ស្ប៉ាហ្គែតទីខាបូណារ៉ា ត្បិតថាគ្រីមច្រើន តែ 7 កន្លែងនេះទាក់ទាញចិត្តអតិថិជនយ៉ាងច្រើន

ពេលដែលមានអារម្មណ៍មិនល្អ ជឿអត់ថា ស៉្បាហ្គែតទីខាបូណារ៉ា អាចរំសាយអារម្មណ៍មិនល្អអ្នកបាន? ព្រោះវាទាំងឆ្ងាញ់ ទាំងធ្វើឲ្យឆ្អែត និងសាមញ្ញស្រួលក្នុងការចម្អិន តែទាស់ត្រង់ខ្ជិលចម្អិន។ អ៊ីចឹងត្រូវទៅញ៉ាំនៅក្រៅ កន្លែងមួយណាដែលគិតថាមានបម្រើ ស៉្បាហ្គែតទីខាបូណារ៉ា ឆ្ងាញ់ដែលទៅហើយចង់ទៅម្ដងទៀត?

(លេខរៀងមិនតាមលំដាប់)

#1 Trattoria Bello Pizza

ស្ថិតនៅផ្លូវលំមួយ ហាងអាហារអ៊ីតាលីលាក់ខ្លួនយ៉ាងជិតមួយនេះមានបម្រើអាហារយ៉ាងឈ្ងុយឆ្ងាញ់។ ថ្មីត្បិតតែហាងមានភាពតូចចង្អៀត តែមានបរិយាកាសគួរឲ្យទាក់ទាញ និងអាហារឆ្ងាញ់ ជាពិសេសស៉្បាហ្គែតទីខាបូណារ៉ាហ្នឹងតែម្ដង។ អតិថិជនភាគច្រើនមានការភ្ញាក់ និងរីករាយនឹងរសជាតិស៉្បាហ្គែតទីខាបូណារ៉ានៅទីនេះ ដោយសារតែគុណភាពខ្ពស់របស់សសៃស៉្បាហ្គែតទី និងគ្រឿង។ ដោយហាងនេះតូច ប្រិយមិត្តគួរតែកក់កន្លែងទុកមុននឹងទៅ ប្រសិនជាចង់ទៅពិសាគ្នាច្រើន។

Trattoria Bello Pizza

Trattoria Bello Pizza

Trattoria Bello Pizza

Trattoria Bello Pizza

ម៉ោងបើក៖ 12PM – 14:30PM, 17:30PM – 22:30PM

លេខទំនាក់ទំនង៖ 096 341 0936

ទីតាំង៖ ផ្ទះលេខ 17c ផ្លូវ 460 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#2 il forno

Il forno ត្រូវបានគាំទ្រយ៉ាងច្រើនកុះករពីភ្ញៀវបរទេស ដោយសារតែអាហាររសជាតិដើមជាច្រើនប្រភេទធ្វើឲ្យទីនេះជាទីកន្លែងគាប់ចិត្តរបស់ប្រិយមិត្តចូលចិត្តអាហារអ៊ីតាលីដូចជាស្ប៉ាហ្គែតទីរបស់ il forno ជាដើម។ បើមកដល់ទីនេះ កុំខានខាបូណារ៉ាឲ្យសោះ ព្រោះសម្បូរទៅដោយក្រីម ឆ្ងាញ់តែមិនទ្រលាន់។

il forno

il forno - Photo Courtesy @Ed Il Forno

il forno - Photo Courtesy @John de Lombardo

ម៉ោងបើក៖ 12PM – 23:00PM

លេខទំនាក់ទំនង៖ 010 660 515

ទីតាំង៖ ផ្លូវ 302 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#3 Segafredo Zanetti Espresso

ប្រ៊េនកាហ្វេពីអ៊ីតាលីដំបូងនៅភ្នំពេញ Segafredo Zanetti Espresso មិនត្រឹមតែយកកាហ្វេរសជាតិដើមនោះទេ តែក៏បានពាំនាំនូវរបៀបឆុងមកដែរ។ ថ្មីត្បិតតែទីនេះ ត្រូវបានស្គាល់ជាហាងកាហ្វេ តែស៉្បាហ្គែតទីខាបូណារ៉ាត្រូវបានទទួលស្គាល់ថាមានឱជារស មិនចាញ់ហាងដទៃ។

