​បើចង់ញ៉ាំស៊ុបជប៉ុនរសជាតិដើម កុំភ្លេចនឹកដល់ Mo-Mo-Paradise ដែលជាភោជនីយដ្ឋានជំនាញនៅតំបន់អាស៊ីនេះ

ប្រសិនបើលឺពាក្យថា “ស៊ុបជប៉ុន” និង “រសជាតិដើម” អ្នកទាំងអស់គ្នាគិតឃើញដល់អ្វីមុនគេ? សម្រាប់ FoodBuzz គឺមិនមានអ្វីក្រៅពី Mo-Mo-Paradise​ ឡើយ! ភោជនីយដ្ឋានស៊ុបជប៉ុន​មួយនេះត្រូវបានចាត់ទុកថាជាភោជនីយដ្ឋានលេខ 1 នៅតំបន់អាស៊ីដែលមានបម្រើស៊ុប សាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ជាលក្ខណៈប៊ូហ្វេ Mo-Mo-Paradise ច្បាស់ជាស្ថិតនៅក្នុងកំណត់ត្រានៃបណ្ដាហាងស៊ុបជប៉ុនរសជាតិដើមដែលត្រូវទៅរបស់អ្នកជាមិនខាន។

Mo-Mo-Paradise

ចាប់ពីការរៀបចំរហូតដល់ការម្រើជូនភ្ញៀវគ្រប់រូប ភោជនីយដ្ឋាននេះបានប្រើប្រាស់ជម្រើសសាច់ និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងបានរៀបចំដោយយកចិត្តទុកដាក់ និងមានអនាម័យ។ មិនតែប៉ុណ្ណោះ គ្រាន់តែឈានចូលក្នុងហាង ប្រិយមិត្តនឹងទទួលបានការស្វាគមន៍យ៉ាងដិតដល់សាកសមទៅនឹងកេរ្ដិ៍ឈ្មោះហាងលេខ 1 នៅតំបន់អាស៊ីនេះពិតមែន។

Mo-Mo-Paradise

Mo-Mo-Paradise

ក្នុងឱកាសដ៏សប្បាយរីករាយឆ្នាំថ្មី 2020 នេះ ពួកយើងមានឱកាសបានទៅសាកល្បងរសជាតិស៊ុបប្រចាំភោជនីយដ្ឋាន Mo-Mo-Paradise គឺ ស៊ុបសាប៊ូ-សាប៊ូ និង ស៊ូគីយ៉ាគី ដើម្បីធ្វើការណែនាំជាពិសេសសម្រាប់ប្រិយមិត្ត។

Mo-Mo-Paradise

ប្រភេទស៊ុបទីមួយដែលមាននៅក្នុងឆ្នាំងភ្លោះដ៏ស្រស់ស្អាតនេះគឺ Shabu-Shabu ដែលបានគេចាត់ទុកជារសជាតិស៊ុបទូទៅព្រោះថាសាបល្មម អាចថែមថយបាន ត្រូវមាត់អ្នកញ៉ាំគ្រប់គ្នា។ ទឹកស៊ុបដ៏ថ្លាឆ្វង់ តែមានជាតិ ជាពិសេសពេលរម្ងាស់សាច់ និងបន្លែស្រស់ៗនៅក្នុងឆ្នាំង រួចជ្រលក់ជាមួយទឹកជ្រលក់ជូរ ឬ ល្ង ធានាថារសជាតិឥតខ្ចោះគ្រប់ពេល! កុំភ្លេចហ៊ុតទឹកស៊ុប បន្ទាប់ពីញ៉ាំសាច់ និងបន្លែអស់!

Mo-Mo-Paradise

ស៊ូគីយ៉ាគី មានរសជាតិខុសគ្នាពីសាប៊ូសាប៊ូបន្ដិច ត្រង់ថាវាមានរសជាតិផ្អែម-ប្រៃដិតជាង។ ស្របពេលដែលពួកយើងចូលចិត្តហ៊ុតទឹកស៊ុបរបស់ Shabu-Shabu ពួកយើងជ្រលក់សាច់និងបន្លែភាគច្រើននៅក្នុងទឹកស៊ុបស៊ូគីយ៉ាគីខ្មៅនេះ ព្រោះថាវាផ្តល់នូវរសជាតិដិតជាង ជាតិជាង ជាពិសេសនៅពេលបរិភោគជាមួយទឹកជ្រលក់ស៊ុតដែលបានរម្ងាប់មេរោគរួច។ មួយឆ្នាំងនេះដឹងតែលូកហើយចង់លូកទៀតមិនខាន!

Mo-Mo-Paradise

Mo-Mo-Paradise ក៏មានផ្ដល់ជូនប្រភេទសាច់ 3 ជម្រើសខុសគ្នាដូចជា សាច់គោល្អរបស់សហរដ្ឋអាមេរិក សាច់ជ្រូក និងសាច់ចៀម។ ពាក្យ 3 ម៉ាត់យ៉ាងខ្លីសំរាប់សាច់គឺ៖ សាច់ថ្មីស្រស់ រសជាតិផ្អែម មិនសូវស្វិតងាយទំពា។ ក្រៅពីអ្វីដែលបានផ្ដល់ជូនក្នុងឈុតប៊ូហ្វេ Mo-Mo-Paradise ក៏មាននូវ ប្រហិតសាច់ស្រស់កិន udon/ramen សាឡាដ៍ និងជម្រើសបង្អែមជាច្រើនមុខ (ការ៉េមនិងផ្លែឈើ) សម្រាប់ញ៉ាំជាមួយស៊ុបដ៏ឈ្ងុយឆ្ងាញ់នេះ និងក្រោយអាហារសម្រាប់លាងមាត់ទៀតផងដែរ។

Mo-Mo-Paradise

ក្រៅពីឈុតខាងលើ អតិថិជនគ្រប់រូបក៏អាចកុម្ម៉ង់ទឹកផ្លែឈើក្រឡុកបន្ថែមពីលើដើម្បីបន្ថយកម្តៅពីការញ៉ាំស៊ុប និងទទួលអារម្មណ៍ត្រជាក់ស្រស់ស្រាយបានដែរ!

Mo-Mo-Paradise

Mo-Mo-Paradise

មិនបាច់ហោះទៅកាន់ប្រទេសជប៉ុនឆ្ងាយទេម៉ោះ! នៅរាជធានីភ្នំពេញក៏អាចទទួលទានរសជាតិស៊ុបជប៉ុនរសជាតិដើមបានដែរ។ ចឹងរង់ចាំអីទៀត? កុំភ្លេចភ្លក្សនូវរសជាតិ Shabu-Shabu & Sukiyaki របស់ Mo-Mo-Paradise ឲ្យបែកញើសបណ្ដេញជាតិពុលពីក្នុងខ្លួនម្ដងមើល!

Mo-Mo-Paradise

តម្លៃចាប់ពី៖

  • ម៉ោងបាយថ្ងៃ៖ $17.90
  • ម៉ោងបាយល្ងាច៖ $20.90

ម៉ោងបើក៖ 11AM – 2:30PM & 5PM – 10PM

លេខ​ទំនាក់​ទំនង: 098 393 888

ទីតាំង៖ #219, វិថីបាស្ទ័រ (51) កែងនឹងផ្លូវ 306, សង្កាត់បឹងកេងកង, ខណ្ឌចំការមន, រាជធានី​ភ្នំពេញ | Googlemap 

អត្ថបទគួរតែអានបន្ទាប់