ភ្លក្សឬនៅហាងម្ហូបឥណ្ឌាឈរជើងតាំងពីឆ្នាំ 2016 រហូតឡើងលេខ 1 លើវេបសាយ TripAdvisor?

រីករាយឆ្នាំថ្មី ឆ្នាំ 2020! ត្រៀមខ្លួនចូលឆ្នាំថ្មីហើយរួចហើយត្រូវអត់? អ៊ីចឹងតោះទៅ Namaste India Restaurant ជប់លៀងចូលឆ្នាំថ្មីញ៉ាំអាហារឆ្ងាញ់ៗមួយពេល។

Namaste India Restaurant

ទៅដល់ផ្លូវ 308 អ្នកមិនស្គាល់ Namaste India Restaurant ដែលជាភោជនីយដ្ឋានបម្រើអាហារឥណ្ឌាដ៏ឆ្ងាញ់ប្រចាំទីក្រុងភ្នំពេញ។ មកដល់ទៅនេះ ដឹងតែមិនខ្វះជម្រើសអាហារទេ​ មានតាំងពីអាហារឥណ្ឌាខាងត្បូង និងខាងកើត អាហារតំបន់ជាប់ឆ្នេរ និងអាហារប្រភេទ​ Mughlai ផងដែរ។ Namaste India Restaurant បានបង្កើតដំបូងនៅឆ្នាំ 2016 និងដើម្បីបន្ដផ្ដល់ជូនអាហារឥណ្ឌាដ៏មានឱជារសបំភ្លេចមិនបាន ពួកគេបានផ្ចិតផ្ចង់បម្រើម្ហូបអាហារ ក៏ដូចជាសេវាកម្មឲ្យកាន់តែប្រសើរឡើង ជាហេតុធ្វើឲ្យភោជនីយដ្ឋាននេះមានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាភោជនីយដ្ឋានឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងវេបសាយ TripAdvisor

Namaste India Restaurant

កាលពីដើមឆ្នាំ 2019 នេះពួកយើង FoodBuzz បានចុះផ្សាយអត្ថបទពីភោជនីយដ្ឋានឥណ្ឌាដ៏ល្បីល្បាញ Namaste នេះរួចម្ដងទៅហើយ គឺនៅសាខាទីពីរនៅម្ដុំបឹងកេងកង ប៉ុន្ដែថ្ងៃនេះពួកយើងនឹងនាំប្រិយមិត្តទៅភ្លក្សម្ហូបឥណ្ឌាឆ្ងាញ់ៗនៅ Namaste សាខាដើមម្ដងដែលមានការតុបតែង​ និងរៀបចាំហាងដូចទៅនឹងសាខាបឹងកេងកេងដែរ ដូច្នេះប្រិយមិត្តដែលជាហ្វេន Namaste ស្រាប់គ្រាន់តែក្រឡេកឆ្វាច់គឺដឹងតែម្ដង។

Namaste India Restaurant

តោះនិយាយរឿងម្ហូប ឡើងពេញតុតែម្ដងព្រោះ FoodBuzz ហ្វេនម្ហូបឥណ្ឌាស្រាប់ហើយហ្វេន Namaste ទៀតចឹងកុម៉្មង់តិចម៉េចបាន!

Namaste India Restaurant

សម្រាប់ Starters ពួកយើងបានជ្រើសយក 3 មុខគឺ Chicken Tikka, Seekh Chicken Gilafi និង Paneer Tikka MultaniChicken Tikka នេះគឺជាសាច់មាន់ដោតច្រនួចព្យួរនេះឯងដែលសាច់មាន់ត្រូវបានពន្លះយកឆ្អឹងចេញអស់ហើយ ដូច្នេះមួយដុំៗគឺសាច់សុទ្ធយ៉ាងផុយនិងមានជាតិ ព្រោះបានប្រលាក់ជាមួយគ្រឿងច្រើនមុខហើយដុតឡើងឈ្ងុយហើយឆ្អិនល្អ ញ៉ាំជាមួយឈុតបន្លែនិងទឹកជ្រលក់ជីរអង្កាមពណ៏បៃតងនេះគឺធានាថាកាន់តែមានឱជារសមួយកំរិតទៀត។

Chicken Tikka

រីឯ 2 មុខទៀតនេះ Seekh Chicken Gilafi គឺសាច់មាន់ចញ្រ្ចាំប្រលាក់គ្រឿងហើយពូតជាដុំវែងៗ រីPaneer Tikka Multani គឺជាដុំឈីសទឹកដោះពពែប្រលាក់គ្រឿងដុត រសជាតិឆ្ងាញ់ម្យ៉ាងម្នាក់ ហើយអាចញ៉ាំជាមួយនឹងទឹកជ្រលក់ជីអង្កាមដូចគ្នា បើចំពោះ FoodBuzz វិញ Seekh Chicken Gilafi នេះគឺជាប់ចិត្តតែម្ដង ហឹរតិចៗហើយសាច់មាន់ឡើងហាប់ណែន ឆ្ងាញ់ត្រូវមាត់តែម្ដង!