Segafredo Zanetti Espresso

Segafredo Zanetti Espresso

ម៉ោងបើក៖ 7AM – 20:30PM

ទីតាំង៖ #261 ផ្លូវ 63 (ក្រោយស្ថានទូតវៀតណាម) | Googlemap

#4 St 63 Bassak

អ្នកណាមិនស្គាល់ហាងលាក់ខ្លួនលើផ្លូវ 308 ជិតបាសាក់លែនមួយនេះ។ នៅទីនេះមានបម្រើអាហារខ្មែរ និងអ៊ីតាលីទាំងឆ្ងាញ់ និងក្នុងតម្លៃសមរម្យក្នុងបរិយាកាស outdoor សាកសមសម្រាប់ការជួបជុំមិត្តភក្ដិ។ ដោយមានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ មិនអាចជៀសផុតរឿងចាំយូរនោះឡើយ។ បើហៅខាបូណារ៉ាវិញ អាចចាំរហូតដល់ 30 នាទីទើបបានញ៉ាំ តែបើបានដាក់ចូលមាត់ហើយ ដឹងតែអារម្មណ៍មួម៉ៅចាំយូរបាត់អស់មិនខាន។

St 63 Bassak - Photo Courtesy @Nicola Rottermann

St 63 Bassak

ម៉ោងបើក៖ 11AM – 11PM

ទីតាំង៖ #2 ផ្លូវ 308 សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#5 Brown Coffee and Bakery

បើមកដល់ហាងកាហ្វេនេះវិញ ជម្រើសស្ប៉ហ្គែតទីជាច្រើនសម្រាប់ឲ្យលោកអ្នកជ្រើសរើស តែមិនអាចបំភ្លេចបាននោះគឺស្ប៉ាហ្គែតទីរសជាតិតុងយ៉ាំ តែខាបូណារ៉ាមានរសជាតិមិនចាញ់ឡើយ។

Brown Coffee and Bakery - Photo Courtesy @Beth Borin

Brown Coffee and Bakery

Brown Coffee and Bakery

ម៉ោងបើក៖ 6:30AM – 10PM

ទីតាំង៖ គ្រប់សាខាទាំងអស់

#6 Santa Fé

ក្រៅពីស្ទេកឆ្ងាញ់ៗជាច្រើនប្រភេទ ប្រហែលជាអ្នកគិតថាគ្មានអ្វីផ្សេងឆ្ងាញ់ទៀតឡើយ តាមពិតទៅក៏នៅមានស៉្បាហ្គែតទីខាបូណារ៉ាមួយទៀតដែរ ដែលធ្វើឲ្យចង់ទៅពិសាម្ដងហើយម្ដងទៀត។ “មីអ៊ីតាលីឆាផ្សិតនិងសាច់ជ្រូកហេមជាមួយទឹកជ្រលក់រសជាតិក្រែម” មានរសជាតិមិនប្រៃ មិនផ្អែម ល្មមឆ្ងាញ់ជាប់ចិត្ត ហើយប្រហែលជាអាចទៅរកញ៉ាំញឹកទៀតផង។

Santa Fé - Photo Courtesy @Chunphing Ly

Santa Fé - Photo Courtesy @Valentina Voeung

ម៉ោងបើក៖ 10AM – 10PM

ទីតាំង៖ #27k មហាវិថីព្រះមុនីវង្ស (ជិតសាលាក្រុងភ្នំពេញ) | Googlemap 

#7 Chez Tonton

មានទីតាំងស្ថិតនៅមាត់ទន្លេ Chez Tonton មានបម្រើអាហារជាច្រើនជាតិសាសន៍តាំងពីអាស៊ី ដល់អ៊ឺរ៉ុប។ ចំណែកខាបូណារ៉ានៅទៅនេះ មានការសសើរច្រើនគួរសមនៅលើវែបសាយ Tripadvisor។ មិនតែប៉ុណ្ណោះ អាចរំសាយអារម្មណ៍ជាមួយស្រាបៀរ ឬស្រាក្រឡុកបានទៀតផង។

Chez Tonton

Chez Tonton

Chez Tonton

ម៉ោងបើក៖ 11AM – 12AM

ទីតាំង៖ #331 តីរវិថីព្រះ ស៊ីសុវត្ថិ (ម្ដុំព្រះបរមរាជវាំង) | Googlemap

អត្ថបទគួរតែអានបន្ទាប់