អត់ចង់ចេញពីផ្ទះ តែត្រូវទិញទំនិញប្រចាំថ្ងៃ? សាកល្បងទិញតាមប្រព័ន្ធឆ្លាតវ៏យមកចឹង!
ដោយថ្មីៗនេះមានករណីថ្មីដល់ទៅ 2 ករណីនៅបឹងកេងកង គ្រប់គ្នាចាប់ផ្ដើមមានការប្រុងប្រយ័ត្នជាថ្មី។ ការចេញក្រៅដើរទិញឥវ៉ាន់ក៏អាចនឹងចាប់ផ្ដើមពិបាក។ តែកុំបារម្ភ ហាងទំនិញទាំង 11 នេះ មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះកំឡុងពេលស្ថានការណ៍បច្ចុប្បន្ន។
#1 Grocery Delivery
ការទិញឥវ៉ាន់តាមប្រព័ន្ធឆ្លាតវ័យកាន់តែមានប្រជាប្រិយភាព ជាហេតុធ្វើមាន Grocery Delivery។ អ្នកអាច Download app របស់ពួកគេ ដើម្បីធ្វើការទិញបន្លែ និងសាច់ ប្រចាំថ្ងៃរបស់អ្នកដោយមិនបាច់ចេញពីផ្ទះ។ ការទិញចាប់ពី $40 នឹងមានការដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃផងដែរ។
#2 ផ្សារទំនើប ជីប ម៉ុង - Chip Mong Supermarket
អ្នកអាចរកទិញទំនិញប្រចាំសឹងតែគ្រប់ប្រភេទនៅផ្សារទំនើប ជីបម៉ុង។ ដោយមានការសហការជាមួយនឹង Nham24 លោកអ្នកអាចរកទិញទំនិញទាំងនោះបាននៅលើ Nham24 ជាមួយនឹងសេវាកម្មដឹកដល់គេហដ្ឋាន។
#3 Ostra
កំពុងតែរកទិញសាច់ និងគ្រឿងសមុទ្រស្រស់ៗមានគុណភាពល្អ ដោយមិនបាច់ចេញក្រៅមែនទេ? ចូលឆែក Ostra លើ Nham24 មកចឹង! នៅ Ostra មានលក់សាច់ជាច្រើនប្រភេទដូចជា អយស្ទ័រ ក្ដាម ត្រីធូណា បង្គា និងមឹកជាដើម។
#4 ផ្សារអាឡឺម៉ង់ - Aliments
ផ្សារអាឡឺម៉ង់ត្រូវបានទទួលស្គាល់ជាផ្សារដែលមានលក់ទំនិញប្រចាំថ្ងៃមានគុណភាពខ្ពស់នៅតំបន់ទួលទំពូង។ ឥឡូវអ្នកក៏អាចទិញបានតាម Nham24 ផងដែរ។
#5 Japan Shop
មើល Anime ច្រើន ឥឡូវឃ្លានចង់សាកចំណីអាហាររបស់ជប៉ុន ទៅទិញនៅណាទៅ? បើក Nham24 app មកចឹង ហើយឆែករក Japan Shop មក នៅទីនេះមានសុទ្ធតែទំនិញមកពីប្រទេសជប៉ុន មានទាំងនំ ការ៉េម និងភេសជ្ជៈនានា។
#6 Strokesys Meat
Strokesys Meat មានលក់សាច់ល្អៗ គុណភាពខ្ពស់ជាច្រើនប្រភេទដូចជា សាច់ចៀម គោ និងជ្រូកជាដើម។ អ៊ីចឹង បើចង់បានសាច់ល្អៗ កុំភ្លេចរក Strokesys Meat នៅលើ Nham24 ណា៎!
#7 UrBio Market
កំពុងតែរកកន្លែងទិញបន្លែធម្មជាតិ? ម៉ោះ មកឆែក UrBio Market ជាមួយគ្នានៅ Nham24។ មិនមែនមានតែបន្លែធម្មជាតិទេណា៎ នៅ UrBio Market ក៏មានទំនិញផ្សេងៗជាច្រើនទៀតដែរ។
#8 FairPlus Supermarket
នៅ FairPlus Supermarket មានទំនិញប្រចាំថ្ងៃដូចជា ថ្នាំដុសធ្មេញ សាប៊ូ ស្រាបៀរ ទឹកដោះគោ នំចំណី ស្ករគ្រាប់ និងជាច្រើនទៀត។ ហើយកាន់តែងាយស្រួលបើអ្នកកំពុងតែខ្វះរបស់ទាំងនេះ ហើយសិ្ថតនៅម្ដុំស្ទឹងមានជ័យជាមួយនឹងសេវាកម្មដឹកជញ្ជូនដល់ផ្ទះរបស់ Nham24។
#9 ចាប់ហួយចល័ត
ចាប់ហួយចល៏ត ទើបតែបង្កើតថ្មីដើម្បីផ្ដល់ការងាយស្រួលដល់ប្រិយមិត្តដែលកំពុងតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដាក់គម្លាត។ អ្នកអាចរកទំនិញជាច្រើនប្រភេទក្នុងតម្លៃសមរម្យ ជាមួយនឹងការកុម្ម៉ង់តាមប្រអប់សាររបស់គេហទំព័រលើហ្វេសប៊ុករបស់ ចាប់ហួយ ចល័តផ្ទាល់។
#10 Grocerdel
Download app របស់ពួកគេទុកឲ្យហើយទៅ ប្រសិនបើអ្នកកំពុងតែស្វែងវិធីទិញបន្លែ អាហារនានា និងទំនិញប្រចាំថ្ងៃយ៉ាងងាយស្រួល និងសេវាកម្មល្អ។ Grocerdel ធានាផ្ដល់ជូនអាហារថ្មីៗ ផលិតផលក្នុងស្រុកល្អៗ និងទំនិញប្រចាំដែលអ្នកត្រូវការចាំបាច់ជាច្រើនប្រភេទ។
#11 Delishop.asia
Delishop.asia ចាប់បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 10 ព្រឹក រហូតដល់ម៉ោង 8 យប់។ នៅលើវេបសាយ Delishop.asia មានទំនិញសឹងតែគ្រប់មុខ រួមបញ្ចូលទាំង បន្លែ ផ្លែឈើ ទំនិញទឹកដោះគោ សាច់ គ្រឿងសមុទ្រ ស្ករគ្រាប់ នំប៉័ង ស្រា ភេសជ្ជៈ ចំណីសត្វ ថ្នាំពេទ្រ និងសម្ភារៈផ្ទះបាយនានា។ ចង់ដឹងកាន់តែច្បាស់ចូលឆែកវេបសាយ delishop.asia។