធីបុណ្យចូលឆ្នាំចិនគឺកាន់តែខិតជិតមកដល់មែនទែនហើយ និយាយឲ្យចំទៅគឺស្អែកៗនេះហើយ! ក្នុងឱកាសចូលឆ្នាំចិន គ្មានអ្វីសប្បាយរីករាយជាងការជួបជុំគ្រួសារ ញាតិសណ្ដានទាំងជិតនិងឆ្ងាយ ទទួលយកអាំងប៉ាវហេងៗ ការសែនឧទិ្ទសជូនជីដូនជីតា និងការញ៉ាំអាហារយ៉ាងហូរហៀរគ្រប់មុខ។ ហើយបើនិយាយរឿងម្ហូបអាហារចូលឆ្នាំចិននេះវិញ មួយមុខដែលមិនដែលបាត់មុខនោះគឺសម្លរចាប់ឆាយ ដែលញ៉ាំយ៉ាងណាដ៏ដូចជាមិនថយសោះ ប៉ុន្ដែឆ្នាំនេះលែងបារម្ភហើយព្រោះថាអ្នកអាចញ៉ាំចំណីអាហារផ្សេងៗទៀតក្រៅពីចាប់ឆាយនៅតាមភោជនីយដ្ឋានខាងក្រោមនេះដែលមានការបញ្ចុះតម្លៃយ៉ាងពិសេស ដូចដឹងចិត្តកូនចៅចិនអញ្ចឹង!

ចាប់ឆាយ

#1 myBurgerLab Cambodia

ក្រហមនិងផ្កាឈូកនាំសិរីសួស្ដីដូចគ្នាដែរតា! កុំភ្លេចទៅសាកប៊ឺហ្គឺមើមឆៃថាវក្រហមនៅ  myBurgarLab ជាមួយនឹងប្រូម៉ូសិនដ៏ទាក់ទាញនេះ។

myBurgerLab

តម្លៃ: ប្រហែល 3$

ម៉ោងដំណើរការ:  08:00AM – 9:00PM

លេខទំនាក់ទំនង: 099 666 424

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ myBurgerLab 

#2 Bar-B-Q Plaza

ឈុតហេងៗនេះឡូយហ្មង! ញ៉ាំហើយទទួលបានអាំងប៉ាវជាលុយនិង vouchers ទៀត!

Bar B Q Plaza

ម៉ោងដំណើរការ: 9AM – 9PM

លេខទំនាក់ទំនង: 023 880 880

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Bar B Q Plaza 

#3 Goong Korean BBQ Restaurant

បើញ៉ាំបែបជាលក្ខណៈស៊ុបនិងសម្លរទ្រលាន់ហើយ...អាចសាកញ៉ាំជាសាច់អាំងកូរ៉េក៏បានដែរ ព្រោះ Goong បញ្ចុះតម្លៃ 15% សម្រាប់ឱកាសចូលឆ្នាំចិននេះរហូតដល់ថ្ងៃ 10 ខែកុម្ភៈ!

Goong Korean BBQ Restaurant

ម៉ោងដំណើរការ៖ 11AM – 2PM & 5PM – 10PM

លេងទំនាក់ទំនង៖ 023 880 033/ 095 331 988

ទីតាំង៖ #105, ផ្លូវ 592, ភ្នំពេញ | Googlemap 

#4 BreadTalk Cambodia

អត់ចង់ញ៉ាំបាយ? អញ្ចឹងញ៉ាំនំប៉័ងក៏បានដែរ! នំប៉័ងជាមួយនឹងភេសជ្ជៈក្នុងតម្លៃយ៉ាងសមរម្យ។

BreadTalk Cambodia

BreadTalk Cambodia

BreadTalk Cambodia

ម៉ោងដំណើរការ: 6:30 AM - 9:00 PM

លេខទំនាក់ទំនង: 099 989 898

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ BreadTalk Cambodia

#5 Park Café

អ្នកណាមិនស្គាល់ Park Cafe ដែលមានបម្រើគ្រប់មុខទាំងអស់មិនថាបាយ គុយទាវឬភេសជ្ជឡើយ! ហើយកាន់តែពិសេសនោះសំរាប់ការញ៉ាំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 កុម្ភៈ អ្នកនឹងទទួលបានកាដូអាំងប៉ាវដែលមានជារង្វាន់ជាច្រើនទៀតផង! ញ៉ាំឆ្ងាញ់ហើយបានហេងហេងទៀត!

