ធ្លាប់ឃើញបឺហ្គឺគ្មាននំបុ័ងទេ?

ធ្លាប់ញុំាបឺហ្គឺច្រើនមកហើយ ប៉ុន្តែមិនដែលឃើញបឺហ្គឺអីអត់មាននំបុ័ងអញ្ចឹងទេ។ មើលមួយភ្លែតមិនចង់ស្គាល់ថាជាបឺហ្គឺទៀតហ្នឹងណា៎។ ឥឡូវនេះស្គាល់ហើយ បឺហ្គឺគ្មាននំបុ័ង (No Bun) ដែលលាក់ខ្លួននៅក្នុងម៉ឺនុយអាហាររបស់ Carl’s Jr.

Find this "No Bun" Burger at Carl's Jr.
Find this "No Bun" Burger at Carl's Jr.

បឺហ្គឺនេះផ្សំឡើងអំពីបន្ទះសាច់មាន់ និង ត្រូវបានរុំដោយសាឡាដបូកជាមួយនឹងបន្លែជាច្រើនទៀតជំនួសសាច់នំបុ័ងដែលយើងធ្លាប់តែបានញុំារាល់ដង។ ការដាក់បន្លែដើម្បីជំនួសនេះគឺធ្វើឲ្យបឺហ្គឺផ្ទុកនូវជាតិកាបូអ៊ីដ្រាតទាបជាងមុន ដើម្បីរក្សាសុខភាពរបស់ប្រិយមិត្តអ្នកចូលចិត្តបឺហ្គឺ។ រសជាតិនៅតែប្រសើរដូចបឺហ្គឺធម្មតាអញ្ចឹង ប្រសិនបើលោកអ្នកចូលចិត្តញុំាបន្លែ។

It has everything a Burger should have except the buns. Weird, is it?

It has everything a Burger should have except the buns. Weird, is it?

សាកសមជាទីបំផុតសម្រាប់ប្រិយមិត្តដែលចូលចិត្តញុំាបន្លែ ឬ ចង់ថែរាង។ ហើយសម្រាប់អ្នកដែលចូលចិត្តញុំាបឺហ្គឺច្រើន គួរណាតែគិតគូរសាកញុំាបឺហ្គឺដែលគ្មាននំបុ័ងនេះម្តងហើយ។

 

តម្លៃ៖ $4.50 សម្រាប់តែបឺហ្គឺសុទ្ធ ($6.50 សម្រាប់បឺហ្គឺជាឈុត Combo)

ទីតាំង៖ ផ្ទះលេខ១៣៨ ផ្លូវលេខ៥១ (កែងផ្លូវលេខ៣១០) បឹងកេងកង១ ភ្នំពេញ | Googlemap 

អត្ថបទគួរតែអានបន្ទាប់