កន្លែងណាខ្លះ ដែលអាចញ៉ាំអាម៉ុកម្ហូបប្រចាំរបស់ខ្មែរដ៏ឈ្ងុយឆ្ងាញ់បាន?
ក្រៅពីប្រហុក ប្រហែលជាអាម៉ុកហើយដែលជាម្ហូបអាហារប្រចាំប្រទេសកម្ពុជា អ្នកណាក៏ស្គាល់ និងជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ អាម៉ុកជាអាហារដែលមានក្លិនឈ្ងុយចេញពីសាច់ត្រី ខ្ទិះដូង និងគ្រឿងជាច្រើនផ្សេងទៀត ដោយគ្រាន់តែធុំក្លិនក៏ចង់ភ្លក្សដែរ។ បើទំនងអញ្ចឹង គួរតែទៅញ៉ាំនៅទីណា? FoodBuzz នឹងណែនាំ 5 កន្លែងដែលមានចម្អិនអាម៉ុកយ៉ាងឈ្ងុយឆ្ងាញ់។
(លេខរៀងមិនតាមលំដាប់)

#1 ភោជនីយដ្ឋានមាតុភូមិ
ភោជនីយដ្ឋានមាតុភូមិ គឺជាភោជនីយដ្ឋានមួយដែលបម្រើជូនអតិថិជននូវជម្រើសអាហារបែបខ្មែរជាច្រើនប្រភេទ ហើយវាក៏ជាភោជនីយដ្ឋានដ៏ល្បីឈ្មោះមួយផងដែរ ដោយសារតែគុណភាពរបស់អាហារនៅក្នុងហាងមួយនេះ។ ប្រសិនបើអ្នកកំពុងស្វែងរកអាម៉ុកដែលឆ្ងាញ់ពិសារ យើងសូមណែនាំជាមួយភោជនីយដ្ឋាននេះ។ មកទីនេះ អ្នកនឹងមិនខកចិត្តទេ ព្រោះអ្នកនឹងរីករាយជាមួយអាហារដ៏ឆ្ងាញ់ និងតន្ត្រីបុរាណដ៏ពិរោះនៅទីនេះផងដែរ។

តម្លៃ៖ 10,000 រៀល ឬ 2.50 ដុល្លារ
ម៉ោង៖ 10:30AM – 20:30PM
ទីតាំង៖ ផ្លូវលេខ 360, ជិតសកលវិទ្យាល័យប៊ែលធី, សង្កាត់បឹងកេងកង 3 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#2 ភោជនីយដ្ឋានកប្បាស
ភោជនីយដ្ឋានកប្បាសផ្ដល់ជូនអតិថិជននូវជម្រើសអាហារយ៉ាងច្រើន រួមមានទាំងម្ហូបខ្មែរ និងថៃ។ ភោជនីយដ្ឋាននេះបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកទទួលទានអាហារបែបខ្មែរមិនស្ទើរនោះទេ។ នេះនែ! FoodBuzz សូមណែនាំអាហារឆ្ងាញ់ដែលត្រូវបានសរសើរមិនដាច់ពីអតិថិជនក្នុងហាង នោះគឺ អាម៉ុក។ អាម៉ុកត្រូវបានចម្អិនដោយការច្នៃប្រឌិតខ្ពស់ និងមានតម្លៃសមរម្យ។ រសជាតិវិញគឺ ពិតជាឆ្ងាញ់ និងគួរឲ្យចាប់អារម្មណ៍ផងដែរ។


តម្លៃ៖ 3 ដុល្លារ
ម៉ោង៖ 10:00AM – 22:00PM
ទីតាំង៖ វិថី ព្រះអង្គអេង (13), សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#3 ភោជនីយដ្ឋានបាយ័ន
ភោជនីយដ្ឋានបែបគ្រួសារមួយនេះបានផ្តល់ជូនអតិថិជននូវអាហារជាច្រើនប្រភេទ ដែលផ្ដោតជាពិសេសលើម្ហូបខ្មែរ។ បើបម្រើជាម្ហូបខ្មែរមិនអាចខ្វះបានតែម្ដងគឺអាម៉ុកខ្មែរ។ ភោជនីយដ្ឋាននេះនឹងបម្រើជូនអ្នកនូវអាម៉ុកដ៏ឈ្ងុយឆ្ងាញ់ជាមួយនឹងតម្លៃសមរម្យ។

តម្លៃ៖ 11,000 រៀល
ម៉ោង៖ 5:00AM – 5:00PM
ទីតាំង៖ ផ្ទះលេខ 184 ផ្លូវជាតិលេខ 1 (ជិតបុរីប៉េងហួត) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ | Googlemap
#4 ភោជនីយដ្ឋានវ័នម័រ
ភោជនីយដ្ឋានវ័នម័រ គឺជាភោជនីយដ្ឋានអាហារខ្មែរ និងអាស៊ីដែលត្រូវបានគាំទ្រយ៉ាងច្រើនកុះករទៅលើរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ និងការរៀបចំតុបតែងហាងយ៉ាងស្រស់ស្អាតទាក់ភ្នែក។ តែបើមកដល់ហាងនេះហើយ មិនអាចរំលងអាម៉ុកនៅទីនេះបាននោះទេ។ អាម៉ុកត្រូវបានចម្អិនដាក់ក្នុងផ្លែដូង ហ៊ើម!!! ទំនងគួរឲ្យចង់ភ្លក្សដល់ហើយ។


តម្លៃ៖ 6.9 ដុល្លារ
ម៉ោង៖ 6:00AM – 22:00PM
ទីតាំង៖ ផ្លូវលេខ 315 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap
#5 ភោជនីយដ្ឋានម្លិះ
ចង់ញ៉ាំម្ហូបខ្មែរមានស្ដង់ដាខ្ពស់ មិនអាចមើលរំលងភោជនីយដ្ឋានម្លិះបានតែម្ដង។ ទាំងការតុបតែងទៅតាមរចនាបថបែបប្រពៃណីយ៉ាងស្រស់ស្អាត ទាំងសេវាកម្មល្អ បើនិយាយពីអាហារវិញ ទទួលបានការសសើរយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្ដរជាតិ។ ជាពិសេសអាម៉ុកនៅទីនេះ ត្រូវបានបម្រើនៅក្នុងកន្ទងស្លឹកចេកដែលធ្វើឱ្យម្ហូបនេះកាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត។


តម្លៃ៖ 6 ដុល្លារ
ម៉ោង៖ 6:00AM - 22:30PM
ទីតាំង៖ ផ្ទះលេខ 136 មហាវិថីនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap