តែ 13.80$ ក្នុងម្នាក់ញ៉ាំប៊ូហ្វេ និង បង្កងអាំងគ្មានកំណត់
និយាយពីហាងប៊ូហ្វេ ភ្នំពេញឥឡូវរីកដូចផ្សិត។ តំលៃប៉ុន្មានក៏មាន ប្លែកយ៉ាងម៉េចក៏មាន។ តែហាងប៊ូហ្វេដែលមានម្ហូបច្រើនមុខសមស្របនឹងតំលៃនោះគឺមិនទាន់ឃើញមាននោះទេ។

ហាង Mini Garden BBQ & Soup Buffet ស្ថិតនៅលើកោះពេជ្រនៅទល់មុខនឹងសាលមហោស្រពកោះពេជ្រ ជាហាងប៊ូហ្វេដែលមានកន្លែងធំល្អ ហើយតំលៃសមនឹងម្ហូបដែលមានជាច្រើនមុខសំរាប់អតិថិជន។


ជាមួយនឹងកន្លែងចតយានយន្តធំទូលាយ FoodBuzz និងក្រុមការងារក៏បានសាកញ៉ាំប៊ូហ្វេនៅ Mini Garden ហើយក៏ភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងជំរើសម្ហូបដ៏ច្រើននៅហាងនេះ។



ក្នុងតំលៃ 13.80$ នៅ Mini Garden មិនត្រឹមតែមានប៊ូហ្វេសាច់អាំងនិងស៊ុប ប៉ុណ្ណោះទេ ថែមទាំងមានការញ៉ាំបង្កងអាំងដោយសេរីទៀតផង។


អ្វីដែលធ្វើអោយ Mini Garden កាន់តែពិសេសនោះគឺ ការផ្ដល់ជូនម្ហូបជាច្រើនប្រភេទទៀតដូចជា ស្រាបៀរ ស្តេក សាឡាដ សូស៊ី ទឹកកកឈូស កូកាកូឡាព្រឹល និងម្ហូបដូចជាបាយឆា មីឆា ស្លាបមាន់អាំងនិងបុកល្ហុង ខុសប្លែកពីប៊ូហ្វេនៅកន្លែងដទៃ។


ក្រៅពីមានទីតាំងយ៉ាងអំណោយផល ការរៀបចំហាងខាងក្នុងមានភាពធំទូលាយសំរាប់ការដើរទៅចាប់ម្ហូប មិនអាចនឹងដើរបុកគ្នាឬចង្អៀត។

ក្រៅពីនេះ Mini Garden ក៏មានម៉ាស៊ីនដាក់ម្ហួបជាជួរទៅតាមតុសំរាប់អ្នកញ៉ាំមិនចាំបាច់ដើរទៅវិញទៅមកទៀតផង។ អ្វីដែល FoodBuzz ចាប់អារម្មណ៏ជាងគេគឺជំរើសទឹកជ្រលក់ដែលមានដល់ទៅ ៧ មុខសំរាប់អ្នកជ្រើសរើស។

សំរាប់កូនក្មេង Mini Garden មានតំលៃត្រឹមតែ 6.8$ ថែមទាំងមាន កន្លែងសំរាប់ក្មេងលេងដ៏ធំទៀតផង។ ក្រៅពីនេះ Mini Garden ជាជំរើសដ៏ល្អ មួយសំរាប់ការជួបជុំមិនថាជាលក្ខណៈគ្រួសារឬមិត្តភក្តិ។

ទីតាំង៖ ស្ថិតនៅកោះពេជ្រ នៅទល់មុខសាលមហោស្រពកោះពេជ្រ |Googlemap
តំលៃ៖ សំរាប់អាហារពេលយប់ 13.8$ សំរាប់មនុស្សធំ និង 6.8$ សំរាប់ក្មេង
បើកពីម៉ោង៖ 3PM – 10PM