ហ្វេនក៏បាន កង្ហារ K-drama ក៏បានបើចង់ញ៉ាំម្ហូបដែល Oppa និង Unnie ញ៉ាំក្នុងរឿងអី អាចទៅរក​ The K Ground Market បាន

ចំពោះគ្នាយើងណាដែលជាអ្នកគាំទ្ររឿង K-dramas ប្រាកដជាចង់ទិញរបស់់ញ៉ាំ និងរបស់ប្រើស្អាតៗ និងគួរឱ្យស្រលាញ់ដែលឃើញក្នុងរឿង យកមកដាក់ផ្ទះហើយត្រូវអត់? ប៉ុន្តែ​ពេលខ្លះមិនដឹងទៅទិញ នៅណា ហើយអាចអត់មានលក់ក្នុងស្រុកផងក៏ថាបាន។ ដោយសារតែដឹងចឹងហើយបាន FoodBuzz មកប្រាប់ដំណឹងល្អទៅកាន់បងប្អូន ហ៎។

មានផ្សារទំនើបថ្មីមួយដែលបានបើកនៅថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2023 នេះក្នុងរាជធានីភ្នំពេញ។ ឈ្មោះថា The K Ground Market ហើយវាមានអ្វីៗគ្រប់យ៉ាងដែលបងប្អូនចង់បានដែលជាវប្បធម៌ និងផលិតផលរបស់កូរ៉េនោះ។

K Ground Market មានផ្ដល់ជូនផលិតផល ល្បីៗ និងគុណភាពខ្ពស់ជាង 5000 ដែលនាំចូលដោយផ្ទាល់ពីប្រទេសកូរ៉េខាងត្បូង ​ពិតប្រាកដតែម្ដង។ ទីនោះ​មិន​ត្រឹម​តែមាន​អាហារ​សម្រន់ គ្រឿង​ផ្សំ​ ឬ គ្រឿងទេស និង​ទឹកជ្រលក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សាច់ បន្លែ និង​ផ្លែឈើ​ស្រស់ៗ​របស់ប្រទេសកូរ៉េផងដែរ។

ប្រសិនបើបងប្អូនចូលចិត្តមីកូរ៉េ អ្នកនឹងភ្ញាក់ផ្អើលពេលដែលឃើញភាពសម្បូរនៃផលិតផលដែរពួកគេមាន។ទីបំផុតអ្នកអាចភ្លក់មីដែលអ្នកចូលចិត្តនិងបានឃើញនៅក្នុងរឿងហើយ។

នៅមានទៀត K Ground Market ក៏មានលក់របស់របរប្រើប្រាស់ក្នុងផ្ទះផងដែរ ដូចជាគ្រឿងផ្ទះបាយដ៏គួរឱ្យស្រលាញ់ ដែលនឹងធ្វើឱ្យផ្ទះរបស់អ្នកមើលទៅដូចឈុត K-drama ។ អ្នកក៏អាចស្វែងរកសម្ភារៈសំណង់ និងសម្ភារៈសំណង់ប្រសិនបើអ្នកចង់ជួសជុលផ្ទះរបស់អ្នក។ ថែមមានកន្លែងហាត់វាយកូនហ្គោល ធនាគារ និងកន្លែងពាណិជ្ជកម្មសម្រាប់ភាពងាយស្រួលផងដែរ។

លើសពីនេះទៀត ក៏មានតំបន់កុមារសម្រាប់កូនតូចៗរបស់អ្នកអាចលេងកម្សាន្តផងដែរ។ ហើយសម្រាប់ផលិតផលថែរក្សាសម្រស់ក៏មាន គឺផ្នែកលក់គ្រឿងសម្អាងល្បីៗពីប្រទេសកូរ៉េ ដែលអ្នកនិយមឃើញតាមទូរទស្សន៍។

បានចូលផ្សារកូរ៉េមួយទាំងមូលហើយ អត់សាកម្ហូបកូរ៉េម៉េចបាន។  The K Ground Market មានតូបលក់អាហារជាច្រើនប្រភេទ ដែលលក់អាហារតាមចិញ្ចើមផ្លូវ និងភោជនីយដ្ឋានកូរ៉េដែលមានម្ហូបដឈ្ងុយឆ្ងាញ់ជាច្រើន មានសុទ្ធតែសាច់អាំងកូរ៉េ មាន់បំពង ប៊ីប៊ីមបប អីៗហ្នឹង។

ដូច្នេះបងប្អូននៅចាំអីទៀត? បើស្រលាញ់និងចូលចិត្តផលិតផល និងវប្បធម៌កូរ៉េ មិនចាំបាច់ហោះហើរទៅដល់ប្រទេសកូរ៉េអីទេ។ ទៅត្រឹមតែ The K Ground Market​ ហ្នឹងគឺពេកហើយ  ទទួលបានទាំងបទពិសោធន៍ ទាំងទិញទំនិញ និងអាហារដែលមិនអាចបំភ្លេចបាន ដែលជាឬបសើរបរកូរ៉េសុទ្ធៗតែម្ដង។

ទីតាំង៖ The K Ground Market (ផ្លូវ598 (ផ្លូវជាសុផារ៉ា) ទល់មុខផ្សារជីបម៉ុង) 

ព័ត៌មាន៖ Facebook-The K Ground Market

 

អត្ថបទគួរតែអានបន្ទាប់