កុម្ម៉ង់ឈុតសាច់អាំងថ្មីភ្លាម ទទួលបានសំណាងភ្លែតពី Bar B Q Plaza

ជារៀងរាល់ឆ្នាំ ឲ្យតែមានពិធីបុណ្យម្ដងៗ គ្រប់ហាងនានា តែងតែមានអ្វីថ្មីពិសេសជូនអតិថិជនរបស់ពួកគេមិនខាន។ ថ្ងៃនេះ Bar B Q Plaza ក៏មាននូវឈុតសាច់អាំងថ្មីពិសេសសម្រាប់ឱកាសចូលឆ្នាំចិនខាងមុខនេះជូនអតិថិជនរបស់ពួកគេផងដែរ។

ញ៉ាំសាច់អាំងនាំសំណាង ទទួលសំណាងល្អទាំងអស់គ្នា

Bar B Q Plaza ចេញនូវឈុតសាច់ថ្មីឈ្មោះថា ឈុតនាំសំណាង (Lucky Set) ដែលមានការតុបតែងរចនាសាច់គោជាផ្កាអង្គារ៌សិល្យយ៉ាងស្រស់ស្អាតជាតំណាងឲ្យលាភនាំសំណាងរបស់ប្រជាជនចិនក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ប្លែកភ្នែកសម្រាប់ឈុតរបស់ Bar B Q Plaza នេះតែម្ដង។

សាច់ស្រស់ៗ ត្រជាក់ៗ ធានានូវគុណភាព

Bar B Q Plaza

មិនតែប៉ុណ្ណោះ ញ៉ាំឈុតនាំសំណាងនេះភ្លាម ទទួលសំណាងភ្លែតតែម្ដង ព្រោះគ្រាន់តែអ្នកកុម្ម៉ង់នូវឈុតនេះ អ្នកនឹងទទួលបានអាំងប៉ាវក្រហមពី Bar B Q Plaza មុនពេលញ៉ាំ ឬ ក្រោយការញ៉ាំទៅតាមចំណូលចិត្តរបស់លោកអ្នក។

អាំងប៉ាវទទួលបានភ្លាមៗ

មិនមែនសំបកទទេរទេណា!

ឈុតនាំសំណាងមិនមែនមានតែសាច់គោតុបតែងជាផ្កានោះទេ តែមាននូវសាច់បង្គា បន្លែ ប្រហិត និងមីអុដុនជាដើម។ សម្រាប់មួយឈុតនេះអាចញ៉ាំបានពី 3-4 នាក់ ចំណែកឯតម្លៃវិញត្រឹមតែ $19.90 តែប៉ុណ្ណោះ។

មួយឈុតនេះ ញ៉ាំបានទាំងសាច់អាំង ទាំងស៊ុប

នេះគ្រឿងសាច់ និងបន្លែសម្រាប់ដាក់ស៊ុប

អញ្ចឹង កុំភ្លេចញ៉ាំស៊ុបសាច់អាំងដើម្បីទទួលបានសំណាង!

រសជាតិកាន់តែពិសេសជាមួយទឹកជ្រលក់ប្រចាំហាង

Bar B Q Plaza

Bar B Q Plaza

បញ្ជាក់៖ អាំងប៉ាវមានជាចំនួនទឹកប្រាក់ និងជា coupon អាហារ

ទីតាំង៖ គ្រប់សាខា Bar B Q Plaza ទាំងអស់

តម្លៃ៖ $19.90

អត្ថបទគួរតែអានបន្ទាប់