Paneer Tikka Multani

Seekh Chicken Gilafi

ចូលដល់វគ្គ Main Courses គឺមានដល់ទៅ 6 មុខដូចជាឈុតបាយ Biryani ជាមួយសាច់ចៀម, ការីបន្លែ Mix Veg Korma, ការីផ្សិត Mushroom Lipta, ការីសាច់មាន់ Butter Chicken, នំដុត Naan រសជាតិដើម និង នំដុត Naan រសជាតិខ្ទឹមសរ

Namaste India Restaurant

ឈុតបាយ Biryani នេះដូចប្រិយមិត្តឃើញក្នុងរូបភាពស្រាប់អ៊ីចឹង គឺមានពណ៌ស្រស់ស្អាតមែនទែន ហើយរសជាតិក៏ឆ្ងាញ់ ក្លិនវិញគឺឈ្ងុយយ៉ាងទាក់ទាញតែម្ដងព្រោះថាបានចំហុយជាមួយនឹងគ្រឿងផ្សំផ្សេងៗដែលនៅក្នុងចានបាយនេះស្រាប់ ហើយបើសាច់ចៀមគឺផុយឆ្ងាញ់មានជាតិ ហើយប្រិយមិត្តក៏អាចបន្ថែមយ៉ាវអួរចូលក្នុងបាយ Biryani នេះផងដែរដើម្បីបង្កើតរសជាតិបែបប្លែកថ្មីម្យ៉ាងទៀត។

ឈុតបាយ Biryani

ឈុតបាយ Biryani

ឈុតការីទាំងបីមុខនេះ FoodBuzz ចង់ណែនាំឲ្យប្រិយមិត្តញ៉ាំជាមួយនំដុត Naan នេះហើយប្រភេទដែលពួកយើងពេញចិត្តជាងគេគឺ Naan រសជាតិខ្ទឹមសរនេះតែម្ដង! ឈ្ងុយមានជាតិ ញ៉ាំតែនំលេងក៏ឆ្ងាញ់ដែរ ប៉ុន្ដែបើជ្រលក់ជាមួយការីនោះគឺរិតតែឆ្ងាញ់មួយកំរិតទៀត។

Naan

ផ្នែករសជាតិការីវិញ FoodBuzz ពេញចិត្តជាងគេគឺ ការីសាច់មាន់ Butter Chicken នេះហើយគឺមិនដែលរំលងម្ដងណាឡើយ សាច់មាន់អត់ឆ្អឹងចម្អិនក្នុងការីប្រភេទរាវ (Thin Gravy) បន្ថែមជាមួយប័រទៀត គឺឈ្ងុយឆ្ងាញ់ មានជាតិ ហើយតែងតែអស់មុនគេរហូតមួយមុខហ្នឹង!

ការីសាច់មាន់ Butter Chicken

សម្រាប់ការីបន្លែ Mix Veg Korma នេះវិញដែលមានជាបន្លែគ្រប់មុខ រួមមានគ្រាប់សណ្ដែក ផ្កាខាត់ណាជាដើម និង ការីផ្សិត Mushroom Lipta ដែលមានជាផ្សិត និងម្ទេសប្លោកនេះជាប្រភេទការីខាប់ (Thick Gravy) ដូច្នេះរសជាតិមុតជាងការីប្រភេទរាវ ប៉ុន្ដែរសជាតិឆ្ងាញ់មួយបែបនឹងសាកសាមសម្រាប់អ្នកដែលមិនចូលចិត្តញ៉ាំសាច់ឬក៏រកម្ហូបដែលមានកាឡូរីទាប។

Mix Veg Korma

ការីផ្សិត Mushroom Lipta

ទីតាំង៖ ផ្លូវ 308 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ម្ដុំ Bassac Lane) | Googlemap 

បើកពីម៉ោង៖ 10AM - 11PM 

អត្ថបទគួរតែអានបន្ទាប់