Park Cafe

ម៉ោងដំណើរការ: 6:30AM - 9:30PM

លេខទំនាក់ទំនង: 012 232 823

ទីតាំង​៖ គ្រប់សាខាទាំងអស់របស់ Park Cafe

#6 Pezzo Pizza Cambodia

ញាក់សាច់! ឆ្នាំនេះ Pezzo Pizza Cambodia អបអរសាទរពិធីបុណ្យចូលឆ្នាំចិនដោយបញ្ចេញនូវ ”ហេង ហេង ភីហ្សា” ដែលរោយបន្ថែមពីលើដោយសាច់បាក់យ៉ុងសាច់ជ្រូកនិងបន្ទះសាច់ជ្រូកអាំងនាំចូលពីប្រទេសសឹង្ហបុរីទៀតផង។

Pezzo Pizza Cambodia

តម្លៃ: ចាប់ពី 3.50$

ម៉ោងដំណើរការ: 10AM – 10PM

លេខទំនាក់ទំនង: 023222115

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Pezzo Pizza Cambodia

#7 Jones the Grocer

អ្នកណាថាចូលឆ្នាំចិនចាំបាច់ត្រូវតែញ៉ាំម្ហូបចិនឬអាស៊ី? ញ៉ាំម្ហូបអឺរ៉ុបក៏បាន  ហើយនៅ Jones the Grocer ក៏មានការផ្ដល់កាដូអាំងប៉ាវជាពិសេសរាល់ការចំនាយ $10 ឡើយទៅ។

Jones the Grocer

ម៉ោងដំណើរការ៖ 6:00AM - 11:00PM

ទីតាំង៖ ជាន់ផ្ទាល់នៃ AEON Mall សែនសុខ (ទល់មុខ Puzzle 2) | Googlemap 

#8 Yi Sang Restaurant (សាខាទួលគោក)

កាលពីប៉ុន្មានថ្ងៃមុន ពួកយើងបានចុះផ្សាយអត្ថបទអំពីការញ៉ាំឌីមសាំនាំក្នុងថ្ងៃចូលឆ្នាំចិននាំមកនូវសំនាងល្អ អញ្ចឹងហើយម៉េចក៏មិនទៅញ៉ាំឌីមសាំមួយឆ្អែតនៅភោជនីយដ្ឋាន Yi Sang តែម្ដងទៅទាន់នៅមានប្រូម៉ូសិនស្រាប់?

លក្ខខណ្ឌ៖ 50% សម្រាប់ក្មេងអាយុក្រោម 6 ឆ្នាំ នៅសាខាទួលគោកតែមួយគត់។

Yi Sang Restaurant

Yi Sang Restaurant

Yi Sang Restaurant

តម្លៃ៖ $10++ សម្រាប់ម្នាក់

ម៉ោងដំណើរការ: 6AM – 10PM

លេខទំនាក់ទំនង:085 208 777

ទីតាំង៖ #13 ផ្លូវលេខ 337 ខណ្ឌទួលគោក ភ្នំពេញ | Googlemap 

#9 Fortune Palace និង Hall of Golden Chimes (NagaWorld)

ចូលឆ្នាំម្ដងៗដឹងតែមានការជួបជុំគ្រួសារមែនអត់? អញ្ចឹងទៅសាកឈុតអាហារនាំលាភនៅ Fortune Palace និង Hall of Golden Chimes ភោជនីយដ្ឋានចិនទទួលបានពានរង្វាន់នៅ NagaWorld ម្ដងមើល? ម្ហូបរសជាតិឆ្ងាញ់ហើយទទួលបានការកំសាន្តផ្សេងៗទៀត ងាយរកណាបាន!

Fortune Palace និង Hall of Golden Chimes

Fortune Palace និង Hall of Golden Chimes

Fortune Palace និង Hall of Golden Chimes

តម្លៃ៖ $238/4 នាក់ ឬ  $444/10 នាក់

ការផ្ដល់ជូន៖  ពីថ្ងៃនេះ រហូតដល់ទី 19 កុម្ភៈ 2019

ទីតាំង៖ NagaWorld-Hotel, Casino & Club ភ្នំពេញ | Googlemap 

#10 បបរ

ម្ហូបចិនពិតជាឆ្ងាញ់ ប៉ុន្ដែពេលខ្លះញ៉ាំច្រើនពេក ក៏មានអារម្មណ៍ថាទ្រលាន់ដោយសារមានជាតិខ្លាញ់ច្រើនដែរ ដូច្នេះហើយប្រិយមិត្តក៏អាចញ៉ាំជាប្រភេទបបរសរឬបបរគ្រឿងក្ដៅដើម្បីកាត់ជាតិខ្លាញ់និងទ្រលាន់នេះបានដែរ។ បើចង់ញ៉ាំបបរ តោះមកសាកកន្លែងទាំងនេះ។ អត្ថបទបបរ

Photo Courtesy @ Dor Sarachana

Manzhu

បំរាម: តាមអបិយជំនឿចិន ការបរិភោគបបរនៅព្រឹកដំបូងនៃថ្ងៃចូលឆ្នាំចិនគឺអាចនាំមកនូវសំណាងមិនល្អ ព្រោះបបរតំណាងឲ្យភាពក្រីក្រ អញ្ចឹងបើចង់ញ៉ាំបបរ ចាំពេលល្ងាចឬថ្ងៃបន្ទាប់អីចាំញ៉ាំណា!

តែប៉ុណ្ណេះអស់បារម្មណ៍រឿងចាប់ឆាយព្រឹក ចាប់ឆាយល្ងាចទៀតហើយ ចូលឆ្នាំចិនឆ្នាំនេះ! “thank u, next” ណាចាប់ឆាយ!

https://gph.is/2FNQTk8

អត្ថបទគួរតែអានបន្ទាប់