​ធ្លាប់ញ៉ាំប៊ឺហ្គឺសុទ្ធតែសាច់អត់? Zinger Double Down មានលក់ជាលើកដំបូងនៅកម្ពុជាហើយ!

ត្រៀមខ្លួនទាំងអស់គ្នា! គ្រាន់តែលឺដំណឹងនេះ ពួកយើងជឿថាប្រិយមិត្តដឹងតែរួសរាន់ទៅ KFC សាខាជិតផ្ទះអ្នកបំផុតជាមិនខាន ព្រោះ KFC បាននាំមកនូវប៊ឺហ្គឺដ៏ពេញនិយមបំផុតរបស់ខ្លួនគឺ Zinger Double Down មកកម្ពុជាហើយ។ ម៉ោះ ខាំកន្លែងណាក៏សាច់ មួយម៉ាត់ណាក៏សាច់ អ៊ីចឹងចាំអ្វីទៀត?

KFC Cambodia

ប្រិយមិត្តដែលចូលចិត្តមាន់បំពង ច្បាស់ជាស្គាល់ Kentucky Fried Chicken (KFC) ដែលជាភោជនីយដ្ឋាន Fast Food ដ៏ល្បីមួយមានដើមកំណើតតាំងពីឆ្នាំ 1952 មកម៉្លេះ។ ហើយអ្វីដែលធ្វើឲ្យ KFC កាន់តែមានប្រជាប្រិយភាពក្នុងទំនើបសម័យនេះគឺ Zinger Double Down ដែលជាប៊ឺហ្គឺគ្មាននំប៉័ង តែក្របដណ្ដប់ទៅដោយសាច់ទាំងអស់តែម្ដង។ ប៊ឺហ្គឺនេះត្រូវបានប្រកាសលក់ដំបូងបង្អស់នៅឆ្នាំ 2012 ក្នុងប្រទេសសឹង្ហបុរី និងថ្មីៗនេះ មានលក់ជាលើកដំបូងនៅកម្ពុជា ហើយក្លាយជាប៊ឺហ្គឺដែលលក់ដាច់បំផុតនៅក្នុងហាង។ អ្នកណាអាចទ្រាំបាន បើសុទ្ធតែសាច់បែបនេះនោះ!

KFC Cambodia

តែមានឆ្ងល់អត់ថា​ Zinger Double Down ហ្នឹងមានរូបរាង និងរសជាតិបែបណា? បើនិយាយឲ្យចំទៅ  Zinger Double Down គឺជាប៊ឺហ្គឺដែលមានប្រើសាច់មាន់បំពង 2 បន្ទះ ជំនួសនំប៉័ងប៊ឺហ្គឺធម្មតា ហើយលើសពីនេះទៀតនោះ នៅចំកណ្តាលប៊ឺហ្គឺមានឈីសបន្ទះ ទឹកជ្រលក់ឈីស និង mayonnaise។ ចំណែកឯរសជាតិវិញ ស្រួយឆ្ងាញ់មែនទែន។ ម្យ៉ាងទៀតបន្ទះសាច់មាន់បំពង​ មានសំបកខាងក្រៅស្រួយហើយមានរសជាតិហឹរម្រេចតិចៗ​ តែខាងក្នុងសាច់មាន់គឺទន់ និងមិនស្ងួតខ្សោះឡើយ។ ញ៉ាំតែមួយម៉ាត់ អ្នកនឹងទទួលបានបាននូវរសជាតិប្រៃហើយផ្អែមពីឈីស និង mayonnaise សព្វសាច់តែម្ដង។

Z.D.D Family Combo

Zinger Double Down មាន 3 ឈុតសម្រាប់ជ្រើសរើសដូចជា៖

  • Z.D.D Combo សម្រាប់ការញុំាម្នាក់ឯង
  • Z.D.D Box Meal សម្រាប់អ្នកចូលចិត្តញុំាច្រើនៗ
  • Z.D.D Family Combo ជាឈុតធំសម្រាប់ញ៉ាំជាមួយនឹងក្រុមគ្រួសារ ឬមិត្តភក្ដិគ្នាជាច្រើន

KFC Cambodia

មួយម៉ាត់ណាក៏សាច់ ខាំកន្លែងណាក៏សាច់ អ៊ីចឹងចាំអីទៀត ប្រិយមិត្តចូលចិត្តញ៉ាំសាច់ទាំងអស់គ្នា មកសាកល្បង Zinger Double Down នៅ KFC តែម្ដងមក!

ទីតាំង៖ គ្រប់សាខារបស់ KFC

តម្លៃ៖ ចាប់ពី $ 3.50 ឡើងទៅ(តម្លៃខុសគ្នាទៅតាមសាខារបស់ KFC)

ម៉ោងបើក៖ 9 AM – 9 PM

លេខទូរស័ព្ទ៖ 023 996 000/ 070 896 000

អត្ថបទគួរតែអានបន្ទាប់